Add-in Functions

The following describes and lists some of the available add-in functions.

គំនិត​រូបមន្ត​បន្ថែម

អ្នក​នឹង​រកឃើញ​ផង​ដែរ​នូវ សេចក្តី​ពណ៌នា​នៃ​ចំណុច​ប្រទាក់​រូបមន្ត​បន្ថែម​របស់ LibreOffice Calc ក្នុង​ជំនួយ ។ លើស​ពី​នេះ អនុគមន៍​សំខាន់ និង​ប៉ារ៉ាម៉ែត្រ​របស់​ពួកវា​ត្រូវ​បាន​ពណ៌នា​ក្នុង​ជំនួយ​សម្រាប់  ។

រូបមន្ត​បន្ថែម​ដែល​បាន​ផ្តល់

LibreOffice មាន​ឧទាហរណ៍ សម្រាប់​ចំណុចប្រទាក់​រូបមcontains examples for the add-in interface of LibreOffice Calc.

អនុគមន៍​វិភាគ ផ្នែក​ទី​មួយ

អនុគមន៍​វិភាគ ផ្នែក​ទី​ពីរ

DAYSINMONTH

គណនា​ចំនួនថ្ងៃ​នៃ​ខែ ដែលកាលបរិច្ឆេទ​ដែលបាន​បញ្ចូល​កើតឡើង​នៅក្នុង ។

វាក្យ​សម្ពន្ធ​​

DAYSINMONTH(កាល​បរិច្ឆេទ)

កាលបរិច្ឆេទ គឺ​ជា​កាលបរិច្ឆេទ​ណាមួយ​នៅក្នុង​ខែ​នីមួយៗ នៃ​ឆ្នាំ​ដែលចង់បាន ។ ប៉ារ៉ាម៉ែត្រ កាលបរិច្ឆេទ ត្រូវ​តែជា​កាលបរិច្ឆេទ​ត្រឹមត្រូវ ដែលយោងទៅតាម​ការកំណត់​មូលដ្ឋាន​របស់ LibreOffice ។

ឧទាហរណ៍

=DAYSINMONTH(A1) ត្រឡប់ 29 ថ្ងៃ ប្រសិនបើ A1 មាន 1968-02-17 កាលបរិច្ឆេទ​ត្រឹមត្រូវ​សម្រាប់​ខែ កុម្ភៈ ឆ្នាំ ១៩៦៨ ។

DAYSINYEAR

គណនា​ចំនួន​ថ្ងៃ​នៃ​ឆ្នាំ ដែលកាលបរិច្ឆេទ​ដែលបាន​បញ្ចូល​កើត​ឡើង​នៅក្នុង ។

វាក្យ​សម្ពន្ធ​​

DAYSINYEAR(កាល​បរិច្ឆេទ)

កាលបរិច្ឆេទ គឺ​ជា​កាលបរិច្ឆេទ​ណាមួយ​នៅ​ក្នុង​ឆ្នាំ​យថាទស្សន៍ ។ ប៉ារ៉ាម៉ែត្រ​កាលបរិច្ឆេទ​ត្រូវ​តែ​ជា​កាលបរិច្ឆេទ​ត្រឹមត្រូវ ដោយ​យោង​តាម​កា​រកំណត់​មូលដ្ឋាន​របស់ LibreOffice ។

ឧទាហរណ៍

=DAYSINYEAR(A1) ត្រឡប់ 366 ថ្ងៃ ប្រសិន​បើ A1 មាន 1968-02-29 កាលបរិច្ឆេទ​ត្រឹមត្រូវ​សម្រាប់​ឆ្នាំ ១៩៦៨ ។

ISLEAPYEAR

កំណត់​ថាតើ​ឆ្នាំ​មួយ គឺ​ជាឆ្នាំ​ផ្លោះ​ឬអត់ ។ បើ​មែន អនុគមន៍​នឹងត្រឡប់​តម្លៃ​ 1 (TRUE); បើ​មិនមែន វានឹង​ត្រឡប់​តម្លៃ 0 (FALSE) ។

វាក្យ​សម្ពន្ធ​​

ISLEAPYEAR("កាលបរិច្ឆេទ")

Date specifies whether a given date falls within a leap year. The Date parameter must be a valid date.

ឧទាហរណ៍

=ISLEAPYEAR(A1) ត្រឡប់ 1 ប្រសិនបើ A1 មាន 1968-02-29 កាលបរិច្ឆេទ​ត្រឹមត្រូវគឺ​ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ១៩៦៨ នៅ​ក្នុង​ការ​កំណត់​មូលដ្ឋាន​របស់​អ្នក ។

You may also use =ISLEAPYEAR(DATE(1968;2;29)) or =ISLEAPYEAR("1968-02-29") giving the date string in the ISO 8601 notation.

