ការ​បកប្រែ​នៃ​វត្ថុ​បញ្ជា​នៅ​ក្នុង​កម្មវិធី​និពន្ធ​ប្រអប់

របារ​ឧបករណ៍​ភាសា នៅ​ក្នុង​កម្មវិធី​និពន្ធ​ប្រអប់ Basic IDE បង្ហាញ​វត្ថុបញ្ជា​ដើម្បី​អនុញ្ញាត និង​គ្រប់គ្រង​ប្រអប់​ដែលអាច​ធ្វើ​មូលដ្ឋានីយកម្មបាន ។

តាម​លំនាំដើម ប្រអប់​ដែល​អ្នក​បង្កើត គឺ​មានតែ​ធនធាន​ខ្សែអក្សរ សម្រាប់​ភាសា​មួយ​ប៉ុណ្ណោះ ។ អ្នក​អាច​បង្កើត​ប្រអប់​ដែល​បង្ហាញ​ខ្សែអក្សរ​ដែលបាន​បកប្រែ​រួច​ដោយស្វ័យប្រវត្តិ ដោយ​យោង​ទៅលើ​ការ​កំណត់​ភាសា​របស់​អ្នកប្រើ ។

ដើម្បី​អនុញ្ញាត​ប្រអប់​ដែលអាច​ធ្វើ​មូលដ្ឋានីយកម្ម​បាន

  1. នៅ​ក្នុង​កម្មវិធីនិពន្ធ​ប្រអប់ Basic IDE ត្រូវ​បើក​របារ​ឧបករណ៍​ភាសា ដោយ​ជ្រើស ទិដ្ឋភាព - របារ​ឧបករណ៍ - ភាសា ។

    ប្រសិន​បើ​បណ្ណាល័យ​បច្ចុប្បន្ន មាន​ប្រអប់​ដែលអាច​ធ្វើ​មូលដ្ឋានីយកម្ម​រួចហើយ នោះរបារឧបករណ៍​ភាសា នឹងត្រូវបាន​បង្ហាញ​ដោយស្វ័យប្រវត្តិ ។

  2. Click the Manage Languages iconManage Language icon on the Language toolbar or on the Toolbox bar.

    អ្នក​ឃើញ​ប្រអប់​គ្រប់គ្រង​ភាសា​ចំណុចប្រទាក់​អ្នកប្រើ ។ ប្រអប់ គ្រប់គ្រង​ភាសា​សម្រាប់​បណ្ណាល័យ​បច្ចុប្បន្ន ។ ឈ្មោះ​របស់​បណ្ណាល័យ​បច្ចុប្បន្ន គឺ​ត្រូវបាន​បង្ហាញ​នៅលើ​របារ​ឧបករណ៍ ។

  3. ចុច បន្ថែម នៅ​ក្នុង​ប្រអប់ ដើម្បី​បន្ថែម​​ធាតុ​ភាសា ។

    ជំហាន​នេះ អនុញ្ញាត​ប្រអប់​ថ្មី​ទាំងអស់ ដើម្បី​ឲ្យ​មាន​ធនធាន​ខ្សែអក្សរ​ដែលអាច​ធ្វើ​មូលដ្ឋានីយកម្មបាន ។

  4. នៅពេល​ដែល​អ្នក​ចុច បន្ថែម លើក​ដំបូង អ្នក​នឹងឃើញ​ប្រអប់​កំណត់​ភាសា​ចំណុចប្រទាក់​អ្នកប្រើ​លំនាំដើម ។ ពេល​ចុច បន្ថែម នៅពេល​ក្រោយ​មកទៀត ប្រអប់​នេះ​មាន​ឈ្មោះថា បន្ថែម​ភាសា​ចំណុចប្រទាក់​អ្នកប្រើ ។

    អ្នក​ក៏អាច​ផ្លាស់ប្ដូរ​ភាសា​លំនាំដើម​នៅ​ក្នុង​ប្រអប់​គ្រប់គ្រង​ភាសា​ចំណុចប្រទាក់​អ្នកប្រើ​បានដែរ ។

