អនុគមន៍​ហិរញ្ញវត្ថុ ផ្នែក​ទី​ពីរ

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បញ្ចូល - អនុគមន៍ - ប្រភេទហិរញ្ញវត្ថុ


ត្រឡប់​ទៅ​អនុគមន៍​ហិរញ្ញវត្ថុ ផ្នែក​ទី​មួយ

បន្ត​ទៅ​អនុគមន៍​ហិរញ្ញវត្ថុ ផ្នែក​ទី​បី

CUMIPMT

គណនា​ចំនួន​ការ​ប្រាក់​សន្សំ នោះ​គឺ​ការ​ប្រាក់​សរុប​សម្រាប់​ការ​វិនិយោគ​មួយ​ដែល​ផ្អែក​លើ​អត្រា​ការ​ប្រាក់​ថេរ ។

វាក្យ​សម្ពន្ធ​​

CUMIPMT(Rate; NPer; PV; S; E; Type)

អត្រា ជា​អត្រា​ការ​ប្រាក់​តាម​កាល​កំណត់ ។

NPer គឺ​ជា​រយៈពេល​ចំណាយ​ជា​មួយ​នឹង​ចំនួន​រយៈពេល​សរុប ។ NPER ក៏​អាច​ជា​តម្លៃ​មិនមែន​ជា​ចំនួន​គត់ ។

PV គឺ​ជា​តម្លៃ​បច្ចុប្បន្ន​នៅ​ក្នុង​លំដាប់​នៃ​ការ​ចំណាយ ។

S គឺ​ជា​រយៈពេល​ដំបូង ។

E គឺ​ជា​រយៈពេល​ចុងក្រោយ ។

ប្រភេទ គឺ​ជា​កាលបរិច្ឆេទ​ដល់​ថ្ងៃបង់​នៃ​ការ​ចំណាយ​នៅ​ដើម ឬ​ចុង​នៃ​រយៈពេល​នីមួយៗ ។

ឧទាហរណ៍

រក​ចំនួន​ការ​ប្រាក់​ដែល​បង់ 5.5%​ ប្រចាំ​ឆ្នាំ អំឡុងពេល​បង់​ប្រាក់​នៃ​ការ​បង់​ប្រាក់​ប្រចាំ​ខែ​សម្រាប់​រយៈ​ពេល 2 ឆ្នាំ និង​តម្លៃ​សាច់​ប្រាក់​បច្ចុប្បន្ន 5,000 ឯកតា​រូបិយប័ណ្ណ ? អំឡុងពេល​ចាប់ផ្តើម​គឺ​អំឡុងពេល​ទី ៤ និង​អំឡុងពេល​បញ្ចប់​គឺ​អំឡុងពេល​ទី ៦ ។ ការ​បង់​ប្រាក់​ត្រូវ​បង់​នៅ​ដើម​អំឡុងពេល​នីមួយៗ ។

=CUMIPMT(5.5%/12;24;5000;4;6;1) = -57.54 ឯកតា​រូបិយប័ណ្ណ ។ ការ​ចំណាយ​ការប្រាក់​សម្រាប់​​ចន្លោះ​ថ្ងៃទី ៤ និង ៦ គឺ​57.54 ឯកតា​រូបិយប័ណ្ណ ។

CUMIPMT_ADD

គណនា​ការ​ប្រាក់​កើន​ឡើង​សម្រាប់​អំឡុងពេល​មួយ ។

រូប​តំណាង​ចំណាំ

The functions whose names end with _ADD or _EXCEL2003 return the same results as the corresponding Microsoft Excel 2003 functions without the suffix. Use the functions without suffix to get results based on international standards.


វាក្យ​សម្ពន្ធ​​

CUMIPMT_ADD(អត្រា; NPer; PV; រយៈពេល​ចាប់ផ្ដើម; រយៈពេល​បញ្ចប់; ប្រភេទ)

អត្រា គឺ​ជា​អត្រា​ការប្រាក់​នៃ​រយៈពេល​នីមួយៗ ។

NPer គឺ​ជា​ចំនួន​សរុប​នៃ​ការ​រយៈពេល​ចំណាយ ។ អត្រា និង​ NPER ត្រូវ​តែ​យោង​ទៅ​តាម​ឯកតា​ដូច​គ្នា និង​ដូច្នេះ​​ពួកវា​ទាំងពីរ​ត្រូវ​បានគណនា​ប្រចាំ​ឆ្នាំ ឬ​ប្រចាំខែ ។

PV គឺ​ជា​​តម្លៃ​បច្ចុប្បន្ន ។

រយៈពេល​ចាប់ផ្ដើម គឺ​ជា​រយៈពេល​ចំណាយ​ដំបូង​សម្រាប់​កា​រគណនា ។

រយៈពេលបញ្ចប់ គឺ​ជា​រយៈពេល​ចំណាយ​ចុងក្រោយ​សម្រាប់ការគណនា ។

ប្រភេទ គឺ​ជាថ្ងៃដល់កំណត់បង់នៃ​ការ​ចំណាយ​នៅ​ចុង​រយៈពេល​នីមួយៗ(Type = 0) ឬ​នៅ​ដើម​នៃ​រយៈពេល (Type = 1) ។

ឧទាហរណ៍

ប្រាក់​កម្ចី​វត្ថុ​បញ្ចាំ​ខាង​ក្រោម​ត្រូវ​បាន​អនុវត្ត​លើ​ផ្ទះ​មួយ ៖

អត្រា ៖ 9.00 ភាគរយ​ក្នុង​មួយ​ឆ្នាំ (9% / 12 = 0.0075) ថិរវេលា ៖ 30 ឆ្នាំ (NPER = 30 * 12 = 360) Pv ៖ 125000 ឯកតា​រូបិយប័ណ្ណ ។

រក​ការ​ប្រាក់​ដែល​អ្នក​ត្រូវ​បង់​ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​វត្ថុ​បញ្ជាំ (ដូច្នេះ​ពី​អំឡុងពេល១៣ ទៅ២៤)?

=CUMIPMT_ADD(0.0075;360;125000;13;24;0) ត្រឡប់ -11135.23.

