អនុគមន៍​ព័ត៌មាន

ប្រភេទ​នេះ​មាន​អនុគមន៍ ស្ថិតិ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បញ្ចូល - អនុគមន៍ - ប្រភេទ ព័ត៌មាន


ទិន្នន័យ​ក្នុង​តារាង​ខាង​ក្រោម បម្រើ​ជា​មូលដ្ឋាន​សម្រាប់​ឧទាហរណ៍​ខ្លះ ក្នុង​ការ​ពិពណ៌នា​អនុគមន៍ ៖

C

D

2

x តម្លៃ

y តម្លៃ

3

-5

-3

4

-2

0

5

-1

1

6

0

3

7

2

4

8

4

6

9

6

8


CELL

ត្រឡប់​ព័ត៌មាន​អំពី​អាសយដ្ឋាន ទ្រង់ទ្រាយ ឬ​មាតិកា​នៃ​ក្រឡា​មួយ ។

វាក្យ​សម្ពន្ធ​​

CELL("ប្រភេទព័ត៌មាន"; សេចក្ដីយោង)

ប្រភេទ​ព័ត៌មាន គឺ​ជា​ខ្សែ​តួអក្សរ​ដែល​បញ្ជាក់​ប្រភេទ​ព័ត៌មាន ។ ខ្សែតួអក្សរ​តែងតែ​ជា​ភាសា​អង់គ្លេស ។ អក្សរធំ ឬ​តូច​ជា​ជម្រើស ។

ប្រភេទ​ព័ត៌មាន

អត្ថន័យ

COL

ត្រឡប់​ចំនួន​ជួរ​ឈរ​ដែល​បាន​យោង ។

=CELL("COL";D2) ត្រឡប់ 4 ។

ROW

ត្រឡប់​ចំនួន​ជួរ​ដេក​ដែល​បាន​យោង ។

=CELL("ROW";D2) ត្រឡប់ 2 ។

SHEET

ត្រឡប់​លេខ​នៃ​សន្លឹក​ដែល​បាន​យោង ។

=CELL("Sheet";Sheet3.D2) ត្រឡប់ 3 ។

ADDRESS

ត្រឡប់​អាសយដ្ឋាន​ដាច់ខាត នៃ​ក្រឡា​ដែល​បាន​យោង ។

=CELL("ADDRESS";D2) ត្រឡប់ $D$2 ។

=CELL("ADDRESS";Sheet3.D2) ត្រឡប់ $Sheet3.$D$2 ។

=CELL("ADDRESS";'X:\dr\test.ods'#$Sheet1.D2) returns 'file:///X:/dr/test.ods'#$Sheet1.$D$2.

FILENAME

ត្រឡប់​ឈ្មោះ​ឯកសារ និង​លេខ​សន្លឹក​នៃ​ក្រឡា​ដែល​បាន​យោង ។

=CELL("FILENAME";D2) returns 'file:///X:/dr/own.ods'#$Sheet1, if the formula in the current document X:\dr\own.ods is located in Sheet1.

=CELL("FILENAME";'X:\dr\test.ods'#$Sheet1.D2) returns 'file:///X:/dr/test.ods'#$Sheet1.

COORD

Returns the complete cell address in Lotus™ notation.

=CELL("COORD"; D2) ត្រឡប់ $A:$D$2 ។

=CELL("COORD"; Sheet3.D2) ត្រឡប់ $C:$D$2 ។

CONTENTS

ត្រឡប់​មាតិកា​នៃ​ក្រឡា​ដែល​បាន​យោង ដោយ​គ្មាន​ទ្រង់ទ្រាយ​ណា​មួយ ។

TYPE

ត្រឡប់​ប្រភេទ​នៃ​មាតិកា​ក្រឡា ។

b = ទទេ ។ ក្រឡា​ទទេ

l = ស្លាក ។ អត្ថបទ លទ្ធផល​នៃ​រូបមន្ត​មួយ​ជា​អត្ថបទ ។

v = តម្លៃ ។ តម្លៃ ជា​លទ្ធផល​ជា​លេខ​នៃ​រូបមន្ត​មួយ

WIDTH

ត្រឡប់​ទទឹង​នៃ​ជួរ​ឈរ​ដែល​បាន​យោង ។ ឯកតា​ជា​ចំនួន​នៃ​លេខ​សូន្យ (0) ដែល​សម​ទៅ​នឹង​ជួរ​ឈរ​ក្នុង​អត្ថបទ​លំនាំដើម និង​ទំហំ​លំនាំដើម ។