កុំ​ប្រើ =ISLEAPYEAR(2/29/68) ពីព្រោះ​វា​នឹង​ជា​ការ​វាយតម្លៃ​ដំបូង​ដែល 2 ចែក​នឹង 29 ចែក​នឹង 68 និង​បន្ទាប់​មក​គណនា​អនុគមន៍ ISLEAPYEAR ពី​លេខ​តូច​នេះ​ជា​លេខ​កាលបរិច្ឆេទ​​ស៊េរី ។

MONTHS

គណនា​ផលដក​គិត​ជា​ខែ​រវាង​កាល​បរិច្ឆេទ​ពីរ ។

វាក្យ​សម្ពន្ធ​​

MONTHS(កាលបរិច្ឆេទ​ចាប់ផ្ដើម; កាលបរិច្ឆេទ​បញ្ចប់; ប្រភេទ)

កាលបរិច្ឆេទ​ចាប់ផ្ដើម គឺ​ជា​កាលបរិច្ឆេទ​ដំបូង

កាលបរិច្ឆេទ​បញ្ចប់ គឺ​ជា​កាលបរិច្ឆេទ​ទីពីរ

ប្រភេទ គណនា​ប្រភេទ​ផ្សេងៗ ។ តម្លៃ​ដែល​អាច​ប្រើ​បាន​​រួមមាន 0 (ចន្លោះ​ពេល) និង 1 (នៅ​ក្នុង​ខែ​ប្រតិទិន) ។

ROT13

បម្លែង​ខ្សែ​តួអក្សរ​មួយ​​ជា​កូដ ​ដោយ​ផ្លាស់ទី​តួអក្សរ 13 ទីតាំង​ក្នុង​​អក្សរក្រម ។ បន្ទាប់​ពី​អក្សរ Z អក្សរក្រម​ចាប់ផ្តើម​ម្តង​ទៀត (បង្វិល) ។ ដោយ​អនុវត្ត​អនុគមន៍​បម្លែង​ជា​កូដ​ម្តង​ទៀត​ទៅ​លើ​កូដ​លទ្ធផល ​អ្នក​អាច​បម្លែង​អត្ថបទ​​ជា​ភាព​ធម្មតា​វិញ ។

វាក្យ​សម្ពន្ធ​​

ROT13(អត្ថបទ)

អត្ថបទ គឺ​ជា​ខ្សែអក្សរ​ដែល​ត្រូវ​អ៊ិនគ្រីប ។ ROT13(ROT13(អត្ថបទ)) ឌិគ្រីប​កូដ ។

WEEKS

គណនា​ផលដក​គិត​ជា​សប្តាហ៍​រវាង​កាល​បរិច្ឆេទ​ពីរ ។

វាក្យ​សម្ពន្ធ​​

WEEKS(កាល​បរិច្ឆេទ​​ចាប់ផ្តើម; កាល​បរិច្ឆេទ​​បញ្ចប់; ប្រភេទ)

កាលបរិច្ឆេទ​ចាប់ផ្ដើម គឺ​ជា​កាលបរិច្ឆេទ​ដំបូង

កាលបរិច្ឆេទ​បញ្ចប់ គឺ​ជា​កាលបរិច្ឆេទ​ទីពីរ

ប្រភេទ គណនា​ប្រភេទ​ផ្សេងៗ ។ តម្លៃ​ដែល​អាច​ប្រើបាន គឺ 0 (ចន្លោះ​ពេល) និង 1 (ច្រើន​សប្ដាហ៍) ។

WEEKSINYEAR

គណនា​ចំនួន​សប្តាហ៍​ក្នុង​​ឆ្នាំ ដែលមាន​កាលបរិច្ឆេទ​ដែលបាន​បញ្ចូល​នៅក្នុង កើតឡើង ។ ចំនួន​សប្តាហ៍ គឺ​ត្រូវបាន​កំណត់​ដូច​តទៅនេះ ៖ សប្តាហ៍​ដែល​វិសាលភាព​ពីរ​ឆ្នាំគឺ​ត្រូវបាន​បន្ថែម​ទៅក្នុង​ឆ្នាំ ដែល​ចំនួនថ្ងៃ​នៃ​សប្តាហ៍​នោះ​កើតឡើង​នៅក្នុង ។

វាក្យ​សម្ពន្ធ​​

WEEKSINYEAR(កាល​បរិច្ឆេទ)

កាលបរិច្ឆេទ គឺ​ជា​កាលបរិច្ឆេទ​ណាមួយ​នៅ​ក្នុង​ឆ្នាំ​យថាទស្សន៍ ។ ប៉ារ៉ាម៉ែត្រ​កាលបរិច្ឆេទ​ត្រូវ​តែ​ជា​កាលបរិច្ឆេទ​ត្រឹមត្រូវ ដោយ​យោង​តាម​កា​រកំណត់​មូលដ្ឋាន​របស់ LibreOffice ។

ឧទាហរណ៍

WEEKSINYEAR(A1) ត្រឡប់ 53 ប្រសិន​បើ A1 មាន 1970-02-17 កាលបរិច្ឆេទ​ត្រឹមត្រូវ​សម្រាប់​ឆ្នាំ ១៩៧០ ។

YEARS

គណនា​ផលដក​គិត​ជា​ឆ្នាំ​រវាង​កាល​បរិច្ឆេទ​ពីរ ។

វាក្យ​សម្ពន្ធ​​

YEARS(កាលបរិច្ឆេទ​ចាប់ផ្ដើម; កាលបរិច្ឆេទ​បញ្ចប់; ប្រភេទ)

កាលបរិច្ឆេទ​ចាប់ផ្ដើម គឺ​ជា​កាលបរិច្ឆេទ​ដំបូង

កាលបរិច្ឆេទ​បញ្ចប់ គឺ​ជា​កាលបរិច្ឆេទ​ទីពីរ

ប្រភេទ គណនា​ប្រភេទ​ផ្សេងៗ​គ្នា ។ តម្លៃដែល​អាច​ប្រើបាន​គឺ0 (ចន្លោះ​ពេល) និង 1 (នៅ​ក្នុង​ឆ្នាំ​ប្រតិទិន) ។

រូបមន្ត​បន្ថែម​តាម​រយៈ LibreOffice API

Add-ins can also be implemented through the LibreOffice API.