អនុគមន៍អារេ
អារេជាអ្វី ?
អារេគឺជាជួរដែលបានតភ្ជាប់នៃក្រឡាលើសៀវភៅបញ្ជីមួយ ដែលមានតម្លៃ ។ ជួរការេនៃជួរដេក 3 និងជួរឈរ 3 ជាអារេ 3 x 3 ៖
A |
B |
C |
|
1 |
7 |
31 |
33 |
2 |
95 |
17 |
2 |
3 |
5 |
10 |
50 |
អារេតូចបំផុតដែលអាចធ្វើបានគឺអារេ 1 x 2 ឬ 2 x 1 ដែលមានក្រឡាជាប់គ្នាពីរ ។
រូបមន្តអារេជាអ្វី ?
រូបមន្តដែលតម្លៃនីមួយៗនៅក្នុងជួរក្រឡាត្រូវបានវាយតម្លៃគឺយោងដូចទៅនឹងរូបមន្តអារ៉េ ។ ភាពផ្សេងៗគ្នាវាងរូបមន្តអារ៉េ និងរូបមន្តផ្សេងៗគឺថា រូបមន្តអារ៉េទាក់ទងជាមួយនឹងតម្លៃជាច្រើនដំណាលៗគ្នាជំនួសឲ្យតម្លៃមួយ ។
រូបមន្តអារេមិនត្រឹមតែអាចដំណើរការតម្លៃច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចត្រឡប់តម្លៃច្រើនផងដែរ ។ លទ្ធផលនៃរូបមន្តអារេមួយក៏ជាអារេមួយផងដែរ ។
ដើម្បីគុណតម្លៃនៅក្នុងក្រឡានីមួយៗនឹង ១០ នៅក្នុងអារ៉េខាងលើ អ្នកមិនត្រូវអនុវត្តរូបមន្ដទៅកាន់ក្រឡា ឬតម្លៃនីមួយៗទេ ។ ជំនួសមកវិញ អ្នកគ្រាន់តែប្រើរូបមន្ដអារ៉េទោលទៅបានហើយ ។ ជ្រើសជួរក្រឡា ៣ x ៣ នៅលើផ្នែកផ្សេងទៀតរបស់សៀវភៅបញ្ជី បញ្ចូលរូបមន្ដ =10*A1:C3 និងអះអាងធាតុនេះដោយប្រើការផ្សំគ្រាប់ចុច Commandបញ្ជា (Ctrl)+ប្ដូរ (Shift)+បញ្ចូល (Enter) ។ លទ្ធផលគឺអារ៉េ 3 x 3 ដែលតម្ឡៃនីមួយៗនៅក្នុងជួរក្រឡា (A1:C3) គឺគុណនឹងកត្តា ១០ ។
បន្ថែមទៅលើប្រមាណវិធីគុណ អ្នកក៏អាចប្រើសញ្ញាប្រមាណវិធីដទៃលើជួរសេចក្តីយោង (អារេមួយ) ។ ជាមួយ LibreOffice Calc អ្នកអាចបូក (+) ដក (-) គុណ (*) ចែក (/) ប្រើនិទស្សន្ត (^) ដាក់បន្តគ្នា (&) និងប្រៀបធៀប (=, <>, <, >, <=, >=) ។ សញ្ញាប្រមាណវិធីអាចត្រូវបានប្រើលើតម្លៃរៀងគ្នានីមួយៗក្នុងជួរក្រឡា និងត្រឡប់លទ្ធផលជាអារេ បើរូបមន្តអារេត្រូវបានបញ្ចូល ។
សញ្ញាប្រមាណវិធីប្រៀបធៀបនៅក្នុងរូបមន្តអារ៉េចាត់ទុកថាជាក្រឡាទទេនៅក្នុងវិធីដូចគ្នាជារូនមន្តធម្មតា ដែលវាជាសូន្យ ឬជាខ្សែអក្សរទទេ ។ ឧទាហរណ៍ ប្រសិនបើក្រឡា A1 និង A2 គឺអាចរូបមន្តអារ៉េទទេ {=A1:A2=""} and {=A1:A2=0} ទាំងពីរនឹងត្រឡប់ជួរឈរ 1 ជួរដេក 2 អារ៉េរបស់ក្រឡាមាន TRUE ។
តើអ្នកប្រើរូបមន្តអារេនៅពេលណា ?
