អថេរ

សេចក្តី​ថ្លែង​ការណ៍ និង​អនុគមន៍​ដូច​ខាង​ក្រោម​គឺ​សម្រាប់​ដំណើរ​ការ​ជាមួយ​អថេរ ។ អ្នក​អាច​ប្រើ​អនុគមន៍​ទាំងនេះ​ដើម្បី​ប្រកាស ឬ​កំណត់​អថេរ បម្លែង​អថេរ​ពី​ប្រភេទ​មួយ​ទៅ​មួយ​ទៀត ឬ​កំណត់​ប្រភេទ​អថេរ ។

CCur Function

បម្លែង​កន្សោម​ខ្សែ​អក្សរ ឬ​កន្សោម​លេខ​ទៅ​ជា​កន្សោម​រូបិយប័ណ្ណ ។ ការ​កំណត់​មូលដ្ឋាន​ត្រូវ​បាន​ប្រើ​សម្រាប់​សញ្ញា​ក្បៀស និង​សញ្ញា​រូបិយប័ណ្ណ ។

CBool Function

បម្លែង​ការ​ប្រៀបធៀប​ខ្សែ​អក្សរ ឬ​ការ​ប្រៀបធៀប​លេខ​ទៅ​ជា​កន្សោម​ប៊ូលីន ឬ​បម្លែង​កន្សោម​លេខ​តែ​មួយ​ទៅ​ជា​កន្សោម​ប៊ូលីន ។

CDate Function

បម្លែង​កន្សោម​ខ្សែ​អក្សរ ឬ​លេខ​ណា​មួយ​ទៅ​ជា​តម្លៃ​កាល​បរិច្ឆេទ ។

CDec Function

បម្លែង​កន្សោម​ខ្សែ​អក្សរ ឬ​កន្សោម​លេខ​ទៅ​ជា​កន្សោម​ទសភាគ ។

CDbl Function

បម្លែង​កន្សោម​លេខ ឬ​កន្សោម​ខ្សែ​អក្សរ​ទៅ​ជា​ប្រភេទ​ទ្វេ ។

CInt Function

បម្លែង​កន្សោម​ខ្សែ​អក្សរ ឬ​លេខ​ណា​មួយ​ទៅ​ជា​ចំនួន​គត់ ។

CLng Function

បម្លែង​កន្សោម​ខ្សែ​អក្សរ ឬ​លេខ​ណា​មួយ​ទៅ​ជា​ចំនួន​គត់​ធំ ។

Const Statement

កំណត់​ខ្សែ​អក្សរ​មួយ​ជា​ថេរ​មួយ ។

CSng Function

បម្លែង​កន្សោម​ជាលេខ​ ឬ​អក្សរ​ទៅ​ជា​ប្រភេទ​ទិន្នន័យ​តែមួយ ។

CStr Function

បម្លែង​កន្សោម​លេខ​ណា​មួយ​ទៅ​ជា​កន្សោម​ខ្សែ​អក្សរ ។

CVar Function

បម្លែង​កន្សោម​ខ្សែ​អក្សរ ឬ​កន្សោម​លេខ​ទៅ​ជា​កន្សោម​វ៉ារ្យ៉ង់ ។

CVErr Function

បម្លែង​កន្សោម​ខ្សែ​អក្សរ ឬ​កន្សោម​លេខ​ទៅ​ជា​កន្សោម​វ៉ារ្យ៉ង់​នៃ​ប្រភេទ​រង "កំហុស" ។

DefBool Statement

ប្រសិន​បើ​គ្មាន​តួ​អក្សរ​ប្រភេទ​ការ​ប្រកាស ឬ​ពាក្យ​គន្លឹះ​ត្រូវ​បាន​បញ្ជាក់​សេចក្តី​ថ្លែង​ការណ៍ DefBool កំណត់​ប្រភេទ​ទិន្នន័យ​លំនាំដើម​សម្រាប់​អថេរ អាស្រ័យ​លើ​ជួរ​អក្សរ ។

