អនុគមន៍សៀវភៅបញ្ជី
ភាគនេះមានការរំលោះនៃ សៀវភៅបញ្ជី អនុគមន៍រួមជាឧទាហរណ៍ ។
|
[text/scalc/01/func_error_type.xhp#error_type_head not found].
Returns a number representing a specific Error type, or the error value #N/A, if there is no error.
ADDRESS
ត្រឡប់អាសយដ្ឋានរបស់ក្រឡាមួយ (សេចក្ដីយោង) ជាអត្ថបទ អាស្រ័យទៅតាមចំនួនជួរដេក និងជួរឈរដែលបានបញ្ជាក់ ។ អ្នកអាចកំណត់ថាតើអាសយដ្ឋានគួរបកប្រែជាអាសយដ្ឋានដាច់ខាត (ឧទាហរណ៍ $A$1) ឬជាអាសយដ្ឋានប្រែប្រួល (ឧទាហរណ៍ A1) ឬជាលក្ខណៈលាយបញ្ចូលគ្នា (A$1 or $A1) ។ អ្នកអាចបញ្ជាក់ឈ្មោះរបស់សន្លឹកផងដែរ ។
ចំពោះអន្តរប្រតិបត្តិរវាងអនុគមន៍ ADDRESS និង INDIRECT គាំទ្រប៉ារ៉ាម៉ែត្រស្រេចចិត្ត ដើម្បីបញ្ជាក់ថាតើគួរប្រើការកំណត់អាសយដ្ឋាន R1C1 ជំនួសការកំណត់ A1 ធម្មតាឬអត់ ។
ចំពោះ ADDRESS ប៉ារ៉ាម៉ែត្រគឺត្រូវបានបញ្ចូលជាប៉ារ៉ាម៉ែត្រទី ៤ ដោយប្ដូរប៉ារ៉ាម៉ែត្រឈ្មោះសន្លឹកស្រេចចិត្តទៅទីតាំងទី ៥ ។
ចំពោះ INDIRECT ម៉ារ៉ាម៉ែត្រ គឺត្រូវបានបន្ថែមជាប៉ារ៉ាម៉ែត្រទី ២ ។
ចំពោះអនុគមន៍ទាំងពីរ ប្រសិនបើបានបញ្ចូលអនុគមន៍ដែលមានតម្លៃ ០ នោះការកំណត់ R1C1 នឹងត្រូវបានប្រើ ។ ប្រសិនបើមិនបានផ្ដល់អាគុយម៉ង់ ឬមានតម្លៃក្រៅពី ០ នោះការកំណត់ A1 នឹងត្រូវបានប្រើ ។
ក្នុងករណីការកំណត់ R1C1 ADDRESS ត្រឡប់ខ្សែអក្សរអាសយដ្ឋានដោយប្រើសញ្ញាឧទាន '!' ជាតួអក្សរបំបែកឈ្មោះសន្លឹក ហើយ INDIRECT រំពឹងសញ្ញាឧទានជាតួអក្សរបំបែកឈ្មោះសន្លឹក ។ អនុគមន៍ទាំងពីរ គឺនៅតែប្រើសញ្ញាចំណុច '.' ជាតួអក្សរបំបែកឈ្មោះជាមួយនឹងការកំណត់ A1 ដដែល ។
នៅពេលបើកឯកសារពីទ្រង់ទ្រាយ ODF 1.0/1.1 អនុគមន៍ដែលបង្ហាញឈ្មោះសន្លឹកជាប៉ារ៉ាម៉ែត្រទី ៤ នឹងប្ដូរឈ្មោះសន្លឹកនោះឲ្យក្លាយជាប៉ារ៉ាម៉ែត្រទី ៥ ។ ប៉ារ៉ាម៉ែត្រទី ៤ ដែលមានតម្លៃ ១ នឹងត្រូវបានបញ្ចូល ។
នៅពេលរក្សាទុកឯកសារជាទ្រង់ទ្រាយ ODF 1.0/1.1 ប្រសិនបើអនុគមន៍ ADDRESS មានប៉ារ៉ាម៉ែត្រទី ៤ ប៉ារ៉ាម៉ែត្រនោះនឹងត្រូវបានយកចេញ ។
កុំរក្សាទុកសៀវភៅបញ្ជីជាទ្រង់ទ្រាយ ODF 1.0/1.1 ចាស់ ប្រសិនបើប៉ារ៉ាម៉ែត្រទី ៤ ថ្មីរបស់អនុគមន៍ ADDRESS ត្រូវបានប្រើដោយតម្លៃ ០ ។ |
អនុគមន៍ INDIRECT គឺត្រូវបានរក្សាទុកដោយគ្មានការបំឡែងទៅជាទ្រង់ទ្រាយ ODF 1.0/1.1 ទេ ។ ប្រសិនបើប៉ារ៉ាម៉ែត្រទីពីរត្រូវបានបង្ហាញ កំណត់ Calc ដែលចាស់ជាងនេះ នឹងត្រឡប់កំហុសសម្រាប់អនុគមន៍នោះ ។ |
វាក្យសម្ពន្ធ
ADDRESS(ជួរដេក; ជួរឈរ; Abs; A1; "សន្លឹក")
ជួរដេក តំណាងលេខជួរដេកសម្រាប់សេចក្ដីយោងក្រឡា
ជួរឈរ តំណាងលេខជួរឈរសម្រាប់សេចក្ដីយោងក្រឡា (លេខ មិនមែនអក្សរទេ)
Abs កំណត់ប្រភេទសេចក្ដីយោង ៖
1: ដាច់ខាត ($A$1)
2 ៖ ប្រភេទសេចក្តីយោងជួរដេកគឺដាច់ខាត សេចក្តីយោងជួរឈរគឺប្រែប្រួល (A$1)
3 ៖ ជួរដេក (ប្រែប្រួល) ជួរឈរ (ដាច់ខាត) ($A1)
4 ៖ ប្រែប្រួល (A1)
A1 (ជាជម្រើស) - ប្រសិនបើកំណត់ទៅ ០ នោះការកំណត់ R1C1 នឹងត្រូវបានប្រើ ។ ប្រសិនបើគ្មានប៉ារ៉ាម៉ែត្រនេះ ឬកំណត់ទៅតម្លៃផ្សេងក្រៅពី ០ នោះការកំណត់ A1 គឺត្រូវបានប្រើ ។
សន្លឹក តំណាងឈ្មោះសន្លឹក ។ វាត្រូវតែបានដាក់ក្នុងសញ្ញាសម្រង់ពីរ ។
ឧទាហរណ៍ ៖
=ADDRESS(1;1;2;;"Sheet2") ត្រឡប់ដូចខាងក្រោម ៖ Sheet2.A$1
ប្រសិនបើក្រឡា A1 នៅក្នុងសន្លឹក ២ មានតម្លៃ -6 អ្នកអាចយោងដោយផ្ទាល់ទៅក្រឡាដែលយោង ដោយប្រើអនុគមន៍នៅក្នុង B2 ដោយបញ្ចូល =ABS(INDIRECT(B2)) ។ លទ្ធផលគឺជាតម្លៃពេញលេញរបស់សេចក្ដីយោងក្រឡានៅក្នុង B2 ដែលនៅក្នុងករណីនេះគឺ 6 ។
AREAS
ត្រឡប់ចំនួនជួរនីមួយៗ ដែលជារបស់ជួរច្រើន ។ ជួរមួយអាចមានក្រឡាជាប់គ្នា ឬក្រឡាតែមួយ ។
អនុគមន៍សង្ឃឹមអាគុយម៉ង់តែមួយ ។ ប្រសិនបើអ្នកមានជួរច្រើន អ្នកត្រូវតែបិទពួកវាក្នុងវង់ក្រចកបន្ថែម ។ ជួរច្រើនអាចត្រូវបានបញ្ចូលដោយប្រើសញ្ញា (;) ជាតួចែក ប៉ុន្តែធាតុនេះត្រូវបានបម្លែងដោយស្វ័យប្រវត្តិទៅជាសញ្ញា (~) ។ សញ្ញា (~) ត្រូវបានប្រើដើម្បីភ្ជាប់ជួរ ។