តើ​អ្នក​ត្រូវ​បង់​ការ​ប្រាក់​ក្នុង​ខែ​ដំបូង​ប៉ុន្មាន?

=CUMIPMT_ADD(0.0075;360;125000;1;1;0) ត្រឡប់ -937.50 ។

CUMPRINC

ត្រឡប់​ការ​ប្រាក់​សន្សំ​ដែល​បាន​បង់ សម្រាប់​អំឡុងពេល​វិនិយោគ​មួយ​ដែល​មាន​អត្រា​ការ​ប្រាក់​ថេរ ។

វាក្យ​សម្ពន្ធ​​

CUMPRINC(អត្រា; NPer; PV; S; E; ប្រភេទ)

អត្រា ជា​អត្រា​ការ​ប្រាក់​តាម​កាល​កំណត់ ។

NPer គឺ​ជា​រយៈពេល​ចំណាយ​ជា​មួយ​នឹង​ចំនួន​រយៈពេល​សរុប ។ NPER ក៏​អាច​ជា​តម្លៃ​មិនមែន​ជា​ចំនួន​គត់ ។

PV គឺ​ជា​តម្លៃ​បច្ចុប្បន្ន​នៅ​ក្នុង​លំដាប់​នៃ​ការ​ចំណាយ ។

S គឺ​ជា​រយៈពេល​ដំបូង ។

E គឺ​ជា​រយៈពេល​ចុងក្រោយ ។

ប្រភេទ គឺ​ជា​កាលបរិច្ឆេទ​ដល់​ថ្ងៃបង់​នៃ​ការ​ចំណាយ​នៅ​ដើម ឬ​ចុង​នៃ​រយៈពេល​នីមួយៗ ។

ឧទាហរណ៍

រក​ចំនួន​ប្រាក់​ត្រូវ​បង់​ផ្តាច់ បើ​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ស្មើ 5.5% សម្រាប់ 36 ខែ ?​ តម្លៃ​សាច់​ប្រាក់​ស្មើ​នឹង 15,000 ឯកតា​រូបិយប័ណ្ណ ។ ​ចំនួន​ប្រាក់​ត្រូវ​បង់​​ផ្តាច់​ត្រូវ​បាន​គណនា​ចន្លោះ​អំឡុងពេល​ទី ១០ និង ១៨ ។ កាល​បរិច្ឆេទ​ដល់​កំណត់​បង់​គឺ​នៅ​​បំណាច់​អំឡុងពេល ។

=CUMPRINC(5.5%/12;36;15000;10;18;0) = -3669.74 ឯកតា​រូបិយប័ណ្ណ ។ ចំនួន​ចំណាយ​រវាង​ថ្ងៃទី ១០ និង ១៨ គឺ 3669.74 ឯកតា​រូបិយប័ណ្ណ ។

CUMPRINC_ADD

គណនា​រំលោះ​សន្សំ​នៃ​ប្រាក់​កម្ចី​ក្នុង​អំឡុងពេល​មួយ ។

រូប​តំណាង​ចំណាំ

The functions whose names end with _ADD or _EXCEL2003 return the same results as the corresponding Microsoft Excel 2003 functions without the suffix. Use the functions without suffix to get results based on international standards.


វាក្យ​សម្ពន្ធ​​

CUMPRINC_ADD(អត្រា; NPer; PV; រយៈពេល​ចាប់ផ្ដើម; រយៈពេល​បញ្ចប់; ប្រភេទ)

អត្រា គឺ​ជា​អត្រា​ការប្រាក់​នៃ​រយៈពេល​នីមួយៗ ។

NPer គឺ​ជា​ចំនួន​សរុប​នៃ​ការ​រយៈពេល​ចំណាយ ។ អត្រា និង​ NPER ត្រូវ​តែ​យោង​ទៅ​តាម​ឯកតា​ដូច​គ្នា និង​ដូច្នេះ​​ពួកវា​ទាំងពីរ​ត្រូវ​បានគណនា​ប្រចាំ​ឆ្នាំ ឬ​ប្រចាំខែ ។

PV គឺ​ជា​​តម្លៃ​បច្ចុប្បន្ន ។

រយៈពេល​ចាប់ផ្ដើម គឺ​ជា​រយៈពេល​ចំណាយ​ដំបូង​សម្រាប់​កា​រគណនា ។

រយៈពេលបញ្ចប់ គឺ​ជា​រយៈពេល​ចំណាយ​ចុងក្រោយ​សម្រាប់ការគណនា ។

ប្រភេទ គឺ​ជាថ្ងៃដល់កំណត់បង់នៃ​ការ​ចំណាយ​នៅ​ចុង​រយៈពេល​នីមួយៗ(Type = 0) ឬ​នៅ​ដើម​នៃ​រយៈពេល (Type = 1) ។

ឧទាហរណ៍

ប្រាក់​កម្ចី​វត្ថុ​បញ្ចាំ​ខាង​ក្រោម​ត្រូវ​បាន​អនុវត្ត​លើ​ផ្ទះ​មួយ ៖

អត្រា ៖ 9.00 ភាគរយ​ក្នុង​មួយ​ឆ្នាំ (9% / 12 = 0.0075) ថិរវេលា ៖ 30 ឆ្នាំ (អំឡុងពេល​បង់​ប្រាក់ = 30 * 12 = 360) NPV ៖ 125000 ឯកតា​រូបិយប័ណ្ណ ។

តើ​អ្នក​​នឹង​ត្រូវ​បង់​​ចំនួន​ប៉ុន្មាន ក្នុង​ឆ្នាំ​ទីពីរ​សម្រាប់​វត្ថុ​បញ្ជាំ (នោះ​គឺ​ពី​កំឡុង​ទី ១៣ ទៅ ២៤) ?