DefCur Statement

បើ​មិន​បាន​បញ្ជាក់​​តួអក្សរ​ប្រកាស​ប្រភេទ ឬ​ពាក្យ​គន្លឹះ សេចក្ដីថ្លែងការណ៍ DefCur នឹង​កំណត់​ប្រភេទ​អថេរ​លំនាំដើម អាស្រ័យ​តាម​ជួរ​អក្សរ ។

DefDate Statement

ប្រសិន​បើ​គ្មាន​តួ​អក្សរ​ប្រភេទ​ការ​ប្រកាស ឬ​ពាក្យ​គន្លឹះ​ត្រូវ​បាន​បញ្ជាក់​​សេចក្តី​ថ្លែង​ការណ៍ DefDate កំណត់​ប្រភេទ​អថេរ​លំនាំដើម​សម្រាប់​អថេរ អាស្រ័យ​លើ​ជួរ​អក្សរ ។

DefDbl Statement

កំណត់​ប្រភេទ​​អថេរ​លំនាំដើម ដោយ​យោង​តាម​ជួរ​អក្សរ ប្រសិន​បើ​គ្មាន​តួ​អក្សរ​ប្រភេទ​ការ​ប្រកាស ឬ​ពាក្យ​គន្លឹះ​ត្រូវ​បាន​បញ្ជាក់ ។

DefErr Statement

បើ​មិន​បាន​បញ្ជាក់​តួអក្សរ​ប្រកាស​ប្រភេទ ឬ​ពាក្យ​គន្លឹះ សេចក្ដីថ្លែងការណ៍ DefErr នឹង​កំណត់​ប្រភេទ​អថេរ​លំនាំដើម អាស្រ័យ​តាម​ជួរ​អក្សរ ។

DefInt Statement

កំណត់​ប្រភេទ​​អថេរ​លំនាំដើម ដោយ​យោង​តាម​ជួរ​អក្សរ ប្រសិន​បើ​គ្មាន​តួ​អក្សរ​ប្រភេទ​ការ​ប្រកាស ឬ​ពាក្យ​គន្លឹះ​ត្រូវ​បាន​បញ្ជាក់ ។

DefLng Statement

កំណត់​ប្រភេទ​​អថេរ​លំនាំដើម ដោយ​យោង​តាម​ជួរ​អក្សរ ប្រសិន​បើ​គ្មាន​តួ​អក្សរ​ប្រភេទ​ការ​ប្រកាស ឬ​ពាក្យ​គន្លឹះ​ត្រូវ​បាន​បញ្ជាក់ ។

DefObj Statement

កំណត់​ប្រភេទ​​អថេរ​លំនាំដើម ដោយ​យោង​តាម​ជួរ​អក្សរ ប្រសិន​បើ​គ្មាន​តួ​អក្សរ​ប្រភេទ​ការ​ប្រកាស ឬ​ពាក្យ​គន្លឹះ​ត្រូវ​បាន​បញ្ជាក់ ។

DefSng Statement

បើ​មិន​បាន​បញ្ជាក់​តួអក្សរ​ប្រកាស​ប្រភេទ ឬ​ពាក្យ​គន្លឹះ សេចក្ដីថ្លែងការណ៍ DefSng នឹង​កំណត់​ប្រភេទ​អថេរ​លំនាំដើម អាស្រ័យ​តាម​ជួរ​អក្សរ ។

DefStr Statement

បើ​មិន​បាន​បញ្ជាក់​តួអក្សរ​ប្រកាស​ប្រភេទ ឬ​ពាក្យ​គន្លឹះ សេចក្ដីថ្លែងការណ៍ DefStr នឹង​កំណត់​ប្រភេទ​អថេរ​លំនាំដើម អាស្រ័យ​តាម​ជួរ​អក្សរ ។

DefVar Statement

កំណត់​ប្រភេទ​​អថេរ​លំនាំដើម ដោយ​យោង​តាម​ជួរ​អក្សរ ប្រសិន​បើ​គ្មាន​តួ​អក្សរ​ប្រភេទ​ការ​ប្រកាស ឬ​ពាក្យ​គន្លឹះ​ត្រូវ​បាន​បញ្ជាក់ ។

Dim Statement

ប្រកាស​អថេរ ឬ​អារេ​មួយ ។

ReDim Statement

ប្រកាស​អថេរ ឬ​អារេ​មួយ ។

Type Statement

Define non-UNO data structures (structs).

