រូបមន្ត​បន្ថែម​សម្រាប់​សរសេរ​កម្មវិធី​ក្នុង LibreOffice Calc

រូប​តំណាង​ព្រមាន

វិធីសាស្ត្រ​នៃ​ការ​ពង្រីក Calc ដោយ​រូបមន្ត​បន្ថែម​ដែល​បាន​ពណ៌នា​ខាង​ក្រោមគឺ​ហួស​សម័យហើយ ។ ចំណុច​ប្រទាក់​នៅ​តែ​អាច​ប្រើ​បាន និង​គាំ​ទ្រ ដើម្បី​ធានា​សមត្ថភាព​រូបមន្ត​បន្ថែម​ដែល​មាន​ស្រាប់ ប៉ុន្តែ​សម្រាប់​ការ​សរសេរ​រូបមន្ត​បន្ថែម​ថ្មី​មួយ អ្នក​គួរ​ប្រើ អនុគមន៍ API ថ្មី ។


LibreOffice Calc អាច​ត្រូវ​បាន​ពង្រីក​ដោយ​រូបមន្ត​បន្ថែម ដែល​ជា​ម៉ូឌុល​កម្មវិធី​ខាង​ក្រៅ​ផ្តល់​នូវ​អនុគមន៍​បន្ថែម សម្រាប់​ធ្វើការ​ជាមួយ​សៀវភៅ​បញ្ជី ។ ទាំង​នេះ​ត្រូវ​បាន​រាយ​ក្នុង អ្នក​ជំនួយការ​អនុគមន៍ ក្នុង​ប្រភេទ រូបមន្ត​បន្ថែម ។ បើ​អ្នក​ចង់​សរសេរ​រូបមន្ត​បន្ថែម​ដោយ​ខ្លួន​នាក់ អ្នក​អាច​រៀន​នៅ​ទីនេះ ដែល​អនុគមន៍​ត្រូវ​តែ​ត្រូវ​បាន​នាំ​ចេញ​ដោយ ដូច្នេះ​រូបមន្ត​បន្ថែម​អាច​ត្រូវ​បាន​ភ្ជាប់​ដោយ​ជោគជ័យ ។

LibreOffice ស្វែងរក​ថត Add-in ដែលបានកំណត់​នៅក្នុង​ការកំណត់​រចនាសម្ព័ន្ធសម្រាប់​បណ្ណាល័យ​ដែលបានចែក​រំលែក​​យ៉ាងសមរម្យ ។ ដើម្បី​ឲ្យ LibreOffice ទទួលស្គាល់ បណ្ណាល័យ​ដែលបានចែក​រំលែក ត្រូវតែមាន​លក្ខណសម្បត្តិ​ជាក់លាក់​ ដូច​ដែលបាន​ពន្យល់​នៅ​បន្តបន្ទាប់​នេះ ។ ព័ត៌មាន​នេះ​​អនុញ្ញាត​ឲ្យ​អ្នក​​រៀបចំ​កម្មវិធី​ Add-In ផ្ទាល់ខ្លួន​របស់អ្នក សម្រាប់ អ្នកជំនួយការ​អនុគមន៍ នៃ LibreOffice Calc ។

គំនិត​រូបមន្ត​បន្ថែម

បណ្ណាល័យ​រូបមន្ត​បន្ថែម​នីមួយៗ ផ្តល់​នូវ​អនុគមន៍​ជា​ច្រើន ។ អនុគមន៍​​ខ្លះ​ត្រូវ​បាន​ប្រើ​សម្រាប់​គោល​បំណង​គ្រប់គ្រង ។ អ្នក​អាច​ជ្រើស​ស្ទើរ​តែ​គ្រប់​ឈ្មោះ សម្រាប់​អនុគមន៍​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ទោះ​យ៉ាង​ណា ពួក​វា​ក៏​ត្រូវតែ​អនុវត្ត​តាម​ក្បួន​ពិត​ប្រាកដ​ដែរ ដោយ​គោរព​តាម​ការ​ហុច​ប៉ារ៉ាម៉ែត្រ ។ ការ​ដាក់​ឈ្មោះ និង​ការ​ហៅ​សម្មតិកម្ម នឹង​ខុស​គ្នា​សម្រាប់​វេទិកា​ផ្សេង​គ្នា ។

