ការ​រៀបចំ​បណ្ណាល័យ និង​ម៉ូឌុល

ការ​​រៀប​ចំ​​បណ្ណាល័យ

ការ​បង្កើត​បណ្ណាល័យ​ថ្មី

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ហើយ​ចុច​រូបតំណាង អ្នក​រៀបចំ ឬ​ជ្រើស​ម៉ូឌុល ក្នុង Basic IDE ដើម្បី​បើក​ប្រអប់ អ្នក​រៀបចំ​ម៉ាក្រូ ។

  2. ចុច​ផ្ទាំង បណ្ណាល័យ ។

  3. ជ្រើស​កន្លែង​ដែល​អ្នក​ចង់​ភ្ជាប់​បណ្ណាល័យ នៅ​ក្នុង​បញ្ជី ទីតាំង ។ បើ​អ្នក​ជ្រើស​ម៉ាក្រូ & ប្រអប់ LibreOffice បណ្ណាល័យ​នឹង​ជា​របស់​កម្មវិធី LibreOffice ហើយ​នឹង​មាន​សម្រាប់​ឯកសារ​ទាំងអស់ ។ បើ​អ្នក​ជ្រើស​ឯកសារ​មួយ បណ្ណាល័យ​នឹង​ត្រូវ​បាន​ភ្ជាប់​ទៅ​ឯកសារ​នេះ ហើយ​អាច​មាន​តែ​នៅ​ទីនោះ​ប៉ុណ្ណោះ ។

  4. ចុច ថ្មី និង​បញ្ចូល​ឈ្មោះ​មួយ ដើម្បី​បង្កើត​បណ្ណាល័យ​ថ្មី​មួយ ។

នាំចូល​បណ្ណាល័យ

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ហើយ​ចុច​រូបតំណាង អ្នក​រៀបចំ ឬ​ជ្រើស​ម៉ូឌុល ក្នុង Basic IDE ដើម្បី​បើក​ប្រអប់ អ្នក​រៀបចំ​ម៉ាក្រូ ។

  2. ចុច​ផ្ទាំង បណ្ណាល័យ ។

  3. ជ្រើស​កន្លែង​ដែល​អ្នក​ចង់​បន្ថែម​បណ្ណាល័យ នៅ​ក្នុង​បញ្ជី ទីតាំង ។ បើ​អ្នក​ជ្រើស​ម៉ាក្រូ & ប្រអប់ LibreOffice បណ្ណាល័យ​នឹង​ជា​របស់​កម្មវិធី LibreOffice ហើយ​នឹង​មាន​សម្រាប់​ឯកសារ​ទាំងអស់ ។ បើ​អ្នក​ជ្រើស​ឯកសារ​មួយ បណ្ណាល័យ​នឹង​ត្រូវ​បាន​បន្ថែម​ទៅ​ឯកសារ​នេះ ហើយ​អាច​មាន​តែ​នៅ​ទីនោះ​ប៉ុណ្ណោះ ។

  4. ចុច បន្ថែម​ខាង​ចុច រួច​ជ្រើស​បណ្ណាល័យ​ខាង​ក្រៅ​មួយ​ដើម្បី​បន្ថែម​នៅ​ខាង​ចុង ។

  5. ជ្រើស​បណ្ណាល័យ​ទាំងអស់​ដែល​នឹង​ត្រូវ​បន្ថែម​នៅ​ខាង​ចុង ក្នុង​ប្រអប់ បន្ថែម​បណ្ណាល័យ​នៅ​ចុង ។ ប្រអប់​បង្ហាញ​បណ្ណាល័យ​ទាំងអស់ ដែល​មាន​ក្នុង​ឯកសារ​ដែល​បាន​ជ្រើស ។

  6. ប្រសិន​បើ​អ្នក​ចង់​បញ្ចូល​បណ្ណាល័យ​តែ​ជា​សេចក្តី​យោង ធីក​ប្រអប់ បញ្ចូល​ជា​សេចក្តី​យោង (បាន​តែ​អាន) ។ បណ្ណាល័យ​បាន​តែ​អាន​មាន​មុខងារ​ពេញ​លេញ ប៉ុន្តែ​មិន​អាច​កែប្រែ​ក្នុង Basic IDE ។

