បើក​ប្រអប់មួយ​ជាមួយ​កូដ​កម្មវិធី

ក្នុង​បង្អួច LibreOffice BASIC សម្រាប់​ប្រអប់​មួយ​ ដែល​អ្នក​បាន​បង្កើត ចាកចេញ​ពី​កម្មវិធី​និពន្ធ​ប្រអប់ ដោយ​ចុច​ផ្ទាំង​ឈ្មោះ​នៃ "ម៉ូឌុល" ដែល​ប្រអប់​ត្រូវ​បាន​ផ្តល់​តម្លៃ​ទៅ ។ ផ្ទាំង​ឈ្មោះ​ស្ថិត​នៅ​ខាង​ក្រោម​នៃ​បង្អួច ។

បញ្ចូល​កូដ​ដូច​ខាង​ក្រោម សម្រាប់​ទម្រង់ការ​រង Dialog1Show ។ ក្នុង​ឧទាហរណ៍​នេះ ឈ្មោះ​របស់​ប្រអប់​​ដែល​អ្នក​បាន​បង្កើត​គឺ "Dialog1" ៖

Sub Dialog1Show

    BasicLibraries.LoadLibrary("Tools")

    oDialog1 = LoadDialog("Standard", "Dialog1")

    oDialog1.Execute()

End Sub

អ្នក​អាច​ហៅ​កូដ​ដូចខាងក្រោម​បាន ដោយ​មិន​ប្រើ "LoadDialog" ៖

Sub Dialog1Show

    DialogLibraries.LoadLibrary("Standard")

    oDialog1 = CreateUnoDialog( DialogLibraries.Standard.Dialog1 )

    oDialog1.Execute()

End Sub

ពេល​អ្នក​ប្រតិបត្តិ​កូដ​នេះ "Dialog1" នឹង​បើក​ ។ ដើម្បី​បិទ​ប្រអប់ ចុច​ប៊ូតុង​បិទ (x) នៅ​លើ​របារ​ចំណងជើង​របស់​វា ។