PREFIX

ត្រឡប់​ការ​តម្រឹម​នៃ​ក្រឡា​ដែល​បាន​យោង ។

' = តម្រឹម​ឆ្វេង ឬ​តម្រឹម​ឆ្វេង​សង​ខាង

" = តម្រឹម​ស្តាំ

^ = កណ្តាល

\ = ធ្វើ​ម្តង​ទៀត (អសកម្ម​ក្នុង​ពេល​បច្ចុប្បន្ន)

PROTECT

ត្រឡប់​ស្ថានភាព​នៃ​ការ​ការពារ​ក្រឡា សម្រាប់​ក្រឡា ។

1 = ក្រឡា​ត្រូវ​បាន​ការពារ

0 = ក្រឡា​មិន​ត្រូវ​បាន​ការពារ

FORMAT

ត្រឡប់​ខ្សែ​តួ​អក្សរ​មួយ​ដែល​ចង្អុល​បង្ហាញ​ទ្រង់ទ្រាយ​លេខ ។

, = លេខ​មាន​អ្នក​បំបែក​ខ្ទង់​ពាន់

F = លេខ​គ្មាន​​អ្នក​បំបែក​ខ្ទង់​ពាន់

C = ទ្រង់ទ្រាយ​រូបិយប័ណ្ណ

S = ការ​តំណាង​អិច​ស្ប៉ូណង់​ស្យែល ឧទាហរណ៍ 1.234+E56​

P = ភាគរយ

ក្នុង​ទ្រង់ទ្រាយ​ខាង​លើ ចំនួន​ខ្ទង់​ទសភាគ​បន្ទាប់​ពី​អ្នក​ខណ្ឌ​ចែក​ទសភាគ ត្រូវ​បាន​ផ្តល់​ជា​លេខ ។ ឧទាហរណ៍ ៖ ទ្រង់ទ្រាយ​លេខ #,##0.0 ត្រឡប់ 1 ហើយ​ទ្រង់ទ្រាយ​លេខ 00.000% ត្រឡប់ P3

D1 = MMM-D-YY, MM-D-YY និង​ទ្រង់ទ្រាយ​ស្រដៀង​គ្នា

D2 = DD-MM

D3 = MM-YY

D4 = DD-MM-YYYY HH:MM:SS

D5 = MM-DD

D6 = HH:MM:SS AM/PM

D7 = HH:MM AM/PM

D8 = HH:MM:SS

D9 = HH:MM

G = ទ្រង់ទ្រាយ​ផ្សេង​ទៀត​ទាំងអស់

- (សញ្ញា​ដក) នៅ​ចុង = លេខ​អវិជ្ជមាន​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ជា​ពណ៌

() (តង្កៀប) នៅ​ខាង​ចុង = មាន​តង្កៀប​បើក​មួយ​ក្នុង​កូដ​ទ្រង់ទ្រាយ

COLOR

ត្រឡប់ 1 បើ​តម្លៃ​អវិជ្ជមាន​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ជា​ពណ៌ ផ្សេង​ពី​នោះ​ត្រឡប់ 0 ។

PARENTHESES

ត្រឡប់ 1 បើ​កូដ​ទ្រង់ទ្រាយ​មាន​តង្កៀប​បើក​មួយ "(" ផ្សេង​ពី​នោះ ត្រឡប់ 0 ។


សេចក្តី​យោង (បញ្ជី​នៃ​ជម្រើស) ជា​ទីតាំង​នៃ​ក្រឡា​ដែល​ត្រូវ​ពិនិត្យ ។ បើ សេចក្តី​យោង ជា​ជួរ​មួយ ក្រឡា​នឹង​ផ្លាស់ទី​ទៅ​ខាង​លើ​ឆ្វេង​នៃ​ជួរ ។ បើ​គ្មាន សេចក្តី​យោង LibreOffice Calc នឹង​ប្រើ​ទីតាំង​នៃ​ក្រឡា ដែល​រូបមន្ត​នេះ​ស្ថិត​នៅ​ក្នុង ។ Microsoft Excel ប្រើ​សេចក្តី​យោង​នៃ​ក្រឡា ដែល​ទស្សន៍​ទ្រនិច​ត្រូវ​បាន​កំណត់​ទីតាំង​ក្នុង ។

