ការ​បំបាត់​កំហុស​កម្មវិធី Basic

ចំណុច​ឈប់ និង​ដំណើរការ​ប្រតិបត្តិ​ជំហាន​តែ​មួយ

អ្នក​អាច​ពិនិត្យ​ជួរ​នីមួយ​ៗ​ក្នុង​កម្មវិធី Basic របស់​អ្នក​សម្រាប់​កំហុស​ដោយ​ប្រើ​ការ​ប្រតិបត្តិ​ជំហាន​តែ​មួយ ។ កំហុស​នឹង​ងាយ​ស្រួល​តាម​ដាន ព្រោះ​ថា​​អ្នក​អាច​មើល​ឃើញ​លទ្ធផល​នៃ​ជំហាន​នីមួយ​ៗ​ភ្លាម​ៗ ។ ទ្រនិច​មួយ​ក្នុង​ជួរ​ឈរ​ចំណុច​ឈប់​នៃ​កម្មវិធី​និពន្ធ​ចង្អុល​បង្ហាញ​ពី​ជួរ​បច្ចុប្បន្ន ។ អ្នក​ក៏​អាច​កំណត់​ចំណុច​ឈប់​ផង​ដែរ ប្រសិន​បើ​អ្នក​ចង់​បង្ខំ​ឲ្យ​កម្មវិធី​ផ្អាក​នៅ​ទីតាំង​ជាក់លាក់​មួយ ។

ចុច​ទ្វេ​ដង​លើ​ជួរ​ឈរ ចំណុច​ឈប់ នៅ​ខាង​ឆ្វេង​នៃ​បង្អួច​កម្មវិធី​​និពន្ធ​ ដើម្បី​បិទ​បើក​ចំណុច​ឈប់​មួយ​នៅ​ជួរ​ដែល​ត្រូវ​គ្នា ។ នៅ​ពេល​កម្មវិធី​ទៅ​ដល់​ចំណុច​ឈប់ ដំណើរការ​ប្រតិបត្តិ​កម្មវិធី​ត្រូវ​បាន​ផ្អាក ។

ដំណើរ​ការ​​ប្រតិបត្តិ​ ជំហាន​​តែ​​មួយ ដោយ​ប្រើ​រូប​តំណាង ជំហាន​តែ​មួយ បណ្តាល​ឲ្យ​កម្មវិធី​បែង​ចែក​ទៅ​ជា​បែបបទ និង​អនុគមន៍ ។

ដំណើរ​ការ​​ប្រតិបត្តិ​​ជំហាន​​បែបបទ ​ដោយ​ប្រើ​រូប​តំណាង ជំហាន​បែបបទ បណ្តាល​ឲ្យ​កម្មវិធី​រំលង​បែបបទ និង​អនុគមន៍​ដូច​ជំហាន​តែ​មួយ​ដែរ ។

លក្ខណសម្បត្តិ​នៃ​ចំណុច​ឈប់

លក្ខណសម្បត្តិ​នៃ​ចំណុច​ឈប់​មួយ មាន​ក្នុង​ម៉ឺនុយ​បរិបទ​របស់​វា ដោយ​ចុច​កណ្តុរ​ស្តាំ​លើ​ចំណុច​ឈប់​ក្នុង​ជួរ​ឈរ​ចំណុច​ឈប់ ។

អ្នក​​អាច ធ្វើ​ឲ្យ​សកម្ម និងធ្វើ​ឲ្យ​អសកម្ម ចំណុច​ឈប់​មួយ​ដោយ​ជ្រើស សកម្ម ពី​ម៉ឺនុយ​បរិបទ​របស់​វា ។ នៅ​ពេល​ចំណុច​ឈប់​ត្រូវ​បាន​ធ្វើ​ឲ្យ​អ​សកម្ម វា​មិន​ផ្អាក​ដំណើរការ​ប្រតិបត្តិ​កម្មវិធី ។

