ការ​លុប​មាតិកា

បញ្ជាក់​លម្អិត​មាតិកា​ដែល​ត្រូវ​លុប​ចេញ​ពី​ក្រឡា​សកម្ម ឬ​ពី​ជួរ​ក្រឡា​ដែល​បាន​ជ្រើស ។ បើ​សន្លឹក​ច្រើន​ត្រូវ​បាន​ជ្រើស នោះ​សន្លឹក​ដែល​បាន​ជ្រើស​ទាំងអស់នឹង​ត្រូវ​ទទួល​រង​ឥទ្ធិពល​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Sheet - Clear Cells.

លុប​ថយក្រោយ


រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រអប់​នេះ​ត្រូវ​បាន​ហៅ ដោយ​ចុច​​លុប​ថត​ក្រោយ បន្ទាប់​មក​ធ្វើ​ឲ្យ​ទស្សន៍ទ្រនិច​ក្រឡា​​សកម្ម​លើ​​សន្លឹក ។


រូប​តំណាង​ព័ត៌មាន​ជំនួយ

ចុច​លុប​មាតិកា​ដោយ​មិន​ចាំបាច់​ប្រអប់​ ឬ​​ការ​ផ្លាស់ប្ដូរ​​ទ្រង់ទ្រាយ ។


រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រើ កាត់ នៅ​លើ​របារ​ស្តង់ដារ ដើម្បី​លុប​មាតិកា និង​ទ្រង់ទ្រាយ​ដោយ​គ្មាន​ប្រអប់ ។


ជម្រើស

តំបន់​នេះ​រាយ​ជម្រើស​សម្រាប់​លុប​មាតិកា ។

លុប​ទាំងអស់

លុប​រាល់​មាតិកា​ពី​ជួរ​ក្រឡា​ដែល​បាន​ជ្រើស ។

អត្ថបទ

លុប​តែ​អត្ថបទ​ប៉ុណ្ណោះ ។ ទ្រង់ទ្រាយ រូបមន្ត លេខ និង​កាលបរិច្ឆេទ គឺ​មិនប៉ះពាល់​ទេ ។

ចំនួន

លុប​តែ​លេខ ។ ទ្រង់ទ្រាយ​ និង​រូបមន្ត​រក្សា​នៅ​ដដែល ។

កាល​បរិចេ្ឆទ & ពេល​វេលា

លុប​តម្លៃ​កាល​បរិច្ឆេទ និង​ពេល​វេលា ។ ទ្រង់ទ្រាយ អត្ថបទ លេខ និង​រូបមន្ត​រក្សា​នៅ​ដដែល ។

រូបមន្ត

លុប​រូបមន្ត ។ អត្ថបទ លេខ ទ្រង់ទ្រាយ កាល​បរិច្ឆេទ និង​ពេល​វេលា​រក្សា​នៅ​ដដែល ។

មតិយោបល់

លុប​មតិយោបល់​ដែលបានបន្ថែម​ទៅ​ក្រឡា ។ ធាតុ​ផ្សេងៗ​ទាំងអស់​នៅ​តែមិនបានផ្លាស់ប្ដូរ ។

ទ្រង់ទ្រាយ

លុប​គុណ​លក្ខណៈ​ទ្រង់ទ្រាយ​ដែល​បាន​អនុវត្ត​ទៅ​ក្រឡា ។ មាតិកា​ទាំងអស់​រក្សា​នៅ​ដដែល ។

វត្ថុ

លុប​វត្ថុ ។ មាតិកា​ក្រឡា​ទាំងអស់​រក្សា​នៅ​ដដែល ។