ប្រើរូបមន្តអារេ បើអ្នកត្រូវធ្វើការគណនាម្តងទៀតដោយប្រើតម្លៃខុសគ្នា ។ បើអ្នកសម្រេចចិត្តប្តូរវិធីសាស្ត្រគណនានៅពេលក្រោយ អ្នកគ្រាន់តែត្រូវធ្វើឲ្យរូបមន្តអារេទាន់សម័យប៉ុណ្ណោះ ។ ដើម្បីបន្ថែមរូបមន្តអារេមួយ ជ្រើសជួរអារេទាំងមូល ហើយបន្ទាប់មក ធ្វើការផ្លាស់ប្តូរដែលត្រូវការសម្រាប់រូបមន្តអារេ ។
រូបមន្តអារេក៏ជាជម្រើសសន្សំទំហំផងដែរ នៅពេលត្រូវគណនាតម្លៃច្រើន ដោយសារពួកវាមិនមានអង្គចងចាំច្រើន ។ បន្ថែមលើនេះ អារេជាឧបករណ៍ចាំបាច់សម្រាប់អនុវត្តការគណនាស្មុគ្រស្មាញ ពីព្រោះអ្នកអាចមានជួរក្រឡាច្រើនរួមបញ្ចូលក្នុងការគណនារបស់អ្នក ។ LibreOffice មានអនុគមន៍គណិតវិទ្យាផ្សេងៗ ដូចជាអនុគមន៍ MMULT សម្រាប់គុណអារេពីរ ឬអនុគមន៍ SUMPRODUCT សម្រាប់គណនាផលគុណស្កាលែនៃអារេពីរ ។
ការប្រើរូបមន្តអារេក្នុង LibreOffice Calc
អ្នកក៏អាចបង្កើតរូបមន្ត "ធម្មតា" ដែលជួរសេចក្តីយោង ដូចជាប៉ារ៉ាម៉ែត្រ ចង្អុលបង្ហាញរូបមន្តអារេមួយ ។ លទ្ធផលគឺទទួលបានពីប្រសព្វនៃជួរសេចក្តីយោង និងជួរដេក ឬជួរឈរដែលមានរូបមន្ត ។ បើគ្មានប្រសព្វ ឬបើជួរនៅចំណុចប្រសព្វមានលើជួរដេក ឬជួរឈរច្រើន នោះសារកំហុស #VALUE! នឹងលេចឡើង ។ ឧទាហរណ៍ខាងក្រោមបង្ហាញពីគំនិតនេះ ៖
ការបង្កើតរូបមន្តអារេ
បើអ្នកបង្កើតរូបមន្តអារេមួយដោយប្រើ អ្នកជំនួយការអនុគមន៍ អ្នកត្រូវសម្គាល់ប្រអប់ធីក អារេ រាល់ពេល ដូច្នេះលទ្ធផលត្រូវបានត្រឡប់ក្នុងអារេមួយ ។ មិនដូច្នេះទេ មានតែតម្លៃក្នុងក្រឡាខាងលើឆ្វេងនៃអារេដែលត្រូវបានគណនាប៉ុណ្ណោះ ដែលនឹងត្រូវបានត្រឡប់ ។
ប្រសិនបើអ្នកបញ្ចូលរូបមន្ដអារ៉េដោយផ្ទាល់ទៅក្នុងក្រឡា អ្នកត្រូវតែប្រើបន្សំគ្រាប់ចុច ប្ដូរ(Shift)+Commandបញ្ជា (Ctrl)+បញ្ចូល (Enter) ជំនួសគ្រប់ចុចបញ្ចូល (Enter)។ មានតែធ្វើដូចនេះទេ ទើបរូបមន្ដក្លាយជារូបមន្ដអារ៉េ ។

រូបមន្តអារេលេចឡើងក្នុងតង្កៀបក្នុង LibreOffice Calc ។ អ្នកមិនអាចបង្កើតរូបមន្តអារេមួយ ដោយបញ្ចូលតង្កៀបដោយដៃបានទេ ។

ក្រឡាក្នុងលទ្ធផលអារេ ត្រូវបានការពារដោយស្វ័យប្រវត្តិទល់នឹងភាពផ្លាស់ប្តូរ ។ ទោះយ៉ាងណា អ្នកអាចកែសម្រួល ឬចម្លងរូបមន្តអារេដោយជ្រើសជួរក្រឡាអារេទាំងមូល ។
ប្រើចំនួនអារេថេរក្នុងតួរ ក្នុងរូបមន្ត
Calc គាំទ្រចំនួនម៉ាទ្រីស/អារេថេរក្នុងតួ ក្នុងរូបមន្ត ។ អារេក្នុងតួ គឺត្រូវបានដាក់នៅក្នុងដង្កៀប '{' និង '}' ។ ធាតុ អាចជាលេខនីមួយៗ (រួមទាំង អវិជ្ជមាន) ចំនួនថេរតក្កវិជ្ជា (TRUE, FALSE) ឬខ្សែអក្សរតម្លៃត្រង់ ។ កន្សោមមិនថេរ គឺមិនអនុញ្ញាតទេ ។ អារេ អាចត្រូវបានបញ្ចូលជាមួយជួរដេកមួយ ឬច្រើន និងជួរឈរមួយ ឬច្រើន ។ ជួរដេកទាំងអស់ត្រូវតែមានចំនួនធាតុដូចគ្នា ហើយជួរឈរទាំងអស់ត្រូវតែមានចំនួនធាតុដូចគ្នា ។
សញ្ញាបំបែកជួរឈរ (បំបែកធាតុនៅក្នុងជួរដេកមួយ) ហើយសញ្ញាជួរដេកជាភាសា និងផ្អែកលើមូលដ្ឋាន ។ ប៉ុន្តែនៅក្នុងមាតិកាជំនួយនេះ សញ្ញាចំណុចក្បៀស ';' និងនិមិត្តសញ្ញា '|' pipe ត្រូវបានប្រើ ដើម្បីបង្ហាញសញ្ញាបំបែកជួរដេក និងជួរឈរ ។ ឧទាហរណ៍ មូលដ្ឋានជាភាសាអង់គ្លេស សញ្ញា ',' ត្រូវបានប្រើសញ្ញាបំបែកជួរឈរ នៅពេលសញ្ញាចំណុចក្បៀស ';' ត្រូវបានប្រើជាសញ្ញាបំបែកជួរដេក ។

You can view and change the row and column separator in LibreOffice - PreferencesTools - Options - Calc - Formula - Separators.