វាក្យសម្ពន្ធ
AREAS(សេចក្តីយោង)
សេចក្តីយោងតំណាងឲ្យសេចក្តីយោងទៅក្រឡា ឬជួរក្រឡាមួយ ។
ឧទាហរណ៍
=AREAS((A1:B3;F2;G1)) ត្រឡប់ ២ ជាសេចក្ដីយោងទៅក្រឡាបី និង/ឬផ្ទៃ ។ បន្ទាប់ពីធាតុនេះត្រូវបានបម្លែងទៅ =AREAS((A1:B3~F2~G1)) ។
=AREAS(All) ត្រឡប់ 1 ប្រសិនបើអ្នកបានកំណត់ផ្ទៃមួយដែលមានឈ្មោះទាំងអស់នៅក្រោម ទិន្នន័យ - កំណត់ជួរ ។
CHOOSE
ប្រើសន្ទស្សន៍មួយដើម្បីត្រឡប់តម្លៃមួយពីបញ្ជីដែលមានតម្លៃរហូតដល់ទៅ ៣០ ។
វាក្យសម្ពន្ធ
CHOOSE(សន្ទស្សន៍; តម្លៃ1; ...; តម្លៃ30)
សន្ទស្សន៍ ជាសេចក្តីយោងមួយ ឬលេខចន្លោះពី ១ ដល់ ៣០ ដែលចង្អុលបង្ហាញតើតម្លៃណាមួយដែលនឹងត្រូវយកចេញពីបញ្ជី ។
តម្លៃ ១ ... តម្លៃ ៣០ ជាបញ្ជីតម្លៃដែលបានបញ្ចូលជាសេចក្តីយោងមួយទៅក្រឡាមួយ ឬជាតម្លៃដាច់ដោយឡែកពីគ្នា ។
ឧទាហរណ៍
=CHOOSE(A1;B1;B2;B3;"Today";"Yesterday";"Tomorrow")ឧទាហរណ៍ ត្រឡប់មាតិការបស់ក្រឡា B2 សម្រាប់ A1 = 2; សម្រាប់ A1 = 4, អនុគមន៍ត្រឡប់អត្ថបទ "Today" ។
COLUMN
ត្រឡប់លេខជួរឈរនៃសេចក្តីយោងក្រឡាមួយ ។ បើសេចក្តីយោងជាក្រឡាមួយ នោះលេខជួរឈរនៃក្រឡាត្រូវបានត្រឡប់ ។ បើប៉ារ៉ាម៉ែត្រជាតំបន់ក្រឡាមួយ លេខជួរឈរត្រូវគ្នានឹងត្រូវបានត្រឡប់ជា អារេមួយជួរដេក បើរូបមន្តត្រូវបានបញ្ចូល ជារូបមន្តអារេមួយ ។ បើអនុគមន៍ COLUMN ជាមួយប៉ារ៉ាម៉ែត្រសេចក្តីយោងតំបន់ មិនត្រូវបានប្រើសម្រាប់រូបមន្តអារេ នោះមានតែលេខជួរឈរនៃក្រឡាដំបូងក្នុងតំបន់ប៉ុណ្ណោះត្រូវបានកំណត់ ។
វាក្យសម្ពន្ធ
COLUMN(សេចក្ដីយោង)
សេចក្តីយោង ជាសេចក្តីយោងទៅក្រឡា ឬតំបន់ក្រឡាមួយដែលលេខជួរឈរទីមួយរបស់វា ត្រូវបានរកឃើញ ។
បើមិនមានសេចក្តីយោងត្រូវបានបញ្ចូល នោះលេខជួរឈរនៃក្រឡាដែលរូបមន្តត្រូវបានបញ្ចូល នឹងត្រូវបានរកឃើញ ។ LibreOffice Calc កំណត់សេចក្តីយោងទៅក្រឡាបច្ចុប្បន្នដោយស្វ័យប្រវត្តិ ។
ឧទាហរណ៍
=COLUMN(A1) ស្មើ 1 ។ ជួរឈរ A គឺជាជួរឈរដំបូងនៅក្នុងតារាង ។
=COLUMN(C3:E3) ស្មើ 3 ។ ជួរឈរ C នៅក្នុងជួរឈរទី 3 ក្នុងតារាង ។
=COLUMN(D3:G10) ត្រឡប់ 4 ពីព្រោះជួរឈរ D គឺជាជួរឈរទី ៤ នៅក្នុងតារាង និងអនុគមន៍ COLUMN មិនត្រូវបានប្រើជារូបមន្តអារ៉េ ។ (ក្នុងករណីនេះ តម្លៃដំបូងរបស់អារ៉េតែងតែត្រូវបានប្រើជាលទ្ធផល ។)
{=COLUMN(B2:B7)} និង =COLUMN(B2:B7) ទាំងពីរត្រឡប់ 2 ពីព្រោះសេចក្ដីយោងមានតែជួរឈរ B ជាជួរឈរទី ២ នៅក្នុង តារាង ។ ពីព្រោះផ្ទៃជួរឈរតែមួយមានតែលេខជួរឈរតែមួយប៉ុណ្ណោះ វាមិនខុសគ្នាទេ ថាតើរូបមន្តត្រូវបានប្រើជារូបមន្តអារ៉េ ។
=COLUMN() ត្រឡប់ 3 ប្រសិនបើរូបមន្តត្រូវបានបញ្ចូលនៅក្នុងជួរឈរ C ។
{=COLUMN(Rabbit)} ត្រឡប់អារ៉េជួរដេកតែមួយ (3, 4) ប្រសិនបើ"Rabbit" គឺជាផ្ទៃដែលមានឈ្មោះ (C1:D3) ។
COLUMNS
ត្រឡប់ចំនួនជួរឈរក្នុងសេចក្តីយោងដែលបានផ្តល់ ។
វាក្យសម្ពន្ធ
COLUMNS(អារ៉េ)
អារ៉េ គឺជាសេចក្ដិយោងទៅជួរក្រឡា ដែលចំនួនសរុបរបស់វានៃជួរឈរត្រូវបានរកឃើញ ។ អាគុយម៉ង់ក៏អាចជាក្រឡាតែមួយដែរ ។
ឧទាហរណ៍
=COLUMNS(B5) ត្រឡប់ 1 ពីព្រោះក្រឡាមានតែជួរឈរមួយប៉ុណ្ណោះ ។
=COLUMNS(A1:C5) ស្មើ 3 ។ សេចក្ដីយោងមានជួរឈរចំនួនបី ។
=COLUMNS(Rabbit) ត្រឡប់ 2 ប្រសិនបើ Rabbit គឺជាជួរដែលមានឈ្មោះ (C1:D3) ។
DDE
ត្រឡប់លទ្ធផលនៃតំណដែលផ្អែកលើ DDE ។ បើមាតិកានៃជួរ ឬផ្នែកដែលបានតភ្ជាប់ ផ្លាស់ប្តូរ នោះតម្លៃត្រឡប់ក៏នឹងផ្លាស់ប្តូរដែរ ។ អ្នកត្រូវតែផ្ទុកសៀវភៅបញ្ជីឡើងវិញ ឬជ្រើស កែសម្រួល - តំណ ដើម្បីមើលតំណដែលបានធ្វើបច្ចុប្បន្នភាព ។ តំណឆ្លងវេទិកា ឧទាហរណ៍ពីការដំឡើង LibreOffice ដែលរត់លើម៉ាស៊ីន Windows ទៅឯកសារដែលបានបង្កើតលើម៉ាស៊ីន Linux មិនត្រូវបានអនុញ្ញាត ។
វាក្យសម្ពន្ធ
DDE("ម៉ាស៊ីនបម្រើ"; "ឯកសារ"; "ជួរ"; របៀប)
Server is the name of a server application. LibreOffice applications have the server name "soffice".
