ព្រឹត្តិការណ៍

កំណត់​ការ​ផ្តល់​តម្លៃ​ព្រឹត្តិការណ៍ សម្រាប់​វត្ថុ​បញ្ជា ឬ​ប្រអប់​ដែល​បាន​ជ្រើស ។ ព្រឹត្តិការណ៍​ដែល​មាន​​អាស្រ័យ​លើ​ប្រភេទ​នៃ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។

ពេល​ទទួល ការ​ផ្តោត​អារម្មណ៍

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ប្រសិន​បើ​វត្ថុ​បញ្ជា​ទទួល​ការ​ផ្ដោត​អារម្មណ៍ ។

ពេល​បាត់បង់​ ការ​ផ្តោត​អារម្មណ៍

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ប្រសិន​វត្ថុ​បញ្ជា​បាត់បង់​ការ​ផ្ដោត​អារម្មណ៍ ។

ចុច​​គ្រាប់​ចុច

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ នៅ​ពេល​អ្នក​ប្រើ​ចុច​គ្រាប់​ចុច​ណាមួយ​ខណៈ​ពេល​វត្ថុ​បញ្ជា​មាន​ការ​ផ្ដោត​អារម្មណ៍ ។

លែង​​គ្រាប់​​ចុច

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ នៅ​ពេល​អ្នក​ប្រើ​លែង​គ្រាប់​ចុច​មួយ​ខណៈពេល​វត្ថុ​បញ្ជា​មាន​ការ​ផ្ដោត​អារម្មណ៍ ។

បាន​កែប្រែ

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ នៅ​ពេល​វត្ថុ​បញ្ជា​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ និង​មាតិកា​របស់​វត្ថុ​បញ្ជា​ត្រូវ​បាន​ផ្លាស់ប្ដូរ​តាំង​ពី​វា​បាត់បង់​ការ​ផ្ដោត​អារម្មណ៍ ។

អត្ថបទ​​បាន​កែប្រែ

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ ប្រសិន​បើ​អ្នក​បញ្ចូល ឬ​ កែប្រែ​អត្ថបទ​ក្នុង​វាល​បញ្ចូល​មួយ ។

ស្ថានភាព​ធាតុ ត្រូវ​បាន​ផ្លាស់ប្តូរ

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ ប្រសិន​បើ​ស្ថានភាព​របស់​វាល​វត្ថុបញ្ជា​ត្រូវ​បាន​ផ្លាស់ប្ដូរ ឧទាហរណ៍ ពី​គូសធីកទៅ​ជា​មិន​គូសធីក ។

កណ្តុរ​ក្នុង

ព្រឹត្តិការណ៍​នេះ​កើត​ឡើង នៅ​ពេល​កណ្ដុរ​បញ្ចូល​វត្ថុ​បញ្ជា ។

​កណ្តុរ​បានផ្លាស់ទី​​ ខណៈ​ពេល​​​​ចុច​​គ្រាប់​ចុច​

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ នៅ​ពេល​កណ្ដុរ​​ត្រូវ​បាន​អូស​ខណៈ​ពេល​ចុច​គ្រាប់​ចុច​មួយ ។

​​​​កណ្តុរ​​បានផ្លាស់ទី​

ព្រឹត្តិការណ៍​នេះ​កើត​ឡើង នៅ​ពេល​កណ្ដុរ​ផ្លាស់ទី​លើ​វត្ថុ​បញ្ជា ។

ចុច​​ប៊ូតុង​​កណ្តុរ

ព្រឹត្តិការណ៍​នេះ​កើត​ឡើង នៅ​ពេល​ចុច​ប៊ុតុង​កណ្ដុរ​​ខណៈ​ពេល​ព្រួញ​កណ្ដុរ​នៅ​លើ​​វត្ថុ​បញ្ជា ។

​លែង​​​ប៊ូតុង​​​កណ្តុរ

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ នៅ​ពេល​ចុច​ប៊ូតុង​កណ្ដុរ​ខណៈពេល​ព្រួញ​កណ្ដុរ​នៅ​លើ​វត្ថុ​បញ្ជា ។

កណ្តុរ​ក្រៅ

ព្រឹត្តិការណ៍​នេះ​កើតឡើង នៅពេល​កណ្ដុរ​ចេញ​ពី​វត្ថុ​បញ្ជា ។

ខណៈ​ពេល​លៃតម្រូវ

ព្រឹត្តិការណ៍​នេះ​កើត​ឡើង នៅ​ពេល​របាររមូរ​កំពុង​ត្រូវ​បាន​អូស ។