Text Functions

This section contains descriptions of the Text functions.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បញ្ចូល - អនុគមន៍ - ប្រភេទអត្ថបទ


ARABIC

គណនា​តម្លៃ​នៃ​លេខ​រ៉ូម៉ាំង ។ ជួរ​តម្លៃ​ត្រូវ​តែ​ស្ថិត​នៅ​ចន្លោះ 0 និង 3999 ។

វាក្យ​សម្ពន្ធ​​

ARABIC("អត្ថបទ")

អត្ថបទ ជា​អត្ថបទ​ដែល​តំណាង​ឲ្យ​លេខ​រ៉ូម៉ាំង ។

ឧទាហរណ៍

=ARABIC("MXIV") ត្រឡប់ 1014

=ARABIC("MMII") ត្រឡប់ 2002

ASC

អនុគមន៍ ASC បម្លែង ASCII ​ទទឹង​ពេញ ទៅ ASCII ពាក់​កណ្ដាល​ទទឹង និង​តួអក្សរ​កាតាកាណា ។ ត្រឡប់​ខ្សែអក្សរ​អត្ថបទ ។

See https://wiki.documentfoundation.org/Calc/Features/JIS_and_ASC_functions for a conversion table.

វាក្យ​សម្ពន្ធ​​

ASC("អត្ថបទ")

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​មាន​តួអក្សរ​ត្រូវ​បម្លែង ។

សូម​មើល​អនុគមន៍ JIS ផងដែរ ។

BAHTTEXT

បម្លែង​លេខ​ទៅ​ជា​អត្ថបទ​ថៃ​ រួម​ទាំង​ឈ្មោះ​រូបិយ​បណ្ណ​ថៃ​ផង​ដែរ​ ។

វាក្យ​សម្ពន្ធ​​

BAHTTEXT(លេខ​)

លេខ​ ជា​លេខ​ខ្លះៗ​ ។ "Baht" បាន​បន្ថែម​ ផ្នែក​មួយ​ចំនួន​នៃ​លេខ​ និង "Satang" បានបន្ថែម​ជាផ្នែក​ទសភាគ​នៃ​លេខ​ ។​

ឧទាហរណ៍

=BAHTTEXT(12.65) ត្រឡប់​ខ្សែអក្សរ​ជា​តួអក្សរ​ថៃ​ ដែល​មាន​ន័យ​ថា "១២ បាត និង ​៦៥ សាតាង" ។

BASE

បម្លែង​ចំនួន​គត់​វិជ្ជមាន​មួយ​ទៅ​គោល​ដែល​បាន​បញ្ជាក់​លម្អិត​មួយ ទៅ​ជា​អត្ថបទ​ពី ប្រព័ន្ធ​លេខ ។ តួលេខ 0-9 និង​អក្សរ A-Z ត្រូវ​បាន​ប្រើ ។

វាក្យ​សម្ពន្ធ​​

BASE(Number; Radix; [MinimumLength])

លេខ គឺ​ជា​ចំនួន​គត់​វិជ្ជមានដែល​​ត្រូវ​បម្លែង ។

គោល បង្ហាញ​មូលដ្ឋាន​របស់​ប្រព័ន្ធ​លេខ ។ វា​អាច​ជា​ចំនួន​វិជ្ជមាន​រវាង ២ និង ៣៦ ។

ប្រវែង​អប្បបរមា (ជា​ជម្រើស) កំណត់​ប្រវែង​អប្បបរមា​របស់លំដាប់​តួអក្សរ​ដែល​ត្រូវ​បាន​បង្កើត ។ ប្រសិន​បើ​អត្ថបទ​ខ្លី​ជាង​ប្រវែង​អប្បបរមា​ដែល​បានបង្ហាញ សូន្យ​ត្រូវ​បាន​បន្ថែម​ទៅ​ខាង​ឆ្វេង​នៃ​ខ្សែអក្សរ ។

ឧទាហរណ៍

=BASE(17;10;4) ត្រឡប់ 0017 នៅ​ក្នុង​ប្រព័ន្ធ​ទសភាគ ។

=BASE(17;2) ត្រឡប់ 10001 នៅ​ក្នុង​ប្រព័ន្ធ​គោលពីរ ។

=BASE(255;16;4) ត្រឡប់ 00FF នៅ​ក្នុង​ប្រព័ន្ធ​គោលដប់ប្រាំមួយ ។

CHAR

បម្លែង​ចំនួន​មួយ​ទៅ​ជា​តួអក្សរ​មួយ ដោយ​ផ្អែក​លើ​តារាង​កូដ ។ ចំនួន​អាច​ជា​ចំនួន​គត់​ពីរ​តួលេខ ឬ​បី​តួលេខ ។