  7. ធីក​ប្រអប់ ជំនួស​បណ្ណាល័យ​ដែល​មាន​ស្រាប់ ប្រសិន​បើ​អ្នក​ចង់​សរសេរ​ជាន់​លើ​បណ្ណាល័យ​ដែល​មាន​ស្រាប់​ដែល​មាន​ឈ្មោះ​ដូច​គ្នា ។

  8. ចុច យល់ព្រម ដើម្បី​បន្ថែម​បណ្ណាល័យ​នៅ​ខាង​ចុង ។

នាំចេញ​បណ្ណាល័យ

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ហើយ​ចុច​រូបតំណាង អ្នក​រៀបចំ ឬ​ជ្រើស​ម៉ូឌុល ក្នុង Basic IDE ដើម្បី​បើក​ប្រអប់ អ្នក​រៀបចំ​ម៉ាក្រូ ។

  2. ចុច​ផ្ទាំង បណ្ណាល័យ ។

  3. នៅ​ក្នុង​បញ្ជី ទីតាំង បញ្ជាក់​ពី​ទីតាំង​ដែល​បាន​ផ្ទុក​បណ្ណាល័យ​របស់​អ្នក។ ជ្រើស​បណ្ណាល័យ​ដែល​អ្នក​ចង់​នាំចេញ។ ចងចាំ​ថា អ្នក​មិន​អាច​នាំចេញ​បណ្ណាល័យ ស្តង់ដារ ទេ។

  4. ចុច នាំចេញ...

  5. ជ្រើស​ថា​តើ​អ្នក​ចង់​នាំចេញ​បណ្ណាល័យ​ជា​ផ្នែក​បន្ថែម ឬ​ជា​បណ្ណាល័យ​មូលដ្ឋាន។

  6. ចុច យក​ចេញ ។

  7. ជ្រើស​ទីតាំង​ដែល​អ្នក​ចង់​នាំចេញ​បណ្ណាល័យ​របស់​អ្នក។

  8. ចុច យល់ព្រម ដើម្បី​បន្ថែម​បណ្ណាល័យ​នៅ​ខាង​ចុង ។

ការ​លុប​បណ្ណាល័យមួយ​

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ហើយ​ចុច​រូបតំណាង អ្នក​រៀបចំ ឬ​ជ្រើស​ម៉ូឌុល ក្នុង Basic IDE ដើម្បី​បើក​ប្រអប់ អ្នក​រៀបចំ​ម៉ាក្រូ ។

  2. ចុច​ផ្ទាំង បណ្ណាល័យ ។

  3. ជ្រើស​បណ្ណាល័យ​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី ។

  4. ចុច លុប ។

ការ​រៀបចំ​ម៉ូឌុល និង​ប្រអប់

ការ​បង្កើត​ម៉ូឌុល ឬ​ប្រអប់​ថ្មី

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ហើយ​ចុច​រូបតំណាង អ្នក​រៀបចំ ឬ​ជ្រើស​ម៉ូឌុល ក្នុង Basic IDE ដើម្បី​បើក​ប្រអប់ អ្នក​រៀបចំ​ម៉ាក្រូ ។

  2. ចុច​ផ្ទាំង ម៉ូឌុល ឬ​ផ្ទាំង ប្រអប់ ។

  3. ជ្រើស​បណ្ណាល័យ ដែល​ម៉ូឌុល​នឹង​ត្រូវ​បាន​បញ្ចូល ហើយ​ចុច ថ្មី ។

  4. បញ្ចូល​ឈ្មោះ​​មួយ​សម្រាប់​ម៉ូឌុល ឬ​ប្រអប់ និង​ចុច យល់ព្រម ។

ការ​ប្តូរ​ឈ្មោះ​ម៉ូឌុល ឬ​ប្រអប់

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ហើយ​ចុច​រូបតំណាង អ្នក​រៀបចំ ឬ​ជ្រើស​ម៉ូឌុល ក្នុង Basic IDE ដើម្បី​បើក​ប្រអប់ អ្នក​រៀបចំ​ម៉ាក្រូ ។