ជ្រើស លក្ខណសម្បត្តិ ពី​ម៉ឺនុយ​បរិបទ​នៃ​ចំណុច​ឈប់ ឬ​ជ្រើស ចំណុច​ឈប់ ពី​ម៉ឺនុយ​បរិបទ​នៃ​ជួរ​ឈរ​ចំណុច​ឈប់ ដើម្បី​ហៅ​ប្រអប់ ចំណុច​ឈប់ ដែល​អ្នក​អាច​បញ្ជាក់​​ជម្រើស​ចំណុច​ឈប់​ផ្សេង​ទៀត ។

បញ្ជី​បង្ហាញ ចំណុច​ឈប់ ទាំងអស់​ជាមួយ​លេខ​ជួរ​ដែល​ត្រូវ​គ្នា​ក្នុង​កូដ​ប្រភព ។ អ្នក​អាច​ធ្វើ​ឲ្យ​សកម្ម ឬ​ធ្វើ​ឲ្យ​អ​សកម្ម​នូវ​​ចំណុច​ឈប់​ដែល​បាន​ជ្រើស ដោយ​ធីក ឬ​ជម្រះ​ប្រអប់ សកម្ម ។

ចំនួន​ហុច បញ្ជាក់​អំពី​ចំនួន​ដង​ដែល​ចំណុច​ឈប់​អាច​ត្រូវ​បាន​ទុក​ចោល មុន​ពេល​កម្មវិធី​ត្រូវ​បាន​ផ្អាក ។ ប្រសិន​បើ​អ្នក​បញ្ចូល ០ (ការ​កំណត់​លំនាំដើម) កម្មវិធី​គឺ​តែងតែ​ផ្អាក​នៅ​ពេល​ជួប​ប្រទះ​ចំណុច​ឈប់​មួយ ។

ចុច លុប ដើម្បី​យក​ចំណុច​ឈប់​ចេញ​ពី​កម្មវិធី ។

ការ​អង្កេត​តម្លៃ​នៃ​អថេរ

អ្នក​អាច​ត្រួត​ពិនិត្យ​តម្លៃ​នៃ​អថេរ ដោយ​បន្ថែម​វា​ទៅ​បង្អួច ការ​ឃ្លាំ​មើល ។ ដើម្បី​​បន្ថែម​​អថេរ​មួយ​ទៅ​បញ្ជី​នៃ​អថេរ​ដែល​បាន​ឃ្លាំ​មើល វាយ​ឈ្មោះ​អថេរ​ក្នុង​ប្រអប់អត្ថបទ​ ការ​ឃ្លាំ​មើល និង​ចុច បញ្ចូល (Enter) ។

តម្លៃ​អថេរ​ត្រូវ​បាន​បង្ហាញ​តែ​ក្នុង​ករណី​ដែល​​ពួក​វា​ស្ថិត​ក្នុង​វិសាលភាព ។ អថេរ​ដែល​មិន​ត្រូវ​បាន​កំណត់​នៅ​ទីតាំង​កូដ​ប្រភព​បច្ចុប្បន្ន បង្ហាញ ("នៅ​ក្រៅ​វិសាលភាព") ជំនួស​ឲ្យ​តម្លៃ ។

អ្នក​ក៏​អាច​រួម​បញ្ចូល​អារេ​ក្នុង​បង្អួច​ការ​ឃ្លាំ​មើល​ ។ ប្រសិន​បើ​អ្នក​បញ្ចូល​ឈ្មោះ​អថេរ​អារេ ដោយ​គ្មាន​តម្លៃ​សន្ទស្សន៍​ក្នុង​ប្រអប់​អត្ថបទ​ការ​ឃ្លាំ​មើល​​ ​មាតិកា​នៃ​អារេ​ទាំងមូល​ត្រូវ​បាន​បង្ហាញ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិន​បើ​អ្នក​ដាក់​កណ្តុរ​លើ​អថេរ​ដែល​បាន​កំណត់​ជា​មុន​ក្នុង​កម្មវិធី​និពន្ធ​​នៅ​ពេល​រត់ មាតិកា​នៃ​អថេរ​ត្រូវ​បាន​បង្ហាញ​ក្នុង​ប្រអប់​លេច​ឡើង ។