=CUMPRINC_ADD(0.0075;360;125000;13;24;0) ត្រឡប់ -934.1071

ក្នុង​ខែ​ដំបូង អ្នក​នឹង​បង់​ឡើង​វិញ​នូវ​ចំនួន​ប្រាក់​ខាង​ក្រោម ៖

=CUMPRINC_ADD(0.0075;360;125000;1;1;0) ត្រឡប់ -68.27827

DOLLARDE

បម្លែង​សម្រង់​មួយ​ដែល​បាន​ផ្តល់​ជា​ប្រភាគ​ទសភាគ ទៅ​ជា​ចំនួន​ទសភាគ​មួយ ។​

វាក្យ​សម្ពន្ធ​​

DOLLARDE(ដុល្លារ​ប្រភាគ; ប្រភាគ)

FractionalDollar គឺ​ជា​ចំនួន​ដែល​បាន​ផ្ដល់​ជាប្រភាគ ។

ប្រភាគ គឺ​ជា​​ចំនួន​ទាំងមូល​ដែល​ត្រូវ​បាន​ប្រើ​ជា​ភាគបែងនៃ​ប្រភាគ​​ទសភាគ ។

ឧទាហរណ៍

=DOLLARDE(1.02;16) សម្រាប់ 1 និង 2/16 ។ វា​ត្រឡប់​ 1.125 ។

=DOLLARDE(1.1;8) សម្រាប់ 1 និង 1/8 ។ វា​ត្រឡប់ 1.125 ។

DOLLARFR

បម្លែង​សម្រង់​មួយ​ដែល​បាន​ផ្តល់​ឲ្យ​ជា​ចំនួន​ទសភាគ​មួយ ទៅ​ជា​ប្រភាគ​ទសភាគ​លាយឡំ​គ្នា ។

វាក្យ​សម្ពន្ធ​​

DOLLARFR(ដុល្លារ​ទសភាគ; ប្រភាគ)

DecimalDollar គឺ​ជា​ចំនួន​ទសភាគ ។

ប្រភាគ គឺ​ជា​​ចំនួន​ទាំងមូល​ដែល​ត្រូវ​បាន​ប្រើ​ជា​ភាគបែងនៃ​ប្រភាគ​​ទសភាគ ។

ឧទាហរណ៍

=DOLLARFR(1.125;16) បម្លែង​ទៅ​ជា​គោល​ដប់ប្រាំមួយ ។ លទ្ធផល​គឺ 1.02 សម្រាប់ 1 បូក 2/16 ។

=DOLLARFR(1.125;8) បម្លែង​ទៅជា​គោលប្រាំបី ។ លទ្ធផល​គឺ 1.1 សម្រាប់ 1 បូក 1/8 ។

DURATION

គណនា​ចំនួន​អំឡុងពេល​ដែល​ទាមទារ​ដោយ​ការ​វិនិយោគ​មួយ ដើម្បី​ទទួល​បាន​តម្លៃ​ដែល​ចង់​បាន ។

វាក្យ​សម្ពន្ធ​​

DURATION(អត្រា; PV; FV)

អត្រា គឺ​វា​ថេរ ។ អត្រា​ការប្រាក់​គឺ​ត្រូវ​បានគណនា​សម្រាប់​ថិរវេលា​ទាំងមូល (រយៈពេល​នៃអំឡុងពេល) ។ អត្រា​ការ​ប្រាក់​ត្រូវ​បានគណនា​ដោយ​ចែកអត្រា​ការប្រាក់​ដោយ​ថិរវេលា​ដែល​បានគណនា ។ អត្រា​ខាង​ក្នុង​សម្រាប់ការសង​ត្រូវ​តែ​បាន​បញ្ចូល​ជា​អត្រា/12 ។

PV គឺ​ជា​តម្លៃ​បច្ចុប្បន្ន ។ តម្លៃ​លុយសុទ្ធ​គឺ​កា​រកក់លុយ ឬ​តម្លៃលុយ​បច្ចុប្បន្ន​នៃ​កា​រអនុញ្ញាត​គ្រប់ប្រភេទ ។ ព្រោះថា​តម្លៃកក់​ជា​តម្លៃ​វិជ្ជមាន​ត្រូវ​តែ​បាន​បញ្ចូល ការ​កក់​មិន​មែន​ជា 0 ឬ <0 ។

FV គឺ​ជា​តម្លៃ​ដែល​បានគ្រោង​ទុក ។ តម្លៃ​អនាគត​កំណត់​តម្លៃ(អនាគត)​ដែល​ចង់​បាន​នៃ​កា​រកក់ ។

ឧទាហរណ៍

នៅ​អត្រា​ការ​ប្រាក់ 4.75% តម្លៃ​សាច់​ប្រាក់ 25,000 ឯកតា​រូបិយប័ណ្ណ និង​តម្លៃ​អនាគត 1,000,000 ឯកតា​រូបិយប័ណ្ណ ថិរវេលា​នៃ​អំឡុងពេល​បង់​ប្រាក់​ 79.49 ត្រូវ​បាន​ត្រឡប់ ។ ការ​បង់​ប្រាក់​តាម​កាល​កំណត់​គឺ​ជា​ផលចែក​លទ្ធផល​ពី​តម្លៃ​អនាគត និង​ថិរវេលា ក្នុង​ករណី​នេះ 1,000,000/79.49=12,850.20​ ។

MDURATION

គណនា​អំឡុងពេល Macauley ដែល​បាន​កែប្រែ​នៃ​មូលប័ត្រ​ការ​ប្រាក់​ថេរ​មួយ​ក្នុង​ឆ្នាំ ។

វាក្យ​សម្ពន្ធ​​

MDURATION(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; គូប៉ុង; ចំណូល; ប្រេកង់; មូលដ្ឋាន)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

គូប៉ុង គឺ​ជា​អត្រានាមករណ៍​ប្រចាំឆ្នាំ​នៃ​ការ​ប្រាក់ (អត្រាការ​ប្រាក់​គូប៉ុង)

ចំណូល​​ ​ជា​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​មូលប័ត្រ​ ។

​ប្រេ​កង់​​ ជា​ចំនួន​នៃ​​ការ​បង់​ការប្រាក់​​ក្នុងមួយ​ឆ្នាំ​​ (១, ២ ឬ ៤)​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ទិញ​នៅ​ថ្ងៃ 2001-01-01 ថ្ងៃ​ដល់​កំណត់​បង់​គឺ 2006-01-01 ។ អត្រា​ការ​ប្រាក់​នាមករណ៍​គឺ 8% ។ ចំណូល​គឺ 9.0% ។ ការ​ប្រាក់​ត្រូវ​បាន​បង់​កន្លះ​ឆ្នាំ​ម្តង (ប្រេកង់​ស្មើ 2) ។ ដោយ​ប្រើ​ការ​គណនា​ការ​ប្រាក់​សមតុល្យ​ប្រចាំ​ឆ្នាំ (មូលដ្ឋាន 3) តើ​ថិរវេលា​ដែល​ត្រូវ​បាន​កែប្រែ​មាន​រយៈ​ពេល​ប៉ុន្មាន ?