កូឌិក​ធំជាង ១២៧ អាច​អាស្រ័យ​លើ​កា​រផ្គូផ្គង​តួអក្សរ​នៃ​ប្រព័ន្ធ​របស់​អ្នក (ឧទាហរណ៍ iso-8859-1, iso-8859-2, Windows-1252, Windows-1250) ហេតុ​នេះ​ហើយ​មិន​អាច​ចល័ត​បាន​ទេ ។

វាក្យ​សម្ពន្ធ​​

CHAR(ចំនួន)

ចំនួន គឺ​ជា​ចំនួនដែលមាន​​ចន្លោះពី 1 និង 255 បង្ហាញ​តម្លៃ​កូដ​សម្រាប់តួអក្សរ ។

ឧទាហរណ៍

=CHAR(100) ត្រឡប់​តួអក្សរ d ។

="abc" & CHAR(10) & "def" បញ្ចូល​តួអក្សរ​បន្ទាត់​ថ្មី​ក្នុង​ខ្សែអក្សរ ។

CLEAN

តួអក្សរ​មិន​បោះពុម្ព​ទាំងអស់ ត្រូវ​បាន​យកចេញ​ពី​ខ្សែ​អក្សរ ។

វាក្យ​សម្ពន្ធ​​

CLEAN("អត្ថបទ")

អត្ថបទ សំដៅ​លើ​អត្ថបទ​​ដែល​ត្រូវ​យក​តួអក្សរ​ដែល​មិន​អាច​បោះពុម្ព​បាន​ចេញ​ទាំង​អស់ ។

CODE

ត្រឡប់​កូដ​ជា​លេខ សម្រាប់​តួអក្សរ​ដំបូង​ក្នុង​ខ្សែ​អត្ថបទ​មួយ ។

វាក្យ​សម្ពន្ធ​​

CODE("អត្ថបទ")

អត្ថបទ ជា​អត្ថបទ ដែល​កូដ​នៃ​តួអក្សរ​ដំបូង​នឹង​ត្រូវ​បាន​រក ។

កូឌិក​ធំជាង ១២៧ អាច​អាស្រ័យ​លើ​កា​រផ្គូផ្គង​តួអក្សរ​នៃ​ប្រព័ន្ធ​របស់​អ្នក (ឧទាហរណ៍ iso-8859-1, iso-8859-2, Windows-1252, Windows-1250) ហេតុ​នេះ​ហើយ​មិន​អាច​ចល័ត​បាន​ទេ ។

ឧទាហរណ៍

=CODE("Hieronymus") returns 72, =CODE("hieroglyphic") ត្រឡប់ 104 ។

រូប​តំណាង​ចំណាំ

កូដ​ដែល​ប្រើ​ទីនេះ មិន​សំដៅ​លើ ASCII ទេ ប៉ុន្តែ​សំដៅ​ទៅ​តារាង​កូដ​ដែល​បាន​ផ្ទុក​បច្ចុប្បន្ន ។


CONCATENATE

ផ្សំ​ខ្សែ​អក្សរ​អត្ថបទ​ជា​ច្រើន ទៅ​ជា​ខ្សែ​អក្សរ​មួយ ។

វាក្យ​សម្ពន្ធ​​

CONCATENATE("អត្ថបទ1"; ...; "អត្ថបទ30")

អត្ថបទ 1; អត្ថបទ 2; ... បង្ហាញ​រហូត​ដល់​ 30 ឃ្លា​អត្ថបទ​ដែល​ត្រូវ​បាន​ផ្សំ​នៅ​ក្នុង​ខ្សែអក្សរ​មួយ ។

ឧទាហរណ៍

=CONCATENATE("Good ";"Morning ";"Mrs. ";"Doe") ត្រឡប់ ៖ Good Morning Mrs. Doe.

DECIMAL

បម្លែង​អត្ថបទ​ដែល​មាន​តួអក្សរ​ពី ប្រព័ន្ធលេខ ទៅ​ជា​ចំនួន​គត់​វិជ្ជមាន​នៅ​ក្នុងគោល​ជា​មូលដ្ឋាន​ដែល​បានផ្ដល់​ឲ្យ ។ គោល​ត្រូវ​តែ​នៅ​ក្នុង​ជួរ 2 ដល់ 36 ។ ចន្លោះ​ និង​ថេប ត្រូវ​បានមិន​អើពើ ។ វាលអត្ថបទ មិន​ប្រកាន់​អក្សរ​តូច​ធំ​ទេ ។

បើ​គោល​ស្មើ 16 ការ​បន្ថែម​ពី​មុខដោយ x ឬ X ឬ 0x ឬ 0X និង​បន្ថែម​ខាង​ចុង​ដោយ​ h ឬ H មិន​ត្រូវ​បាន​អើពើ ។ បើ​គោល​គឺ​ 2 ការ​បន្ថែម​ខាង​ចុង b ឬ B មិន​ត្រូវ​បាន​អើពើ ។ តួ​អក្សរ​ផ្សេង​ទៀត ដែល​មិន​មែន​ជា​របស់​ប្រព័ន្ធលេខ​បង្កើត​កំហុស​មួយ ។

