បញ្ចូលសន្លឹក
កំណត់ជម្រើស ដើម្បីប្រើសម្រាប់បញ្ចូលសន្លឹកថ្មី ។ អ្នកអាចបង្កើតសន្លឹកថ្មី ឬបញ្ចូលសន្លឹកដែលមានរួចពីឯកសារ ។
ទីតាំង
បញ្ជាក់លម្អិតកន្លែងដែលត្រូវបញ្ចូលសន្លឹកថ្មី ទៅក្នុងឯកសាររបស់អ្នក ។
ពីមុខសន្លឹកបច្ចុប្បន្ន
បញ្ចូលសន្លឹកថ្មីមួយដោយផ្ទាល់ពីមុខសន្លឹកបច្ចុប្បន្ន ។
បន្ទាប់ពីសន្លឹកបច្ចុប្បន្ន
បញ្ចូលសន្លឹកថ្មីមួយដោយផ្ទាល់ពីក្រោយសន្លឹកបច្ចុប្បន្ន ។
សន្លឹក
បញ្ជាក់លម្អិតថាតើសន្លឹកថ្មីមួយ ឬសន្លឹកដែលមានស្រាប់មួយ ត្រូវបានបញ្ចូលទៅក្នុងឯកសារ ។
សន្លឹកថ្មី
បង្កើតសន្លឹកថ្មី ។ បញ្ចូលឈ្មោះសន្លឹកនៅក្នុងវាល ឈ្មោះ ។ តួអក្សរដែលបានអនុញ្ញាតគឺជាតួអក្សរ លេខ ចន្លោះ និងតួអក្សរគូសបន្ទាត់ពីក្រោម ។
ចំនួនសន្លឹក
បញ្ជាក់លម្អិតចំនួនសន្លឹកដែលត្រូវបង្កើត ។
ឈ្មោះ
បញ្ជាក់ឈ្មោះសន្លឹកថ្មី ។
ពីឯកសារ
បញ្ចូលសន្លឹកមួយពីឯកសារដែលមានស្រាប់ទៅក្នុងឯកសារបច្ចុប្បន្ន ។
រកមើល
បើកប្រអប់មួយ ដើម្បីជ្រើសឯកសារមួយ ។
សន្លឹកដែលមាន
បើអ្នកបានជ្រើសឯកសារមួយដោយប្រើប៊ូតុង រកមើល នោះសន្លឹកទាំងអស់ដែលមានក្នុងវា នឹងត្រូវបានបង្ហាញក្នុងប្រអប់បញ្ជី ។ ផ្លូវឯកសារត្រូវបានបង្ហាញខាងក្រោមប្រអប់នេះ ។ ជ្រើសសន្លឹកដែលត្រូវបញ្ចូល ពីប្រអប់បញ្ជី ។
តំណ
ជ្រើសដើម្បីបញ្ចូលសន្លឹកជាតំណមួយ ជំនួសឲ្យជាច្បាប់ចម្លងមួយ ។ តំណអាចត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីបង្ហាញមាតិកាបច្ចុប្បន្ន ។