លោត

statements ដូច​ខាង​​ក្រោម​ប្រតិបត្តិ​ការ​លោត ។

GoSub...Return Statement

ហៅ​ទម្រង់​ការ​រង​មួយ​ ​ដែល​ត្រូវ​បាន​ចង្អុល​បង្ហាញ​ដោយ​ស្លាក​ពី​ទម្រង់​ការ​រង​មួយ ឬ​អនុគមន៍​មួយ ។ សេចក្តី​ថ្លែង​ការណ៍​ដែល​នៅ​បន្ត​ពី​ស្លាក​ត្រូវ​បាន​ប្រតិបត្តិ​រហូត​ដល់​សេចក្តី​ថ្លែង​ការណ៍ Return បន្ទាប់ ។ បន្ត​​មក​ទៀត កម្មវិធី​បន្ត​ជាមួយ​សេចក្តី​ថ្លែង​ការណ៍​ដែល​នៅ​បន្ត​ពី​សេចក្តី​ថ្លែង​ការណ៍ GoSub  ។

GoTo Statement

បន្ត​ប្រតិបត្តិ​កម្មវិធី​ក្នុង Sub ឬ Function នៅ​ជួរ​បែបបទ​ ដែល​ចង្អុល​បង្ហាញ​ដោយ​ស្លាក​​មួយ​ ។

On...GoSub Statement; On...GoTo Statement

បំបែក​ទៅ​ជួរ​មួយ​នៃ​ជួរ​ដែល​បាន​បញ្ជាក់​​ជា​ច្រើន​ក្នុង​កូដ​កម្មវិធី អាស្រ័យ​លើ​តម្លៃ​នៃ​កន្សោម​លេខ ។