=MDURATION("2001-01-01"; "2006-01-01"; 0.08; 0.09; 2; 3) ត្រឡប់ 4.02 ឆ្នាំ ។

MIRR

គណនា​អត្រា​ការ​ប្រាក់​ខាង​ក្នុង​ដែល​បាន​កែប្រែ​នៃ​ការ​ត្រឡប់​របស់​ស៊េរី​វិនិយោគ​មួយ ។

វាក្យ​សម្ពន្ធ​​

MIRR(តម្លៃ; វិនិយោគ; អត្រា​វិនិយោគ​ឡើង​វិញ)

តម្លៃ ទាក់ទង​ទៅ​នឹង​អារ៉េ ឬ​សេចក្ដីយោង​ក្រឡា​សម្រាប់​ក្រឡា​ដែល​មាតិកា​របស់​វា​ទាក់ទង​ទៅ​នឹង​ការ​ចំណាយ ។

វិនិយោគ គឺជា​អត្រា​ការប្រាក់​នៃ​វិនិយោគ (តម្លៃ​អវិជ្ជមាន​របស់​អារ៉េ)

អត្រា​វិនិយោគ​ឡើង​វិញ ៖ អត្រា​នៃ​កា​រប្រាក់​នៃ​ការ​វិនិយោគ​ឡើងវិញ (តម្លៃ​វិជ្ជមាន​របស់​អារ៉េ)

ឧទាហរណ៍

សន្មត​ថា​មាតិកា​ក្រឡា A1 = -5, A2 = 10, A3 = 15, and A4 = 8 និង​តម្លៃ​បណ្ដាក់​ទុន​នៃ 0.5 និង​តម្លៃ​បណ្ដាក់ទុន​ឡើង​វិញ 0.1 លទ្ធផល​គឺ 94.16% ។

NOMINAL

គណនា​អត្រា​ការ​ប្រាក់​នាមករណ៍​ប្រចាំ​ឆ្នាំ ដែល​បាន​ផ្តល់​នូវ​អត្រា​ជាក់ស្តែង និង​ចំនួន​អំឡុងពេល​សន្សំ​ក្នុង​មួយ​ឆ្នាំ ។

វាក្យ​សម្ពន្ធ​​

NOMINAL(EffectiveRate; NPerY)

អត្រា​ជាក់​ស្ដែង គឺ​ជាអត្រា​ការ​ប្រាក់​ជាក់ស្ដែង

NPerY គឺ​ជា​ការ​​​ប្រាក់​តាម​​​អំឡុងពេល​ចំណាយ​ក្នុង​មួយ​ឆ្នាំ ។

ឧទាហរណ៍

រក​ការ​ប្រាក់​នាមករណ៍​ក្នុង​មួយ​ឆ្នាំ​សម្រាប់​អត្រា​ការ​ប្រាក់​ជាក់ស្តែង 13.5% បើ​មួយ​ឆ្នាំ​បង់​ដប់​ពីរ​ដង ។

=NOMINAL(13.5%;12) = 12.73% ។ អត្រា​ការ​ប្រាក់​នាម​ករណ៍​ក្នុង​មួយ​ឆ្នាំ​គឺ 12.73% ។

NOMINAL_ADD

គណនា​អត្រា​ការ​ប្រាក់​នាមករណ៍​ប្រចាំ​ឆ្នាំ​លើ​មូលដ្ឋាន​នៃ​អត្រា​ជាក់ស្តែង និង​ចំនួន​ការ​បង់​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ ។

រូប​តំណាង​ចំណាំ

The functions whose names end with _ADD or _EXCEL2003 return the same results as the corresponding Microsoft Excel 2003 functions without the suffix. Use the functions without suffix to get results based on international standards.


វាក្យ​សម្ពន្ធ​​

NOMINAL_ADD(អត្រា​សមរម្យ; NPerY)

អត្រា​ជាក់ស្ដែង គឺ​ជា​អត្រា​ប្រចាំឆ្នាំ​ជាក់ស្ដែង​នៃ​ការ​​ប្រាក់ ។

NPerY ចំនួន​ចំណាយ​ការប្រាក់​ក្នុង​មួយ​ឆ្នាំ ។

ឧទាហរណ៍

រក​អត្រា​ការ​ប្រាក់​នាមករណ៍​សម្រាប់​អត្រា​ការ​ប្រាក់​​ជាក់ស្តែង 5.3543% ដែល​បង់​ប្រចាំ​ត្រីមាស ។

=NOMINAL_ADD(5.3543%;4) ត្រឡប់ 0.0525 ឬ 5.25% ។

NPV

Returns the present value of an investment based on a series of periodic cash flows and a discount rate. To get the net present value, subtract the cost of the project (the initial cash flow at time zero) from the returned value.

If the payments take place at irregular intervals, use the XNPV function.

វាក្យ​សម្ពន្ធ​​

NPV(Rate; Value1; Value2; ...; Value30)

អត្រា គឺ​ជា​អត្រាអប្បហារ​​សម្រាប់រយៈ ។

Value1, Value2, ..., Value30 are up to 30 values, which represent deposits or withdrawals.

ឧទាហរណ៍

What is the net present value of periodic payments of 10, 20 and 30 currency units with a discount rate of 8.75%. At time zero the costs were paid as -40 currency units.

