ការគ្រប់គ្រងឯកសារ
អនុគមន៍ និង statements សម្រាប់គ្រប់គ្រងឯកសារត្រូវបានពិពណ៌នានៅទីនេះ ។
CurDir Function
ត្រឡប់ខ្សែអក្សរវ៉ារ្យ៉ង់ដែលតំណាងឲ្យផ្លូវបច្ចុប្បន្ន នៃដ្រាយដែលបានបញ្ជាក់ ។
Dir Function
ត្រឡប់ឈ្មោះនៃឯកសារមួយ ថតមួយ ឬឯកសារ និងថតទាំងអស់លើដ្រាយ ឬក្នុងថតដែលផ្គូផ្គងផ្លូវស្វែងរកដែលបានបញ្ជាក់ ។
FileAttr Function
ត្រឡប់របៀបដំណើរការ ឬលេខដំណើរការឯកសារនៃឯកសារមួយ ដែលត្រូវបានបើកជាមួយសេចក្តីថ្លែងការណ៍ Open ។ លេខដំណើរការឯកសារគឺពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ (OSH = Operating System Handle) ។
FileDateTime Function
ត្រឡប់ខ្សែអក្សរមួយដែលមានកាលបរិច្ឆេទ និងពេលវេលា ដែលឯកសារមួយត្រូវបានបង្កើត ឬកែប្រែចុងក្រោយ ។