មិនអាចផ្ដុំអារេបានទេ ។
ឧទាហរណ៍ ៖
={1;2;3}
អារេដែលមានជួរដេកមួយ មានបីលេខគឺ 1, 2, និង 3 ។
ដើម្បីបញ្ចូលអថេរអារ៉េនេះ អ្នកត្រូវជ្រើសក្រឡា ៣ នៅក្នុងជួរដេក បន្ទាប់មកវាយបញ្ចូលរូបមន្ដ ={1;2;3} ដោយប្រើវង់ដង្កៀប {} និងសញ្ញាចំណុចក្បៀស (;) បន្ទាប់មកចុច Commandបញ្ជា (Ctrl)+ប្ដូរ (Shift)+បញ្ចូល (Enter) ។
={1;2;3|4;5;6}
អារេ មានជួរដេកពីរ និងតម្លៃបី នៅក្នុងជួរដេកនីមួយៗ ។
={0;1;2|FALSE;TRUE;"two"}
អារេទិន្នន័យលាយ ។
=SIN({1;2;3})
បានបញ្ចូលជារូបមន្តម៉ាទ្រីស យកលទ្ធផលការគណនា SIN បី ដោយមានអាគុយម៉ង់ 1, 2 និង 3 ។
ការកែសម្រួលរូបមន្តអារេ
-
ជ្រើសជួរក្រឡា ឬអារ៉េមារូបមន្តអារ៉េ ។ ដើម្បីជ្រើសអារ៉េទាំងអស់ ដាក់ទស្សនទ្រនិចក្រឡាក្នុងជួរអារ៉េ ហើយចុច Commandបញ្ជា (Ctrl)+/, ដែល / ជាគ្រាប់ចុចសញ្ញាចែកនៅលើបន្ទះលេខ ។
-
ទាំងចុច F2 ឬដាក់ទស្សន៍ទ្រនិចក្នុងបន្ទាត់បញ្ចូល ។ អំពើទាំងពីរនេះអនុញ្ញាតឲ្យអ្នកកែសម្រួលរូបមន្ត ។
-
បន្ទាប់ពីអ្នកបានធ្វើការផ្លាស់ប្ដូរ ចុច Commandបញ្ជា (Ctrl)+ប្ដូរ (Shift)+បញ្ចូល (Enter) ។

អ្នកអាចធ្វើទ្រង់ទ្រាយផ្នែកផ្សេងៗគ្នានៃអារេមួយ ។ ឧទាហរណ៍ អ្នកអាចប្តូរពណ៌ពុម្ពអក្សរ ។ ជ្រើសជួរក្រឡាមួយ ហើយបន្ទាប់មកប្តូរគុណលក្ខណៈដែលអ្នកចង់បាន ។
ការចម្លងរូបមន្តអារេ
-
ជ្រើសជួរក្រឡា ឬអារេដែលមានរូបមន្តអារេ ។
-
ចុច F2 ឬដាក់ទស្សន៍ទ្រនិចក្នុងបន្ទាត់បញ្ចូល ។
-
ចម្លងរូបមន្ដទៅក្នុងបន្ទាត់បញ្ចូល ដោយចុច Commandបញ្ជា (Ctrl)+C ។
-
ជ្រើសជួរក្រឡាមួយដែលអ្នកចង់បញ្ចូលរូបមន្តអារេ និងចុច F2 ឬដាក់ទស្សន៍ទ្រនិចក្នុងបន្ទាត់បញ្ចូល ។
-
បិទភ្ជាប់រូបមន្ដ ដោយចុច Commandបញ្ជា (Ctrl)+V ក្នុងចន្លោះដែលបានជ្រើស ហើយអះអាងវា ដោយចុច Commandបញ្ជា (Ctrl)+ប្ដូរ (Shift)+បញ្ចូល (Enter) ។ ជួរដេកដែលបានជ្រើស ឥឡូវមានរូបមន្ដអារ៉េហើយ ។
ការលៃតម្រូវជួរអារេមួយ
បើអ្នកចង់កែសម្រួលអារេទិន្នផល ចូរធ្វើដូចខាងក្រោម ៖
-
ជ្រើសជួរក្រឡា ឬអារេដែលមានរូបមន្តអារេ ។
-
នៅខាងស្តាំ ខាងក្រោមជម្រើស អ្នកនឹងឃើញរូបតំណាងតូចមួយដែលអ្នកអាចពង្រីក ឬបង្រួមលើជួរដោយប្រើកណ្តុររបស់អ្នក ។

ពេលអ្នកលៃតម្រូវជួរអារេ រូបមន្តអារេនឹងមិនត្រូវបានលៃតម្រូវដោយស្វ័យប្រវត្តិទេ ។ អ្នកកំពុងប្តូរតែជួរដែលលទ្ធផលនឹងលេចឡើងក្នុងប៉ុណ្ណោះ ។
ដោយចុចគ្រាប់ចុច Commandបញ្ជា (Ctrl) អ្នកអាចបង្កើតការចម្លងរូបមន្តអារ៉េនៅក្នុងជួរដែលបានផ្ដល់ ។
ការគណនាអារេតាមលក្ខខណ្ឌ
ការគណនាអារេតាមលក្ខខណ្ឌ គឺជាអារេ ឬរូបមន្តម៉ាទ្រីសមួយ ដែលរួមមានអនុគមន៍ IF() ឬ CHOOSE() ។ អាគុយម៉ង់លក្ខខណ្ឌក្នុងរូបមន្តគឺជាសេចក្តីយោងតំបន់ ឬលទ្ធផលម៉ាទ្រីសមួយ ។
ក្នុងឧទាហរណ៍ខាងក្រោម ការសាកល្បង >0 នៃរូបមន្ត {=IF(A1:A3>0;"បាទ";"ទេ")} ត្រូវបានអនុវត្តទៅក្រឡានីមួយៗក្នុងជួរ A1:A3 ហើយលទ្ធផលត្រូវបានចម្លងទៅក្រឡាដែលត្រូវគ្នា ។
A |
B (រូបមន្ត) |
B (លទ្ធផល) |
|
១ |
១ |
{=IF(A1:A3>0;"yes";"no")} |
បាទ |
២ |
០ |
{=IF(A1:A3>0;"yes";"no")} |
ទេ |
៣ |
១ |
{=IF(A1:A3>0;"yes";"no")} |
បាទ |