អនុគមន៍

នៅ​កម្រិត​អប្បបរមា ត្រូវ​តែ​មាន​អនុគមន៍​គ្រប់គ្រង GetFunctionCount និង​GetFunctionData ។ ដោយ​ប្រើ​ទាំង​នេះ អនុគមន៍​ព្រម​ទាំង​ប្រភេទ​ប៉ារ៉ាម៉ែត្រ និង​តម្លៃ​ត្រឡប់​អាច​ត្រូវ​បាន​កំណត់ ។ ជា​តម្លៃ​ត្រឡប់ ប្រភេទ​ទ្វេ និង​ខ្សែ​អក្សរ​​ត្រូវ​បាន​គាំទ្រ ។​​ ជា​ប៉ារ៉ាម៉ែត្រ តំបន់​ក្រឡា អារេ​ទ្វេ អារេ​ខ្សែ​អក្សរ និង​អារេ​ក្រឡា ត្រូវ​បាន​គាំទ្រ ។

ប៉ារ៉ាម៉ែត្រ​ត្រូវ​បាន​ហុច​ដោយ​ប្រើ​សេចក្តី​យោង ។ ដូច្នេះ ភាព​ផ្លាស់ប្តូរ​មួយ​នៃ​តម្លៃ​ទាំង​នេះ អាច​ធ្វើ​បាន​ជា​មូលដ្ឋាន ។ ទោះ​យ៉ាង​ណា វា​មិន​ត្រូវ​បាន​គាំទ្រ​ក្នុង LibreOffice Calc ទេ​ព្រោះ​វា​មិន​មាន​ន័យ​ក្នុង​សៀវភៅ​បញ្ជី ។

បណ្ណាល័យ​អាច​ត្រូវ​បាន​ផ្ទុក​ឡើង​វិញ​អំឡុងពេល​រត់ ហើយ​មាតិកា​របស់​ពួកវា​អាច​ត្រូវ​បាន​វិភាគ​ដោយ​អនុគមន៍​គ្រប់គ្រង ។ សម្រាប់​អនុគមន៍​នីមួយៗ ព័ត៌មាន​មាន​អំពី​ចំនួន និង​ប្រភេទ​ប៉ារ៉ាម៉ែត្រ ឈ្មោះ​អនុគមន៍​ខាង​ក្នុង និង​ខាង​ក្រៅ និង​លេខ​គ្រប់គ្រង ។

អនុគមន៍​ត្រូវ​បាន​ហៅ​ក្នុង​ពេល​ដំណាល​គ្នា និង​ត្រឡប់​លទ្ធផល​របស់​ពួក​វា​ភ្លាម​ៗ ។ អនុគមន៍​ពេល​ពិត (អនុគមន៍​អសមកាល) ក៏​អាច​ប្រើ​បាន​ដែរ ទោះ​យ៉ាង​ណា ពួក​វា​មិន​ត្រូវ​បាន​ពន្យល់​លម្អិត​ទេ ​ដោយ​សារ​តែ​ភាព​ស្មុគ្រស្មាញ​ពួក​វា ។

ព័ត៌មាន​ទូទៅ​អំពី​ចំណុច​ប្រទាក់

ចំនួន​ប៉ារ៉ាម៉ែត្រ​ច្រើន​បំផុត​​ក្នុង​អនុគមន៍​បន្ថែម ដែល​បាន​ភ្ជាប់​នឹង LibreOffice Calc គឺ 16 ៖ មួយ​សម្រាប់​ត្រឡប់​តម្លៃ និង​ប៉ារ៉ាម៉ែត្រ 15 ទៀត​សម្រាប់​បញ្ចូល​ប៉ារ៉ាម៉ែត្រ ។

ប្រភេទ​ទិន្នន័យ​ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម ៖

ប្រភេទ​ទិន្នន័យ

ការ​កំណត់​

CALLTYPE

ក្រោម Windows ៖ FAR PASCAL (_far _pascal)