IsArray Function

កំណត់​ប្រសិន​បើ​អថេរ​មួយ​ជា​វាល​​ទិន្នន័យ​ក្នុង​អារេ​មួយ ។

IsDate Function

សាកល្បង​ប្រសិន​បើ​កន្សោម​លេខ ឬ​ខ្សែ​អក្សរ​អាច​ត្រូវ​បាន​បម្លែង​ទៅ​ជា​អថេរ កាល​បរិច្ឆេទ ។

IsEmpty Function

ពិសោធន៍​ប្រសិន​បើ​អថេរ​វ៉ារ្យង់​​មាន​តម្លៃ "ទទេ" ។ តម្លៃ "ទទេ" បញ្ជាក់​ថា​អថេរ​មិន​ទាន់​ត្រូវ​បាន​ចាប់ផ្តើម ។

IsError Function

ពិសោធន៍​ថា​តើ​អថេរ​មួយ​មាន​តម្លៃ​កំហុស​ឬ​ទេ ។

IsNull Function

ពិសោធន៍​ប្រសិន​បើ​វ៉ារ្យង់​​មួយ​មាន​តម្លៃ គ្មាន​សោះ ​ពិសេស បញ្ជាក់​ថា​អថេរ​មិន​មាន​ទិន្នន័យ ។

IsNumeric Function

ពិសោធន៍​បើ​កន្សោម​មួយ​ជា​លេខ ។ ប្រសិន​បើ​កន្សោម​ជា លេខ អនុគមន៍​ត្រឡប់ True បើ​ពុំ​នោះ​សោត​អនុគមន៍​ត្រឡប់ False ។

IsObject Function

ពិសោធន៍​បើ​អថេរ​វត្ថុ​មួយ​ជា​វត្ថុ OLE ។ អនុគមន៍​ត្រឡប់ True បើ​អថេរ​ជា​វត្ថុ OLE បើ​ពុំ​នោះ​សោត​វា​ត្រឡប់ False ។

LBound Function

ត្រឡប់​ព្រំដែន​ខាង​ក្រោម​នៃ​អារេ​មួយ ។

UBound Function

ត្រឡប់​ព្រំដែន​ខាង​លើ​នៃ​អារេ​មួយ ។

Let Statement

ផ្តល់​តម្លៃ​មួយ​ទៅ​អថេរ​មួយ ។

Array Function

ត្រឡប់​ប្រភេទ​វ៉ារ្យង់​ជាមួយ​វាល​ទិន្នន័យ ។

DimArray Function

ត្រឡប់​អារេ​វ៉ារ្យង់​ ។

Erase Function

លុប​មាតិកា​របស់​ធាតុ​អារេ​របស់​អារេ​ទំហំ​ថេរ ហើយ​ព្រលែង​អង្គ​ចងចាំ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​អារេ​ដែល​មាន​ទំហំ​ប្រែប្រួល ។

Option Base Statement

កំណត់​ព្រំដែន​ខាង​ក្រោម​លំនាំដើម សម្រាប់​អារេ​ជា 0 ឬ 1 ។

Option Explicit Statement

បញ្ជាក់​ថា គ្រប់​អថេរ​ក្នុង​កូដ​កម្មវិធី​ត្រូវ​តែ​ប្រកាស​ជាក់លាក់​ជាមួយ​សេចក្តី​ថ្លែង​ការណ៍ Dim ។

Public Statement

កំណត់​វិមាត្រ​អថេរ​មួយ ឬ​អារេ​មួយ​នៅ​កម្រិត​ម៉ូឌុល (នោះ​គឺ មិន​មែន​នៅ​ក្នុង​ទម្រង់​ការ​រង ឬ​អនុគមន៍​មួយ) ដូច្នេះ​អថេរ និង​អារេ​មាន​សុពលភាព​ក្នុង​បណ្ណាល័យ និង​ម៉ូឌុល​ទាំងអស់ ។

