ការ​បង្កើត​ប្រអប់ Basic មួយ

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ប្រអប់ ហើយ​បន្ទាប់​មក​ចុច ថ្មី ។

  2. បញ្ចូល​ឈ្មោះ​មួយ​សម្រាប់​ប្រអប់ ហើយ​ចុច យល់ព្រម ។ ដើម្បី​ប្ដូរ​ឈ្មោះ​ប្រអប់​នៅ​ពេល​ក្រោយ ចុច​ប៊ូតុង​កណ្ដុរ​ស្ដាំ​លើ​ឈ្មោះ​នៅ​លើ​ផ្ទាំង ហើយ​ជ្រើស ប្ដូរ​ឈ្មោះ ។

  3. ចុច កែសម្រួល ។ កម្មវិធី​និពន្ធ​ប្រអប់ Basic នឹង​បើក​ឡើង ហើយ​មាន​ប្រអប់​ទទេ​មួយ ។

  4. បើ​អ្នក​មិន​ឃើញ​របារ ប្រអប់​ឧបករណ៍ ចុច​ព្រួញ​នៅ​ជាប់​រូបតំណាង បញ្ចូល​វត្ថុ​បញ្ជា ដើម្បី​បើក​របារ ប្រអប់​ឧបករណ៍ ។

  5. ចុច​ឧបករណ៍​មួយ ហើយ​បន្ទាប់​មក​អូស​ក្នុង​ប្រអប់ ​ដើម្បី​បង្កើត​វត្ថុ​បញ្ជា ។