វាក្យ​សម្ពន្ធ​​

DECIMAL("អត្ថបទ"; គោល)

អត្ថបទ គឺ​ជា​អត្ថបទ​ត្រូវ​បម្លែង ។ ដើម្បី​ធ្វើ​ឲ្យខុសគ្នា​រវាង​លេខ​គោលដប់ប្រាំមួយ ដូចជា A1 និង​យោង​ទៅ​ក្រឡា A1 អ្នក​ត្រូវ​តែ​ដាក់​លេខ​នៅ​ក្នុង​សញ្ញា​សម្រង់ ឧទាហរណ៍ "A1" ឬ "FACE" ។

គោល បង្ហាញ​មូលដ្ឋាន​របស់​ប្រព័ន្ធ​លេខ ។ វា​អាច​ជា​ចំនួន​វិជ្ជមាន​រវាង ២ និង ៣៦ ។

ឧទាហរណ៍

=DECIMAL("17";10) ត្រឡប់ 17 ។

=DECIMAL("FACE";16) ត្រឡប់ 64206 ។

=DECIMAL("0101";2) ត្រឡប់ 5 ។

DOLLAR

បម្លែង​លេខ​ទៅ​ជា​ចំនួន​សរុប​នៅ​ក្នុង​ទ្រង់ទ្រាយ​រូបិយប័ណ្ណ បានបង្គត់​ទៅ​ខ្ទង់ទសភាគ​ដែល​បានបញ្ជាក់ ។ នៅ​ក្នុងវាល តម្លៃ បញ្ចូល​លេខ​ដែល​ត្រូវ​បម្លែង​ទៅ​ជា​រូបិយប័ណ្ណ ។ ជា​ជម្រើស អ្នក​អាច​បញ្ចូល​លេខ​ខ្ទង់ទសភាគ​នៅ​ក្នុង​វាលទសភាគ ។ ប្រសិន​បើ​គ្មាន​តម្លៃ​ត្រូវ​បញ្ជាក់ លេខ​ទាំងអស់​នៅ​ក្នុងទ្រង់ទ្រាយ​ជា​រូបិយប័ណ្ណ​នឹងត្រូវ​បាន​បង្ហាញ​ដោយ​ខ្ទង់​ទសភាព​ពីរ ។

អ្នក​កំណត់​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​ក្នុង​ការ​កំណត់​ប្រព័ន្ធ​របស់​អ្នក ។

វាក្យ​សម្ពន្ធ​​

DOLLAR(តម្លៃ; ទសភាគ)

តម្លៃ គឺ​ជា​លេខ យោង​ទៅ​ក្រឡា​ដែល​មាន​លេខ ឬ​រូបមន្ត​ដែល​ត្រឡប់​លេខ ។

ទសភាគ គឺ​ជា​ចំនួនជា​ជម្រើស​​របស់​ខ្ទង់​ទសភាគ ។

ឧទាហរណ៍

=DOLLAR(255) ត្រឡប់ $255.00 ។

=DOLLAR(367.456;2) ត្រឡប់ $367.46 ។ ប្រើសញ្ញា​​បំបែក​ទសភាគ​ដែលទាក់ទង​ទៅ​នឹង កា​រកំណត់​មូលដ្ឋាន​បច្ចុប្បន្ន

EXACT

ប្រៀបធៀប​ខ្សែ​អត្ថបទ​ពីរ និង​ត្រឡប់ TRUE បើ​ពួក​វា​ដូចគ្នា ។ អនុគមន៍​នេះ​ប្រកាន់​តួ​អក្សរ​តូច​ធំ ។

វាក្យ​សម្ពន្ធ​​

EXACT("អត្ថបទ1"; "អត្ថបទ2")

អត្ថបទ 1 យោង​ទៅ​អត្ថបទ​ដំបូង​ត្រូវ​ប្រៀបធៀប ។

អត្ថបទ 2 គឺ​ជា​អត្ថបទ​ទីពីរ​ត្រូវ​ប្រៀបធៀប ។

ឧទាហរណ៍

=EXACT("ប្រព័ន្ធ​ម៉ៃ​ក្រូ​​";"ប្រព័ន្ធម៉ៃ​ក្រូ​​") ត្រឡប់​​ FALSE ។

FIND

Returns the position of a string of text within another string.You can also define where to begin the search. The search term can be a number or any string of characters. The search is case-sensitive.