CURRENT

អនុគមន៍​នេះ​ត្រឡប់​លទ្ធផល​ទៅ​ជា​កាលបរិច្ឆេទ​នៃ​កា​វាយតម្លៃ​រូបមន្ត​ដែល​វា​ជា​ផ្នែក (ក្នុង​ន័យ​ផ្សេង រហូត​មក​ដល់​ពេល​នេះ​​បាន​ទទួល​លទ្ធផល​នៃ​កា​រវាយតម្លៃ) ។ កា​រប្រើជា​ចម្បង​របស់​វា​គឺ​​រួម​ជា​មួយ​នឹង​អនុគមន៍ STYLE() ដើម្បី​អនុវត្ត​រចនាប័ទ្ម​ដែល​បានជ្រើស​ទៅ​ក្រឡា ដោយអាស្រ័យ​លើ​មាតិកា​ក្រឡា ។

វាក្យ​សម្ពន្ធ​​

CURRENT()

ឧទាហរណ៍

=1+2+CURRENT()

ឧទាហរណ៍​ត្រឡប់ ៦ ។ រូបមន្ត​ត្រូវ​បានគណនា​ពី​ឆ្វេង​ទៅ​ស្ដាំ​ជា ៖ 1 + 2 ស្មើ 3 ដោយ​ផ្ដល់​នូវ​លទ្ធផល​ទៅ​កាលបរិច្ឆេទ​នៅ​ពេល CURRENT() ត្រូវ​បាន​ជួប​ប្រទះ CURRENT() ដូច្នេះ​លទ្ធផល 3 ដែល​ត្រូវ​បាន​បន្ថែម​ទៅ​ 3 ដើម្បី​ផ្ដល់ 6 ។

=A2+B2+STYLE(IF(CURRENT()>10;”ក្រហម”;”លំនាំដើម”))

ឧទាហរណ៍​ត្រឡប់ A2 + B2 (រចនាប័ទ្ម​ត្រឡប់ ០ នៅ​ទីនេះ) ។ ប្រសិន​បើ​​ផល​បូក​នេះ​ធំជាង ១០ រចនាប័ទ្ម​ពណ៌​ក្រហម​ត្រូវ​បាន​អនុវត្ត​ទៅ​ក្រឡា ​។ ចំពោះ​កា​រពន្យល់​បន្ថែម​សូម​មើល​អនុគមន៍STYLE ។

="choo"&CURRENT()

ឧទាហរណ៍​ត្រឡប់ choochoo.

FORMULA

បង្ហាញ​រូបមន្ត​របស់​ក្រឡា​រូបមន្ត​ជា​ខ្សែអក្សរ​អត្ថបទ ។

វាក្យ​សម្ពន្ធ​​

FORMULA(សេចក្ដីយោង)

សេចក្ដី​យោង គឺ​ជា​សេចក្ដីយោង​ទៅ​ក្រឡា​ដែល​មាន​រូបមន្ត ។

សេចក្ដី​យោង​មិនត្រឹមត្រូវ ឬ​សេចក្ដី​យោង​ទៅ​ក្រឡា​ដែល​គ្មាន​លទ្ធផល​រូបមន្ត​នៅ​ក្នុង​តម្លៃ​កំហុស #N/A ។

ឧទាហរណ៍

If cell A8 contains the formula =SUM(1;2;3) then

=FORMULA(A8) ត្រឡប់​អត្ថបទ =SUM(1;2;3).

INFO

ត្រឡប់​ព័ត៌មាន​ជាក់លាក់​អំពី​បរិស្ថាន​ធ្វើការ​បច្ចុប្បន្ន ។ អនុគមន៍​ទទួល​អាគុយម៉ង់​អត្ថបទ​តែ​មួយ និង​ត្រឡប់​ទិន្នន័យ​ដោយ​ផ្អែក​លើ​ប៉ារ៉ាម៉ែត្រ​នោះ ។

វាក្យ​សម្ពន្ធ​​

INFO("ប្រភេទ")

តារាង​ខាងក្រោម រាយ​តម្លៃ​សម្រាប់​ប៉ារ៉ាម៉ែត្រ​អត្ថបទ ប្រភេទ និង​តម្លៃ​ត្រឡប់​របស់​អនុគមន៍ INFO ។