ឯកសារ ជាឈ្មោះឯកសារពេញលេញ រួមទាំងសេចក្តីបញ្ជាក់ផ្លូវ ។
ជួរ ជាតំបន់ដែលមានទិន្នន័យត្រូវវាយតម្លៃ ។
របៀប ជាប៉ារ៉ាម៉ែត្រស្រេចចិត្តមួយដែលត្រួតត្រារបៀបដែលម៉ាស៊ីនបម្រើ DDE បម្លែងទិន្នន័យរបស់វាទៅជាលេខ ។
របៀប |
បែបផែន |
0 ឬបាត់ |
ទ្រង់ទ្រាយលេខពីរចនាប័ទ្មក្រឡា "លំនាំដើម" |
១ |
ទិន្នន័យតែងតែត្រូវបានបកប្រែក្នុងទ្រង់ទ្រាយស្តង់ដារសម្រាប់ អង់គ្លេស សហរដ្ឋអាមេរិក |
២ |
ទិន្នន័យត្រូវបានទទួលជាអត្ថបទ គ្មានការបម្លែងជាលេខ |
ឧទាហរណ៍
=DDE("soffice";"c:\office\document\data1.ods";"sheet1.A1") reads the contents of cell A1 in sheet1 of the LibreOffice Calc spreadsheet data1.ods.
=DDE("soffice";"c:\office\document\motto.odt";"Today's motto") returns a motto in the cell containing this formula. First, you must enter a line in the motto.odt document containing the motto text and define it as the first line of a section named Today's Motto (in LibreOffice Writer under Insert - Section). If the motto is modified (and saved) in the LibreOffice Writer document, the motto is updated in all LibreOffice Calc cells in which this DDE link is defined.
ERRORTYPE
ត្រឡប់លេខដែលត្រូវគ្នាទៅនឹង តម្លៃកំហុស ដែលកើតឡើងក្នុងក្រឡាផ្សេងគ្នា ។ ដោយមានជំនួយពីលេខនេះ អ្នកអាចបង្កើតអត្ថបទសារកំហុសមួយ ។
របារស្ថានភាពបង្ហាញលេខកំហុសដែលបានកំណត់មុនពី LibreOffice បើអ្នកចុចក្រឡាដែលមានកំហុស ។ |
វាក្យសម្ពន្ធ
ERRORTYPE(សេចក្តីយោង)
សេចក្តីយោង មានអាសយដ្ឋាននៃក្រឡាដែលកំហុសកើតឡើង ។
ឧទាហរណ៍
ប្រសិនបើក្រឡា A1 បង្ហាញ Err:518, អនុគមន៍=ERRORTYPE(A1) ត្រឡប់លេខ 518 ។
GETPIVOTDATA
អនុគមន៍ GETPIVOTDATA ត្រឡប់តម្លៃលទ្ធផលពីតារាងអ្នកជំនួយការទិន្នន័យ ។ តម្លៃគឺត្រូវបានដាក់ ដោយប្រើវាល និងឈ្មោះធាតុ ដូច្នេះវាត្រឹមត្រូវ ប្រសិនបើប្លង់តារាងអ្នកជំនួយការទិន្នន័យផ្លាស់ប្ដូរ ។
វាក្យសម្ពន្ធ
ការកំណត់វាក្យសម្ព័ន្ធផ្សេងគ្នាពីរ អាចត្រូបានប្រើ ៖
GETPIVOTDATA(វាលគោលដៅ តារាងអ្នកជំនួយការទិន្នន័យ [ វាល ១; ធាតុ ១; ... ])
GETPIVOTDATA(តារាងអ្នកជំនួយការទិន្នន័យ កម្រិត)
វាក្យសម្ព័ន្ធទីពីរ គឺត្រូវបានសន្មត់ប្រសិនបើប៉ារ៉ាម៉ែត្រពិតពីរត្រូវបានផ្ដល់ ដែលប៉ារ៉ាម៉ែត្រដំបូងជាក្រឡា ឬសេចក្ដីយោងជួរក្រឡា ។ វាក្យសម្ព័ន្ធទីមួយ គឺត្រូបានសន្មត់នៅក្នុងករណីផ្សេងទៀតទាំងអស់ ។ អ្នកជំនួយការអនុគមន៍ បង្ហាញវាក្យសម្ព័ន្ធទីមួយ ។
វាក្យសម្ពន្ធទីមួយ
វាលគោលដៅ គឺជាខ្សែអក្សរដែលជ្រើសវាលទិន្នន័យរបស់តារាងអ្នកជំនួយការទិន្នន័យមួយក្នុងចំណោមវាលទាំងនេះ ។ ខ្សែអក្សរអាចជាឈ្មោះរបស់ជួរឈរប្រភព ឬឈ្មោះវាលទិន្នន័យត្រូវបានបង្ហាញនៅក្នុងតារាង (ដូចជា"Sum - Sales") ។
តារាងអ្នកជំនួយការទិន្នន័យ គឺជាសេចក្ដីយោងទៅក្រឡា ឬជួរក្រឡាដែលត្រូវបានដាក់នៅក្នុងតារាងអ្នកជំនួយការទិន្នន័យ ឬមានតារាងអ្នកជំនួយការទិន្នន័យ ។ ប្រសិនបើជួរក្រឡាមានតារាងអ្នកជំនួយការទិន្នន័យមួយចំនួន នោះតារាងដែលបានបង្កើតចុងក្រោយគេ គឺត្រូវបានប្រើ ។
ប្រសិនបើមិនបានផ្ដល់គូ Field n / Item n ទេ នោះការសរុបរួមគឺត្រូវបានត្រឡប់ ។ បើមិនដូចនោះ គូនីមួយៗបន្ថែមការកម្រិត ដែលលទ្ធផលត្រូវតែពេញចិត្ត ។ Field n គឺជាឈ្មោះវាលពីតារាងអ្នកជំនួយការទិន្នន័យ ។ Item n គឺជាឈ្មោះនៃធាតុពីវាលនោះ ។
ប្រសិនបើតារាងអ្នកជំនួយការមានតែតម្លៃលទ្ធផលទោល ដែលបំពេញការកម្រិត ឬលទ្ធផលសរុបរង ដែលសង្ខេបតម្លៃផ្គូផ្គងទាំងអស់ នោះលទ្ធផលនោះគឺត្រូវបានត្រឡប់ ។ ប្រសិនបើមិនមានលទ្ធផលផ្គូផ្គង ឬគ្មានសរុបរងសម្រាប់ពួកគេ នោះកំហុសគឺត្រូវបានត្រឡប់ ។ លក្ខខណ្ឌទាំងនេះ អនុវត្តចំពោះលទ្ធផលដែលបានរួមបញ្ចូលនៅក្នុងតារាងតារាងអ្នកជំនួយការប៉ុណ្ណោះ ។
ប្រសិនបើទិន្នន័យប្រភពមានធាតុ ដែលបានលាក់ដោយការកំណត់នៃតារាងអ្នកជំនួយការ នោះពួកវានឹងត្រូវបានមិនអើពើ ។ លំដាប់គូវាល/ធាតុគឺមិនសំខាន់ទេ ។ ឈ្មោះវាល និងធាតុ គឺមិនប្រកាន់តួអក្សរតូចធំទេ ។