វាក្យ​សម្ពន្ធ​​

FIND("រក​អត្ថបទ"; "អត្ថបទ"; ទីតាំង)

អត្ថបទ​ស្វែងរក យោង​ទៅ​អត្ថបទ​ដែល​រក​ឃើញ ។

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​ការ​ស្វែង​រកកើត​ឡើង ។

ទីតាំង (ជា​ជម្រើស) គឺ​ជា​ទីតាំង​នៅ​ក្នុង​អត្ថបទ​ដែល​ចាប់ផ្ដើមការ​ស្វែងរក ។

ឧទាហរណ៍

=FIND(76;998877665544) ត្រឡប់ 6 ។

FIXED

ត្រឡប់​លេខ​ជា​អត្ថបទ​ដែល​មាន​លេខ​ដែល​បានបញ្ជាក់​របស់​ខ្ទង់ដប់ និង​សញ្ញា​បំបែក​ខ្ទង់​ពាន់​ជា​ជម្រើស ។

វាក្យ​សម្ពន្ធ​​

FIXED(ចំនួន; ទសភាគ; គ្មាន​អ្នក​បំបែក​ខ្ទង់​ពាន់)

ចំនួន សំដៅ​លើ​ចំនួន​ដែល​ត្រូវ​ធ្វើ​ទ្រង់ទ្រាយ ។

ទសភាគ សំដៅ​លើ​ចំនួន​ខ្ទង់​ទសភាគ​ដែល​ត្រូវ​បង្ហាញ ។

គ្មានសញ្ញា​​បំបែក​ខ្ទង់​ពាន់ (ជា​ជម្រើស) កំណត់​ថាតើសញ្ញា​បំបែក​​ត្រូវ​បាន​ប្រើ​ឬទេ ។ ប្រសិនបើប៉ារ៉ាម៉ែត្រ​ជា​លេខ​មិន​ស្មើ​នឹង​ 0 សញ្ញា​បំបែក​ខ្ទង់ពាន់​ត្រូវ​បាន​បង្ហាប់ ។ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ​ស្មើនឹង 0 ឬ ប្រសិន​បើ​វា​បាត់​ទាំងអស់​គ្នា អ្នក​បំបែក​ខ្ទង់ពាន់​នៃ កា​រកំណត់​មូលដ្ឋាន​បច្ចុប្បន្ន របស់​អ្នក​ត្រូវ​បាន​បង្ហាញ ។

ឧទាហរណ៍

=FIXED(1234567.89;3) ត្រឡប់​ 1,234,567.890 ជា​ខ្សែអក្សរ​អត្ថបទ ។

=FIXED(1234567.89;3;1) ត្រឡប់ 1234567.890 ជា​ខ្សែអក្សរ​អត្ថបទ ។

JIS

អនុគមន៍ JIS បម្លែង ASCII ពាក់​កណ្ដាល​ទទឹង ទៅ ASCII ទទឹង​ពេញ និង​តួអក្សរ​កាតាកាណា ។ ត្រឡប់​ខ្សែអក្សរ​អត្ថបទ ។

See https://wiki.documentfoundation.org/Calc/Features/JIS_and_ASC_functions for a conversion table.

វាក្យ​សម្ពន្ធ​​

JIS("អត្ថបទ")

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​មាន​តួអក្សរ​ត្រូវ​បម្លែង ។

សូម​មើល​អនុគមន៍ ASC ផងដែរ ។

LEFT

ត្រឡប់​តួអក្សរ​ដំបូង ឬ​តួអក្សរ​របស់​អត្ថបទ​មួយ ។

វាក្យ​សម្ពន្ធ​​

LEFT("អត្ថបត"; លេខ)

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​ពាក្យ​ដោយ​ផ្នែក​ចាប់ផ្ដើម​ត្រូវបាន​កំណត់ ។

ចំនួន (ជា​ជម្រើស) បញ្ជាក់​លម្អិត​ចំនួន​តួ​អក្សរ​សម្រាប់​អត្ថបទ​ចាប់ផ្តើម ។ បើ​ប៉ារ៉ាម៉ែត្រ​នេះ​មិន​ត្រូវ​បាន​កំណត់ នោះ​តួអក្សរ​មួយ​នឹង​ត្រូវ​បាន​ត្រឡប់ ។

ឧទាហរណ៍

=LEFT("output";3) ត្រឡប់ “out” ។

LEFTB

Returns the first characters of a DBCS text.

វាក្យ​សម្ពន្ធ​​

LEFTB("Text"; Number_bytes)

Text is the text where the initial partial words are to be determined.

Number_bytes (optional) specifies the number of characters you want LEFTB to extract, based on bytes. If this parameter is not defined, one character is returned.

ឧទាហរណ៍

LEFTB("中国";1) returns " " (1 byte is only half a DBCS character and a space character is returned instead).

LEFTB("中国";2) returns "中" (2 bytes constitute one complete DBCS character).

LEFTB("中国";3) returns "中 " (3 bytes constitute one DBCS character and a half; the last character returned is therefore a space character).

LEFTB("中国";4) returns "中国" (4 bytes constitute two complete DBCS characters).

LEFTB("office";3) returns "off" (3 non-DBCS characters each consisting of 1 byte).