តម្លៃ​សម្រាប់ "ប្រភេទ"

តម្លៃ​ត្រឡប់

"osversion"

"Windows (៣២-ប៊ីត​) NT ៥.០១" ជានិច្ច​សម្រាប់​មូលហេតុ​ឆបគ្នា​

"system"

ប្រភេទ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ ។
"WNT" សម្រាប់ម៉ៃក្រូសូស​ វីន​ដូ​
"LINUX" សម្រាប់​លីនុច​
"SOLARI" សម្រាប់​ Solaris

"release"

សញ្ញា​កំណត់​អត្តសញ្ញាណ​ការ​ចេញផ្សាយ​ផលិតផល ឧទាហរណ៍ "300m25(Build:9876)"

"numfile"

១ ជានិច្ច​សម្រាប់​ហេតុផល​ឆប​គ្នា​

"recalc"

របៀ​គណនា​រូបមន្ដ​ឡើង​វិញ​បច្ចុប្បន្ន "ស្វ័យប្រវត្តិ" ឬ​"ដោយ​ដៃ" (ត្រូវ​បាន​ធ្វើ​មូលដ្ឋានីយកម្ម​ទៅ​ជា​ភាសា LibreOffice)


រូប​តំណាង​ចំណាំ

កម្មវិធី​សៀវភៅ​ផ្សេងៗ​អាច​ទទួល​យក​តម្លៃ​ដែល​បាន​ធ្វើ​មូលដ្ឋានីយកម្ម​ សម្រាប់​ប៉ារ៉ាម៉ែត្រ ប្រភេទ ប៉ុន្តែ LibreOffice Calc នឹង​ទទួល​យក​តែ​តម្លៃ​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ។


ឧទាហរណ៍

=INFO("release") ត្រឡប់​លេខ​ចេញ​ផលិតផល​របស់ LibreOffice ដែល​កំពុង​ប្រើ ។

=INFO(D5) ជាមួយ​នឹង​ក្រឡា D5 មាន​ប្រព័ន្ធ​ខ្សែអក្សរ​អត្ថបទ​ដែល​ត្រឡប់​ប្រភេទ​ប្រព័ន្ធ​ប្រតិបត្តិការ ។

ISBLANK

ត្រឡប់ ពិត បើ​សេចក្តី​យោង​ទៅ​ក្រឡា​ទទេ ។ អនុគមន៍​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​បើ​មាតិកា​ក្រឡា​ទទេ ។ ក្រឡា​មួយ​ដែល​មាន​រូបមន្ត​មួយ​ខាង​ក្នុង​គឺ​មិន​ទទេ​ទេ ។

ប្រសិនបើ​កំហុស​កើត​ឡើង, អនុគមន៍​​​ត្រឡប់​តក្ក ឬ​តម្លៃ​ជា​លេខ។

វាក្យ​សម្ពន្ធ​​

ISBLANK(តម្លៃ)

តម្លៃ ជា​មាតិកា​ដែល​ត្រូវ​សាកល្បង ។

ឧទាហរណ៍

=ISBLANK(D2) ត្រឡប់ FALSE ជា​លទ្ធផល ។

ISERR

សាកល្បង​លក្ខខណ្ឌ​កំហុស លើកលែង​តែតម្លៃ​កំហុស #N/A ហើយ​ត្រឡប់ TRUE ឬ FALSE ។

ប្រសិនបើ​កំហុស​កើត​ឡើង, អនុគមន៍​​​ត្រឡប់​តក្ក ឬ​តម្លៃ​ជា​លេខ។

វាក្យ​សម្ពន្ធ​​

ISERR(តម្លៃ)

តម្លៃ ជា​តម្លៃ ឬ​កន្សោម​ណា​មួយ​ដែល​ត្រូវ​បាន​​សាកល្បង ដើម្បី​មើល​ថា​តើ​តម្លៃ​កំហុស​មួយ​មិន​ស្មើ #N/A ត្រូវ​បាន​បង្ហាញ​ឬ​ទេ ។