បង្អួច​ហៅ​ជង់

ផ្តល់​​នូវ​​ទិដ្ឋភាព​មួយ​នៃ​ឋានានុក្រម​ការ​ហៅ​នៃ​បែបបទ និង​អនុគមន៍ ។ អ្នក​អាច​កំណត់​​បែបបទ និង​អនុគមន៍​មួយ​ណា​ហៅ​បែបបទ និង​អនុគមន៍​ផ្សេង​ទៀត​ណាមួយ​​នៅ​​ចំណុច​​បច្ចុប្បន្ន​​ក្នុង​​កូដ​​ប្រភព ។

បញ្ជី​នៃ​កំហុស​ពេល​រត់

1 ករណី​លើកលែង​មួយ​បាន​កើតឡើង

2 កំហុស​វាក្យសម្ពន្ធ

3 ត្រឡប់​ដោយ​គ្មាន Gosub

4 ការ​បញ្ចូល​មិន​ត្រឹមត្រូវ សូម​ព្យាយាម​ម្ដងទៀត

5 ការ​ហៅ​បែបបទ​មិន​ត្រឹមត្រូវ

6 លើស​ចំណុះ

7 គ្មាន​អង្គ​ចងចាំ​គ្រប់គ្រាន់

8 អារេ​មាន​វិមាត្រ​រួច​ហើយ

9 លិបិក្រម​នៅ​ក្រៅ​ជួរ​ដែល​បាន​កំណត់

10 ការ​កំណត់​ជាន់​គ្នា

11 ចែក​នឹង​សូន្យ

12 អថេរ​មិន​ត្រូវ​បាន​កំណត់

13 ប្រភេទ​ទិន្នន័យ​មិន​ត្រូវគ្នា

14 ប៉ារ៉ាម៉ែត្រ​មិន​ត្រឹមត្រូវ

18 ដំណើរការ​ត្រូវ​បាន​ផ្អាក​ដោយ​អ្នកប្រើ

20 ធ្វើ​បន្ត​ដោយ​គ្មាន​កំហុស

28 គ្មាន​អង្គ​ចងចាំ​ជង់​គ្រប់គ្រាន់

35 បែបបទ​រង ឬ​បែបបទ​អនុគមន៍​មិន​ត្រូវ​បាន​កំណត់

48 កំហុស​ក្នុង​ការ​ផ្ទុក​ឯកសារ DLL

49 សម្មតិកម្ម​ហៅ DLL មិន​ត្រឹមត្រូវ

51 កំហុស​ខាង​ក្នុង

52 ឈ្មោះ ឬ​លេខ​ឯកសារ​មិន​ត្រឹមត្រូវ

53 រក​មិន​ឃើញ​ឯកសារ

54 របៀប​ឯកសារ​មិន​ត្រឹមត្រូវ

55 ឯកសារ​បើក​រួច​ហើយ

57 កំហុស​ឧបករណ៍ I/O

58 មាន​ឯកសារ​រួច​ហើយ

59 ប្រវែង​កំណត់ត្រា​មិន​ត្រឹមត្រូវ

61 ថាស ឬ​ថាស​រឹង​ពេញ

62 ការ​អាន​លើស EOF

63 ចំនួន​កំណត់ត្រា​មិន​ត្រឹមត្រូវ

67 ឯកសារ​ច្រើន​ពេក

68 មិន​មាន​ឧបករណ៍

70 ការ​ចូល​ដំណើរការ​ត្រូវ​បាន​បដិសេធ

71 ថាស​មិន​ទាន់​រួច​រាល់

73 មិន​អាច​ប្រតិបត្តិ

74 មិន​អាច​ប្ដូរ​ឈ្មោះ​នៅ​លើ​ដ្រាយ​ខុសគ្នា

75 កំហុស​ក្នុង​ការ​ចូល​ដំណើរការ ផ្លូវ/ឯកសារ

76 រក​មិន​ឃើញ​ផ្លូវ

91 អថេរ​វត្ថុ​មិន​ត្រូវ​បាន​កំណត់

93 លំនាំ​ខ្សែ​អក្សរ​មិន​ត្រឹមត្រូវ

94 ការ​ប្រើ​លេខ​សូន្យ​មិន​ត្រូវ​បាន​អនុញ្ញាត

250 កំហុស DDE