ផ្សេង​ទៀត ៖ លំនាំដើម (លំនាំដើម​បញ្ជាក់​លម្អិត​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ)

USHORT

ចំនួន​គត់ 2 បៃ​គ្មាន​សញ្ញា

DOUBLE

ទ្រង់ទ្រាយ​ដែល​អាស្រ័យ​លើ​វេទិកា 8 បៃ

Paramtype

អាស្រ័យ​វេទិកា ដូចជា int

PTR_DOUBLE =0 អ្នក​ចង្អុល​ទៅ​ទ្វេ

PTR_STRING =1 អ្នក​ចង្អុល​ទៅ​ខ្សែ​អក្សរ​ដែល​បញ្ចប់​ដោយ​សូន្យ ។

PTR_DOUBLE_ARR =2 អ្នក​ចង្អុល​ទៅ​អារេ​ទ្វេ​មួយ

PTR_STRING_ARR =3 អ្នក​ចង្អុល​ទៅ​អារេ​ខ្សែ​អក្សរ​មួយ

PTR_CELL_ARR =4 អ្នក​ចង្អុល​ទៅ​អារេ​ក្រឡា​មួយ

NONE =5


អនុគមន៍

ខាង​ក្រោម​អ្នក​នឹង​រក​ឃើញ​សេចក្តី​ពណ៌នា​សម្រាប់​អនុគមន៍​ទាំង​នោះ ដែល​អាច​ត្រូវ​បាន​ហៅ​នៅ  ។

សម្រាប់​មុខងារ ទាំងអស់ អ្វី​ៗ​ខាង​ក្រោម​នឹង​អនុវត្ត ៖

void CALLTYPE fn(out, in1, in2, ...)

ទិន្នផល ៖ តម្លៃ​លទ្ធផល

ព័ត៌មាន​បញ្ចូល ៖ លេខ​ណា​មួយ​នៃ​ប្រភេទ ( double&, char*, double*, char**, តំបន់​ក្រឡា) ដែល តំបន់​ក្រឡា ជា​អារេ​នៃ​ប្រភេទ អារេ​ទ្វេ អារេ​ខ្សែ​អក្សរ ឬ​ អារេ​ជួរ​ក្រឡា ។

GetFunctionCount()

ត្រឡប់​ចំនួន​អនុគមន៍ ដោយ​គ្មាន​អនុគមន៍​គ្រប់គ្រង​នៃ​ប៉ារ៉ាម៉ែត្រ​សេចក្តី​យោង ។ អនុគមន៍​នីមួយៗ​មាន​តម្លៃ​តែ​មួយ​គត់​ចន្លោះ 0 និង nCount-1 ។ លេខ​នេះ​នឹង​ត្រូវ​បាន​ត្រូវការ​សម្រាប់​អនុគមន៍ GetFunctionData និង​GetParameterDescription នៅ​ពេល​ក្រោយ ។

វាក្យ​សម្ពន្ធ

void CALLTYPE GetFunctionCount(USHORT& nCount)

ប៉ារ៉ាម៉ែត្រ

USHORT &nCount ៖

ទិន្នផល ៖ សេចក្តី​យោង​ទៅ​អថេរ​មួយ ដែល​ត្រូវ​បាន​សន្មត​ថា​មាន​ចំនួន​អនុគមន៍​បន្ថែម ។ ឧទាហរណ៏ ៖ បើ​អនុគមន៍​បន្ថែម​ផ្តល់ 5 អនុគមន៍ សម្រាប់ ​LibreOffice Calc នោះ nCount=5 ។

GetFunctionData()

កំណត់​ព័ត៌មាន​សំខាន់ៗ​ទាំងអស់​អំពី​អនុគមន៍​រូបមន្ត​បន្ថែម ។

វាក្យ​សម្ពន្ធ

void CALLTYPE GetFunctionData(USHORT& nNo, char* pFuncName, USHORT& nParamCount, Paramtype* peType, char* pInternalName)