ប្រសិនបើគ្មានការកម្រិតសម្រាប់វាលទំព័រដែលបានផ្ដល់ តម្លៃដែលបានជ្រើសរបស់វាលគឺត្រូវបានប្រើទាំងស្រុង ។ ប្រសិនបើការកម្រិតសម្រាប់វាលទំព័រត្រូវបានផ្ដល់ នោះគឺវាផ្គូផ្គងនឹងតម្លៃដែលបានជ្រើសរបស់វាលយ៉ាងច្រើន ឬកំហុសត្រូវបានត្រឡប់ ។ វាលទំព័រ គឺជាវាលនៅកំពូលឆ្វេងនៃតារាងអ្នកជំនួយការទិន្នន័យ ដែលបង្កើតដោយប្រើផ្ទៃ "វាលទំព័រ" នៃប្រអប់ប្លង់តារាងអ្នកជំនួយការទិន្នន័យ ។ ពីវាលទំព័រនីមួយៗ ធាតុ (តម្លៃ) គឺអាចត្រូវបានជ្រើស ដែលមានន័យថា មានតែធាតុប៉ុណ្ណោះដែលត្រូវបានរួមបញ្ចូលក្នុងការគណនា ។
តម្លៃសរុបរង ពីតារាងអ្នកជំនួយការគឺត្រូវបានប្រើតែនៅពេលដែលពួកវាប្រើអនុគមន៍"ស្វ័យប្រវត្តិ" (លើកលែងតែពេលដែលបានបញ្ជាក់នៅក្នុងការកម្រិតប៉ុណ្ណោះ សូមមើល វាក្យសម្ពន្ធទីពីរ ខាងក្រោយ) ។
វាក្យសម្ពន្ធទីពីរ
តារាងអ្នកជំនួយការ មានអត្ថន័យដូចគ្នាក្នុងវាក្យសម្ពន្ធទីមួយដែរ ។
ការកម្រិត គឺជាបញ្ជីដែលបានបំបែកដោយចន្លោះ ។ ធាតុអាចត្រូវបានស្រង់ (សញ្ញាសម្រង់តែមួយ) ។ ខ្សែអក្សរទាំងមូលគឺត្រូវតែដាក់នៅក្នុងសញ្ញាសម្រង់ (សញ្ញាសម្រង់ទ្វេ) លុះត្រាតែអ្នកយោងខ្សែអក្សរពីក្រឡាផ្សេងទៀត ។
ធាតុមួយ អាចជាឈ្មោះវាលទិន្នន័យ ។ ឈ្មោះវាលទិន្នន័យ គឺអាចទុកឲ្យនៅដដែល ប្រសិនបើតារាងតារាងអ្នកជំនួយការទិន្នន័យមានវាលទិន្នន័យតែមួយ បើមិនដូចនោះទេ វាគឺត្រូវតែបង្ហាញ ។
ធាតុផ្សេងទៀតនីមួយៗ បញ្ជាក់ការកម្រិតនៅក្នុងសំណុំបែបបទ វាល[ធាតុ] (ជាមួយតួអក្សរតម្លៃត្រង់ [ និង ]) ឬតែ ធាតុ ប្រសិនបើឈ្មោះធាតុគឺមានតែមួយគត់ក្នុងវាលទាំងអស់ ដែលត្រូវបានប្រើនៅក្នុងតារាងអ្នកជំនួយការទិន្នន័យ ។
ឈ្មោះអនុគមន៍អាចត្រូវបានបន្ថែមនៅក្នុងទម្រង់វាល[ធាតុ;អនុគមន៍]\ ដែលនឹងបណ្ដាលឲ្យមានការបង្ខំដើម្បីផ្គូផ្គងតែនឹងតម្លៃនៃការសរុបរងដែលប្រើអនុគមន៍នោះ ។ ឈ្មោះអនុគមន៍ដែលអាចប្រើបានគឺ Sum, Count, Average, Max, Min, Product, Count (សម្រាប់តែលេខ), StDev (Sample), StDevP (Population), Var (Sample), and VarP (Population), ប្រកាន់អក្សរតូចធំ ។
HLOOKUP
ស្វែងរកតម្លៃ និងសេចក្តីយោងទៅក្រឡាខាងក្រោមតំបន់ដែលបានជ្រើស ។ អនុគមន៍នេះផ្ទៀងផ្ទាត់បើជួរដេកដំបូងនៃអារេមួយមានតម្លៃខ្លះ ។ បន្ទាប់មក អនុគមន៍ត្រឡប់តម្លៃក្នុងជួរដេកមួយនៃអារេ ដែលបានដាក់ឈ្មោះក្នុង សន្ទស្សន៍ ក្នុងជួរឈរដូចគ្នា ។
វាក្យសម្ពន្ធ
HLOOKUP(SearchCriterion; Array; Index; Sorted)
See also: VLOOKUP (columns and rows are exchanged)
HYPERLINK
ពេលអ្នកចុចក្រឡាមួយដែលមានអនុគមន៍ HYPERLINK នោះតំណខ្ពស់នឹងបើក ។
បើអ្នកប្រើប៉ារ៉ាម៉ែត្រស្រេចចិត្ត អត្ថបទក្រឡា នោះរូបមន្តនឹងកំណត់ទីតាំង URL ហើយបន្ទាប់មកបង្ហាញអត្ថបទ ។
ដើម្បីបើកក្រឡាតំណខ្ពស់មួយដោយប្រើក្តារចុច ជ្រើសក្រឡា ចុច F2 ដើម្បីចូលរបៀបកែសម្រួល ផ្លាស់ទីទស្សន៍ទ្រនិចទៅមុខតំណខ្ពស់ ចុច ប្តូរ (Shift) + F10 ហើយបន្ទាប់មកជ្រើស បើកតំណខ្ពស់ ។ |
វាក្យសម្ពន្ធ
HYPERLINK("URL") ឬ HYPERLINK("URL"; "អទ្ថបទក្រឡា")
URL បញ្ជាក់គោលដៅតំណ ។ ប៉ារ៉ាម៉ែត្រ អត្ថបទក្រឡា ជាជម្រើសគឺជាអត្ថបទដែលត្រូវបានបង្ហាញនៅក្នុងក្រឡា និងលទ្ធផលរបស់អនុគមន៍ ។ ប្រសិនបើប៉ារ៉ាម៉ែត្រ អត្ថបទក្រឡា មិនត្រូវបានបញ្ជាក់ URL ត្រូវបានបង្ហាញនៅក្នុងអត្ថបទក្រឡា និងនៅក្នុងលទ្ធផលរបស់អនុគមន៍ ។
លេខ ០ ត្រូវបានត្រឡប់សម្រាប់ក្រឡាទទេ និងធាតុម៉ាទ្រីស ។
ឧទាហរណ៍
=HYPERLINK("http://www.example.org") បង្ហាញអត្ថបទ "http://www.example.org" នៅក្នុងក្រឡា និងប្រតិបត្តិតំណខ្ពស់ http://www.example.org នៅពេលចុច ។
=HYPERLINK("http://www.example.org";"Click here") បង្ហាញអត្ថបទ "ចុចទីនេះ" នៅក្នុងក្រឡា និងប្រតិបត្តិតំណខ្ពស់ http://www.example.org នៅពេលចុច ។
=HYPERLINK("http://www.example.org";12345) បង្ហាញលេខ ១២៣៤៥ ហើយប្រតិបត្តិតំណខ្ពស់នៅពេលចុច http://www.example.org ។
=HYPERLINK($B4) ដែលក្រឡា B4 មាន http://www.example.org ។ អនុគមន៍បន្ថែម http://www.example.org ទៅ URL របស់ក្រឡា តំណខ្ពស់ និងត្រឡប់អត្ថបទដូចគ្នាដែលត្រូវបានប្រើជាលទ្ធផលរូបមន្ត ។
=HYPERLINK("http://www.";"Click ") & "example.org" បង្ហាញអត្ថបទ ចុច example.org នៅក្នុងក្រឡា និងប្រតិបត្តិតំណខ្ពស់ http://www.example.org នៅពេលចុច ។