ឧទាហរណ៍

=ISERR(C8) ដែលសែល C8 មាន =1/0 ត្រឡប់ TRUE ពីព្រោះ 1/0 គឺ​ជា​កំហុស ។

=ISERR(C9) ដែល​ក្រឡា C9 មាន=NA() ត្រឡប់ FALSE ពីព្រោះ ISERR() មិន​អើពើ​នឹង​កំហុស #N/A ។

ISERROR

សាកល្បង​លក្ខខណ្ឌ​កំហុស រួមមានតម្លៃកំហុស #N/A និង​ត្រឡប់ TRUE ឬ FALSE ។

ប្រសិនបើ​កំហុស​កើត​ឡើង, អនុគមន៍​​​ត្រឡប់​តក្ក ឬ​តម្លៃ​ជា​លេខ។

វាក្យ​សម្ពន្ធ​​

ISERROR(តម្លៃ)

តម្លៃ ជា ឬ​យោង​ទៅ​តម្លៃ​ត្រូវ​សាកល្បង ។ ISERROR() ត្រឡប់ TRUE ប្រសិន​បើ​មាន​កំហុស និង​ត្រឡប់ FALSE បើ​គ្មាន​កំហុស ។

ឧទាហរណ៍

=ISERROR(C8) ដែល​ក្រឡា C8 មាន =1/0 ត្រឡប់ TRUE ពីព្រោះ 1/0 គឺ​ជា​កំហុស ។

=ISERROR(C9) ដែល​ក្រឡា C9 មាន =NA() ត្រឡប់ TRUE ។

ISERROR

Returns the value if the cell does not contains an error value, or the alternative value if it does.

វាក្យ​សម្ពន្ធ​​

IFERROR(Value;Alternate_value)

Value is the value or expression to be returned if it is not equal or results in an error.

Alternate_value is the value or expression to be returned if the expression or value of Value is equal or results in an error.

ឧទាហរណ៍

=ISERROR(C8) ដែល​ក្រឡា C8 មាន =1/0 ត្រឡប់ TRUE ពីព្រោះ 1/0 គឺ​ជា​កំហុស ។

=ISERROR(C8) ដែល​ក្រឡា C8 មាន =1/0 ត្រឡប់ TRUE ពីព្រោះ 1/0 គឺ​ជា​កំហុស ។

ISEVEN

ត្រឡប់ ពិត បើ​តម្លៃ​ជា​ចំនួន​គត់​គូ ឬ​មិន​ពិត បើ​តម្លៃ​ជា​ចំនួន​គត់​សេស ។

វាក្យ​សម្ពន្ធ​​

ISEVEN(តម្លៃ)

តម្លៃ ជា​តម្លៃ​ដែល​ត្រូវ​ពិនិត្យ ។

ប្រសិន​បើ​តម្លៃ​មិនមែន​ជា​ចំនួន​គត់ តួលេខ​ណាមួយ​បន្ទាប់​ពី​ចំណុច​ក្បៀស​ត្រូវ​បាន​មិន​អើពើ ។ សញ្ញា​របស់​តម្លៃ​ក៏​ត្រូវ​បាន​មិន​អើពើ​ដែរ ។

ឧទាហរណ៍

=ISEVEN(48) ត្រឡប់ TRUE

=ISEVEN(33) ត្រឡប់ FALSE

=ISEVEN(0) ត្រឡប់ TRUE

=ISEVEN(-2.1) ត្រឡប់ TRUE

=ISEVEN(3.999) ត្រឡប់ FALSE

ISEVEN_ADD

សាកល្បង​សម្រាប់​លេខ​គូ ។ ត្រឡប់ 1 ប្រសិន​បើ​លេខ​ត្រូបាន​ចែក​ដោយ 2 ដែល​ត្រឡប់​ចំនួន​ទាំងមូល ។

រូប​តំណាង​ចំណាំ

The functions whose names end with _ADD or _EXCEL2003 return the same results as the corresponding Microsoft Excel 2003 functions without the suffix. Use the functions without suffix to get results based on international standards.