=NPV(8.75%;10;20;30) = 49.43 ឯកតា​រូបិយប័ណ្ណ ។ តម្លៃ​បច្ចុប្បន្ន​របស់​បណ្ដាញ​ត្រូវ​បានត្រឡប់​តម្លៃ​ដក និង​តម្លៃ​ចាប់ផ្ដើម​​នៃ​ឯកតា​រូបិយប័ណ្ណ 40 ដូច្នេះ​ 9.43 ឯកតា​រូបិយប័ណ្ណ ។

PMT

ត្រឡប់​ការ​បង់​ប្រាក់​តាម​កាល​កំណត់ សម្រាប់​ធនលាភ​ដែល​មាន​អត្រា​ការ​ប្រាក់​ថេរ ។

វាក្យ​សម្ពន្ធ​​

PMT(អត្រា; NPer; PV; FV; ប្រភេទ)

អត្រា ជា​អត្រា​ការ​ប្រាក់​តាម​កាល​កំណត់ ។

NPer គឺ​ជា​ចំនួន​រយៈពេល​ដែលធនលាភ​​ត្រូវ​បាន​ចំណាយ ។

PV គឺ​ជា​ការ​បង្ហាញ​តម្លៃ (តម្លៃលុយ) ជា​លំដាប់​នៃ​កា​រចំណាយ ។

FV (ជា​ជម្រើស) គឺ​ជា​តម្លៃ​ដែលច​ង់ (តម្លៃ​អនាគត) ដែល​ឈាន​ដល់​ចុង​បញ្ចប់​នៃ​កា​រចំណាយ​តាម​អំឡុងពេល ។

ប្រភេទ (ជាជម្រើស) គឺ​ជា​កាលបរិច្ឆេទ​ដល់ពេលកំណត់​សម្រាប់​ការ​ចំណាយ​តាម​អំឡុងពេល ។ Type=1 គឺ​ជា​កា​រចំណាយ​នៅ​ខាង​ដើម និង Type=0 គឺ​ជា​កា​រចំណាយ​នៅ​ខាង​ចុង​នៃ​រយៈពេល​នីមួយៗ ។

In the LibreOffice Calc functions, parameters marked as "optional" can be left out only when no parameter follows. For example, in a function with four parameters, where the last two parameters are marked as "optional", you can leave out parameter 4 or parameters 3 and 4, but you cannot leave out parameter 3 alone.

ឧទាហរណ៍

រក​ចំនួន​ប្រាក់​ត្រូវ​បង់​តាម​កាល​កំណត់ ដោយ​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ស្មើ​នឹង 1.99%​ បើ​ពេល​វេលា​បង់​ប្រាក់​ស្មើ​នឹង 3 ឆ្នាំ និង​តម្លៃ​សាច់​ប្រាក់​ស្មើ​នឹង 25,000 ឯកតា​រូបិយប័ណ្ណ ។ មាន 36 ខែ​ដែល​ត្រូវ​នឹង​អំឡុងពេល​បង់ប្រាក់ 36 ដង ហើយ​អត្រា​ការប្រាក់​ក្នុង​មួយ​អំឡុងពេល​ស្មើ​នឹង 1.99%/12 ។

=PMT(1.99%/12;36;25000) = -715.96 ឯកតា​រូបិយប័ណ្ណ ។ ការ​ចំណាយ​ប្រចាំខែ​តាមអំឡុងពេល​ ​គឺ 715.96 ឯកតា​រូបិយប័ណ្ណ ។

PPMT

ត្រឡប់​សម្រាប់​អំឡុងពេល​បង់​ប្រាក់​មួយ​ដែល​បាន​ផ្តល់ លើ​ប្រាក់​ដើម​សម្រាប់​ការ​វិនិយោគ​មួយ ដោយ​ផ្អែក​លើ​ការ​បង់​ថេរ​តាម​កាល​កំណត់ និង​អត្រា​ការ​ប្រាក់​ថេរ​តាម​កាល​កំណត់ ។

វាក្យ​សម្ពន្ធ​​

PPMT(អត្រា; រយៈពេល; NPer; PV; FV; ប្រភេទ)

អត្រា ជា​អត្រា​ការ​ប្រាក់​តាម​កាល​កំណត់ ។

រយៈពេល គឺ​ជា​រយៈពេល​ដែល​ត្រូវ​សង ។ P = 1 សម្រាប់រយៈពេល​​ដំបូង និងP = NPer សម្រាប់​រយៈពេល​ចុង​ក្រោយ ។

NPer គឺ​ជា​ចំនួន​រយៈពេល​នៃអំឡុងពេល​ដែល​កា​រសង​បំណុល​ត្រូវ​បាន​ចំណាយ ។

PV គឺ​ជា​តម្លៃ​បច្ចុប្បន្ន​នៅ​ក្នុង​លំដាប់​នៃការ​ចំណាយ ។

FV (ជាជម្រើស) គឺ​ជា​តម្លៃ​ (អនាគត) ដែល​ចង់បាន ។

ប្រភេទ (ជា​ជម្រើស) កំណត់​កាលបរិច្ឆេទ​ដល់​ថ្ងៃ​បង់ ។ F = 1 សម្រាប់​ការ​ចំណាយ​នៅ​ដើម​រយៈពេល F = 0 សម្រាប់​ការចំណាយ​នៅ​ចុង​រយៈពេល ។

In the LibreOffice Calc functions, parameters marked as "optional" can be left out only when no parameter follows. For example, in a function with four parameters, where the last two parameters are marked as "optional", you can leave out parameter 4 or parameters 3 and 4, but you cannot leave out parameter 3 alone.

ឧទាហរណ៍

តើ​ប្រាក់​ដែល​ត្រូវ​បង់​ប្រចាំ​ខែ​តាម​កាល​កំណត់ ដោយ​មាន​អត្រា​ការប្រាក់​ស្មើ​នឹង 8.75% ក្នុង​អំឡុងពេល​បី​ឆ្នាំ ទទួល​បាន​ខ្ពស់​ប៉ុណ្ណា ? តម្លៃ​សាច់​ប្រាក់​ស្មើ​នឹង 5,000 ​ឯកតា​រូបិយប័ណ្ណ និង​តែងតែ​បង់​នៅ​ដើម​អំឡុងពេល ។ តម្លៃ​អនាគត​ស្មើ​នឹង 8,000 ឯកតា​រូបិយប័ណ្ណ ។

