អនុគមន៍​កាល​បរិច្ឆេទ និង​ពេល​វេលា

ប្រើ​សេចក្តី​ថ្លែង​ការណ៍ និង​អនុគមន៍​ដែល​បាន​ពិពណ៌នា​ទី​នេះ ដើម្បី​បង្កើត​ការ​គណនា​កាល​បរិច្ឆេទ និង​ពេល​វេលា ។

LibreOffice Basic អាច​ឲ្យ​អ្នក​គណនា​ភាព​ខុស​គ្នា​នៃ​ពេល​វេលា ឬ​កាល​បរិច្ឆេទ​ដោយ​បម្លែង​តម្លៃ​ពេល​វេលា និង​កាល​បរិច្ឆេទ​ទៅ​ជា​តម្លៃ​លេខ​តៗ​​គ្នា ។ បន្ទាប់​ពី​ភាព​ខុស​គ្នា​ត្រូវ​បាន​គណនា អនុគមន៍​ពិសេស​ត្រូវ​បាន​ប្រើ​ដើម្បី​បម្លែង​តម្លៃ​ឡើង​វិញ​ទៅ​ជា​ទ្រង់ទ្រាយ​ពេល​វេលា ឬ​កាល​បរិច្ឆេទ​តាម​ស្តង់ដារ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​អាច​ផ្សំ​តម្លៃ​កាល​បរិច្ឆេទ និង​ពេល​វេលា​ទៅ​ជា​ចំនួន​ទសភាគ​តែ​មួយ ។ កាល​បរិច្ឆេទ​ត្រូវ​បាន​បម្លែង​ទៅ​ជា​ចំនួន​គត់ ហើយ​ពេល​វេលា​ទៅ​ជា​តម្លៃ​ទសភាគ ។ LibreOffice Basic ក៏​គាំទ្រ​ផង​ដែរ​នូវ​អថេរ​ប្រភេទ កាល​បរិច្ឆេទ ដែល​អាច​មាន​សេចក្តី​បញ្ជាក់​ពេល​វេលា ដែល​មាន​ទាំង​កាល​បរិច្ឆេទ និង​ពេល​វេលា ។


ការ​បម្លែង​តម្លៃ​កាល​បរិច្ឆេទ

អនុគមន៍​ដូច​ខាង​ក្រោម បម្លែង​តម្លៃ​កាល​បរិច្ឆេទ​ទៅ​ជា​ចំនួន​អាច​គណនា​បាន និង​ត្រឡប់​មក​វិញ ។

ការ​បម្លែង​តម្លៃ​ពេល​វេលា

អនុគមន៍​ដូច​ខាង​ក្រោម​បម្លែង​តម្លៃ​ពេល​វេលា​ទៅ​ជា​ចំនួន​ដែល​អាច​គណនា​បាន ។

កាល​បរិច្ឆេទ និង​ពេល​វេលា​របស់​ប្រព័ន្ធ

អនុគមន៍ និង​សេចក្តី​ថ្លែង​ការណ៍​​ដូច​ខាង​ក្រោម​កំណត់ ឬ​ត្រឡប់​កាល​បរិច្ឆេទ និង​ពេល​វេលា​របស់​ប្រព័ន្ធ ។