អនុគមន៍ខាងក្រោមផ្តល់នូវការរៀបចំអារេដោយបង្ខំ ៖ CORREL, COVAR, FORECAST, FTEST, INTERCEPT, MDETERM, MINVERSE, MMULT, MODE, PEARSON, PROB, RSQ, SLOPE, STEYX, SUMPRODUCT, SUMX2MY2, SUMX2PY2, SUMXMY2, TTEST ។ បើអ្នកប្រើយោងតំបន់ជាអាគុយម៉ង់ពេលដែលអ្នកហៅអនុគមន៍មួយក្នុងចំណោមអនុគមន៍ទាំងនេះ នោះអនុគមន៍មានលក្ខណៈដូចអនុគមន៍អារេ ។ តារាងខាងក្រោមផ្តល់នូវឧទាហរណ៍នៃការគ្រប់គ្រងអារេដោយបង្ខំ ៖
A |
B (រូបមន្ត) |
B (លទ្ធផល) |
C (រូបមន្តអារេដែលបានបង្ខំ) |
C (លទ្ធផល) |
|
១ |
១ |
=A1:A2+1 |
២ |
=SUMPRODUCT(A1:A2+1) |
៥ |
២ |
២ |
=A1:A2+1 |
៣ |
=SUMPRODUCT(A1:A2+1) |
៥ |
៣ |
=A1:A2+1 |
#VALUE! |
=SUMPRODUCT(A1:A2+1) |
៥ |
FREQUENCY
ចង្អុលបង្ហាញច្បាប់បំណែងចែកប្រេកង់ក្នុងអារេមួយជួរឈរ ។ អនុគមន៍នឹងរាប់ចំនួនតម្លៃក្នុងអារេទិន្នន័យ ដែលស្ថិតនៅក្នុងតម្លៃដែលបានផ្ដល់ដោយអារេថ្នាក់ ។
វាក្យសម្ពន្ធ
FREQUENCY(ទិន្នន័យ; សន្តាន)
ទិន្នន័យ តំណាងឲ្យសេចក្ដីយោងនៃតម្លៃដែលត្រូវរាប់ ។
ថ្នាក់ តំណាងឲ្យអារេនៃតម្លៃលីមីត ។

អ្នកអាចរកឃើញសេចក្តីណែនាំទូទៅអំពីអនុគមន៍អារេ នៅផ្នែកខាងលើនៃទំព័រនេះ ។
ឧទាហរណ៍
ក្នុងតារាងខាងក្រោម ជួរឈរ A រាយតម្លៃរង្វាស់ដែលមិនបានតម្រៀប ។ ជួរឈរ B មានដែនកំណត់លើដែលអ្នកបានបញ្ចូល សម្រាប់ថ្នាក់ដែលអ្នកចង់ចែកទិន្នន័យក្នុងជួរឈរ A ។ ដោយយោងតាមដែនកំណត់ដែលបានបញ្ចូលក្នុង B1 អនុគមន៍ FREQUENCY នឹងត្រឡប់ចំនួននៃតម្លៃរង្វាស់តិចជាង ឬស្មើ 5 ។ ដោយសារដែនកំណត់ក្នុង B2 គឺ 10 ដូចនេះអនុគមន៍ FREQUENCY នឹងត្រឡប់លទ្ធផលទីពីរជាចំនួននៃតម្លៃរង្វាស់ដែលធំជាង 5 ឬធំជាង ឬស្មើ 10 ។ អត្ថបទដែលអ្នកបានបញ្ចូលក្នុង B6 ">25" គឺសម្រាប់តែគោលបំណងសេចក្តីយោងប៉ុណ្ណោះ ។
A |
B |
C |
|
1 |
12 |
5 |
1 |
2 |
8 |
10 |
3 |
3 |
24 |
15 |
2 |
4 |
11 |
20 |
3 |
5 |
5 |
25 |
1 |
6 |
20 |
>25 |
1 |
7 |
16 |
||
8 |
9 |
||
9 |
7 |
||
10 |
16 |
||
11 |
33 |
ជ្រើសជួរជួរឈរទោលមួយ ដើម្បីបញ្ចូលប្រេកង់ ដោយយោងលើដែនកំណត់ថ្នាក់ ។ អ្នកត្រូវតែជ្រើសវាលឲ្យច្រើនជាងពិដានថ្នាក់ចំនួនមួយ ។ ក្នុងឧទាហរណ៍នេះ ជ្រើសជួរ C1:C6 ។ ហៅអនុគមន៍ FREQUENCY ក្នុង អ្នកជំនួយការអនុគមន៍ ។ ជ្រើសជួរ ទិន្នន័យ ក្នុង (A1:A11) ហើយបន្ទាប់មកជួរ ថ្នាក់ ដែលអ្នកបានបញ្ចូលដែនកំណត់ថ្នាក់ (B1:B6) ។ ធីកប្រអប់ធីក អារេ ហើយចុច យល់ព្រម ។ អ្នកនឹងឃើញចំនួនប្រេកង់ក្នុងជួរ C1:C6 ។
More explanations on top of this page.
GROWTH
គណនាចំណុចនៃនិន្នាការអិចស្ប៉ូណង់ស្យែលក្នុងអារេមួយ ។
វាក្យសម្ពន្ធ
GROWTH(ទិន្នន័យ Y; ទិន្នន័យ X; ទិន្នន័យ X ថ្មី; ប្រភេទអនុគមន៍)
ទិន្នន័យ Y តំណាងអារ៉េទិន្នន័យ Y ។
ទិន្នន័យ X (ស្រេចចិត្ត) តំណាងឲ្យអារ៉េទិន្នន័យ X ។
ទិន្នន័យ X ថ្មី (ជាជម្រើស) តំណាងអារ៉េទិន្នន័យ X ដែលតម្លៃត្រូវបានគណនាឡើងវិញ ។
ប្រភេទអនុគមន៍(ជាជម្រើស) ។ ប្រសិនបើ FunctionType = 0, អនុគមន៍មានទម្រង់ជា y = m^x នឹងត្រូវបានគណនា ។ បើមិនដូច្នេះទេ y = b*m^x អនុគមន៍នឹងត្រូវបានគណនា ។
In the LibreOffice Calc functions, parameters marked as "optional" can be left out only when no parameter follows. For example, in a function with four parameters, where the last two parameters are marked as "optional", you can leave out parameter 4 or parameters 3 and 4, but you cannot leave out parameter 3 alone.