=HYPERLINK("#Sheet1.A1";"Go to top")បង្ហាញអត្ថបទទៅកំពូល និងលោតទៅក្រឡា Sheet1.A1 នៅក្នុងឯកសារនេះ ។
=HYPERLINK("file:///C:/writer.odt#Specification";"Go to Writer bookmark") បង្ហាញអត្ថបទទៅចំណាំរបស់ Writer ផ្ទុកឯកសារអត្ថបទជាក់លាក់ និងលោតទៅ"ការបញ្ជាក់"របស់ចំណាំ ។
INDEX
INDEX ត្រឡប់ជួររង បានបញ្ជាក់ដោយលេខជួរដេក និងជួរឈរ ឬលិបិក្រមជួរជាជម្រើស ។ អាស្រ័យលើបរិបទ INDEX ត្រឡប់សេចក្ដីយោង ឬមាតិកា ។
វាក្យសម្ពន្ធ
INDEX(សេចក្ដីយោង; ជួរដេក; ជួរឈរ; ជួរ)
សេចក្ដីយោង គឺជាសេចក្ដីយោង បានបញ្ចូលដោយផ្ទាល់ ឬដោយបញ្ជាក់ឈ្មោះជួរ ។ ប្រសិនបើសេចក្ដីយោងមានជួរជាច្រើន អ្នកត្រូវតែដាក់សេចក្ដីយោង និងឈ្មោះជួរក្នុងវង់ក្រចក ។
ជួរដេក (ជាជម្រើស) បង្ហាញលិបិក្រមជួរដេកនៃជួរសេចក្ដីយោង សម្រាប់ត្រឡប់តម្លៃ ។ ក្នុងករណីសូន្យ (គ្មានជួរដេកជាក់លាក់) ជួរដេកដែលយោងទាំងអស់ត្រូវបានត្រឡប់ ។
ជួរឈរ (ជាជម្រើស) បង្ហាញលិបិក្រមជួរឈររបស់ជួរយោង ដែលត្រូវត្រឡប់តម្លៃ ។ ក្នុងករណីសូន្យ (គ្មានជួរឈរជាក់លាក់) ជួរឈរយោងទាំងអស់ត្រូវបានត្រឡប់ ។
ជួរ (ជាជម្រើស) តំណាងលិបិក្រមរបស់ជួររង ប្រសិនបើយោងទៅជួរជាច្រើន ។
ឧទាហរណ៍
=INDEX(Prices;4;1) ត្រឡប់តម្លៃពីជួរដេក 4 និងជួរឈរ 1 របស់ជួរមូលដ្ឋានទិន្នន័យ បានកំណត់ក្នុង ទិន្នន័យ - កំណត់ជាតម្លៃ ។
=INDEX(SumX;4;1) returns the value from the range SumX in row 4 and column 1 as defined in Sheet - Named Ranges and Expressions - Define.
=INDEX(A1:B6;1) ត្រឡប់សេចក្ដីយោងទៅជួរដេកដំបូងនៃ A1:B6 ។
=INDEX(A1:B6;0;1) ត្រឡប់សេចក្ដីយោងទៅជួរឈរដំបូងរបស់ A1:B6 ។
=INDEX((multi);4;1) indicates the value contained in row 4 and column 1 of the (multiple) range, which you named under Sheet - Named Ranges and Expressions - Define as multi. The multiple range may consist of several rectangular ranges, each with a row 4 and column 1. If you now want to call the second block of this multiple range enter the number 2 as the range parameter.
=INDEX(A1:B6;1;1)បង្ហាញតម្លៃនៅខាងឆ្វេងផ្នែកខាងលើរបស់ជួរ A1:B6 ។
=INDEX((multi);0;0;2) ត្រឡប់សេចក្ដីយោងទៅជួរទីពីរនៃជួរជាច្រើន ។
INDIRECT
ត្រឡប់ សេចក្តីយោង ដែលបញ្ជាក់លម្អិតដោយខ្សែអត្ថបទ ។ អនុគមន៍នេះក៏អាចត្រូវបានប្រើដើម្បីត្រឡប់តំបន់នៃខ្សែអក្សរដែលត្រូវគ្នា ។
វាក្យសម្ពន្ធ
INDIRECT(Ref; A1)
សេចក្ដីយោង តំណាងសេចក្ដីយោងទៅក្រឡា ឬផ្ទៃមួយ (នៅក្នុងទម្រង់ជាអត្ថបទ) សម្រាប់ត្រូវរត់មាតិកា ។
A1 (ជាជម្រើស) - ប្រសិនបើកំណត់ទៅ ០ នោះការកំណត់ R1C1 នឹងត្រូវបានប្រើ ។ ប្រសិនបើគ្មានប៉ារ៉ាម៉ែត្រនេះ ឬកំណត់ទៅតម្លៃផ្សេងក្រៅពី ០ នោះការកំណត់ A1 គឺត្រូវបានប្រើ ។
ប្រសិនបើអ្នកបើកសៀវភៅបញ្ជីរបស់ Excel មួយ ដែលប្រើអាសយដ្ឋានមិនផ្ទាល់ គណនាពីអនុគមន៍ខ្សែអក្សរ នោះអាសយដ្ឋានសន្លឹកនឹងមិនត្រូវបានបកប្រែដោយស្វ័យប្រវត្តិឡើយ ។ ឧទាហរណ៍ អាសយដ្ឋានរបស់ Excel ក្នុង INDIRECT("filename!sheetname"&B1) នឹងមិនត្រូវបានបម្លែងជាអាសយដ្ឋាន Calc ក្នុង INDIRECT("filename.sheetname"&B1) ឡើយ ។ |
ឧទាហរណ៍
=INDIRECT(A1) ស្មើនឹង 100 ប្រសិនបើ A1 មាន C108 ជាសេចក្ដីយោង និងក្រឡា C108 មានតម្លៃរបស់ 100 ។
=SUM(INDIRECT("a1:" & ADDRESS(1;3))) សរុបក្រឡានៅក្នុងផ្ទៃរបស់ A1 ទៅក្រឡាដែលមានអាសយដ្ឋានបានកំណត់ដោយជួរដេក 1 និងជួរឈរ 3 ។ នេះមានន័យថាផ្ទៃ A1:C1 ត្រូវបានសរុប ។
LOOKUP
Returns the contents of a cell either from a one-row or one-column range. Optionally, the assigned value (of the same index) is returned in a different column and row. As opposed to VLOOKUP and HLOOKUP, search and result vector may be at different positions; they do not have to be adjacent. Additionally, the search vector for the LOOKUP must be sorted ascending, otherwise the search will not return any usable results.