LEN

ត្រឡប់​ប្រវែង​នៃ​ខ្សែ​អក្សរ​រួម​ទាំង​ចន្លោះ ។

វាក្យ​សម្ពន្ធ​​

LEN("អត្ថបទ")

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​ប្រវែង​របស់​វា​ត្រូវ​បាន​កំណត់ ។

ឧទាហរណ៍

=LEN("Good Afternoon") ត្រឡប់ 14 ។

=LEN(12345.67) ត្រឡប់ 8 ។

LENB

For double-byte character set (DBCS) languages, returns the number of bytes used to represent the characters in a text string.

វាក្យ​សម្ពន្ធ​​

LENB("Text")

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​ប្រវែង​របស់​វា​ត្រូវ​បាន​កំណត់ ។

ឧទាហរណ៍

LENB("中") returns 2 (1 DBCS character consisting of 2 bytes).

LENB("中国") returns 4 (2 DBCS characters each consisting of 2 bytes).

LENB("office") returns 6 (6 non-DBCS characters each consisting of 1 byte).

=LENB("Good Afternoon") returns 14.

=LENB(12345.67) returns 8.

LOWER

បម្លែង​តួ​អក្សរ​ធំ​ទាំងអស់​ក្នុង​​ខ្សែ​អត្ថបទ​មួយ ទៅ​ជា​អក្សរ​តូច ។

វាក្យ​សម្ពន្ធ​​

LOWER("អត្ថបទ")

អត្ថបទ យោង​ទៅ​អត្ថបទ​ត្រូវ​បម្លែង ។

ឧទាហរណ៍

=LOWER("Sun") ត្រឡប់ sun ។

MID

ត្រឡប់​ខ្សែអក្សរ​អត្ថបទ​មួយ​របស់​អត្ថបទ ។ ប៉ារ៉ាម៉ែត្រ​បញ្ជាក់​ទីតាំង​ចាប់ផ្ដើម និង​ចំនួន​តួអក្សរ ។

វាក្យ​សម្ពន្ធ​​

MID("អត្ថបទ"; ចាប់ផ្ដើម; ចំនួន)

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​មាន​តួអក្សរ​ត្រូវ​ស្រង់ចេញ ។

ចាប់ផ្ដើម គឺ​ជា​ទីតាំង​របស់​តួអក្សរ​ដំបូង​នៅ​ក្នុង​អត្ថបទ​ត្រូវ​ស្រង់ចេញ ។

ចំនួន បញ្ជាក់​ចំនួន​តួអក្សរ​នៅ​ក្នុង​ផ្នែក​របស់​អត្ថបទ ។

ឧទាហរណ៍

=MID("office";2;2) returns ff.

MIDB

Returns a text string of a DBCS text. The parameters specify the starting position and the number of characters.

វាក្យ​សម្ពន្ធ​​

MIDB("Text"; Start; Number_bytes)

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​មាន​តួអក្សរ​ត្រូវ​ស្រង់ចេញ ។

Start is the position of the first character in the text to extract.

Number_bytes specifies the number of characters MIDB will return from text, in bytes.

ឧទាហរណ៍

MIDB("中国";1;0) returns "" (0 bytes is always an empty string).

MIDB("中国";1;1) returns " " (1 byte is only half a DBCS character and therefore the result is a space character).

MIDB("中国";1;2) returns "中" (2 bytes constitute one complete DBCS character).

MIDB("中国";1;3) returns "中 " (3 bytes constitute one and a half DBCS character; the last byte results in a space character).

MIDB("中国";1;4) returns "中国" (4 bytes constitute two complete DBCS characters).

MIDB("中国";2;1) returns " " (byte position 2 is not at the beginning of a character in a DBCS string; 1 space character is returned).

MIDB("中国";2;2) returns " " (byte position 2 points to the last half of the first character in the DBCS string; the 2 bytes asked for therefore constitutes the last half of the first character and the first half of the second character in the string; 2 space characters are therefore returned).

MIDB("中国";2;3) returns " 国" (byte position 2 is not at the beginning of a character in a DBCS string; a space character is returned for byte position 2).

MIDB("中国";3;1) returns " " (byte position 3 is at the beginning of a character in a DBCS string, but 1 byte is only half a DBCS character and a space character is therefore returned instead).

MIDB("中国";3;2) returns "国" (byte position 3 is at the beginning of a character in a DBCS string, and 2 bytes constitute one DBCS character).

MIDB("office";2;3) returns "ffi" (byte position 2 is at the beginning of a character in a non-DBCS string, and 3 bytes of a non-DBCS string constitute 3 characters).