=PPMT(8.75%/12;1;36;5000;8000;1) = -350.99 ឯកតា​រូបិយប័ណ្ណ ។

PRICE

គណនា​តម្លៃ​ទីផ្សារ​សម្រាប់​មូលប័ត្រ​ការ​ប្រាក់​ថេរ ដែល​មាន​តម្លៃ​ចុះ​លើ​ប័ណ្ណ 100 ឯកតា​រូបិយប័ណ្ណ ជា​អនុគមន៍​មួយ​នៃ​ចំណូល​ព្យាករណ៍ ។

វាក្យ​សម្ពន្ធ​​

PRICE(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; អត្រា; ចំណូល; រំលោះ; ប្រេកង់; មូលដ្ឋាន)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

​អត្រា​​ ជា​អត្រាមធ្យម​ប្រចាំ​ឆ្នាំ​នៃ​ការ​ប្រាក់​ (​អត្រា​ការប្រាក់​គូប៉ុង​​)

ចំណូល​​ ​ជា​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​មូលប័ត្រ​ ។

រំលោះ គឺ​ជា​តម្លៃ​រំលោះ​ក្នុង ១០០ ឯកតា​រូបិយប័ណ្ណ​​នៃ​តម្លៃ par ។

​ប្រេ​កង់​​ ជា​ចំនួន​នៃ​​ការ​បង់​ការប្រាក់​​ក្នុងមួយ​ឆ្នាំ​​ (១, ២ ឬ ៤)​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ទិញ​នៅ​ថ្ងៃ 1999-02-15 ថ្ងៃ​ដល់​កំណត់​បង់​គឺ 2007-11-15 ។ អត្រា​ការ​ប្រាក់​នាមករណ៍​គឺ 5.75% ។ ចំណូល​គឺ 6.5% ។ តម្លៃ​រំលោះ​គឺ 100 ឯកតា​រូបិយប័ណ្ណ ។ ការ​ប្រាក់​ត្រូវ​បាន​បង់​កន្លះ​ឆ្នាំ​ម្តង (ប្រេកង់​ស្មើ 2) ។ ជាមួយ​ការ​​គណនា​លើ​មូលដ្ឋាន 0 តម្លៃ​គឺ​ដូច​ខាង​ក្រោម ៖

=PRICE("1999-02-15"; "2007-11-15"; 0.0575; 0.065; 100; 2; 0) ត្រឡប់ 95.04287 ។

PRICEDISC

គណនា​តម្លៃ​ក្នុង 100 ឯកតា​រូបិយប័ណ្ណ​នៃ​តម្លៃ​ចុះ​លើ​ប័ណ្ណ​នៃ​មូលប័ត្រ​គ្មាន​ការ​ប្រាក់ ។

វាក្យ​សម្ពន្ធ​​

PRICEDISC(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; អប្បហារ; រំលោះ; មូលដ្ឋាន​)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

បញ្ចុះ​តម្លៃ គឺ​ជា​ការ​បញ្ចុះ​តម្លៃ​សុវត្ថិភាព​គិត​ជា​ភាគរយ ។

រំលោះ គឺ​ជា​តម្លៃ​រំលោះ​ក្នុង ១០០ ឯកតា​រូបិយប័ណ្ណ​​នៃ​តម្លៃ par ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ទិញ​នៅ​ថ្ងៃ 1999-02-15 ថ្ងៃ​ដល់​កំណត់​បង់​គឺ 1999-03-01 ។ អប្បហារ​ជា​ភាគរយ​គឺ 5.25% ។ តម្លៃ​រំលោះ​គឺ 100 ។ ពេល​គណនា​លើ​មូលដ្ឋាន 2 តម្លៃ​អប្បហារ​គឺ​ដូច​ខាង​ក្រោម ៖

=PRICEDISC("1999-02-15"; "1999-03-01"; 0.0525; 100; 2) ត្រឡប់ 99.79583 ។

PRICEMAT

គណនា​តម្លៃ​ក្នុង 100 ឯកតា​រូបិយប័ណ្ណ​នៃ​តម្លៃ​ចុះ​លើ​ប័ណ្ណ​នៃ​មូលប័ត្រ​មួយ ដែល​បង់​ការ​ប្រាក់​នៅ​ថ្ងៃ​ដល់​កំណត់​បង់ ។

វាក្យ​សម្ពន្ធ​​

PRICEMAT(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; ចេញ; អត្រា; ចំណូល; មូលដ្ឋាន)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

ចេញ គឺ​ជា​កាលបរិច្ឆេទ​ចេញ​មូល​ប័ត្រ

អត្រា គឺ​ជា​ការ​ប្រាក់​នៃមូលប័ត្រ​នៅ​លើ​ថ្ងៃ​ចេញផ្សាយ

ចំណូល​​ ​ជា​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​មូលប័ត្រ​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

កាល​បរិច្ឆេទ​ទូទាត់ ៖១៥ កុម្ភៈ១៩៩៩ ថ្ងៃ​ដល់​កំណត់​បង់ ៖១៣ មេសា១៩៩៩ កាល​បរិច្ឆេទ​​ចេញ​ហ៊ុន ៖១១ វិច្ឆិកា១៩៩៨ ។ អត្រា​ការ​ប្រាក់ ៖ 6.1 ភាគរយ ចំណូល ៖ 6.1 ភាគរយ មូលដ្ឋាន ៖ 30/360 = 0 ។

តម្លៃ​ត្រូវ​បាន​គណនា​ដូច​ខាង​ក្រោម ៖

=PRICEMAT("1999-02-15";"1999-04-13";"1998-11-11"; 0.061; 0.061;0) ត្រឡប់ 99.98449888 ។

SLN

ត្រឡប់​រំលោះ​បន្ទាត់​ត្រង់​នៃ​ទ្រព្យ​សកម្ម​មួយ សម្រាប់​​អំឡុងពេល​មួយ ។ ចំនួន​រំលោះ​គឺ​ថេរ​ក្នុង​អំឡុងពេល​រំលោះ ។

វាក្យ​សម្ពន្ធ​​

SLN(Cost; Salvage; Life)

