កម្មវិធី​នពន្ធ​មូល​ដ្ឋាន

កម្មវិធី​កែសម្រួល​មូលដ្ឋាន​ផ្ដល់​នូវ​មុខងារ​កែសម្រួល​ស្តង់ដារ ដែលអ្នក​ថ្នឹក​នៅពេល​ធ្វើការ​នៅ​ក្នុង​ឯកសារ​អត្ថបទ ។ វា​គាំទ្រ​មុខងារ​របស់​ម៉ឺនុយ កែសម្រួល (កាត់ លុប បិទភ្ជាប់) លទ្ធភាព​ដើម្បីជ្រើស​អត្ថបទ​ដោយ​ប្រើ​គ្រាប់ចុច​ប្ដូរ (Shift) ព្រមទាំង​មុខងារ​ទីតាំង (ឧទាហរណ៍ ផ្លាស់ទី​ពី​ពាក្យ​ទៅ​ពាក្យ​ដោយ​ប្រើ និង​គ្រាប់​ចុច​ព្រួញ) ។

បន្ទាត់​វែង​អាច​ត្រូវ​បាន​ពុះ​ជា​ផ្នែក​ជា​ច្រើន ដោយ​បញ្ចូល​ចន្លោះ និង​តួអក្សរ​គូស​បន្ទាត់​ក្រោម ( _) ជា​តួអក្សរ​ពីរ​ចុង​ក្រោយរបស់​បន្ទាត់ ។ ការ​តភ្ជាប់បន្ទាត់​​នេះ​ជាមួយ​នឹង​បន្ទាត់ដូច​ខាង​ក្រោម​ទៅ​បន្ទាត់​ពិត ។ (ប្រសិន​បើ "ជម្រើស​ភាព​ឆបគ្នា" ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ម៉ូឌុល​មូលដ្ឋាន​ដូច​គ្នា លក្ខណៈ​ពិសេស​បន្ទាត់​បន្តគឺ​ត្រឹមត្រូវ​ផង​ដែរ​សម្រាប់​បន្ទាត់​អធិប្បាយ ។)

ប្រសិន​បើ​អ្នក​សង្កត់​រូបតំណាង រត់ BASIC នៅលើ​របារ​ម៉ាក្រូ នោះ​ការ​ប្រតិបត្តិ​កម្មវិធី ចាប់ផ្ដើម​នៅ​បន្ទាត់​ទីមួយនៃ​កម្មវិធី​និពន្ធ Basic ។ កម្មវិធី ប្រតិបត្តិ Sub ឬ Function ដំបូង ហើយ​បន្ទាប់មក​ការ​ប្រតិបត្តិ​កម្មវិធី​ឈប់ ។ "Sub Main" គឺ​មិន​គិត​នៅលើ​ការ​ប្រតិបត្តិ​កម្មវិធី​ឡើយ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

បញ្ចូល​កូដ Basic របស់​អ្នក រវាង​បន្ទាត់ Sub Main និង End Sub ដែល​អ្នក​ឃើញ នៅពេល​ដែលអ្នក​បើក IDE ដំបូង ។ ផ្ទុយ​មកវិញ លុប​បន្ទាត់​ទាំងអស់ ហើយ​បញ្ចូល​កូដ Basic ផ្ទាល់​ខ្លួន​របស់​អ្នក ។


ការ​​រុករក​​ក្នុង​​គម្រោង​​មួយ

បញ្ជី​​បណ្ណាល័យ

ជ្រើស​បណ្ណាល័យ​មួយ​ពី​បញ្ជី បណ្ណាល័យ នៅ​ខាង​ឆ្វេង​នៃ​របារ​ឧបករណ៍ ដើម្បី​ផ្ទុក​បណ្ណាល័យ​ក្នុង​កម្មវិធី​និពន្ធ ។ ម៉ូឌុល​ទី​មួយ​នៃ​បណ្ណាល័យ​ដែល​បាន​ជ្រើស នឹង​ត្រូវ​បាន​បង្ហាញ ។

កាតាឡុក​​​វត្ថុ

ចុច​រូបតំណាង កាតាឡុក​វត្ថុ រូបតំណាង ក្នុង​របារ​ឧបករណ៍​ម៉ាក្រូ ដើម្បី​បង្ហាញ​កាតាឡុក​វត្ថុ ។

ប្រអប់​បង្ហាញ​បញ្ជី​នៃ​វត្ថុ​ដែល​មាន​ស្រាប់​ទាំងអស់ ក្នុង​លក្ខណៈ​ជា​ឋានានុក្រម ។ ចុច​ទ្វេដង​លើ​ធាតុ​បញ្ជី​មួយ នឹង​បើក​វត្ថុ​ដែល​នៅ​ក្រោម​បង្គាប់​របស់​វា ។

ដើម្បី​បង្ហាញ​ម៉ូឌុល​ជាក់លាក់​នៅ​ក្នុង​កម្មវិធី​កែសម្រួល ឬ​ដើម្បី​កំណត់​ទីតាំង​ទស្សន៍ទ្រនិច​នៅ​ក្នុង SUB ឬ FUNCTION ដែល​បាន​ជ្រើស, សូម​ចុច​ទ្វេដង​នៅ​លើ​ធាតុ​នោះ។

ការ​រក្សាទុក និង​ផ្ទុក​កូដ​ប្រភព Basic

អ្នក​អាច​រក្សាទុក​កូដ Basic ក្នុង​ឯកសារ​អត្ថបទ​មួយ សម្រាប់​រក្សាទុក និង​នាំ​ចេញ​​ក្នុង​​ប្រព័ន្ធ​​ប្រតិបត្តិការ​​ដទៃ​​ទៀត ។

រូប​តំណាង​ព្រមាន

អ្នក​មិន​អាច​រក្សាទុក​ប្រអប់ Basic ទៅ​ឯកសារ​អត្ថបទ​មួយ ។


ការ​​រក្សាទុក​កូដ​ប្រភព​ទៅ​ឯកសារ​អត្ថបទ​មួយ

  1. ជ្រើស​ម៉ូឌុល​ដែល​អ្នក​ចង់​នាំ​ចូល​ជា​អត្ថបទ​ពី​កាតាឡុក​វត្ថុ ។

  2. ចុច​រូប​តំណាង រក្សាទុក​ប្រភព​ជា ក្នុង​របារ​ឧបករណ៍​ម៉ាក្រូ​ ។

  3. ជ្រើស​ឈ្មោះ​ឯកសារ និង​ ​ចុច យល់ព្រម ដើម្បី​រក្សាទុក​ឯកសារ ។

ការ​ផ្ទុក​កូដ​ប្រភព​ពី​ឯកសារ​អត្ថបទ​មួយ

  1. ជ្រើស​ម៉ូឌុល​ដែល​អ្នក​ចង់​នាំ​ចូល​កូដ​ប្រភព​ពី​កាតាឡុក​វត្ថុ ។

  2. ដាក់​ទស្សន៍​ទ្រនិច ត្រង់​កន្លែង​ដែល​អ្នក​ចង់​បញ្ចូល​កូដ​កម្មវិធី ។

  3. ចុច​រូប​តំណាង បញ្ចូល​អត្ថបទ​ប្រភព ក្នុង​របារ​ឧបករណ៍​ម៉ាក្រូ ។

  4. ជ្រើស​ឯកសារ​អត្ថបទ​ដែល​មាន​កូដ​ប្រភព និង​ចុច យល់ព្រម ។