PROPER

សរសេរ​តួអក្សរ​ដំបូង​ក្នុង​ពាក្យ​ទាំងអស់​នៃ​ខ្សែ​អត្ថបទ ជា​អក្សរ​ធំ ។

វាក្យ​សម្ពន្ធ​​

PROPER("អត្ថបទ")

អត្ថបទ យោង​ទៅ​អត្ថបទ​ត្រូវ​បម្លែង ។

ឧទាហរណ៍

=PROPER("បើក​ការិយាល័យ​​") ត្រឡប់​បើក​ការិយាល័យ​ ។​

REPLACE

ជំនួស​ផ្នែក​នៃ​ខ្សែ​អត្ថបទ​ដោយ​ខ្សែ​អត្ថបទ​ផ្សេង​ទៀត ។ អនុគមន៍​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ជំនួស​ទាំង​តួ​អក្សរ និង​លេខ (ដែល​ត្រូវ​បាន​បម្លែង​ជា​អត្ថបទ​ដោយ​ស្វ័យ​ប្រវត្តិ) ។ លទ្ធផល​នៃ​អនុគមន៍ តែងតែ​ត្រូវ​បាន​បង្ហាញ​ជា​អត្ថបទ ។ បើ​អ្នក​មាន​បំណង​ចង់​ប្រតិបត្តិ​ការ​គណនា​បន្ថែម​ទៀត​ជាមួយ​ចំនួន​មួយ ដែល​ត្រូវ​បាន​ជំនួស​ដោយ​អត្ថបទ នោះ​អ្នក​ត្រូវតែ​បម្លែង​វា​ត្រឡប់​ទៅ​ជា​លេខ​វិញ ដោយ​ប្រើ​អនុគមន៍ VALUE ​ ។

អត្ថបទ​ណា​ដែល​មាន​លេខ ត្រូវ​តែ​ត្រូវ​បាន​ដាក់​ក្នុង​សញ្ញា​សម្រង់ បើ​អ្នក​មិន​ចង់​ឲ្យវា ត្រូវ​បាន​បកប្រែ​ជា​ចំនួន​មួយ និង​ត្រូវ​បាន​បម្លែង​ជា​អត្ថបទ​ដោយ​ស្វ័យ​ប្រវត្តិ ។

វាក្យ​សម្ពន្ធ​​

REPLACE("អត្ថបទ"; ទីតាំង; ប្រវែង; "អត្ថបទ​ថ្មី")

អត្ថបទ សំដៅ​លើ​អត្ថបទ ដែល​ផ្នែក​មួយ​នឹង​ត្រូវ​បាន​ជំនួស ។

ទីតាំង យោង​ទៅ​លើ​ទីតាំង​នៅ​ក្នុង​អត្ថបទ ដែល​កា​រជំនួស​​នឹង​ចាប់ផ្ដើម ។

ប្រវែង គឺ​ជា​ចំនួន​តួអក្សរ​នៅ​ក្នុង អត្ថបទ ត្រូវ​ជំនួស ។

អត្ថបទ​ថ្មី យោង​លើ​អត្ថបទ​ដែល​ជំនួស​ ​អត្ថបទ ។

ឧទាហរណ៍

=REPLACE("1234567";1;1;"444") ត្រឡប់ "444234567" ។ តួអក្សរ​មួយ​នៅទីតាំង 1 ត្រូវ​បាន​ជំនួស​ដោយ​ការ​បំពេញ អត្ថបទថ្មី ។

REPT

ធ្វើ​ខ្សែ​តួអក្សរ​មួយ​ម្តង​ទៀត​តាម ចំនួន ច្បាប់​ចម្លង​ដែល​បាន​ផ្តល់ ។

វាក្យ​សម្ពន្ធ​​

REPT("អត្ថបទ"; លេខ)

អត្ថបទ គឺ​ជា​អត្ថបទ​ត្រូវ​ធ្វើ​ឡើងវិញ ។

ចំនួន គឺ​ជា​ចំនួន​កា​រធ្វើ​ឡើ​ង​វិញ ។

លទ្ធផល​អាច​ជា​តួអក្សរ​ច្រើន​បំផុត២៥៥ ។

ឧទាហរណ៍

=REPT("Good morning";2) ត្រឡប់ Good morningGood morning ។

RIGHT

ត្រឡប់​តួអក្សរចុង​ក្រោយ ឬ​តួអក្សរ​របស់​អត្ថបទ ។

វាក្យ​សម្ពន្ធ​​

RIGHT("អត្ថបទ"; ចំនួន)

អត្ថបទ គឺជា​អត្ថបទ​ដែល​ផ្នែក​ខាង​ស្ដាំ​ត្រូវ​បាន​កំណត់ ។

ចំនួន (ជា​ជម្រើស) គឺ​ជា​ចំនួន​តួអក្សរ​ពី​ផ្នែក​ខាង​ស្ដាំ​របស់​អត្ថបទ ។

ឧទាហរណ៍

=RIGHT("Sun";2) ត្រឡប់ un ។

RIGHTB

Returns the last character or characters of a text with double bytes characters sets (DBCS).

វាក្យ​សម្ពន្ធ​​

RIGHTB("Text"; Number_bytes)

Text is the text of which the right part is to be determined.