Global Statement

កំណត់​វិមាត្រ​អថេរ​មួយ ឬ​អារេ​មួយ​នៅ​កម្រិត​សកល (នោះ​គឺ​មិន​មែន​នៅ​ក្នុង​ទម្រង់​ការ​រង ឬ​អនុគមន៍) ដូច្នេះ​អថេរ និង​អារេ​មាន​សុពលភាព​ក្នុង​បណ្ណាល័យ និង​ម៉ូឌុល​ទាំងអស់ សម្រាប់​សម័យ​បច្ចុប្បន្ន ។

Static Statement

ប្រកាស​អថេរ​មួយ ឬ​អារេ​មួយ​នៅ​កម្រិត​បែបបទ​នៅ​ក្នុង​ទម្រង់​ការ​រង​មួយ ឬ​អនុគមន៍​មួយ ដូច្នេះ​តម្លៃ​នៃ​អថេរ ឬ​អារេ​ត្រូវ​បាន​ទុក​បន្ទាប់​ពី​ចេញ​ពី​ទម្រង់​ការ​រង ឬ​អនុគមន៍ ។ ការ​សន្មត​សេចក្តី​ថ្លែង​ការណ៍ Dim ក៏​មាន​សុពលភាព​ផង​ដែរ ។

TypeName Function; VarType Function

ត្រឡប់​ខ្សែ​អក្សរ​មួយ (TypeName) ឬ​តម្លៃ​ជា​លេខ (VarType) ដែល​មាន​ព័ត៌មាន​សម្រាប់​អថេរ​មួយ ។

Set Statement

កំណត់​សេចក្តី​យោង​វត្ថុ លើ​អថេរ​មួយ ឬ​លក្ខណសម្បត្តិ​មួយ ។

FindObject Function

អាច​ឲ្យ​បង្កើត​វត្ថុ​មួយ​ត្រូវ​បាន​កំណត់​​នៅ​ពេល​រត់ ជា​ប៉ារ៉ាម៉ែត្រ​ខ្សែ​អក្សរ​មួយ​តាម​រយៈ​ឈ្មោះ​វត្ថុ ។

FindPropertyObject Function

អាច​ឲ្យ​បង្កើត​វត្ថុ​មួយ​នៅ​ពេល​រត់ ជា​ប៉ារ៉ាម៉ែត្រ​ខ្សែ​អក្សរ​មួយ​ដោយ​ប្រើ​ឈ្មោះ​វត្ថុ ។

Optional (in Function Statement)

អនុញ្ញាត​ឲ្យ​អ្នក​កំណត់​ប៉ារ៉ាម៉ែត្រ ដែល​ត្រូវ​បាន​ហុច​ទៅ​អនុគមន៍​មួយ​ជា​លក្ខណៈ​ស្រេច​​​​ចិត្ត ។

IsMissing Function

ពិសោធន៍​ប្រសិន​បើ​អនុគមន៍​មួយ ត្រូវ​បាន​ហៅ​ជាមួយ​ប៉ារ៉ាម៉ែត្រ​ស្រេច​​​​ចិត្ត​មួយ ។

HasUnoInterfaces Function

ពិសោធន៍​បើ​វត្ថុ Basic Uno គាំទ្រ​ចំណុច​ប្រទាក់ Uno ពិត​ប្រាកដ ។

EqualUnoObjects Function

ត្រឡប់ ពិត បើ​វត្ថុ Uno Basic ដែល​បាន​បញ្ជាក់​​​ទាំង​ពីរ តំណាង​ឲ្យ​វត្ថុ Uno ដូច​គ្នា ។

IsUnoStruct Function

ត្រឡប់ ពិត បើ​វត្ថុ​ដែល​បាន​ផ្តល់​គឺ​ជា​រចនា​សម្ព័ន្ធ Uno មួយ ។