More explanations on top of this page.
ឧទាហរណ៍
អនុគមន៍នេះត្រឡប់អារ៉េ និងត្រូវបានគ្រប់គ្រងតាមវិធីដូចគ្នានឹងអនុគមន៍អារ៉េផ្សេងៗទៀតទេ ។ ជ្រើសជួរដែលអ្នកចង់ឆ្លើយត្រូវបង្ហាញ និងជ្រើសអនុគមន៍ ។ ជ្រើសទិន្នន័យ Y ។ បញ្ចូលប៉ារ៉ាម៉ែត្រផ្សេងៗ គូសធីកអារ៉េ និងចុច យល់ព្រម ។
LINEST
ត្រឡប់តារាងស្ថិតិសម្រាប់បន្ទាត់ត្រង់ ដែលសមនឹងសំណុំទិន្នន័យបំផុត ។
វាក្យសម្ពន្ធ
LINEST(data_Y; data_X; linearType; ស្ថិតិ)
data_Y គឺជាជួរដេក ឬជួរឈរទោលដែលបញ្ជាក់កូអរដោណេ y នៅក្នុងសំណុំចំណុចទិន្នន័យ ។
data_X គឺជាជួរដេក ឬជួរឈរដែលត្រូវគ្នា ដែលបញ្ជាក់ពីកូអរដោណេ x ។ ប្រសិនបើ data_X ត្រូវបានលុបនោះ វានឹងកំណត់លំនាំដើមទៅ 1, 2, 3, ..., n ។ ប្រសិនបើមានសំណុំអថេរ data_X មួយ ឬច្រើនអាចជាជួរដែលមានជួរដេក ឬជួរឈរច្រើនដែលត្រូវគ្នា ។
LINEST រកបន្ទាត់ត្រង់ y = a + bx ដែលត្រូវនឹងទិន្នន័យបំផុត ដោយប្រើដំណើរត្រឡប់លីនេអ៊ែរ (វិធីសាស្ដ្រ "least squares") ។ ដោយមានWith more than one set of variables the straight line is of the form y = a + b1x1 + b2x2 ... + bnxn.
If linearType is FALSE the straight line found is forced to pass through the origin (the constant a is zero; y = bx). If omitted, linearType defaults to TRUE (the line is not forced through the origin).
If stats is omitted or FALSE only the top line of the statistics table is returned. If TRUE the entire table is returned.
LINEST ត្រឡប់តារាង (អារ៉េ) របស់ស្ថិតិដូចខាងក្រោម និងត្រូវតែបញ្ចូលជារូបមន្ដអារ៉េ ១ (ឧទាហរណ៍ ដោយប្រើ Commandបញ្ជា (Ctrl)+ប្ដូរ (Shift)+ត្រឡប់ (Return) ដោយមិនប្រើ ត្រឡប់ (Return)) ។
In the LibreOffice Calc functions, parameters marked as "optional" can be left out only when no parameter follows. For example, in a function with four parameters, where the last two parameters are marked as "optional", you can leave out parameter 4 or parameters 3 and 4, but you cannot leave out parameter 3 alone.
More explanations on top of this page.
ឧទាហរណ៍
អនុគមន៍នេះត្រឡប់អារ៉េ និងត្រូវបានគ្រប់គ្រងដោយវិធីដូចគ្នា ជាអនុគមន៍អារ៉េផ្សេង ។ ជ្រើសជួរសម្រាប់ចម្លើយ និងបន្ទាប់មកអនុគមន៍ ។ ជ្រើស data_Y ។ ប្រសិនបើអ្នកចង់ អ្នកអាចបញ្ចូលប៉ារ៉ាម៉ែត្រផ្សេង ។ ជ្រើសអារ៉េ និងចុច យល់ព្រម ។
លទ្ធផលបានត្រឡប់ដោយប្រព័ន្ធ (ប្រសិនបើ stats = 0) យ៉ាងហោចណាស់នឹងបង្ហាញជម្រាលបន្ទាត់ខ្សែកោង និងចំណុចប្រសព្វរបស់វាជាមួយអ័ក្ស Y ។ ប្រសិនបើ stats មិនស្មើសូន្យ លទ្ធផលផ្សេងៗទៀតត្រូវបានបង្ហាញ ។
លទ្ធផល LINEST ផ្សេងទៀត ៖
ពិនិត្យឧទាហរណ៍ខាងក្រោម ៖
A |
B |
C |
D |
E |
F |
G |
|
1 |
x1 |
x2 |
y |
តម្លៃសង្គ្រោះ |
|||
2 |
4 |
7 |
100 |
4,17 |
-3,48 |
82,33 |
|
3 |
5 |
9 |
105 |
5,46 |
10,96 |
9,35 |
|
4 |
6 |
11 |
104 |
0,87 |
5,06 |
#NA |
|
5 |
7 |
12 |
108 |
13,21 |
4 |
#NA |
|
6 |
8 |
15 |
111 |
675,45 |
102,26 |
#NA |
|
7 |
9 |
17 |
120 |
||||
8 |
10 |
19 |
133 |