ប៉ារ៉ាម៉ែត្រ

USHORT& nNo ៖

ព័ត៌មាន​បញ្ចូល ៖ លេខ​អនុគមន៍​ដែល​រាប់​បញ្ចូល​ចន្លោះ 0 និង nCount-1 ។

char* pFuncName ៖

ទិន្នផល ៖ ឈ្មោះ​អនុគមន៍​ដូច​ដែល​បាន​មើល​ឃើញ​ដោយ​អ្នក​សរសេរ​កម្មវិធី ដោយ​សារ​វា​ត្រូវ​បាន​ដាក់​ឈ្មោះ​ក្នុង  ។ ឈ្មោះ​នេះ​មិន​កំណត់​ឈ្មោះ​ដែល​បាន​ប្រើ​ក្នុង អ្នក​ជំនួយការ​អនុគមន៍ ។

USHORT& nParamCount ៖

ទិន្នផល ៖ ចំនួន​ប៉ារ៉ាម៉ែត្រ​ក្នុង​អនុគមន៍​បន្ថែម ។ លេខ​នេះ​ត្រូវ​តែ​ធំ​ជាង 0 ព្រោះ​តែងតែ​មាន​តម្លៃ​លទ្ធផល តម្លៃ​អតិបរមា​គឺ 16 ។

Paramtype* peType ៖

លទ្ធផល ៖ អ្នក​ចង្អុល​ទៅ​អារេ​នៃ​អថេរ​ប្រភេទ ​Paramtype ចំនួន​១៦ យ៉ាង​ពិត​ប្រាកដ ។ ធាតុ​ nParamCount ដំបូង​ត្រូវ​បាន​បំពេញ​ដោយ​ប្រភេទ​សមរម្យ​នៃ​ប៉ារ៉ាម៉ែត្រ ។

char* pInternalName ៖

លទ្ធផល ៖ ឈ្មោះ​អនុគមន៍​​​ដូច​ដែល​​បាន​មើល​ឃើញ​ដោយ​អ្នក​ប្រើ ដោយ​សារ​វា​លេចឡើង​ក្នុង អ្នក​ជំនួយការ​អនុគមន៍ ។ អាច​មាន umlauts ។

ប៉ារ៉ាម៉ែត្រ pFuncName និង pInternalName ជា​អារេ​តួ​អក្សរ ដែល​ត្រូវ​បាន​ប្រតិបត្តិ​ជាមួយ​ទំហំ 256 ក្នុង​ LibreOffice Calc ។

GetParameterDescription()

ផ្តល់​នូវ​សេចក្តី​ពណ៌នា​សង្ខេប​នៃ​អនុគមន៍​រូបមន្ត​បន្ថែម និង​ប៉ារ៉ាម៉ែត្រ​របស់​វា ។​ ជា​ជម្រើស អនុគមន៍​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​អនុគមន៍​មួយ និង​សេចក្តី​ពណ៌នា​ប៉ារ៉ាម៉ែត្រ​ក្នុង អ្នក​ជំនួយការ​អនុគមន៍ ។

វាក្យ​សម្ពន្ធ

void CALLTYPE GetParameterDescription(USHORT& nNo, USHORT& nParam, char* pName, char* pDesc)

ប៉ារ៉ាម៉ែត្រ

USHORT& nNo ៖

ព័ត៌មាន​បញ្ចូល ៖ ចំនួន​អនុគមន៍​ក្នុង​បណ្ណាល័យ ចន្លោះ 0 និង nCount-1 ។

USHORT& nParam ៖

ព័ត៌មាន​បញ្ចូល ៖ ចង្អុល​បង្ហាញ​ប៉ារ៉ាម៉ែត្រ​ដែល​សេចក្តី​ពណ៌នា​ត្រូវ​បាន​ផ្តល់​សម្រាប់ ប៉ារ៉ាម៉ែត្រ​ចាប់ផ្តើម​ត្រឹម 1 ។ បើ nParam ស្មើ 0 នោះ​សេចក្តី​ពណ៌នា​ខ្លួន​ឯង​ត្រូវ​បាន​សន្មត​ដែល​នឹង​ត្រូវ​បាន​ផ្តល់​ក្នុង pDesc ។ ក្នុង​ករណី​នេះ pName គ្មាន​ន័យ​អ្វី​ទេ ។