បើ LOOKUP មិនអាចស្វែងរកលក្ខណៈវិនិច្ឆ័យ វាផ្គូផ្គងតម្លៃធំជាងគេក្នុងវ៉ិចទ័រស្វែងរកដែលមានតម្លៃតូចជាងឬស្មើលក្ខណៈវិនិច្ឆ័យស្វែងរក ។ |
វាក្យសម្ពន្ធ
LOOKUP(លក្ខខណ្ឌស្វែងរក; វ៉ិចទ័រស្វែងរក; វ៉ិចទ័រលទ្ធផល)
លក្ខខណ្ឌស្វែងរក គឺជាតម្លៃដែលត្រូវស្វែងរក បញ្ចូលដោយផ្ទាល់ ឬជាសេចក្ដីយោង ។
វ៉ិចទ័ស្វែងរក គឺជាផ្ទៃជួរដេក ឬជួរឈរតែមួយត្រូវស្វែងរក ។
វ៉ិចទ័រលទ្ធផល គឺជាជួរ ជួរដេក ឬជួរឈរតែមួយពីលទ្ធផលរបស់អនុគមន៍ត្រូវបានយក ។ លទ្ធផលគឺជាក្រឡារបស់វ៉ិចទ័រលទ្ធផលដែលមានលិបិក្រមតែមួយដូចធាតុរកបាននៅក្នុងវ៉ិចទ័រលទ្ធផល ។
ឧទាហរណ៍
=LOOKUP(A1;D1:D100;F1:F100) ស្វែងរកក្រឡាដែលទាក់ទងនៅក្នុងជួរ D1:D100 សម្រាប់ចំនួនដែលអ្នកបញ្ចូលនៅក្នុង A1 ។ សម្រាប់ធាតុដែលរកឃើញ លិបិក្រមត្រូវបានកំណត់ ឧទាហរណ៍ ក្រឡាទី ១២ នៅក្នុងជួរនេះ ។ បន្ទាប់មកមាតិការបស់ក្រឡាទី ១២ ត្រូវបានត្រឡប់ជាតម្លៃរបស់អនុគមន៍ (នៅក្នុងវ៉ិចទ័រលទ្ធផល) ។
MATCH
ត្រឡប់ទីតាំងប្រែប្រួលនៃធាតុមួយក្នុងអារេ ដែលផ្គូផ្គងតម្លៃដែលបានបញ្ជាក់លម្អិត ។ អនុគមន៍ត្រឡប់ទីតាំងនៃតម្លៃដែលស្ថិតក្នុងអារេរកមើល ជាចំនួនមួយ ។
វាក្យសម្ពន្ធ
MATCH(លក្ខខណ្ឌស្វែងរក; អារ៉េរកមើល; ប្រភេទ)
លក្ខខណ្ឌស្វែងរក គឺជាតម្លៃដែលត្រូវតែបានស្វែងរកនៅក្នុងអារ៉េជួរដេក ឬជួរឈរតែមួយ ។
អារ៉េរកមើល គឺជាសេចក្ដីយោងបានស្វែងរក ។ អារ៉េរកមើលអាចជាជួរដេក ឬជួរឈរតែមួយ ឬជាផ្នែករបស់ជួរដេក និងជួរឈរតែមួយ ។
ប្រភេទ អាចមានតម្លៃ 1 0 ឬ -1 ។ បើប្រភេទ = 1 ឬ បើប៉ារ៉ាម៉ែត្រស្រេចចិត្តនេះបាត់ វាត្រូវបានសន្មតថា ជួរឈរទីមួយនៃអារេស្វែងរកត្រូវបានតម្រៀបតាមលំដាប់ឡើង ។ បើប្រភេទ = -1 វាត្រូវបានសន្មតថា ជួរឈរត្រូវបានតម្រៀបតាមលំដាប់ចុះ ។ នេះមានលក្ខណៈដូចគ្នានឹងអនុគមន៍ដូចគ្នាក្នុង Microsoft Excel ។
If Type = 0, only exact matches are found. If the search criterion is found more than once, the function returns the index of the first matching value. Only if Type = 0 can you search for regular expressions (if enabled in calculation options) or wildcards (if enabled in calculation options).
ប្រសិនបើ Type = 1 ឬបាត់ប៉ារ៉ាម៉ែត្រទីបី លិបិក្រមរបស់តម្លៃចុងក្រោយតូចជាង ឬស្មើលក្ខខណ្ឌស្វែងរកត្រូវបានត្រឡប់ ។ វាអនុវត្តសូម្បីតែនៅពេលអារ៉េស្វែងរកមិនត្រូវបានតម្រៀបទេ ។ សម្រាប់ Type = -1 តម្លៃទី ១ ដែលធំជាង ឬស្មើត្រូវបានត្រឡប់ ។
ឧទាហរណ៍
=MATCH(200;D1:D100) ស្វែងរកផ្ទៃ D1:D100 ដែលត្រូវបានតម្រៀបដោយជួរឈរ D សម្រាប់តម្លៃ 200 ។ ដរាបណាឈានដល់តម្លៃនេះ ចំនួនជួរដេកដែលវារកឃើញត្រូវបានត្រឡប់ ។ ប្រសិនបើរកឃើញតម្លៃខ្ពស់ជាងអំឡុងពេលស្វែងរកនៅក្នុងជួរឈរ ចំនួនជួរដេកពីមុនត្រូវបានត្រឡប់ ។
OFFSET
ត្រឡប់តម្លៃនៃអុហ្វសិតក្រឡាមួយដោយលេខនៃជួរដេក និងជួរឈរខ្លះពីចំណុចសេចក្តីយោងដែលបានផ្តល់ ។
វាក្យសម្ពន្ធ
OFFSET(សេចក្ដីយោង; ជួរដេក; ជួរឈរ; កម្ពស់; ទទឹង)
សេចក្ដីយោង គឺជាសេចក្ដីយោងពីអនុគមន៍ស្វែងរកសម្រាប់សេចក្ដីយោងថ្មី ។
ជួរដេក គឺជាចំនួនជួរដេក ដែលសេចក្ដីយោងត្រូវបានកែឡើងលើ (តម្លៃអវិជ្ជមាន) ឬក្រោម ។
ជួរដេក គឺជាចំនួនជួរដេក ដែលសេចក្ដីយោងត្រូវបានកែឡើងលើ (តម្លៃអវិជ្ជមាន) ឬក្រោម ។
កម្ពស់ (ជាជម្រើស) គឺជាកម្ពស់បញ្ឈរសម្រាប់ផ្ទៃដែលចាប់ផ្ដើមនៅទីតាំងសេចក្ដីយោងថ្មី ។
ទទឹង (ជាជម្រើស) គឺជាទទឹងផ្ដេកសម្រាប់ផ្ទៃដែលចាប់ផ្ដើមនៅទីតាំងសេចក្ដីយោងថ្មី ។
អាគុយម៉ង់ ជួរដេក និង ជួរឈរ ត្រូវតែមិនសូន្យ ឬអវិជ្ជមានចាប់ផ្តើមជួរដេក ឬជួរឈរ ។
អាគុយម៉ង់ កម្ពស់ និង ទទឹង មិនត្រូវនាំមុខដោយលេខសូន្យ ឬចំនួនអវិជ្ជមានរបស់ជួរដេក ឬជួរឈរទេ ។
ក្នុងអនុគមន៍ LibreOffice Calc ប៉ារ៉ាម៉ែត្រដែលសម្គាល់ជា "ស្រេចចិត្ត" អាចយកចេញបាន តែពេលគ្មានប៉ារ៉ាម៉ែត្រតាមពីក្រោយប៉ុណ្ណោះ ។ ឧទាហរណ៍ ក្នុងអនុគមន៍មួយមានបួនប៉ារ៉ាម៉ែត្រ ដែលប៉ារ៉ាម៉ែត្រពីរចុងក្រោយ "ស្រេចចិត្ត" អ្នកអាចយកចេញប៉ារ៉ាម៉ែត្រទី ៤ ឬប៉ារ៉ាម៉ែត្រទី ៣ និងទី ៤ ប៉ុន្តែអ្នកមិនអាចយកចេញប៉ារ៉ាម៉ែត្រទី ៣ តែឯងទេ ។