វាក្យ​សម្ពន្ធ​​

ISEVEN_ADD(លេខ)

ចំនួន គឺ​ជា​ចំនួន​ត្រូវ​សាកល្បង ។

ឧទាហរណ៍

=ISEVEN_ADD(5) ត្រឡប់ ០ ។

=ISEVEN_ADD(A1) ត្រឡប់ 1 ប្រសិន​បើ​ក្រឡា A1 មាន​លេខ 2 ។

ISFORMULA

ត្រឡប់ TRUE បើ​ក្រឡា​មួយ​គឺ​ជា​ក្រឡា​រូបមន្ត​មួយ ។

ប្រសិនបើ​កំហុស​កើត​ឡើង, អនុគមន៍​​​ត្រឡប់​តក្ក ឬ​តម្លៃ​ជា​លេខ។

វាក្យ​សម្ពន្ធ​​

ISFORMULA(សេចក្ដីយោង)

សេចក្ដី​យោង ចង្អុរ​បង្ហាញ​សេចក្ដីយោង ទៅ​ក្រឡា​ដែល​នឹង​ធ្វើការសាកល្បង​នៅក្នុង​វាដើម្បី​កំណត់ ប្រសិនបើ​វា​មាន​រូបមន្ត ។

ឧទាហរណ៍

=ISFORMULA(C4) ត្រឡប់ FALSE ប្រសិនបើក្រឡា C4 មាន​លេខ 5 ។

ISLOGICAL

សាកល្បង​សម្រាប់​តម្លៃ​ពិត (TRUE ឬ​ FALSE) ។

ប្រសិន​បើ​មានកំហុស​កើត​ឡើង អនុគមន៍​ត្រឡប់ FALSE ។

វាក្យ​សម្ពន្ធ​​

ISLOGICAL(តម្លៃ)

ត្រឡប់ TRUE ប្រសិនបើ តម្លៃ ជា​តម្លៃពិត (TRUE ឬ FALSE) ហើយ​ត្រឡប់ FALSE ប្រសិន​បើ​តម្លៃ​ជា​តម្លៃមិន​ពិត ។

ឧទាហរណ៍

=ISLOGICAL(99) ត្រឡប់ FALSE ពីព្រោះ 99 គឺ​ជា​លេខ មិនមែនជា​តម្លៃ​តក្ក ​។

=ISLOGICAL(ISNA(D4)) ត្រឡប់ TRUE អ្វី​ក៏​ដោយ​ដែល​មាតិកា​របស់​ក្រឡា D4 ពីព្រោះ ISNA() ត្រឡប់​តម្លៃ​តក្ក ។

ISNA

ត្រឡប់ TRUE បើ​ក្រឡា​មួយ​មាន​តម្លៃ​កំហុស #N/A (មិន​មាន​តម្លៃ) ។

ប្រសិន​បើ​មានកំហុស​កើត​ឡើង អនុគមន៍​ត្រឡប់ FALSE ។

វាក្យ​សម្ពន្ធ​​

ISNA(តម្លៃ)

តម្លៃ គឺ​ជា​តម្លៃ ឬ​កន្សោម​ដែល​ត្រូវ​សាកល្បង ។

ឧទាហរណ៍

=ISNA(D3) ត្រឡប់ FALSE ជា​លទ្ធផល ។

ISNA

Returns the value if the cell does not contains the #N/A (value not available) error value, or the alternative value if it does.

វាក្យ​សម្ពន្ធ​​

IFNA(Value;Alternate_value)

Value is the value or expression to be returned if it is not equal or results in an #N/A error.

Alternate_value is the value or expression to be returned if the expression or value of Value is equal or results in an #N/A error.

ឧទាហរណ៍

=IFNA(D3;D4) returns the value of D3 if D3 does not result in an #N/A error, or D4 if it does.

ISNONTEXT

ពិសោធន៍​បើ​មាតិកា​ក្រឡា​ជា​អត្ថបទ ឬ​លេខ ហើយ​ត្រឡប់ FALSE បើ​មាតិកា​ជា​អត្ថបទ ។

ប្រសិនបើ​មានកំហុស​កើត​ឡើង អនុគមន៍​ត្រឡប់ TRUE ។

វាក្យ​សម្ពន្ធ​​

ISNONTEXT(តម្លៃ)

តម្លៃ ជា​តម្លៃ ឬ​កន្សោម​ណា​មួយ​ដែល​ការ​សាកល្បង​ត្រូវ​បាន​ធ្វើ ដើម្បី​កំណត់​ថា​តើ​វា​ជា​អត្ថបទ លេខ ឬ​ជា​តម្លៃ​ប៊ូលីន ។