  5. ជ្រើស​ភាសា​មួយ ។

    បន្ថែម​ធនធាន​ខ្សែអក្សរ ដើម្បី​ឲ្យ​មាន​កំណែ​ខ្សែអក្សរ​ទាំងអស់​ដែលបាន​បកប្រែ ចំពោះ​លក្ខណសម្បត្តិ​ប្រអប់ ។ សំណុំ​ខ្សែអក្សរ​ប្រអប់​នៃ​ភាសា​លំនាំដើម គឺ​ត្រូវបាន​ចម្លង​ទៅ​សំណុំ​ខ្សែអក្សរ​ថ្មី ។ ក្រោយ​មក​ទៀត អ្នក​អាច​ប្ដូរ​ទៅ​ភាសា​ថ្មី ហើយ​បន្ទាប់មក បកប្រែ​ខ្សែអក្សរ ។

  6. បិទ​ប្រអប់ ឬ​បន្ថែម​ភាសា​បន្ថែម ។

ដើម្បី​កែសម្រួល​វត្ថុ​បញ្ជា​ដែល​អាច​ធ្វើ​មូលដ្ឋានីយកម្ម​បាន នៅ​ក្នុង​ប្រអប់​របស់​អ្នក

នៅពេល​ដែល​អ្នក​បាន​បន្ថែម​ធនធាន​សម្រាប់​ខ្សែអក្សរ​ដែលអាច​ធ្វើ​មូលដ្ឋានីយកម្ម​នៅ​ក្នុង​ប្រអប់​របស់​អ្នក អ្នក​អាច​ជ្រើស​ភាសា​បច្ចុប្បន្ន ពី​ប្រអប់​បញ្ជី​ភាសា​បច្ចុប្បន្ន នៅ​លើ​របារ​ឧបករណ៍​ភាសា ។

  1. ប្ដូរ​ប្រអប់​បញ្ជី​ភាសា​បច្ចុប្បន្ន ដើម្បី​បង្ហាញ​ភាសា​លំនាំដើម ។

  2. បញ្ចូល​ចំនួន​វត្ថុបញ្ជា​មួយ​ចំនួន​ទៅ​ប្រអប់​របស់​អ្នក ហើយ​បញ្ចូល​ខ្សែអក្សរ​ទាំងអស់​ដែល​អ្នក​ចង់​បាន ។

  3. ជ្រើស​ភាសា​ផ្សេងទៀត​នៅ​ក្នុង​ប្រអប់​បញ្ជី​ភាសា​បច្ចុប្បន្ន ។

  4. ដោយប្រើ​ប្រអប់​លក្ខណសម្បត្តិ​របស់​វត្ថុ​បញ្ជា ចូរ​កែសម្រួល​ខ្សែអក្សរ​ទាំងអស់​ទៅ​ជា​ភាសា​ផ្សេងទៀត ។

  5. ធ្វើ​ឡើងវិញ​សម្រាប់​ភាសា​ទាំងអស់​ដែលអ្នក​ត្រូវការ ។

អ្នកប្រើ​ប្រអប់​របស់​អ្នក នឹង​មើលឃើញ​ខ្សែអក្សរ​ភាសា​ចំណុចប្រទាក់​អ្នកប្រើ នៃកំណែ LibreOffice របស់​អ្នកប្រើ ប្រសិន​បើ​អ្នក​បាន​ផ្ដល់​ខ្សែអក្សរ​​ជា​ភាសា​នោះ ។

ប្រសិន​បើ​មិនមាន​ភាសា​ដែល​ផ្គូផ្គង​នឹង​កំណែ​របស់​អ្នកប្រើ​ទេនោះ អ្នក​ប្រើ​នឹង​មើលឃើញ​ខ្សែអក្សរ​ភាសា​លំនាំដើម ។

ប្រសិន​បើអ្នក​ប្រើ​មាន​កំណែ LibreOffice ចាស់ ដែល​មិន​ស្គាល់​ធនធាន​ខ្សែអក្សរ​ដែអាច​ធ្វើ​មូលដ្ឋានីយកម្ម​បាន​សម្រាប់​ប្រអប់ Basic ទេ​នោះ អ្នក​ប្រើ​នឹង​មើលឃើញ​ខ្សែអក្សរ​ភាសា​លំនាំដើម ។