សញ្ញាប្រមាណវិធីក្នុ LibreOffice Calc
អ្នកអាចប្រើសញ្ញាប្រមាណវិធីខាងក្រោមក្នុង LibreOffice Calc ៖
សញ្ញាប្រមាណវិធីនព្វន្ត
សញ្ញាប្រមាណវិធីទាំងនេះត្រឡប់លទ្ធផលជាលេខ ។
សញ្ញាប្រមាណវិធី |
ឈ្មោះ |
ឧទាហរណ៍ |
+ (បូក) |
វិធីបូក |
1+1 |
- (ដក) |
វិធីដក |
2-1 |
- (ដក) |
អវិជ្ជមានកម្ម |
-5 |
* (ផ្កាយ) |
វិធីគុណ |
2*2 |
/ (ចែក) |
វិធីចែក |
9/3 |
% (ភាគរយ) |
ភាគរយ |
15% |
^ (និទស្សន្ត) |
និទស្សន្តកម្ម |
3^2 |
សញ្ញាប្រមាណវិធីប្រៀបធៀប
សញ្ញាប្រមាណវិធីទាំងនេះត្រឡប់ទាំង ពិត ឬមិនពិត ។
សញ្ញាប្រមាណវិធី |
ឈ្មោះ |
ឧទាហរណ៍ |
= (សញ្ញាស្មើ) |
ស្មើ |
A1=B1 |
> (ធំជាង) |
ធំជាង |
A1>B1 |
< (តូចជាង) |
តូចជាង |
A1<B1 |
>= (ធំជាង ឬស្មើ) |
ធំជាង ឬស្មើ |
A1>=B1 |
<= (តូចជាង ឬស្មើ) |
តូចជាង ឬ ស្មើ |
A1<=B1 |
<> (មិនស្មើ) |
មិនស្មើ |
A1<>B1 |
សញ្ញាប្រមាណវិធីអត្ថបទ
សញ្ញាប្រមាណវិធីផ្សំអត្ថបទដាច់ពីគ្នា ទៅជាអត្ថបទមួយ ។
សញ្ញាប្រមាណវិធី |
ឈ្មោះ |
ឧទាហរណ៍ |
& (និង) |
ការដាក់អត្ថបទបន្តគ្នា AND |
"Sun" & "day" គឺ "Sunday" |
សញ្ញាប្រមាណវិធីសេចក្តីយោង
ប្រតិបត្តិការទាំងនេះត្រឡប់ជួរក្រឡាសូន្យ ក្រឡាមួយ ឬច្រើន ។
ជួរមានអាទិភាពខ្ពស់បំផុត បន្ទាប់មកប្រសព្វ និងព្យាយាមប្រជុំចុងក្រោយ ។

យោងទៅតាមការប្រើសញ្ញាកាត់ខ្សែអក្សរឲ្យខ្លីត្រូវបានប្រតិបត្តិថ្មីៗនេះ ។ នៅពេលដែលរូបមន្តមានការីសញ្ញាកាត់ឲ្យខ្លីក្នុងឯកសារដែលត្រូវបានបើកក្នុងកំណែចាស់របស់កម្មវិធី កំហុសត្រូវបានត្រឡប់ ។ បញ្ជីយោងមិនត្រូវបានអនុញ្ញាតក្នុងកន្សោមអារេឡើយ ។