ឧទាហរណ៍

=ISNONTEXT(D2) ត្រឡប់ FALSE ប្រសិន​បើ​ក្រឡា D2 មាន​អត្ថបទ abcdef ។

=ISNONTEXT(D9) ត្រឡប់ TRUE ប្រសិន​បើ​ក្រឡា D9 មាន​លេខ 8 ។

ISNUMBER

ត្រឡប់ TRUE បើ​តម្លៃ​យោង​ទៅ​ចំនួន​មួយ ។

ប្រសិនបើ​កំហុស​កើត​ឡើង, អនុគមន៍​​​ត្រឡប់​តក្ក ឬ​តម្លៃ​ជា​លេខ។

វាក្យ​សម្ពន្ធ​​

ISNUMBER(តម្លៃ)

តម្លៃ ជា​កន្សោម​ណា​មួយ​ដែល​ត្រូវ​សាកល្បង ដើម្បី​កំណត់​ថា​តើ​វា​ជា​លេខ ឬ​ជា​អត្ថបទ ។

ឧទាហរណ៍

=ISNUMBER(C3) ត្រឡប់ TRUE ប្រសិន​បើ​ក្រឡា C3 មានលេខ 4 ។

=ISNUMBER(C2) ត្រឡប់ FALSE ប្រសិន​បើ​ក្រឡា C2 មាន​អត្ថបទ abcdef ។

ISODD

ត្រឡប់ ពិត បើ​តម្លៃ​សេស ឬ​មិន​ពិត បើ​តម្លៃ​គូ ។

វាក្យ​សម្ពន្ធ​​

ISODD(តម្លៃ)

តម្លៃ ជា​តម្លៃ​ដែល​ត្រូវ​ពិនិត្យ ។

ប្រសិន​បើ​តម្លៃ​មិនមែន​ជា​ចំនួន​គត់ តួលេខ​ណាមួយ​បន្ទាប់​ពី​ចំណុច​ក្បៀស​ត្រូវ​បាន​មិន​អើពើ ។ សញ្ញា​របស់​តម្លៃ​ក៏​ត្រូវ​បាន​មិន​អើពើ​ដែរ ។

ឧទាហរណ៍

=ISODD(33) ត្រឡប់ TRUE

=ISODD(48) ត្រឡប់ FALSE

=ISODD(3.999) ត្រឡប់ TRUE

=ISODD(-3.1) ត្រឡប់ TRUE

ISODD_ADD

ត្រឡប់ TRUE (1) បើ​លេខ​មិន​ត្រឡប់​លេខ​ទាំងមូល នៅ​ពេល​បាន​ចែក​ដោយ 2 ។

រូប​តំណាង​ចំណាំ

The functions whose names end with _ADD or _EXCEL2003 return the same results as the corresponding Microsoft Excel 2003 functions without the suffix. Use the functions without suffix to get results based on international standards.


វាក្យ​សម្ពន្ធ​​

ISODD_ADD(លេខ)

ចំនួន គឺ​ជា​ចំនួន​ត្រូវ​សាកល្បង ។

ឧទាហរណ៍

=ISODD_ADD(5) ត្រឡប់ 1 ។

ISREF

សាកល្បង​ថាតើ អាគុយម៉ង់​គឺ​ជា​សេចក្ដី​យោង​ឬអត់ ។ ត្រឡប់ TRUE ប្រសិន​បើ​អាគុយម៉ង់​គឺ​ជា​សេចក្ដី​យោង តែ​បើ​មិនជា​សេចក្ដី​យោងទេ ត្រឡប់ FALSE ។ នៅពេល​ដែល​បានផ្ដល់​សេចក្ដីយោង អនុគមន៍​នេះ​មិន​ពិសោធន៍​តម្លៃ​ដែលបាន​យោង​ទេ ។

ប្រសិនបើ​កំហុស​កើត​ឡើង, អនុគមន៍​​​ត្រឡប់​តក្ក ឬ​តម្លៃ​ជា​លេខ។

វាក្យ​សម្ពន្ធ​​

ISREF(តម្លៃ)