ជួរឈរ A មានតម្លៃ X1 ជាច្រើន ជួរឈរ B មានតម្លៃ X2 ជាច្រើន និងជួរឈរ C មានតម្លៃ Y ។ អ្នកបានបញ្ចូលតម្លៃទាំងនេះក្នុងសៀវភៅបញ្ជីរបស់អ្នករួចហើយ ។ ឥឡូវ អ្នកបានដំឡើង E2:G6 ក្នុងសៀវភៅបញ្ជី និងបានធ្វើឲ្យ អ្នកជំនួយការអនុគមន៍ សកម្ម ។ ដើម្បីឲ្យអនុគមន៍ LINEST ដំណើរការ អ្នកត្រូវតែសម្គាល់ប្រអប់ធីក អារេ ក្នុង អ្នកជំនួយការអនុគមន៍ ។ បន្ទាប់មក ជ្រើសតម្លៃខាងក្រោមក្នុងសៀវភៅបញ្ជី (ឬបញ្ចូលពួកវាដោយប្រើក្តារចុច) ៖
data_Y គឺ C2:C8
data_X គឺ A2:B8
linearType និង stats គឺត្រូវបានកំណត់ទៅ ១ ទាំងពីរ ។
ពេលដែលអ្នកចុច យល់ព្រម LibreOffice នឹងបំពេញឧទាហរណ៍ខាងលើដោយតម្លៃ LINEST ដូចបានបង្ហាញក្នុងឧទាហរណ៍ ។
រូបមន្តនៅក្នុងរបារ រូបមន្ត ទាក់ទងទៅនឹងក្រឡានីមួយៗរបស់អារ៉េ LINEST {=LINEST(C2:C8;A2:B8;1;1)}
នេះតំណាងឲ្យតម្លៃ LINEST ដែលបានគណនា ៖
E2 និង F2 ៖ ភាពទេរ m របស់បន្ទាត់ខ្សែកោង y=b+m*x សម្រាប់តម្លៃ x1 និង x2 ។ តម្លៃត្រូវបានផ្ដល់ក្នុងលំដាប់បញ្ច្រាស គឺជាភាពទេរសម្រាប់ x2 នៅក្នុង E2 និងភាពទេរសម្រាប់ x1 នៅក្នុង F2 ។
G2 ៖ ប្រសព្វរវាង b និងអ័ក្ស y ។
E3 និង F3 ៖ កំហុសគំរូនៃតម្លៃភាពទេរ ។
G3 ៖ កំហុសគំរូនៃចំណុចប្រសព្វអ័ក្ស
E4 ៖ RSQ
F4 ៖ កំហុសគំរូនៃតំរែតំរង់ដែលបានគណនាសម្រាប់តម្លៃ Y ។
E5 ៖ តម្លៃ F ពីការវិភាគវ៉ារ្យង់ ។
F5 ៖ កម្រិតសេរីភាពពីការវិភាគវ៉ារ្យង់ ។
E6 ៖ ផលបូកនៃគម្លាតការេនៃតម្លៃ Y ដែលបានប៉ាន់ស្មានពីមធ្យមលីនេអ៊ែររបស់ពួកវា ។
F6 ៖ ផលបូកនៃគម្លាតការេនៃតម្លៃ Y ដែលបានប៉ាន់ស្មានពីតម្លៃ Y ដែលបានផ្តល់ ។
More explanations on top of this page.
LOGEST
អនុគមន៍នេះគណនាការលៃតម្រូវទិន្នន័យដែលបានបញ្ចូល ជាខ្សែកោងតំរែតំរង់អិចស្ប៉ូណង់ស្យែល (y=b*m^x).
វាក្យសម្ពន្ធ
LOGEST(ទិន្នន័យ Y; ទិន្នន័យ X; ប្រភេទអនុគមន៍; ស្ថានភាព)
ទិន្នន័យ Y តំណាងអារ៉េទិន្នន័យ Y ។
ទិន្នន័យ X (ស្រេចចិត្ត) តំណាងឲ្យអារ៉េទិន្នន័យ X ។
ប្រភេទអនុគមន៍ (ជាជម្រើស) ។ ប្រសិនបើ Function_Type = 0, អនុគមន៍នៅក្នុងទម្រង់ជា y = m^x នឹងត្រូវបានគណនា ។ បើមិនដូច្នេះទេ អនុគមន៍ y = b*m^x នឹងត្រូវបានគណនា ។
ស្ថិតិ (ស្រេចចិត្ត) ។ បើស្ថិតិ=0 នោះមានតែមេគុណតំរែតំរង់ប៉ុណ្ណោះ ត្រូវបានគណនា ។
In the LibreOffice Calc functions, parameters marked as "optional" can be left out only when no parameter follows. For example, in a function with four parameters, where the last two parameters are marked as "optional", you can leave out parameter 4 or parameters 3 and 4, but you cannot leave out parameter 3 alone.
More explanations on top of this page.
ឧទាហរណ៍
សូមមើល LINEST ។ ទោះយ៉ាងណា គ្មានផលបូកការេនឹងត្រូវបានត្រឡប់ ។
MDETERM
ត្រឡប់ដេទែរមីណង់អារេនៃអារេមួយ ។ អនុគមន៍នេះត្រឡប់តម្លៃមួយក្នុងជួរបច្ចុប្បន្ន វាមិនចាំបាច់ត្រូវកំណត់ជួរមួយសម្រាប់លទ្ធផលទេ ។
វាក្យសម្ពន្ធ
MDETERM(អារ៉េ)
អារេ តំណាងឲ្យអារេការេមួយ ដែលដេទែរមីណង់ត្រូវបានកំណត់ ។

You can find a general introduction to using Array functions on top of this page.
More explanations on top of this page.
MINVERSE
ត្រឡប់អារេច្រាស ។
វាក្យសម្ពន្ធ
MINVERSE(អារ៉េ)
អារេ តំណាងឲ្យអារេការេមួយ ដែលនឹងត្រូវដាក់បញ្ច្រាស ។
More explanations on top of this page.