char* pName ៖

ទិន្នផល ៖ ទទួល​យក​ប្រភេទ ឬ​ឈ្មោះ​ប៉ារ៉ាម៉ែត្រ ឧទាហរណ៍ ពាក្យ ​"លេខ" ឬ​"ខ្សែ​អក្សរ" ឬ​"កាល​បរិច្ឆេទ" ។ល ។ បាន​ប្រតិបត្តិ​ក្នុង LibreOffice Calc ជា char[256] ។

char* pDesc ៖

ទិន្នផល ៖ ទទួល​យក​ពណ៌នា​របស់​​ប៉ារ៉ាម៉ែត្រ ឧទាហរណ៍ ពាក្យ ​"​តម្លៃ ដែល​សកល​ត្រូវ​បាន​គណនា" ។ បាន​ប្រតិបត្តិ​ក្នុង LibreOffice Calc ជា char[256] ។

pName និង pDesc ជា​អារេ​តួ​អក្សរ បាន​ប្រតិបត្តិ​ក្នុង LibreOffice Calc ដែល​មាន​ទំហំ 256 ។ សូម​សម្គាល់​ថា ទំហំ​ដែល​មាន​ក្នុង អ្នក​ជំនួយការ​អនុគមន៍ ត្រូវ​បាន​កំណត់ និង​មិន​អាច​ប្រើ​បាន​ទាំង 256 តួអក្សរ​ទេ ។

តំបន់​ក្រឡា

តារាង​ខាង​ក្រោម​មាន​ព័ត៌មាន ដែល​រចនា​សម្ព័ន្ធ​ទិន្នន័យ​ត្រូវ​តែ​ត្រូវ​បាន​ផ្តល់​ដោយ​ម៉ូឌុល​កម្មវិធី​ខាង​ក្រៅ ដើម្បី​ហុច​តំបន់​ក្រឡា ។ LibreOffice Calc សម្គាល់​អារេ​បី​ខុសៗ​គ្នា អាស្រ័យ​លើ​ប្រភេទ​ទិន្នន័យ ។

អារេ​ទ្វេ

ជា​ប៉ារ៉ាម៉ែត្រ​មួយ តំបន់​ក្រឡា​មួយ​ដែល​មាន​តម្លៃ​ប្រភេទ​លេខ​/ទ្វេ អាច​ត្រូវ​បាន​ហុច ។ អារេ​ទ្វេ​ក្នុង LibreOffice Calc ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម ៖

អុហ្វសិត

ឈ្មោះ

ពិពណ៌នា

ជួរ​ឈរ១

លេខ​ជួរ​ឈរ​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ដេក១

លេខ​ជួរ​ដេក​​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

តារាង១

លេខ​តារាង​​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ឈរ២

លេខ​ជួរ​ឈរ​នៅ​ជ្រុង​ខាង​ក្រោម​ស្តាំ​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ដេក២

លេខ​ជួរ​ដេក​នៅ​ជ្រុង​ខាង​ក្រោម​ស្តាំ​នៃ​តំបន់​ក្រឡា លេខរៀង​ចាប់ផ្តើម​ពី 0 ។

10

តារាង២

លេខ​តារាង​​នៅ​ជ្រុង​ខាង​ក្រោម​​ស្តាំ​​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

12

រាប់

ចំនួន​ធាតុ​ខាង​ក្រោម ។ ក្រឡា​ទទេ​មិន​ត្រូវ​បាន​រាប់ ឬ​ហុច​ទេ ។

14

ជួរ​ឈរ

លេខ​ជួរ​ឈរ​នៃ​ធាតុ ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

16

ជួរ​ដេក

លេខ​ជួរ​ដេក​នៃ​ធាតុ លេខរៀង​ចាប់ផ្តើម​ពី 0 ។

18

ថេប (Tab)

លេខ​តារាង​នៃ​ធាតុ លេខរៀង​ចាប់ផ្តើម​ពី 0 ។

20

កំហុស

លេខ​កំហុស ដែល​តម្លៃ 0 ត្រូវ​បាន​កំណត់​ជា "គ្មាន​កំហុស" ។ បើ​ធាតុ​បាន​មក​ពី​ក្រឡា​រូបមន្ត​មួយ នោះ​តម្លៃ​កំហុស​នឹង​ត្រូវ​បាន​កំណត់​ដោយ​រូបមន្ត ។

22

តម្លៃ

អថេរ IEEE 8 បៃ​នៃ​ប្រភេទ​ទ្វេ/ពិត

30

...

