អនុគមន៍​ពេល​រត់

ផ្នែក​នេះ​ពណ៌នា​អំពី​អនុគមន៍​ពេល​រត់​​នៃ LibreOffice Basic ។

Basic Constants

Constants used in Basic programs

អនុគមន៍​អេក្រង់ I/O

ផ្នែក​នេះ​ពណ៌នា​អំពី​អនុគមន៍​ពេល​រត់​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ហៅ​ប្រអប់ ដើម្បី​​បញ្ចូល និង​បង្ហាញ​សកម្មភាព​បញ្ចូល​របស់​អ្នក​ប្រើ ។

​អនុគមន៍ File I/O

ប្រើ​អនុគមន៍ File I/O ដើម្បី​បង្កើត និង​គ្រប់គ្រង​ឯកសារ​ដែល​កំណត់​ដោយ​អ្នក​ប្រើ (ទិន្នន័យ) ។

អនុគមន៍​កាល​បរិច្ឆេទ និង​ពេល​វេលា

ប្រើ​សេចក្តី​ថ្លែង​ការណ៍ និង​អនុគមន៍​ដែល​បាន​ពិពណ៌នា​ទី​នេះ ដើម្បី​បង្កើត​ការ​គណនា​កាល​បរិច្ឆេទ និង​ពេល​វេលា ។

អនុគមន៍ ដោះស្រាយ​កំហុស

ប្រើ statements និង​អនុគមន៍​ដូច​ខាង​ក្រោម​ដើម្បី​កំណត់​វិធី​ដែល LibreOffice Basic មាន​ប្រតិកម្ម​ចំពោះ​កំហុស​ពេល​រត់ ។

សញ្ញា​ប្រមាណ​វិធី​តក្ក​វិជ្ជា

សញ្ញា​ប្រមាណ​វិធី​តក្ក​វិជ្ជា​ដូច​ខាង​ក្រោម ត្រូវ​បាន​គាំទ្រ​ដោយ LibreOffice Basic ។

សញ្ញា​ប្រមាណវិធី​គណិតវិទ្យា

សញ្ញា​ប្រមាណ​វិធី​គណិតវិទ្យា​ដូច​ខាង​ក្រោម ត្រូវ​បាន​គាំទ្រ​ក្នុង LibreOffice Basic ។

អនុគមន៍​លេខ

អនុគមន៍​ជា​លេខ​ខាង​ក្រោម​បង្កើត​ឲ្យ​មាន​ការ​គណនា ។ សញ្ញា​ប្រមាណ​វិធី​គណិត​វិទ្យា និង​ប៊ូលីន​ត្រូវ​បាន​ពណ៌នា​ក្នុង​ផ្នែក​ដាច់​ដោយ​ឡែក​ពី​គ្នា ។ អនុគមន៍​ខុស​ពី​សញ្ញា​ប្រមាណ​វិធី ដែល​អនុគមន៍​ហុច​អាគុយម៉ង់ និង​ត្រឡប់​លទ្ធផល ឯ​សញ្ញា​ប្រមាណ​វិធី​ត្រឡប់​លទ្ធផល​ដោយ​ផ្សំ​កន្សោម​លេខ​ពីរ ។

ការ​ត្រួតត្រា​ដំណើរការ​ប្រតិបត្តិ​កម្មវិធី

សេចក្តី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ត្រួតត្រា​ដំណើរ​ការ​ប្រតិបត្តិ​នៃ​កម្មវិធី​មួយ​ ។

អថេរ

សេចក្តី​ថ្លែង​ការណ៍ និង​អនុគមន៍​ដូច​ខាង​ក្រោម​គឺ​សម្រាប់​ដំណើរ​ការ​ជាមួយ​អថេរ ។ អ្នក​អាច​ប្រើ​អនុគមន៍​ទាំងនេះ​ដើម្បី​ប្រកាស ឬ​កំណត់​អថេរ បម្លែង​អថេរ​ពី​ប្រភេទ​មួយ​ទៅ​មួយ​ទៀត ឬ​កំណត់​ប្រភេទ​អថេរ ។

សញ្ញា​ប្រមាណ​វិធី​ប្រៀបធៀប

សញ្ញា​ប្រមាណ​វិធី​ប្រៀបធៀប​ដែល​មាន ​ត្រូវ​បាន​ពណ៌នា​នៅ​ទី​នេះ ។

ខ្សែ​អក្សរ

អនុគមន៍ និង​សេចក្តី​ថ្លែង​ការណ៍​ខាង​ក្រោម ធ្វើ​ឲ្យ​មាន​សុពលភាព និង​ត្រឡប់​ខ្សែ​អក្សរ ។

ពាក្យ​បញ្ជា​ផ្សេង​ទៀត

នេះ​ជា​បញ្ជី​​​អនុគមន៍ និង​សេចក្តី​ថ្លែង​ការណ៍​ដែល​មិន​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​ប្រភេទ​ផ្សេង​ទៀត ។