ឧទាហរណ៍
ជ្រើសជួរការេមួយ និងជ្រើស MINVERSE ។ ជ្រើសអារេទិន្នផល ជ្រើសវាល អារេ និងចុច យល់ព្រម ។
MMULT
គណនាផលគុណអារេនៃអារេពីរ ។ ចំនួនជួរឈរនៃអារេ១ ត្រូវផ្គូផ្គងនឹងចំនួនជួរដេកនៃអារេ២ ។ អារេការេមានចំនួនជួរដេក និងជួរឈរស្មើគ្នា ។
វាក្យសម្ពន្ធ
MMULT(អារ៉េ; អារ៉េ)
អារេ នៅទីតាំងទីមួយតំណាងឲ្យអារេទីមួយ ដែលត្រូវបានប្រើក្នុងផលគុណអារេ ។
អារេ នៅទីតាំងទីពីរតំណាងឲ្យអារេទីពីរ ដែលមានចំនួនជួរដេកដូចគ្នា ។
ឧទាហរណ៍
ជ្រើសជួរការេមួយ ។ ជ្រើសអនុគមន៍ MMULT ។ ជ្រើស អារេ ដំបូង បន្ទាប់មកជ្រើស អារេ ទីពីរ ។ ដោយប្រើ អ្នកជំនួយការអនុគមន៍ សម្គាល់ប្រអប់ធីក អារេ ។ ចុច យល់ព្រម ។ អារេទិន្នផលនឹងលេចឡើងក្នុងជួរដែលបានជ្រើសដំបូង ។
MUNIT
ត្រឡប់អារេការេរួម ដែលមានទំហំពិតប្រាកដ ។ អារេរួមគឺជាអារេការេដែលធាតុអង្កត់ទ្រូងមេស្មើ 1 និងធាតុអារេផ្សេងទៀតទាំងអស់ស្មើ 0 ។
វាក្យសម្ពន្ធ
MUNIT(វិមាត្រ)
វិមាត្រ សំដៅលើទំហំនៃឯកតាអារេ ។

អ្នកអាចរកឃើញសេចក្តីណែនាំទូទៅអំពីអនុគមន៍អារេ នៅផ្នែកខាងលើនៃទំព័រនេះ ។
ឧទាហរណ៍
ជ្រើសជួរការេមួយក្នុងសៀវភៅបញ្ជី ឧទាហរណ៍ ពី A1 ដល់ E5 ។
ដោយមិនជ្រើសជួរ ជ្រើសអនុគមន៍ MUNIT ។ គូសធីកប្រអប់ អារ៉េ ។ បញ្ចូលវិមាត្រដែលចង់បានសម្រាប់ឯកតាអារ៉េ ក្នុងករណីនេះ 5 និងបន្ទាប់មកចុច យល់ព្រម ។
អ្នកក៏អាចបញ្ចូលរូបមន្ដ =Munit(5) នៅក្នុងក្រឡាចុងក្រោយរបស់ជួរដែលបានជ្រើស (E5) ហើយចុច ប្ដូរ (Shift)+ពាក្យបញ្ជា (Command)+បញ្ចូល (Enter)ប្ដូរ (Shift)+បញ្ជា (Ctrl) + បញ្ចូល (Enter) ។
ឥឡូវ អ្នកឃើញអារេឯកតាមួយដែលមានជួរ A1:E5 ។
More explanations on top of this page.
SUMPRODUCT
គុណសមាសភាគត្រូវគ្នាក្នុងអារេដែលបានផ្តល់ និងត្រឡប់ផលបូកនៃផលគុណទាំងនោះ ។
វាក្យសម្ពន្ធ
SUMPRODUCT(អារ៉េ 1; អារ៉េ 2...អារ៉េ 30)
អារ៉េ 1, អារ៉េ 2...អារ៉េ 30 តំណាងឲ្យអារ៉េដែលធាតុទាក់ទងរបស់វាត្រូវតែបានគុណ ។
យ៉ាងហោចណាស់អារេមួយត្រូវតែជាផ្នែករបស់បញ្ជីអាគុយម៉ង់ ។ ប្រសិនបើអារេតែមួយគត់ត្រូវបានផ្តល់ ធាតុរបស់អារេទាំងអស់ នឹងត្រូវបានបូក ។
ឧទាហរណ៍
A |
B |
C |
D |
|
១ |
2 |
3 |
4 |
5 |
២ |
6 |
7 |
8 |
9 |
៣ |
10 |
11 |
12 |
13 |
=SUMPRODUCT(A1:B3;C1:D3) ត្រឡប់ 397 ។
គណនា ៖ A1*C1 + B1*D1 + A2*C2 + B2*D2 + A3*C3 + B3*D3
អ្នកអាចប្រើ SUMPRODUCT ដើម្បីគណនាផលគុណស្កាលែរនៃ ២ វ៉ិចទ័រ ។

SUMPRODUCT ត្រឡប់ចំនួនមួយ ។ វាមិនចាំបាច់បញ្ចូលអនុគមន៍ ជាអនុគមន៍អារេមួយឡើយ ។
More explanations on top of this page.
SUMX2MY2
ត្រឡប់ផលបូកនៃផលដកការេនៃតម្លៃដែលត្រូវគ្នា ក្នុងអារេពីរ ។
វាក្យសម្ពន្ធ
SUMX2MY2(អារ៉េ X; អារ៉េ Y)
អារ៉េ X តំណាងឲ្យអារ៉េដំបូង ដែលធាតុរបស់ត្រូវបានដាក់ជាឫសការ៉េ និងបន្ថែម ។
អារ៉េ Y តំណាងឲ្យអារ៉េទីពីរ ដែលធាតុរបស់វាត្រូវបានដាក់ឫសការ៉េ និងដក ។
More explanations on top of this page.