Number_bytes (optional) specifies the number of characters you want RIGHTB to extract, based on bytes.

ឧទាហរណ៍

RIGHTB("中国";1) returns " " (1 byte is only half a DBCS character and a space character is returned instead).

RIGHTB("中国";2) returns "国" (2 bytes constitute one complete DBCS character).

RIGHTB("中国";3) returns " 国" (3 bytes constitute one half DBCS character and one whole DBCS character; a space is returned for the first half).

RIGHTB("中国";4) returns "中国" (4 bytes constitute two complete DBCS characters).

RIGHTB("office";3) returns "ice" (3 non-DBCS characters each consisting of 1 byte).

ROMAN

បម្លែង​ចំនួន​មួយ​ទៅ​ជា​លេខ​រ៉ូម៉ាំង ។ ជួរ​តម្លៃ​ត្រូវ​តែ​ស្ថិត​នៅ​ចន្លោះ 0 និង 3999 របៀប​អាច​ជា​ចំនួន​គត់​ពី 0 ដល់ 4 ។

វាក្យ​សម្ពន្ធ​​

ROMAN(ចំនួន; របៀប)

ចំនួន ជា​ចំនួន​ដែល​នឹង​ត្រូវ​បម្លែង​ជា​លេខ​រ៉ូម៉ាំង ។

របៀប (ជា​ជម្រើស) បញ្ជាក់​លម្អិត​កម្រិត​ងាយស្រួល ។ តម្លៃ​កាន់​តែ​​ខ្ពស់ នោះ​លេខ​រ៉ូម៉ាំង​កាន់​តែ​ងាយស្រួល ។

ឧទាហរណ៍

=ROMAN(999) ត្រឡប់ CMXCIX

=ROMAN(999;0) ត្រឡប់ CMXCIX

=ROMAN (999;1) ត្រឡប់ LMVLIV

=ROMAN(999;2) ត្រឡប់ XMIX

=ROMAN(999;3) ត្រឡប់ VMIV

=ROMAN(999;4) ត្រឡប់ IM

SEARCH

ត្រឡប់​ទីតាំង​នៃ​ផ្នែក​អត្ថបទ​ក្នុង​ខ្សែ​តួអក្សរ​មួយ ។ អ្នក​អាច​កំណត់​ចំណុច​ចាប់ផ្តើម​នៃ​ការ​ស្វែងរក​ជា​ជម្រើស​មួយ ។ អត្ថបទ​ស្វែងរក​​អាច​ជា​លេខ ឬ​លំដាប់​ណា​មួយ​នៃ​តួអក្សរ ​​ ។ ការ​ស្វែងរក​មិន​ប្រកាន់​តួ​អក្សរ​តូច​ធំ​ទេ ។

គិត​ជា

វាក្យ​សម្ពន្ធ​​

SEARCH("អត្ថបទ​ស្វែងរក"; "អត្ថបទ"; ទីតាំង)

អត្ថបទ​ស្វែងរក គឺ​ជា​អត្ថបទ​ដែល​ត្រូវ​ស្វែងរក ។

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​ការ​ស្វែងរក​នឹង​កើត​ឡើង ។

ទីតាំង (ជា​ជម្រើស) គឺ​ជា​ទីតាំង​នៅ​ក្នុង​អត្ថបទ​ដែល​ការ​ស្វែងរក​ត្រូវ​ចាប់ផ្ដើម ។

ឧទាហរណ៍

=SEARCH(54;998877665544) ត្រឡប់ 10 ។

SUBSTITUTE

ជំនួស​អត្ថបទ​ថ្មី​សម្រាប់​អត្ថបទ​ចាស់​ក្នុង​ខ្សែ​អក្សរ​មួយ ។

វាក្យ​សម្ពន្ធ​​

SUBSTITUTE("អត្ថបទ"; "អត្ថបទ​ស្វែងរក"; "អត្ថបទ​ថ្មី"; ការ​កើត​ឡើង)

អត្ថបទ គឺ​ជា​អត្ថបទ​ដែល​ផ្នែក​អត្ថបទ​ត្រូវ​បាន​ផ្លាស់ប្ដូរ ។

អត្ថបទ​ស្វែងរកគឺ​ជា​ផ្នែក​អត្ថបទ​ដែល​ត្រូវ​បានជំនួស (ច្រើន​ដង) ។

អត្ថបទ​ថ្មី គឺ​ជា​អត្ថបទ​ដែល​ត្រូវ​ជំនួស​ផ្នែក​អត្ថបទ ។

កា​រកើត​ឡើង (ជា​ជម្រើស) បង្ហាញ​ការ​កើតឡើង​ណា​មួយ​​នៃ​អត្ថបទ​ស្វែងរក​ត្រូវ​បាន​ជំនួស ។ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ​នេះ​បាត់ អត្ថបទ​ស្វែងរក​ត្រូវ​បាន​ជំនួស​ទាំងអស់ ។

