ការ​កែ​សម្រួល​មាតិកា​​ខ្សែ​អក្សរ

អនុគមន៍​ដូច​ខាង​ក្រោម កែ​សម្រួល ធ្វើ​ទ្រង់ទ្រាយ និង​តម្រឹម​មាតិកា​នៃ​ខ្សែ​អក្សរ ។ ប្រើ​សញ្ញា & ដើម្បី​ដាក់​ខ្សែ​អក្សរ​បន្ត​គ្នា ។

Format Function

បម្លែង​លេខ​ទៅ​ជា​ខ្សែ​អក្សរ ហើយ​បន្ទាប់​មក​ធ្វើ​ទ្រង់ទ្រាយ​វា​ទៅ​តាម​ទ្រង់ទ្រាយ​ដែល​អ្នក​បញ្ជាក់ ។

LCase Function

បម្លែង​តួ​អក្សរ​ធំ​ទាំងអស់​ក្នុង​ខ្សែ​អក្សរ​ទៅ​ជា​អក្សរ​តូច ។

Left Function

ត្រឡប់​ចំនួន​តួ​អក្សរ​ដែល​នៅ​ឆ្វេង​បំផុត ដែល​អ្នក​បញ្ជាក់​​នៃ​កន្សោម​ខ្សែ​អក្សរ ។

LSet Statement

តម្រឹម​ខ្សែ​អក្សរ​មួយ​ទៅ​ខាង​ឆ្វេង​នៃ​អថេរ​ខ្សែ​អក្សរ ឬ​ចម្លង​​អថេរ​​នៃ​ប្រភេទ​​ដែល​កំណត់​ដោយ​អ្នក​ប្រើ​ទៅ​អថេរ​ផ្សេង​ទៀត នៃ​ប្រភេទ​ខុស​គ្នា​ដែល​កំណត់​ដោយ​អ្នក​ប្រើ ។

LTrim Function

យក​ចេញ​នូវ​ដក​ឃ្លា​ដែល​នៅ​មុខ​គេ នៃ​ដើម​កន្សោម​ខ្សែ​អក្សរ ។

Mid Function, Mid Statement

ត្រឡប់​ផ្នែក​ដែល​បាន​បញ្ជាក់​​​នៃ​កន្សោម​ខ្សែ​អក្សរ (អនុគមន៍ Mid) ឬ​ជំនួស​ផ្នែក​នៃ​កន្សោម​ខ្សែ​អក្សរ​មួយ​ជាមួយ​ខ្សែ​អក្សរ​មួយ​ទៀត (សេចក្តី​ថ្លែង​ការណ៍ Mid) ។

Right Function

ត្រឡប់​តួ​អក្សរ "n" ដែល​នៅ​ស្តាំ​បំផុត​នៃ​កន្សោម​ខ្សែ​អក្សរ​មួយ ។

RSet Statement

តម្រឹម​ស្តាំ​នូវ​ខ្សែ​អក្សរ​មួយ​ក្នុង​អថេរ​ខ្សែ​អក្សរ ឬ​ចម្លង​ប្រភេទ​អថេរ​ដែល​កំណត់​ដោយ​អ្នក​ប្រើ​ទៅ​ក្នុង​ប្រភេទ​អថេរ​មួយ​ផ្សេង​ទៀត ។

RTrim Function

លុប​ដក​ឃ្លា​នៅ​ចុង​នៃ​កន្សោម​ខ្សែ​អក្សរ ។

Trim Function

យក​ចេញ​ពី​កន្សោម​ខ្សែ​អក្សរ​នូវ​រាល់​ដក​ឃ្លា​ដែល​នៅ​មុខ និង​នៅ​ក្រោយ ។

UCase Function

បម្លែង​តួ​អក្សរ​តូច​ក្នុង​ខ្សែ​អក្សរ​ទៅ​ជា​អក្សរ​ធំ ។

Split Function

ត្រឡប់​អារេ​នៃ​ខ្សែ​អក្សរ​រង ពី​កន្សោម​ខ្សែ​អក្សរ​មួយ ។

Join Function

ត្រឡប់​ខ្សែ​អក្សរ​មួយ​ពី​ចំនួន​នៃ​ខ្សែ​អក្សរ​រង​ក្នុង​អារេ​ខ្សែ​អក្សរ ។

ConvertToURL Function

បម្លែង​ឈ្មោះ​ឯកសារ​ប្រព័ន្ធ​ទៅ​ជា ​URL ឯកសារ ។

ConvertFromURL Function

បម្លែង URL ឯកសារ​ទៅ​ជា​ឈ្មោះ​ឯកសារ​ប្រព័ន្ធ​មួយ​ ។