ធាតុ​បន្ទាប់


អារេ​ខ្សែ​អក្សរ

តំបន់​ក្រឡា​មួយ​ដែល​មាន​តម្លៃ​នៃ​ប្រភេទ​ទិន្នន័យ អត្ថបទ ហើយ​ត្រូវ​បាន​ហុច​ជា​អារេ​ខ្សែ​អក្សរ​មួយ ។ អារេ​ខ្សែ​អក្សរ​មួយ​ក្នុង LibreOffice Calc ត្រូវ​បាន​​កំណត់​ដូច​ខាង​ក្រោម ៖

អុហ្វសិត

ឈ្មោះ

ពិពណ៌នា

ជួរ​ឈរ១

លេខ​ជួរ​ឈរ​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ដេក១

លេខ​ជួរ​ដេក​​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

តារាង១

លេខ​តារាង​​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ឈរ២

លេខ​ជួរ​ឈរ​នៅ​ជ្រុង​ខាង​ក្រោម​ស្តាំ​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ដេក២

លេខ​ជួរ​ដេក​នៅ​ជ្រុង​ខាង​ក្រោម​ស្តាំ​នៃ​តំបន់​ក្រឡា លេខរៀង​ចាប់ផ្តើម​ពី 0 ។

10

តារាង២

លេខ​តារាង​​នៅ​ជ្រុង​ខាង​ក្រោម​​ស្តាំ​​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

12

រាប់

ចំនួន​ធាតុ​ខាង​ក្រោម ។ ក្រឡា​ទទេ​មិន​ត្រូវ​បាន​រាប់ ឬ​ហុច​ទេ ។

14

ជួរ​ឈរ

លេខ​ជួរ​ឈរ​នៃ​ធាតុ ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

16

ជួរ​ដេក

លេខ​ជួរ​ដេក​នៃ​ធាតុ លេខរៀង​ចាប់ផ្តើម​ពី 0 ។

18

ថេប (Tab)

លេខ​តារាង​នៃ​ធាតុ លេខរៀង​ចាប់ផ្តើម​ពី 0 ។

20

កំហុស

លេខ​កំហុស ដែល​តម្លៃ 0 ត្រូវ​បាន​កំណត់​ជា "គ្មាន​កំហុស" ។ បើ​ធាតុ​បាន​មក​ពី​ក្រឡា​រូបមន្ត​មួយ នោះ​តម្លៃ​កំហុស​នឹង​ត្រូវ​បាន​កំណត់​ដោយ​រូបមន្ត ។

22

Len

ប្រវែង​នៃ​ខ្សែ​អក្សរ​ខាង​ក្រោម រួម​ទាំង​បៃ​សូន្យ​ដែល​នៅ​ជិត ។ បើ​ប្រវែង​រួម​ទាំង​បៃ​សូន្យ​ដែល​នៅ​ជិត​ស្មើ​នឹង​តម្លៃ​សេស នោះ​បៃ​សូន្យ​ទីពីរ​ត្រូវ​បាន​បន្ថែម​ទៅ​ខ្សែ​អក្សរ ដូច្នេះ​ទទួល​បាន​តម្លៃ​គូ ។ ដូច្នេះ Len ​ត្រូវ​បាន​គណនា​ដោយ​ប្រើ ((StrLen+2)&~1) ។

24

ខ្សែ​អក្សរ

ខ្សែ​អក្សរ​ដែល​មាន​បៃ​សូន្យ​នៅ​ជិត

24+Len

...