តម្លៃ ជា​តម្លៃ​ដែល​ត្រូវ​សាកល្បង ដើម្បី​កំណត់​ថា​តើ វា​ជា​សេចក្តី​យោង​មួយ​ឬ​ទេ ។

ឧទាហរណ៍

=ISREF(C5) ត្រឡប់​លទ្ធផល TRUE ពីព្រោះ C5 ជា​សេចក្ដីយោង​ត្រឹមត្រូវ ។

=ISREF("abcdef") តែងតែ​ត្រឡប់ FALSE ពីព្រោះអត្ថបទ​មិន​អាច​ជា​សេចក្ដីយោង​បាន​ទេ ។

=ISREF(4) ត្រឡប់ FALSE ។

=ISREF(INDIRECT("A6")) ត្រឡប់ TRUE ពីព្រោះ INDIRECT គឺ​ជា​មុខងារ​ដែល​ត្រឡប់​សេចក្ដី​យោង ។

=ISREF(ADDRESS(1; 1; 2;"Sheet2")) ត្រឡប់ FALSE ពីព្រោះ​ ADDRESS គឺ​ជា​អនុគមន៍​ដែល​ត្រឡប់ អត្ថបទ ទោះបី​ជា​វា​ដូច​ជា​សេចក្ដីយោង ។

ISTEXT

ត្រឡប់ ពិត បើ​មាតិកា​ក្រឡា​យោង​ទៅ​អត្ថបទ ។

ប្រសិន​បើ​មានកំហុស​កើត​ឡើង អនុគមន៍​ត្រឡប់ FALSE ។

វាក្យ​សម្ពន្ធ​​

ISTEXT(តម្លៃ)

តម្លៃ ជា​តម្លៃ លេខ តម្លៃ​ប៊ូលីន ឬ​តំលៃ​កំហុស​ដែល​នឹង​ត្រូវ​បាន​សាកល្បង ។

ឧទាហរណ៍

=ISTEXT(D9) ត្រឡប់​ TRUE ប្រសិន​បើ​ក្រឡា D9 មាន​អត្ថបទ abcdef ។

=ISTEXT(C3) ត្រឡប់ FALSE ប្រសិន​បើ​ក្រឡា C3 មាន​លេខ 3 ។

N

បង្ហាញ​តម្លៃ​លេខ​របស់​ប៉ារ៉ាម៉ែត្រ​ដែល​បាន​ផ្ដល់។ បង្ហាញ ០ ប្រសិនបើ​ប៉ារ៉ាម៉ែត្រ​ជា​អត្ថបទ ឬ​មិន​ពិត។

ប្រសិនបើ​មាន​កំហុស​កើត​ឡើង អនុគមន៍​នឹង​បង្ហាញ​តម្លៃ​កំហុស។

វាក្យ​សម្ពន្ធ​​

N(តម្លៃ)

តម្លៃ គឺជា​ប៉ារ៉ាម៉ែត្រ​ដែល​ត្រូវ​បម្លែង​ទៅជា​លេខ។ N() បង្ហាញ​តម្លៃ​ជា​លេខ បើ​វា​អាច។ វា​បង្ហាញ​តម្លៃ​តក្កវិជ្ជា ពិត និង​មិន​ពិត ឬ ១ និង ០ ។ វា​បង្ហាញ​អត្ថបទ​ជា​លេខ ០។

ឧទាហរណ៍

=N(123) ត្រឡប់ 123

=N(TRUE) ត្រឡប់ 1

=N(FALSE) ត្រឡប់ ០

=N("abc") ត្រឡប់ ០

=N(1/0) returns #DIV/0!

NA

ត្រឡប់​តម្លៃ​កំហុស #N/A ។

វាក្យ​សម្ពន្ធ​​

NA

ឧទាហរណ៍

=NA() បម្លែង​មាតិកា​របស់​ក្រឡា​ទៅ​ជា #N/A.

TYPE

Returns the type of value, where 1 = number, 2 = text, 4 = Boolean value, 8 = formula, 16 = error value, 64 = array.

ប្រសិនបើ​កំហុស​កើត​ឡើង, អនុគមន៍​​​ត្រឡប់​តក្ក ឬ​តម្លៃ​ជា​លេខ។

វាក្យ​សម្ពន្ធ​​

TYPE(តម្លៃ)

Value is a specific value for which the data type is determined.

ឧទាហរណ៍ (មើល​តារាង​ឧទាហរណ៍​ខាង​លើ)

=TYPE(C2) ត្រឡប់ 2 ជា​លទ្ធផល ។

=TYPE(D9) ត្រឡប់ ១ ជា​លទ្ធផល ។