280 រង់ចាំ​ការ​ឆ្លើយតប​ទៅ​ការ​តភ្ជាប់ DDE

281 មិន​មាន​ឆានែល DDE

282 មិន​មាន​កម្មវិធី​ដែល​បាន​ឆ្លើយតប​នឹង​ការ​ចាប់ផ្ដើម​តភ្ជាប់​របស់ DDE

283 កម្មវិធី​ច្រើន​ពេក​ដែល​បាន​ឆ្លើយតប​នឹង​ការ​ចាប់ផ្ដើម​តភ្ជាប់ DDE

284 ឆានែល DDE ជាប់​សោ

285 កម្មវិធី​ក្រៅ​មិន​អាច​អនុវត្ត​ប្រតិបត្តិការ DDE

286 អស់​ពេល​អំឡុង​ពេល​រង់ចាំ​ចម្លើយ​តប DDE

287 អ្នកប្រើ​បាន​ចុច ESCAPE អំឡុង​ពេល​ប្រតិបត្តិការ DDE

288 កម្មវិធី​ក្រៅ​ជាប់រវល់

289 ប្រតិបត្តិការ DDE ដែល​គ្មាន​ទិន្នន័យ

290 ទិន្នន័យ​មាន​ទ្រង់ទ្រាយ​មិន​ត្រឹមត្រូវ

291 កម្មវិធី​ក្រៅ​ត្រូវ​បាន​បញ្ចប់​ដំណើរការ

292 ការ​តភ្ជាប់ DDE ត្រូវ​បាន​រំខាន ឬ​កែប្រែ

293 វិធីសាស្ត្រ DDE ត្រូវ​បាន​ហៅ​ដោយ​មិន​មាន​ឆានែល​បាន​បើក

294 ទ្រង់ទ្រាយ​តំណ DDE មិន​ត្រឹមត្រូវ

295 សារ DDE ត្រូវ​បាន​បាត់បង់

296 ការ​បិទភ្ជាប់​តំណ​ត្រូវ​បាន​អនុវត្ត​រួច​ហើយ

297 របៀប​តំណ​មិន​អាច​ត្រូវ​បាន​កំណត់ ដោយសារតែ​ប្រធានបទ​តំណ​មិន​ត្រឹមត្រូវ

298 DDE ត្រូវការ​ឯកសារ DDEML.DLL

323 ម៉ូឌុល​មិន​អាច​ត្រូវ​បាន​ផ្ទុក; ទ្រង់ទ្រាយ​មិន​ត្រឹមត្រូវ

341 លិបិក្រម​វត្ថុ​មិន​ត្រឹមត្រូវ

366 មិន​មាន​វត្ថុ

380 តម្លៃ​លក្ខណសម្បត្តិ​មិន​ត្រឹមត្រូវ

382 លក្ខណសម្បត្តិ​នេះ​គឺ​បាន​តែ​អាន

394 លក្ខណសម្បត្តិ​នេះ​គឺ​បាន​តែ​សរសេរ

420 សេចក្ដី​យោង​វត្ថុ​មិន​ត្រឹមត្រូវ

423 រក​មិន​ឃើញ​លក្ខណសម្បត្តិ ឬ​វិធីសាស្ត្រ

424 ត្រូវការ​វត្ថុ

425 ការ​ប្រើ​មិន​ត្រឹមត្រូវ​នៃ​វត្ថុ

430 ស្វ័យ​ប្រតិកម្ម OLE មិន​ត្រូវ​បាន​គាំទ្រ​ដោយ​វត្ថុ​នេះ​ទេ

438 លក្ខណសម្បត្តិ ឬ​វិធីសាស្ត្រ​នេះ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​វត្ថុ

440 កំហុស​ស្វ័យ​ប្រតិកម្ម OLE

445 សកម្មភាព​នេះ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​វត្ថុ​ដែល​បាន​ផ្ដល់