  2. ចុច​ពីរ​ដង​លើ​ម៉ូឌុល​ដែល​នឹង​ត្រូវ​ប្ដូរឈ្មោះ ដោយ​ផ្អាក​មួយ​ភ្លែត​រវាង​ការ​ចុច​ទាំង​ពីរ ។ បញ្ចូល​ឈ្មោះ​ថ្មី ។

    ក្នុង Basic IDE ចុច​ប៊ូតុង​កណ្ដុរ​ស្ដាំ​លើ​ឈ្មោះ​ម៉ូឌុល ឬ​ប្រអប់​ក្នុង​ផ្ទាំង​នៅ​បាត​អេក្រង់ ជ្រើស ប្ដូរ​ឈ្មោះ ហើយ​វាយ​បញ្ចូល​ឈ្មោះ​ថ្មី ។

  3. ចុច​បញ្ចូល (Enter) ដើម្បី​អះអាង​ការ​ផ្លាស់ប្តូរ​របស់​អ្នក ។

ការ​លុប​ម៉ូឌុល ឬ​ប្រអប់

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ហើយ​ចុច​រូបតំណាង អ្នក​រៀបចំ ឬ​ជ្រើស​ម៉ូឌុល ក្នុង Basic IDE ដើម្បី​បើក​ប្រអប់ អ្នក​រៀបចំ​ម៉ាក្រូ ។

  2. ចុច​ផ្ទាំង ម៉ូឌុល ឬ​ផ្ទាំង ប្រអប់ ។

  3. ជ្រើស​ម៉ូឌុល ឬ​ប្រអប់​ដែល​នឹង​ត្រូវ​លុប​ពី​បញ្ជី ។ បើ​ត្រូវការ ចូរ​ចុច​ទ្វេដង​លើ​ធាតុ​មួយ ដើម្បី​បង្ហាញ​ធាតុ​រង ។

  4. ចុច លុប ។

រូប​តំណាង​ព្រមាន

ការ​លុប​ម៉ូឌុល​មួយ​នឹង​លុប​ជា​អចិន្ត្រៃយ៍​នូវ​បែបបទ និង​អនុគមន៍​ដែល​មាន​ស្រាប់​ទាំងអស់​ក្នុង​ម៉ូឌុល​នោះ ។


ការ​រៀប​ចំ​គម្រោង​ក្នុង​ឯកសារ ឬ​ពុម្ព

ការ​ផ្លាស់ទី ឬ​ចម្លង​ម៉ូឌុល​រវាង​ឯកសារ ពុម្ព និង​កម្មវិធី ។

  1. បើក​ឯកសារ ឬ​ពុម្ព​ទាំងអស់ ដែល​អ្នក​ចង់​ផ្លាស់ទី ឬ​ចម្លង​ម៉ូឌុល ឬ​ប្រអប់ ។

  2. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ហើយ​ចុច​រូបតំណាង អ្នក​រៀបចំ ឬ​ជ្រើស​ម៉ូឌុល ក្នុង Basic IDE ដើម្បី​បើក​ប្រអប់ អ្នក​រៀបចំ​ម៉ាក្រូ ។

  3. ដើម្បី​ផ្លាស់ទីម៉ូឌុល ឬ​ប្រអប់​ទៅ​ឯកសារ​ផ្សេង ចុច​វត្ថុដែលទាក់ទង​នៅ​ក្នុង​បញ្ជី ហើយអូស​តាម​ទិសដៅ​ដែលណែនាំ ។ បន្ទាប់​ផ្ដេក​បង្ហាញ​ទីតាំង​គោលដៅ​របស់​វត្ថុ​បច្ចុប្បន្ន​ខណៈពេល​អូស ។ សង្កត់​គ្រាប់ចុច ខណៈពេល​អូស​ដើម្បី​ចម្លង​វត្ថុ​ជំនួស​ឲ្យ​ការ​ផ្លាស់ទីវា ។