បញ្ចូល​ក្រឡា

បើក​ប្រអប់ បញ្ចូល​ក្រឡា ដែល​អ្នក​អាច​បញ្ចូល​ក្រឡា​ថ្មី យោង​ទៅ​តាម​ជម្រើស​ដែល​អ្នក​បញ្ជាក់ ។ អ្នក​អាច​លុប​ក្រឡា​ដោយ​ជ្រើស កែសម្រួល - លុប​ក្រឡា ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Cells.

Open Insert Cells toolbar from Tools bar:

រូប​តំណាង​

បញ្ចូល​ក្រឡា


ជម្រើស

តំបន់​នេះ​មាន​ជម្រើស​សម្រាប់​បញ្ចូល​ក្រឡា​ទៅ​ក្នុង​សន្លឹក​មួយ ។ បរិមាណ និង​ទីតាំង​ក្រឡា​ត្រូវ​បាន​កំណត់​ដោយ​ការ​ជ្រើស​ជួរ​ក្រឡា​មួយ​ក្នុង​សន្លឹក​ទុក​ជា​មុន ។

អង្កិល​ក្រឡា​ចុះ​ក្រោម

ផ្លាស់ទី​មាតិកា​របស់​ជួរ​ដែល​បាន​ជ្រើស​ចុះ​ក្រោម ពេល​ក្រឡា​ត្រូវ​បាន​បញ្ចូល ។

រូប​តំណាង​

បញ្ចូល​ក្រឡា ក្រោម

អង្កិល​ក្រឡា​ទៅ​ស្តាំ

ផ្លាស់ទី​មាតិកា​របស់​ជួរ​ដែល​បាន​ជ្រើស ទៅ​ស្តាំ ពេល​ក្រឡា​ត្រូវ​បាន​ជ្រើស ។

រូប​តំណាង​

បញ្ចូល​ក្រឡា ស្តាំ

ជួរ​ដេក​ទាំងមូល

បញ្ចូល​ជួរដេក​ទាំងមូល​មួយ ។ ទីតាំង​របស់​ជួរដេក​ត្រូវ​បាន​កំណត់​ដោយជម្រើស​លើ​សន្លឹក ។ ចំនួន​ជួរដេក​ដែល​ត្រូវ​​បញ្ចូល អាស្រ័យ​លើ​ចំនួន​ជួរ​ដេក​ដែល​បាន​ជ្រើស ។ មាតិកា​របស់​ជួរដេក​ដើម នឹង​ផ្លាស់​ទី​ចុះ​ក្រោម ។

រូប​តំណាង​

បញ្ចូល​ជួរ​ដេក

ជួរ​ឈរ​ទាំងមូល

បញ្ចូល​ជួរ​ឈរ​ទាំងមូល ។ ចំនួន​ជួរឈរ​ដែលបាន​បញ្ចូល ត្រូវបាន​កំណត់​ដោយចំនួន​ជួរ​ឈរ​ដែលបាន​ជ្រើស ។ មាតិកា​របស់​ជួរ​ឈរ​ដើម​គឺ​ត្រូវបាន​ប្ដូរ​ទៅ​ខាងស្ដាំ ។

រូប​តំណាង​

បញ្ចូល​ជួរ​ឈរ