តម្លៃ​​ ជា​តម្លៃ​ដំបូង​នៃទ្រព្យ​សកម្ម​ ។

សង្គ្រោះ​​ ជា​តម្លៃ​នៃ​ទ្រព្យ​សកម្ម​នៅ​ចុង​នៃ​ការ​រំលោះ​ ។​

អាយុកាល គឺ​ជា​កា​រកំណត់​រយៈពេលចុះថ្លៃ​នូវ​ចំនួន​រយៈពេល​នៅ​ក្នុងកា​រចុះថ្លៃ​នៃទ្រព្យ​សកម្ម ។

ឧទាហរណ៍

ឧបករណ៍​ការិយាល័យ​ដែល​មាន​ថ្លៃ​ដើម 50,000 ឯកតា​រូបិយប័ណ្ណ​នឹង​ត្រូវ​បាន​រំលោះ​ជាង 7 ឆ្នាំ ។ តម្លៃ​នៅ​បំណាច់​រំលោះ​គឺ 3,500 ឯកតា​រូបិយប័ណ្ណ ។

=SLN(50000;3,500;84) = 553.57 ឯកតា​រូបិយប័ណ្ណ ។ ការ​ចុះថ្លៃប្រចាំខែ​យ៉ាង​ទៀតទាត់​នៃ​ការ​ផ្គត់ផ្គង់​ការិយាល័យ​គឺ 553.57 ឯកតា​រូបិយប័ណ្ណ ។

TBILLEQ

គណនា​ការ​ត្រឡប់​ប្រចាំ​ឆ្នាំ​លើ​ប័ណ្ណ​រតនាគារ។ ប័ណ្ណ​រតនាគារ​ត្រូវ​បាន​ទិញ​នៅ​កាល​បរិច្ឆេទ​ទូទាត់ រួច​លក់​ក្នុង​តម្លៃ​ពេញ​ដូចគ្នា​នៅ​ថ្ងៃ​ដល់​កំណត់​បង់ ដែល​ត្រូវតែ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​ដូចគ្នា។ អប្បហារ​ត្រូវ​បាន​​បន្ថយ​ពី​តម្លៃ​ទិញ។

វាក្យ​សម្ពន្ធ​​

TBILLEQ(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; អប្បហារ)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

អប្បហារ​​ ជាអប្បហារ​ភាគរយ​លើ​ការ​ទទួល​យក​នៃ​មូល​ប័ត្រ​ ។​

ឧទាហរណ៍

កាល​បរិច្ឆេទ​​ទូទាត់ ៖ ​៣១ មិថុនា១៩៩៩ ថ្ងៃ​ដល់​កំណត់​បង់ ៖១ មិថុនា១៩៩៩ អប្បហារ ៖ 9.14 ភាគរយ ។

ការ​ត្រឡប់​លើ​ប័ណ្ណ​រតនាគារ​ដែល​ត្រូវ​គ្នា​នឹង​មូលប័ត្រ​មួយ ត្រូវ​បាន​អនុវត្ត​ដូច​ខាង​ក្រោម ៖

=TBILLEQ("1999-03-31";"1999-06-01"; 0.0914) ត្រឡប់ 0.094151 ឬ 9.4151 ភាគរយ ។

TBILLPRICE

គណនា​តម្លៃ​ប័ណ្ណ​រតនាគារ​ក្នុង 100 ឯកតា​រូបិយប័ណ្ណ ។

វាក្យ​សម្ពន្ធ​​

TBILLPRICE(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; អប្បហារ)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

អប្បហារ គឺ​ជា​អប្បហារ​ជា​ភាគរយ​លើ​ការ​ទទួល​បាន​នៃ​មូលប័ត្រ ។

ឧទាហរណ៍

កាល​បរិច្ឆេទ​​ទូទាត់ ៖៣១ មីនា១៩៩៩ ថ្ងៃ​ដល់​កំណត់​បង់ ៖១ មិថុនា១៩៩៩ អប្បហារ ៖ 9 ភាគរយ ។

តម្លៃ​ប័ណ្ណ​រតនាគារ​ត្រូវ​បាន​អនុវត្ត​ដូច​ខាង​ក្រោម ៖

=TBILLPRICE("1999-03-31";"1999-06-01"; 0.09) ត្រឡប់ 98.45 ។

TBILLYIELD

គណនា​ចំណូល​ប័ណ្ណ​រតនាគារ ។

វាក្យ​សម្ពន្ធ​​

TBILLYIELD(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; តម្លៃ)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

តម្លៃ គឺ​ជា​តម្លៃ (តម្លៃ​ទិញ) នៃប័ណ្ណ​រតនាគារ​ក្នុង​មួយ 100 ឯកតា​រូបិយប័ណ្ណនៃ​តម្លៃ​របស់ par ។

ឧទាហរណ៍

កាល​បរិច្ឆេទ​​ទូទាត់ ៖៣១ មីនា១៩៩៩ ថ្ងៃ​ដល់​កំណត់​បង់ ៖១ មិថុនា១៩៩៩ តម្លៃ ៖ 98.45 ឯកតា​រូបិយប័ណ្ណ ។

ចំណូល​ប័ណ្ណ​រតនាគារ​ត្រូវ​បាន​អនុវត្ត​ដូច​ខាង​ក្រោម ៖

=TBILLYIELD("1999-03-31";"1999-06-01"; 98.45) ត្រឡប់ 0.091417 ឬ 9.1417 ភាគរយ ។

YIELD

គណនា​ចំណូល​នៃ​មូលប័ត្រ​មួយ ។

វាក្យ​សម្ពន្ធ​​

YIELD(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; អត្រា; តម្លៃ; រំលោះ; ប្រេកង់; មូលដ្ឋាន)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

អត្រា គឺ​ជា​អត្រា​ប្រចាំ​ឆ្នាំ​នៃ​ការ​ប្រាក់ ។

តម្លៃ គឺ​ជា​តម្លៃ (តម្លៃ​ទិញ) របស់​មូលប័ត្រ​ក្នុងនួយ 100 ឯកតា​រូបិយប័ណ្ណ​នៃ​តម្លៃ par ។

