កំណត់​ជួរ​ស្លាក

បើក​ប្រអប់​មួយ ដែល​អ្នក​អាច​កំណត់​ជួរ​ស្លាក​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Sheet - Named Ranges and Expressions - Labels.


ការ​ទទួល​ស្គាល់​ឈ្មោះ​ជា​អាសយដ្ឋាន

មាតិកា​ក្រឡា​នៃ​ជួរ​ស្លាក​មួយ​អាច​ត្រូវ​បាន​ប្រើ​ដូច​ឈ្មោះ​ក្នុង​រូបមន្ត​ដែរ - LibreOffice ទទួល​ស្គាល់​ឈ្មោះ​ទាំង​នេះ ក្នុង​លក្ខណៈ​ដូច​គ្នា​នឹង​ឈ្មោះ​នៃ​ថ្ងៃ​ធ្វើការ និង​ខែ​ដែល​បាន​កំណត់​ជា​មុន ។ ឈ្មោះ​ទាំង​នេះ​ត្រូវ​បាន​បំពេញ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​បាន​វាយ​បញ្ចូល​ក្នុង​រូបមន្ត ។ លើស​ពី​នេះ​ទៀត ឈ្មោះ​ដែល​កំណត់​ដោយ​ជួរ​ស្លាក​នឹង​មាន​អាទិភាព​លើ​ឈ្មោះ​ដែល​បាន​កំណត់​ដោយ​ជួរ​ដែល​បាន​បង្កើត​ដោយ​ស្វ័យ​ប្រវត្តិ ។

រូប​តំណាង​ចំណាំ

អ្នក​អាច​កំណត់​ជួរ​ស្លាក ដែល​មាន​ស្លាក​ដូច​គ្នា​លើ​សន្លឹក​ផ្សេង​គ្នា ។ ដំបូង LibreOffice នឹង​ស្វែងរក​ជួរ​ស្លាក​នៃ​សន្លឹក​បច្ចុប្បន្ន ហើយ​បន្ទាប់​ពី​ស្វែងរក​មិន​បាន​ជោគជ័យ វា​នឹង​ស្វែងរក​ជួរ​នៃ​សន្លឹក​ផ្សេង​ទៀត ។


ជួរ

បង្ហាញ​សេចក្តី​យោង​ក្រឡា​នៃ​ជួរ​ស្លាក​នីមួយៗ ។ ដើម្បី​យក​ជួរ​ស្លាក​មួយ​​ចេញ​ពី​ប្រអប់​បញ្ជី ជ្រើស​វា ហើយ​បន្ទាប់​មក​ចុច លុប ។

បង្រួញ / ពង្រីក​អតិ​បរមា

ចុច​រូប​តំណាង បង្រួញ ដើម្បី​បន្ថយ​ប្រអប់​ទៅ​ទំហំ​នៃ​វាល​​បញ្ចូល ។ នោះ​វា​នឹង​ងាយ​ស្រួល​ជាង​ដើម្បី​សម្គាល់​សេចក្តី​យោង​ដែល​​ត្រូវ​ការ​​ក្នុង​សន្លឹក ។ បន្ទាប់​មក​​រូប​តំណាង​នឹង​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​រូប​តំណាង ពង្រីក​អតិ​បរមា ។ ចុច​វា​ដើម្បី​ស្តារ​ប្រអប់​ទៅ​ទំហំ​ដើម​របស់​វា​វិញ ។

ប្រអប់​ត្រូវ​បាន​បង្រួម​អប្ប​បរមា​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​អ្នក​ចុច​ទៅ​ក្នុង​សន្លឹក​ដោយ​ប្រើ​កណ្តុរ ។ នៅ​ពេល​អ្នក​លែង​ប៊ូតុង​កណ្តុរ ប្រអប់​ត្រូវ​បាន​ស្តារ​ឡើង​វិញ និង​​ជួរ​សេចក្តី​យោង​ដែល​បាន​កំណត់​ដោយ​ប្រើ​កណ្តុរ​​កណ្តុរ​ត្រូវ​បាន​បន្លិច​ក្នុង​ឯកសារ​ដោយ​ស៊ុម​ពណ៌​ខៀវ ។

រូបតំណាង

បង្រួញ

រូបតំណាង

ពង្រីក​អតិបរមា

មាន​ស្លាក​ជួរ​ឈរ

រួម​បញ្ចូល​ស្លាក​ជួរ​ឈរ ក្នុង​ជួរ​ស្លាក​បច្ចុប្បន្ន ។

មាន​ស្លាក​ជួរ​ដេក

រួម​បញ្ចូល​ស្លាក​ជួរ​ដេក ក្នុង​ជួរ​ស្លាក​បច្ចុប្បន្ន ។

សម្រាប់​ជួរ​ទិន្នន័យ

កំណត់​ជួរ​ទិន្នន័យ​​ដែល​មាន​ជួរ​ស្លាក​ដែល​បាន​ជ្រើស​ត្រឹមត្រូវ ។ ដើម្បី​កែប្រែ​វា ចុច​ក្នុង​សន្លឹក និង​ជ្រើស​ជួរ​មួយ​ទៀត​ដោយ​ប្រើ​កណ្តុរ ។

បង្រួញ / ពង្រីក​អតិ​បរមា

ចុច​រូប​តំណាង បង្រួញ ដើម្បី​បន្ថយ​ប្រអប់​ទៅ​ទំហំ​នៃ​វាល​​បញ្ចូល ។ នោះ​វា​នឹង​ងាយ​ស្រួល​ជាង​ដើម្បី​សម្គាល់​សេចក្តី​យោង​ដែល​​ត្រូវ​ការ​​ក្នុង​សន្លឹក ។ បន្ទាប់​មក​​រូប​តំណាង​នឹង​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​រូប​តំណាង ពង្រីក​អតិ​បរមា ។ ចុច​វា​ដើម្បី​ស្តារ​ប្រអប់​ទៅ​ទំហំ​ដើម​របស់​វា​វិញ ។

ប្រអប់​ត្រូវ​បាន​បង្រួម​អប្ប​បរមា​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​អ្នក​ចុច​ទៅ​ក្នុង​សន្លឹក​ដោយ​ប្រើ​កណ្តុរ ។ នៅ​ពេល​អ្នក​លែង​ប៊ូតុង​កណ្តុរ ប្រអប់​ត្រូវ​បាន​ស្តារ​ឡើង​វិញ និង​​ជួរ​សេចក្តី​យោង​ដែល​បាន​កំណត់​ដោយ​ប្រើ​កណ្តុរ​​កណ្តុរ​ត្រូវ​បាន​បន្លិច​ក្នុង​ឯកសារ​ដោយ​ស៊ុម​ពណ៌​ខៀវ ។

រូបតំណាង

បង្រួញ

រូបតំណាង

ពង្រីក​អតិបរមា

បន្ថែម

បន្ថែម​ជួរ​ស្លាក​បច្ចុប្បន្ន​ទៅ​កាន់​បញ្ជី ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​បន្ទាប់​ពី​ការ​អះអាង ។