របារឧបករណ៍
ផ្នែកនេះផ្ដល់នូវទិដ្ឋភាពទូទៅរបស់របារឧបករណ៍ដែលអាចប្រើបាននៅក្នុង LibreOffice Writer. ទិដ្ឋភាពទូទៅនេះពិពណ៌នាអំពីការកំណត់រចនាសម្ព័ន្ធរបារឧបករណ៍លំនាំដើម សម្រាប់ LibreOffice ។
របារគូរ
របារគំនូរ មានឧបករណ៍កែសម្រួលដែលបានប្រើថ្មី ។ ចុចព្រួញនៅជាប់នឹងរូបតំណាង ដើម្បីបើករបារឧបករណ៍ ដែលមានពាក្យបញ្ជាបន្ថែម ។
របារស៊ុម
របារ រូបភាព មានអនុគមន៍សម្រាប់ធ្វើទ្រង់ទ្រាយ និង កំណត់ទីតាំងក្រាហ្វិករូបភាពដែលបានជ្រើស ។
របារស៊ុម
នៅពេលស៊ុមមួយត្រូវបានជ្រើស របារ ស៊ុម ផ្តល់ឲ្យអ្នកនូវអនុគមន៍សំខាន់ៗភាគច្រើន សម្រាប់ធ្វើទ្រង់ទ្រាយ និង កំណត់ទីតាំងស៊ុម ។
របារវត្ថុ OLE
របារ វត្ថុ OLE លេចឡើងនៅពេលវត្ថុត្រូវបានជ្រើស និង មានមុខងារសំខាន់បំផុតសម្រាប់ធ្វើទ្រង់ទ្រាយ និង កំណត់ទីតាំងវត្ថុ ។
របារតារាង
របារ តារាង មានអនុគមន៍ដែលអ្នកត្រូវការ នៅពេលធ្វើការជាមួយតារាង ។ វាលេចឡើងនៅពេលអ្នកផ្លាស់ទីទស្សន៍ទ្រនិចទៅក្នុងតារាងមួយ ។
របារ លក្ខណសម្បត្តិវត្ថុគំនូរ
អ្នកអាចមើលរបារ លក្ខណសម្បត្តិវត្ថុគំនូរ នៅក្នុង Writer និង Calc ។ ជ្រើសម៉ឺនុយ មើល - របារឧបករណ៍ - លក្ខណសម្បត្តិវត្ថុគំនូរ ។ វត្ថុបញ្ជាត្រូវបានបើក នៅពេលវត្ថុគំនូរត្រូវបានជ្រើស ។ អ្នកឃើញរូបតំណាងខុសគ្នាមួយចំនួនតាមលំនាំដើម ថាតើឯកសារបច្ចុប្បន្នគឺជាឯកសារអត្ថបទ ឬសៀវភៅបញ្ជី ។
របារចំណុច និង លេខរៀង
របារ ចំណុច និង លេខរៀង មានមុខងារដើម្បីកែប្រែរចនាសម្ព័ន្ធកថាខណ្ឌដែលមានលេខរៀង រួមទាំងដើម្បីប្តូរលំដាប់កថាខណ្ឌ និង កំណត់កម្រិតកថាខណ្ឌខុសគ្នា ។
របារវត្ថុអត្ថបទ
មានពាក្យបញ្ជាធ្វើទ្រង់ទ្រាយ សម្រាប់អត្ថបទដែលស្ថិតក្នុងវត្ថុគំនូរមួយ ។ របារ វត្ថុអត្ថបទ លេចឡើងនៅពេលអ្នកចុចទ្វេដងក្នុងវត្ថុគំនូរមួយ ។
របារស្ថានភាព
របារស្ថានភាពមានព័ត៌មានអំពីឯកសារបច្ចុប្បន្ន និងផ្តល់នូវប៊ូតុងជាច្រើនជាមួយមុខងារពិសេសជាច្រើន ។
Print Preview
The Print Preview Bar appears when you view the current document in the print preview mode.
បន្ទាត់
បន្ទាត់បង្ហាញវិមាត្រនៃទំព័រ និង ទីតាំងថេប ចូលបន្ទាត់ ស៊ុម និង ជួរឈរ ។ អ្នកអាចកែប្រែពួកវាទាំងនេះនៅលើបន្ទាត់ ដោយប្រើកណ្តុរ ។
របាររូបមន្ត
របារ រូបមន្ត អនុញ្ញាតឲ្យអ្នកបង្កើត និង បញ្ចូលការគណនាទៅក្នុងឯកសារអត្ថបទមួយ ។ ដើម្បីធ្វើឲ្យរបារ រូបមន្ត សកម្ម ចុច F2 ។
បញ្ចូល
របារឧបករណ៍មានមុខងារខុសៗគ្នា សម្រាប់ការបញ្ចូលស៊ុម ក្រាហ្វិក តារាង និងវត្ថុផ្សេងទៀត ។
Classification Bar
The Classification bar contains tools to help secure document handling.
The Classification toolbar contains listboxes to help in selecting the security of the document, according to the BAF category policy and BAILS levels. LibreOffice will add custom fields in the document properties (File - Properties, Custom fields tab) to store the classification policy as document metadata.
Go to menu View - Toolbars and select Classification
Mail Merge Toolbar
The Mail Merge Toolbar contains commands for the final steps of the mail merge process.