រំលោះ គឺ​ជា​តម្លៃ​រំលោះ​ក្នុង ១០០ ឯកតា​រូបិយប័ណ្ណ​​នៃ​តម្លៃ par ។

​ប្រេ​កង់​​ ជា​ចំនួន​នៃ​​ការ​បង់​ការប្រាក់​​ក្នុងមួយ​ឆ្នាំ​​ (១, ២ ឬ ៤)​ ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ទិញ​នៅ​ថ្ងៃ 1999-02-15 ។ វា​ផុត​កំណត់​បង់​នៅ​ថ្ងៃ 2007-11-15 ។ អត្រា​ការ​ប្រាក់​គឺ ​5.75% ។ តម្លៃ​គឺ 95.04287 ឯកតា​រូបិយប័ណ្ណ​ក្នុង 100 ឯកតា​នៃ​តម្លៃ​ចុះ​លើ​ប័ណ្ណ តម្លៃ​រំលោះ​គឺ 100 ឯកតា ។ ការ​ប្រាក់​ត្រូវ​បាន​បង់​កន្លះ​ឆ្នាំ​ម្តង (ប្រេកង់=2) ហើយ​មូលដ្ឋាន​គឺ 0 ។ តើ​ចំណូល​ខ្ពស់​ប៉ុណ្ណា ?

=YIELD("1999-02-15"; "2007-11-15"; 0.0575 ;95.04287; 100; 2; 0) ត្រឡប់ 0.065 ឬ 6.50 ភាគរយ ។

YIELDDISC

គណនា​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​មូលប័ត្រ​ដែល​គ្មាន​ការ​ប្រាក់ ។

វាក្យ​សម្ពន្ធ​​

YIELDDISC(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; ថ្លៃ; រំលោះ; មូលដ្ឋាន)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

តម្លៃ គឺ​ជា​តម្លៃ (តម្លៃ​ទិញ) របស់​មូលប័ត្រ​ក្នុងនួយ 100 ឯកតា​រូបិយប័ណ្ណ​នៃ​តម្លៃ par ។

រំលោះ គឺ​ជា​តម្លៃ​រំលោះ​ក្នុង ១០០ ឯកតា​រូបិយប័ណ្ណ​​នៃ​តម្លៃ par ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​គ្មាន​ការ​ប្រាក់​មួយ​ត្រូវ​បាន​ទិញ​នៅ​ថ្ងៃ 1999-02-15 ។ ថ្ងៃ​ដល់​កំណត់​បង់​គឺ 1999-03-01 ។ តម្លៃ​គឺ 99.795​ ឯកតា​រូបិយប័ណ្ណ​ក្នុង 100 ឯកតា​នៃ​តម្លៃ​ចុះ​លើ​ប័ណ្ណ តម្លៃ​រំលោះ​គឺ 100​ ឯកតា ។ មូលដ្ឋាន​គឺ 2 ។ តើ​ចំណូល​ខ្ពស់​ប៉ុណ្ណា ?

=YIELDDISC("1999-02-15"; "1999-03-01"; 99.795; 100; 2) ត្រឡប់ 0.052823 ឬ 5.2823 ភាគរយ ។

YIELDMAT

គណនា​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​មូលប័ត្រ​មួយ​ ដែល​ជា​ការប្រាក់​ដែល​ត្រូវ​បាន​បង់​នៅ​ថ្ងៃ​ផុត​កំណត់ ។

វាក្យ​សម្ពន្ធ​​

YIELDMAT(ទូទាត់; ថ្ងៃ​ដល់​កំណត់​បង់; កាល​បរិច្ឆេទ​ចេញ; អត្រា; ថ្លៃ; មូលដ្ឋាន)

អំឡុង​ពេល​​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​នៃ​មូល​​ប័ត្រ​ ។​​

​ថ្ងៃ​ដល់​កំណត់​បង់​​ ​ជា​កាល​បរិច្ឆេទ​លើ​​មូល​ប័ត្រ​ដែល​ដល់​កំណត់​​ (ផុត​កំណត់​​) ។​

ចេញ គឺ​ជា​កាលបរិច្ឆេទ​ចេញ​មូល​ប័ត្រ

អត្រា គឺ​ជា​ការ​ប្រាក់​នៃមូលប័ត្រ​នៅ​លើ​ថ្ងៃ​ចេញផ្សាយ

តម្លៃ គឺ​ជា​តម្លៃ (តម្លៃ​ទិញ) របស់​មូលប័ត្រ​ក្នុងនួយ 100 ឯកតា​រូបិយប័ណ្ណ​នៃ​តម្លៃ par ។

មូលដ្ឋាន ៖ ត្រូវ​បាន​ជ្រើស​ពី​បញ្ជី​ជម្រើស និង​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ឆ្នាំ​ត្រូវ​គណនា ។

មូលដ្ឋាន

ការ​គណនា

0 ឬ​បាត់

វិធីសាស្ត្រ​សហរដ្ឋ​អាមេរិក (NASD)១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ឆ្នាំ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦០ ថ្ងៃ

ចំនួន​ថ្ងៃ​ពិត​ប្រាកដ​ក្នុង​ខែ មួយ​ឆ្នាំ​មាន៣៦៥​ ថ្ងៃ

វិធីសាស្ត្រ​អឺរ៉ុប១២ ខែ​ដែល​ខែ​នីមួយ​ៗ​មាន៣០ ថ្ងៃ


ឧទាហរណ៍

មូលប័ត្រ​មួយ​ត្រូវ​បាន​ទិញ​នៅ​ថ្ងៃ 1999-03-15 ។ ថ្ងៃ​ដល់​កំណត់​បង់​គឺ 1999-11-03 ។ កាល​បរិច្ឆេទ​ចេញ​គឺ 1998-11-08 ។ អត្រា​ការ​ប្រាក់​គឺ 6.25% តម្លៃ​គឺ 100.0123 ឯកតា ។ មូលដ្ឋាន​គឺ 0 ។ តើ​ចំណូល​ខ្ពស់​ប៉ុណ្ណា ?

=YIELDMAT("1999-03-15"; "1999-11-03"; "1998-11-08"; 0.0625; 100.0123; 0) ត្រឡប់ 0.060954 ឬ 6.0954 ភាគរយ ។

ត្រឡប់​ទៅ​អនុគមន៍​ហិរញ្ញវត្ថុ ផ្នែក​ទី​មួយ

បន្ត​ទៅ​អនុគមន៍​ហិរញ្ញវត្ថុ ផ្នែក​ទី​បី

Functions by Category