ឧទាហរណ៍

=SUBSTITUTE("123123123";"3";"abc") ត្រឡប់ 12abc12abc12abc ។

=SUBSTITUTE("123123123";"3";"abc";2) ត្រឡប់ 12312abc123 ។

T

អនុគមន៍​នេះ​ត្រឡប់​អត្ថបទ​គោលដៅ ឬ​ខ្សែអក្សរ​អត្ថបទ​ទទេ ប្រសិន​បើ​គោលដៅ​មិនមែន​ជា​អត្ថបទ ។

វាក្យ​សម្ពន្ធ​​

T(តម្លៃ)

ប្រសិនបើតម្លៃ គឺ​ជា​ខ្សែអត្ថបទ​ ឬ​យោង​លើ​​ខ្សែអក្សរ​អត្ថបទ T ត្រឡប់​ខ្សែអត្ថបទ​នោះ បើ​មិន​ដូច្នេះ​ទេ វា​ត្រឡប់​ខ្សែអត្ថបទ​ទទេ ។

ឧទាហរណ៍

=T(12345) ត្រឡប់​ខ្សែអក្សរ​ទទេ ។

=T("12345") ត្រឡប់​ខ្សែអក្សរ 12345 ។

TEXT

បម្លែង​ចំនួន​មួយ​ទៅ​ជា​អត្ថបទ ដោយ​ផ្អែក​លើ​ទ្រង់ទ្រាយ​ដែល​បាន​ផ្តល់ ។

វាក្យ​សម្ពន្ធ​​

TEXT(ចំនួន; ទ្រង់ទ្រាយ)

ចំនួន ជា​តម្លៃ​លេខ​ដែល​ត្រូវ​បម្លែង ។

ទ្រង់ទ្រាយ ជា​អត្ថបទ​ដែល​កំណត់​ទ្រង់ទ្រាយ ។ ប្រើ​​ចំនួន​ទសភាគ និង​អ្នក​បំបែក​ខ្ទង់​ពាន់ ដោយ​អាស្រ័យ​តាម​សំណុំ​ភាសា​ក្នុង​ទ្រង់ទ្រាយ​ក្រឡា ។

ឧទាហរណ៍

=TEXT(12.34567;"###.##") ត្រឡប់​អត្ថបទ 12.35

=TEXT(12.34567;"000.00") ត្រឡប់​អត្ថបទ 012.35

TRIM

យក​ចន្លោះ​ចេញពី​តួអក្សរ ទុក​តែ​ចន្លោះ​តែមួយ​តួអក្សរ​នៅរវាងពាក្យ ។

វាក្យ​សម្ពន្ធ​​

TRIM("អត្ថបទ")

អត្ថបទ សំដៅ​លើ​អត្ថបទ​​​ដែល​លុប​ដកឃ្លា​ចេញ។

ឧទាហរណ៍

=TRIM(" hello world ") returns hello world without leading and trailing spaces and with single space between words.

UNICHAR

បម្លែង​លេខកូដ​ទៅជា​តួអក្សរ​យូនីកូដ​សម្រាប់​អក្សរ ។

វាក្យ​សម្ពន្ធ​​

UNICHAR(number)

ឧទាហរណ៍

=UNICHAR(169) ត្រឡប់​តួអក្សរ​រក្សាសិទ្ធិ © ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

See also the UNICODE() function.


UNICODE

ត្រឡប់​កូដ​ជា​លេខ សម្រាប់​តួអក្សរ​យូនីកូដ​ក្នុង​ខ្សែ​អត្ថបទ​មួយ ។

វាក្យ​សម្ពន្ធ​​

UNICODE("Text")

ឧទាហរណ៍

=UNICODE("©") ត្រឡប់​លេខ​យូនីកូដ ១៦៩ សម្រាប់​តួអក្សរ​រក្សាសិទ្ធិ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

See also the UNICHAR() function.


UPPER

បម្លែង​ខ្សែ​អក្សរ​ដែល​បាន​បញ្ជាក់​លម្អិត​ក្នុង​វាល​ អត្ថបទ ទៅ​ជា​អក្សរ​ធំ ។

វាក្យ​សម្ពន្ធ​​

UPPER("អត្ថបទ")

អត្ថបទ យោង​លើ​អក្សរ​តូច ដែល​អ្នក​ចង់​បម្លែង​ទៅ​អក្សរ​ធំ ។

ឧទាហរណ៍

=UPPER("Good Morning") ត្រឡប់ GOOD MORNING ។

VALUE

បម្លែង​ខ្សែ​អត្ថបទ​មួយ​ទៅ​ជា​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

VALUE("អត្ថបទ")

អត្ថបទ គឺ​ជា​អត្ថបទ​ត្រូវ​បម្លែង​ទៅ​ជា​លេខ ។

ឧទាហរណ៍

=VALUE("4321") ត្រឡប់ 4321 ។