កាល​បរិច្ឆេទ និង​ពេល​វេលា​របស់​ប្រព័ន្ធ

អនុគមន៍ និង​សេចក្តី​ថ្លែង​ការណ៍​​ដូច​ខាង​ក្រោម​កំណត់ ឬ​ត្រឡប់​កាល​បរិច្ឆេទ និង​ពេល​វេលា​របស់​ប្រព័ន្ធ ។

Date Statement

ត្រឡប់​កាល​បរិច្ឆេទ​របស់​ប្រព័ន្ធ​បច្ចុប្បន្ន​ជា​ខ្សែ​អក្សរ​មួយ ឬ​កំណត់​កាល​បរិច្ឆេទ​ឡើង​វិញ ។ ទ្រង់ទ្រាយ​កាល​បរិច្ឆេទ​អាស្រ័យ​លើ​ការ​កំណត់​ប្រព័ន្ធ​មូលដ្ឋាន​របស់​អ្នក ។

Now Function

ត្រឡប់​កាល​បរិច្ឆេទ និង​ពេល​វេលា​របស់​ប្រព័ន្ធ​បច្ចុប្បន្ន​ជា​តម្លៃ កាល​បរិច្ឆេទ ។

Time Statement

អនុគមន៍​នេះ​ត្រឡប់​ពេល​វេលា​របស់​ប្រព័ន្ធ​បច្ចុប្បន្ន​ជា​ខ្សែ​អក្សរ​មួយ ក្នុង​ទ្រង់​ទ្រាយ​ជា "HH:MM:SS" ។

Timer Function

ត្រឡប់​តម្លៃ​ដែល​បញ្ជាក់​ពី​ចំនួន​វិនាទី ដែល​ត្រូវ​បាន​កន្លង​ទៅ​តាំង​ពី​កណ្តាល​អាធ្រាត្រ ។