ឧទាហរណ៍
=OFFSET(A1;2;2) ត្រឡប់តម្លៃនៅក្នុងក្រឡា C3 (A1 បានផ្លាស់ទីដោយជួរដេក និងជួរឈរពីរចុះក្រោម) ។ ប្រសិនបើ C3 មានតម្លៃ 100 អនុគមន៍នេះត្រឡប់តម្លៃ 100 ។
=OFFSET(B2:C3;1;1) ត្រឡប់សេចក្ដីយោងទៅ B2:C3 បានផ្លាស់ទីចុះក្រោមដោយជួរដេក 1 និងជួរឈរមួយទៅស្ដាំ (C3:D4) ។
=OFFSET(B2:C3;-1;-1) ត្រឡប់សេចក្ដីយោងទៅ B2:C3 បានផ្លាស់ទីឡើងលើដោយជួរដេក 1 និងជួរឈរមួយទៅឆ្វេង(A1:B2) ។
=OFFSET(B2:C3;0;0;3;4) ត្រឡប់សេចក្ដីយោងទៅ B2:C3 បានផ្លាស់ប្ដូរទំហំទៅជួរដេក 3 និងជួរឈរ 4 (B2:E4) ។
=OFFSET(B2:C3;1;0;3;4) ត្រឡប់សេចក្ដីយើងទៅ B2:C3 បានផ្លាស់ទីចុះក្រោមដោយជួរដេកមួយ បានផ្លាស់ប្ដូរទំហំទៅជួរដេក 3 និងជួរឈរ ៤ (B2:E4) ។
=SUM(OFFSET(A1;2;2;5;6))កំណត់ផ្ទៃសរុបដែលចាប់ផ្ដើមនៅក្នុងក្រឡា C3 និងមានកម្ពស់ 5 ជួរដេក និងទទឹង 6 ជួរឈរ (area=C3:H7) ។
If the width or height is included, the OFFSET function returns a range and thus must be entered as an array formula. If both the width and height are missing, a cell reference is returned. |
ROW
ត្រឡប់លេខជួរដេកនៃសេចក្តីយោងក្រឡាមួយ ។ បើសេចក្តីយោងជាក្រឡាមួយ នោះវាត្រឡប់លេខជួរដេកនៃក្រឡា ។ បើសេចក្តីយោងជាជួរក្រឡាមួយ នោះវាត្រឡប់លេខជួរដេកត្រូវគ្នាក្នុង អារេ មួយជួរឈរ បើរូបមន្តត្រូវបានបញ្ចូល ជារូបមន្តអារេមួយ ។ បើអនុគមន៍ ROW ជាមួយសេចក្តីយោងជួរមួយមិនត្រូវបានប្រើក្នុងរូបមន្តអារេ នោះមានតែលេខជួរដេកនៃក្រឡាជួរដំបូងប៉ុណ្ណោះ នឹងត្រូវបានត្រឡប់ ។
វាក្យសម្ពន្ធ
ROW(សេចក្ដីយោង)
សេចក្តីយោង ជាក្រឡាមួយ តំបន់មួយ ឬឈ្មោះតំបន់មួយ ។
បើអ្នកមិនចង្អុលបង្ហាញសេចក្តីយោងមួយ នោះលេខជួរដេកនៃក្រឡាដែលរូបមន្តត្រូវបានបញ្ចូលនឹងត្រូវបានរកឃើញ ។ LibreOffice Calc កំណត់សេចក្តីយោងទៅក្រឡាបច្ចុប្បន្នដោយស្វ័យប្រវត្តិ ។
ឧទាហរណ៍
=ROW(B3) ត្រឡប់ 3 ពីព្រោះសេចក្ដីយោង យោងទៅជួរដេកទីបីនៅក្នុងតារាង ។
{=ROW(D5:D8)} ត្រឡប់អារ៉េជួរឈរតែមួយ (5, 6, 7, 8) ពីព្រោះសេចក្ដីយោងបានបញ្ជាក់មានជួរដេក ៥ តាមរយៈ ៨ ។
=ROW(D5:D8) ត្រឡប់ 5 ពីព្រោះអនុគមន៍ ROW មិនត្រូវបានប្រើជារូបមន្តអារ៉េ និងមានតែលេខនៃជួរដេកដំបូងរបស់សេចក្ដីយោងត្រូវបានត្រឡប់ ។
{=ROW(A1:E1)} និង =ROW(A1:E1) ពួកវាទាំងពីរត្រឡប់ 1 ពីព្រោះសេចក្ដីយោងមានតែជួរដេក 1 ជាជួរឈរទី ១ នៅក្នុងតារាង ។ (ពីព្រោះផ្ទៃជួរដេកតែមួយ មានតែចំនួនជួរដេកមួយ វាមិនខុសគ្នាទេ ថាតើត្រូវប្រើរូបមន្តជារូបមន្តអារ៉េដែរឬក៏អត់ ។)
=ROW() ត្រឡប់ 3 ប្រសិនបើរូបមន្តត្រូវបានបញ្ចូលនៅក្នុងជួរដេក 3 ។
{=ROW(Rabbit)} ត្រឡប់អារ៉េជួរឈរតែមួយ (1, 2, 3) ប្រសិនបើ "Rabbit" គឺជាផ្ទៃដែលឈ្មោះ (C1:D3) ។
ROWS
ត្រឡប់ចំនួនជួរដេកក្នុងសេចក្តីយោង ឬអារេមួយ ។
វាក្យសម្ពន្ធ
ROWS(អារ៉េ)
អារ៉េ គឺជាសេចក្ដីយោង ឬផ្ទៃដែលមានឈ្មោះ ដែលចំនួនជួរដេកសរុបរបស់វាត្រូវបានកំណត់ ។
ឧទាហរណ៍
=Rows(B5) ត្រឡប់ 1 ពីព្រោះក្រឡាមានតែជួរដេកមួយប៉ុណ្ណោះ ។
=ROWS(A10:B12) ត្រឡប់ 3 ។
=ROWS(Rabbit) ត្រឡប់ 3 ប្រសិនបើ "Rabbit" គឺជាផ្ទៃដែលមានឈ្មោះ (C1:D3) ។
SHEET
ត្រឡប់លេខសន្លឹកនៃសេចក្តីយោងមួយ ឬខ្សែអក្សរមួយដែលតំណាងឲ្យឈ្មោះសន្លឹកមួយ ។ បើអ្នកមិនបញ្ចូលប៉ារ៉ាម៉ែត្រ លទ្ធផលគឺជាលេខសន្លឹកនៃសៀវភៅបញ្ជីដែលមានរូបមន្ត ។
វាក្យសម្ពន្ធ
SHEET(សេចក្តីយោង)
សេចក្តីយោង ស្រេចចិត្ត និងជាសេចក្តីយោងទៅក្រឡាមួយ តំបន់មួយ ឬខ្សែអក្សរឈ្មោះសន្លឹកមួយ ។
ឧទាហរណ៍
=SHEET(Sheet2.A1) ត្រឡប់ 2 ប្រសិនបើ Sheet2 គឺជាសន្លឹកទីពីរនៅក្នុងឯកសារសៀវភៅបញ្ជី ។
SHEETS
កំណត់ចំនួនសន្លឹកក្នុងសេចក្តីយោងមួយ ។ បើអ្នកមិនបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ វានឹងត្រឡប់ចំនួនសន្លឹកក្នុងឯកសារបច្ចុប្បន្ន ។
វាក្យសម្ពន្ធ
SHEETS(សេចក្តីយោង)
សេចក្តីយោង ជាសេចក្តីយោងទៅសន្លឹក ឬតំបន់មួយ ។ ប៉ារ៉ាម៉ែត្រនេះគឺស្រេចចិត្ត ។
ឧទាហរណ៍
=SHEETS(Sheet1.A1:Sheet3.G12) ត្រឡប់ 3 ប្រសិនបើសន្លឹក 1 សន្លឹក 2 និងសន្លឹក 3 មាននៅក្នុងលំដាប់ដែលបានបង្ហាញ ។