446 អាគុយម៉ង់​ដែល​បាន​ដាក់​ឈ្មោះ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​វត្ថុ​ដែល​បាន​ផ្ដល់

447 ការ​កំណត់​មូលដ្ឋាន (locale) បច្ចុប្បន្ន មិន​ត្រូវ​បាន​គាំទ្រ​ដោយ​វត្ថុ​ដែល​បាន​ផ្ដល់

448 រក​មិន​ឃើញ​អាគុយម៉ង់​ដែល​បាន​ដាក់​ឈ្មោះ

449 អាគុយម៉ង់​មិន​មែន​ស្រេច​ចិត្ត

450 ចំនួន​អាគុយម៉ង់​មិន​ត្រឹមត្រូវ

451 វត្ថុ​មិន​មែន​ជា​បញ្ជី

452 លេខ​លំដាប់​មិន​ត្រឹមត្រូវ

453 រក​មិន​ឃើញ​អនុគមន៍ DLL ដែល​បាន​បញ្ជាក់

460 ទ្រង់ទ្រាយ​ក្ដារតម្បៀតខ្ទាស់​មិន​ត្រឹមត្រូវ

951 និមិត្តសញ្ញា​ដែល​មិន​រំពឹង ៖

952 ដែល​រំពឹង ៖

953 និមិត្តសញ្ញា​ដែល​បាន​រំពឹង

954 អថេរ​ដែល​បាន​រំពឹង

955 ស្លាក​ដែល​បាន​រំពឹង

956 តម្លៃ​មិន​អាច​ត្រូវ​បាន​អនុវត្ត

957 អថេរ​ត្រូវ​បាន​កំណត់​រួច​ហើយ

958 បែបបទ Sub ឬ​បែបបទ function ត្រូវ​បាន​កំណត់​រួច​ហើយ

959 ស្លាក​ត្រូវ​បាន​កំណត់​រួច​ហើយ

960 រក​មិន​ឃើញ​អថេរ

961 រក​មិន​ឃើញ​អារេ ឬ​បែបបទ

962 រក​មិន​ឃើញ​បែបបទ

963 ស្លាក​ដែល​មិន​បាន​កំណត់

964 មិន​ស្គាល់​ប្រភេទ​ទិន្នន័យ

965 ការ​ចេញ​ដែល​បាន​រំពឹង

966 ប្លុក​ឃ្លា​នៅតែ​បើក ៖ បាន​បាត់

967 វង់ក្រចក​មិន​ផ្គូផ្គង

968 និមិត្តសញ្ញា​ត្រូវ​បាន​កំណត់​ខុសគ្នា​រួច​ហើយ

969 ប៉ារ៉ាម៉ែត្រ​មិន​ត្រូវគ្នា​នឹង​បែបបទ

970 ចំនួន​តួអក្សរ​មិន​ត្រឹមត្រូវ

971 អារេ​ត្រូវតែ​មាន​វិមាត្រ

972 Else/Endif ដោយ​មិន​មាន If

973 not allowed within a procedure

974 not allowed outside a procedure

975 ការ​បញ្ជាក់​វិមាត្រ​មិន​ផ្គូផ្គង

976 មិន​ស្គាល់​ជម្រើស ៖

977 ថេរ​ត្រូវ​បាន​កំណត់​ឡើងវិញ

978 កម្មវិធី​ធំ​ពេក

979 ខ្សែ​អក្សរ ឬ​អារេ​មិន​ត្រូវ​បាន​អនុញ្ញាត

1000 វត្ថុ​មិន​មាន​លក្ខណសម្បត្តិ​នេះ

1001 វត្ថុ​មិន​មាន​វិធីសាស្ត្រ​នេះ

1002 ខ្វះ​អាគុយម៉ង់​ដែល​បាន​ទាមទារ

1003 ចំនួន​អាគុយម៉ង់​មិន​ត្រឹមត្រូវ

1004 កំហុស​ក្នុង​ការ​ប្រតិបត្តិ​វិធីសាស្ត្រ

1005 មិន​អាច​កំណត់​លក្ខណសម្បត្តិ

1006 មិន​អាច​កំណត់​លក្ខណសម្បត្តិ