SUMX2PY2
ត្រឡប់ផលបូកនៃផលបូកឫសការេ នៃតម្លៃដែលត្រូវគ្នាក្នុងអារេពីរ ។
វាក្យសម្ពន្ធ
SUMX2PY2(អារ៉េ X; អារ៉េ Y)
អារ៉េ X តំណាងឲ្យអារ៉េដំបូង ដែលធាតុរបស់ត្រូវបានដាក់ជាឫសការ៉េ និងបន្ថែម ។
អារ៉េ Y តំណាងឲ្យអារ៉េទីពីរ ដែលធាតុរបស់វាត្រូវបានដាក់ឫសការ៉េ និងបូក ។
More explanations on top of this page.
SUMXMY2
បូកការេនៃវ៉ារ្យង់រវាងតម្លៃត្រូវគ្នាក្នុងអារេពីរ ។
វាក្យសម្ពន្ធ
SUMXMY2(អារ៉េ X; អារ៉េ Y)
អារ៉េ X តំណាងអារ៉េទី ១ ដែលធាតុរបស់វាត្រូវបានដក និងដាក់ជាឫសការ៉េ ។
អារ៉េ Y តំណាងអារ៉េទី ២ ដែលធាតុរបស់វាត្រូវបានដក និងដាក់ជាឫសការ៉េ ។
More explanations on top of this page.
TRANSPOSE
ផ្លាស់កន្លែងជួរដេក និងជួរឈរនៃអារេមួយ ។
វាក្យសម្ពន្ធ
TRANSPOSE(អារ៉េ)
អារេ តំណាងឲ្យអារេក្នុងសៀវភៅបញ្ជីដែលនឹងត្រូវផ្លាស់ប្តូរ ។

អ្នកអាចរកឃើញសេចក្តីណែនាំទូទៅអំពីអនុគមន៍អារេ នៅផ្នែកខាងលើនៃទំព័រនេះ ។
ឧទាហរណ៍
នៅក្នុងសៀវភៅបញ្ជី ជ្រើសជួរដែលអារ៉េដែលបានផ្លាស់ទីបង្ហាញឡើង ។ ប្រសិនបើអារ៉េដើម មានជួរដេក n និងជួរឈរ m ជួរដែលបានជ្រើសរបស់អ្នក ត្រូវតែមានយ៉ាងហោចណាស់ជួរដេក m និងជួរឈរ n ។ បន្ទាប់មកបញ្ចូលរូបមន្ដដោយផ្ទាល់ ហើយជ្រើសអារ៉េដើម និងចុច ប្ដូរ (Shift)+បញ្ជា (Command)+បញ្ចូល (Enter)ប្ដូរ (Shift)+បញ្ជា (Ctrl)+បញ្ចូល (Enter) ។ ឬប្រសិនបើអ្នកប្រើ អ្នកជំនួយការអនុគមន៍ សូមធីកប្រអប់ធីក អារ៉េ ។ អារ៉េដែលបានផ្លាស់ទី បង្ហាញឡើងនៅក្នុងជួរគោលដៅដែលបានជ្រើស ហើយត្រូវបានការពារពីការផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ ។
A |
B |
C |
D |
|
1 |
2 |
3 |
4 |
5 |
2 |
6 |
7 |
8 |
9 |
The above table is 2 rows, 4 columns. In order to transpose it, you must select 4 rows, 2 columns. Assuming you want to transpose the above table to the range A7:B10 (4 rows, 2 columns) you must select the entire range and then enter the following:
TRANSPOSE(A1:D2)
Then make sure to enter it as matrix formula with Shift+Command+EnterShift+Ctrl+Enter. The result will be as follows:
A |
B |
|
7 |
2 |
6 |
8 |
3 |
7 |
9 |
4 |
8 |
10 |
5 |
9 |
TREND
ត្រឡប់តម្លៃតាមនិន្នាការលីនេអ៊ែរ ។
វាក្យសម្ពន្ធ
TREND(ទិន្នន័យ Y; ទិន្នន័យ X; ទិន្នន័យ X ថ្មី; ប្រភេទលីនេអ៊ែរ)
ទិន្នន័យ Y តំណាងអារ៉េទិន្នន័យ Y ។
ទិន្នន័យ X (ស្រេចចិត្ត) តំណាងឲ្យអារ៉េទិន្នន័យ X ។
ទិន្នន័យ X ថ្មី (ជាជម្រើស) តំណាងអារ៉េរបស់ទិន្នន័យ X ដែលត្រូវបានប្រើសម្រាប់គណនាតម្លៃ ។
ប្រភេទលីនេអ៊ែរ(ជាជម្រើស) ។ ប្រសិនបើ LinearType = 0, នោះបន្ទាត់នឹងត្រូវបានគណនាតាមរយៈចំណុចសូន្យ ។ បើមិនដូច្នេះទេ បន្ទាត់អុហ្វសិតក៏នឹងត្រូវបានគណនាដែរ ។ ប្រភេទលីនេអ៊ែរលំនាំដើមគឺ <> 0 ។
In the LibreOffice Calc functions, parameters marked as "optional" can be left out only when no parameter follows. For example, in a function with four parameters, where the last two parameters are marked as "optional", you can leave out parameter 4 or parameters 3 and 4, but you cannot leave out parameter 3 alone.
More explanations on top of this page.
ឧទាហរណ៍
ជ្រើសជួរសៀវភៅបញ្ជីមួយដែលទិន្នន័យនិន្នាការនឹងលេចឡើង ។ ជ្រើសអនុគមន៍ ។ បញ្ចូលទិន្នន័យទិន្នផល ឬជ្រើសវាដោយប្រើកណ្តុរ ។ សម្គាល់វាល អារេ ។ ចុច យល់ព្រម ។ ទិន្នន័យនិន្នាការដែលបានគណនាពីទិន្នន័យទិន្នផលត្រូវបានបង្ហាញ ។