ធាតុ​បន្ទាប់


អារេ​ក្រឡា

អារេ​ក្រឡា​ត្រូវ​បាន​ប្រើ​សម្រាប់​ហៅ​តំបន់​ក្រឡា​ដែល​មាន​អត្ថបទ ព្រម​ទាំង​លេខ ។​ អារេ​ក្រឡា​មួយ​ក្នុង LibreOffice Calc ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម ៖

អុហ្វសិត

ឈ្មោះ

ពិពណ៌នា

ជួរ​ឈរ១

លេខ​ជួរ​ឈរ​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ដេក១

លេខ​ជួរ​ដេក​​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

តារាង១

លេខ​តារាង​​នៅ​ជ្រុង​ខាង​លើ​ឆ្វេង​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ឈរ២

លេខ​ជួរ​ឈរ​នៅ​ជ្រុង​ខាង​ក្រោម​ស្តាំ​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

ជួរ​ដេក២

លេខ​ជួរ​ដេក​នៅ​ជ្រុង​ខាង​ក្រោម​ស្តាំ​នៃ​តំបន់​ក្រឡា លេខរៀង​ចាប់ផ្តើម​ពី 0 ។

10

តារាង២

លេខ​តារាង​​នៅ​ជ្រុង​ខាង​ក្រោម​​ស្តាំ​​នៃ​តំបន់​ក្រឡា ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

12

រាប់

ចំនួន​ធាតុ​ខាង​ក្រោម ។ ក្រឡា​ទទេ​មិន​ត្រូវ​បាន​រាប់ ឬ​ហុច​ទេ ។

14

ជួរ​ឈរ

លេខ​ជួរ​ឈរ​នៃ​ធាតុ ។ លេខរៀង​ចាប់ផ្តើម​ពី 0 ។

16

ជួរ​ដេក

លេខ​ជួរ​ដេក​នៃ​ធាតុ លេខរៀង​ចាប់ផ្តើម​ពី 0 ។

18

ថេប (Tab)

លេខ​តារាង​នៃ​ធាតុ លេខរៀង​ចាប់ផ្តើម​ពី 0 ។

20

កំហុស

លេខ​កំហុស ដែល​តម្លៃ 0 ត្រូវ​បាន​កំណត់​ជា "គ្មាន​កំហុស" ។ បើ​ធាតុ​បាន​មក​ពី​ក្រឡា​រូបមន្ត​មួយ នោះ​តម្លៃ​កំហុស​នឹង​ត្រូវ​បាន​កំណត់​ដោយ​រូបមន្ត ។

22

ប្រភេទ

ប្រភេទ​នៃ​មាតិកា​ក្រឡា 0 == ទ្វេ 1 == ខ្សែ​អក្សរ

24

តម្លៃ ឬ Len

បើ​ប្រភេទ == 0 ៖ អថេរ IEEE 8 បៃ នៃ​ប្រភេទ ទ្វេ/​ពិត

បើ​ ប្រភេទ == 1 ៖ ប្រវែង​នៃ​ខ្សែ​អក្សរ​​ខាង​ក្រោម រួម​ទាំង​បៃ​សូន្យ​ដែល​នៅ​ជិត ។ បើ​​ប្រវែង​រួម​មាន​បៃ​សូន្យ​ដែល​នៅ​ជិត​ស្មើ​នឹង​តម្លៃ​សេស​មួយ នោះ​បៃ​សូន្យ​ទីពីរ​ត្រូវ​បាន​បន្ថែម​ទៅ​ខ្សែ​អក្សរ ដូច្នេះ​ទទួល​បាន​តម្លៃ​គូ ។ ដូច្នេះ Len ត្រូវ​បាន​គណនា​ដោយ​ប្រើ ((StrLen+2)&~1) ។

26 បើ​ប្រភេទ==1

ខ្សែ​អក្សរ

បើ ប្រភេទ == 1 ៖ ខ្សែ​អក្សរ​ដែល​មាន​បៃ​សូន្យ​នៅ​ជិត

32 ឬ 26+Len

...

ធាតុ​បន្ទាប់