STYLE
Applies a style to the cell containing the formula. After a set amount of time, another style can be applied. This function always returns the value 0, allowing you to add it to another function without changing the value. Together with the CURRENT function you can apply a color to a cell depending on the value. For example: =...+STYLE(IF(CURRENT()>3;"red";"green")) applies the style "red" to the cell if the value is greater than 3, otherwise the style "green" is applied. Both cell formats have to be defined beforehand.
វាក្យសម្ពន្ធ
STYLE("រចនាប័ទ្ម"; ពេលវេលា; "រចនាប័ទ្ម 2")
រចនាប័ទ្ម ជាឈ្មោះនៃរចនាប័ទ្មក្រឡាមួយដែលបានផ្តល់តម្លៃទៅក្រឡា ។ ឈ្មោះរចនាប័ទ្មត្រូវតែត្រូវបានបញ្ចូលក្នុងសញ្ញាសម្រង់ ។
ពេលវេលា ជាជួរពេលវេលាស្រេចចិត្តគិតជាវិនាទី ។ បើបាត់ប៉ារ៉ាម៉ែត្រនេះ រចនាប័ទ្មនឹងមិនត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីបានហុចចំនួនពេលវេលាពិតប្រាកដ ។
រចនាប័ទ្ម 2 គឺជាឈ្មោះជម្រើសរបស់រចនាប័ទ្មក្រឡាបានផ្ដល់ទៅក្រឡា បន្ទាប់ពីចំនួនពេលវេលាពិតប្រាកដបានចម្លង ។ ប្រសិនបើប៉ារ៉ាម៉ែត្រនេះបាត់ "លំនាំដើម" ត្រូវបានសន្មត់ ។
ក្នុងអនុគមន៍ LibreOffice Calc ប៉ារ៉ាម៉ែត្រដែលសម្គាល់ជា "ស្រេចចិត្ត" អាចយកចេញបាន តែពេលគ្មានប៉ារ៉ាម៉ែត្រតាមពីក្រោយប៉ុណ្ណោះ ។ ឧទាហរណ៍ ក្នុងអនុគមន៍មួយមានបួនប៉ារ៉ាម៉ែត្រ ដែលប៉ារ៉ាម៉ែត្រពីរចុងក្រោយ "ស្រេចចិត្ត" អ្នកអាចយកចេញប៉ារ៉ាម៉ែត្រទី ៤ ឬប៉ារ៉ាម៉ែត្រទី ៣ និងទី ៤ ប៉ុន្តែអ្នកមិនអាចយកចេញប៉ារ៉ាម៉ែត្រទី ៣ តែឯងទេ ។
ឧទាហរណ៍
=STYLE("Invisible";60;"Default") ធ្វើទ្រង់ទ្រាយក្រឡាជាទ្រង់ទ្រាយថ្លាសម្រាប់រយៈពេល ៦០ វិនាទី បន្ទាប់ពីឯកសារត្រូវបានគណនាឡើងវិញ ឬផ្ទុក បន្ទាប់ទ្រង់ទ្រាយលំនាំដើមត្រូវបានផ្ដល់ ។ ទ្រង់ទ្រាយក្រឡាទាំងពីរត្រូវតែបានកំណត់ទុកជាមុន ។
ព្រោះថា STYLE() មានតម្លៃត្រឡប់ជាលេខសូន្យ តម្លៃត្រឡប់នេះត្រូវបានបន្ថែមខាងចុងទៅខ្សែអក្សរ ។ វាអាចត្រូវបានជៀសវាងប្រើ T() ដូចក្នុងឧទាហរណ៍ដូចខាងក្រោម
="Text"&T(STYLE("myStyle"))
សូមមើល CURRENT() សម្រាប់ឧទាហរណ៍ផ្សេងទៀត ។
VLOOKUP
Vertical search with reference to adjacent cells to the right. This function checks if a specific value is contained in the first column of an array. The function then returns the value in the same row of the column named by Index. If the Sorted parameter is omitted or set to TRUE or one, it is assumed that the data is sorted in ascending order. In this case, if the exact SearchCriterion is not found, the last value that is smaller than the criterion will be returned. If Sorted is set to FALSE or zero, an exact match must be found, otherwise the error Error: Value Not Available will be the result. Thus with a value of zero the data does not need to be sorted in ascending order.
វាក្យសម្ពន្ធ
=VLOOKUP(SearchCriterion; Array; Index; Sorted)
លក្ខខណ្ឌស្វែងរក គឺជាតម្លៃបានស្វែងរកនៅក្នុងជួរឈរទី ១ នៃអារ៉េ ។
អារ៉េ គឺជាសេចក្ដីយោង ដែលត្រូវប្រៀបធៀបយ៉ាងហោចណាស់ជួរឈរពីរ ។
សន្ទស្សន៍ គឺជាចំនួនជួរឈរនៅក្នុងអារ៉េ ដែលមានតម្លៃត្រូវត្រឡប់ ។ ជួរឈរទី ១ មានលេខ 1 ។
Sorted is an optional parameter that indicates whether the first column in the array is sorted in ascending order. Enter the Boolean value FALSE or zero if the first column is not sorted in ascending order. Sorted columns can be searched much faster and the function always returns a value, even if the search value was not matched exactly, if it is between the lowest and highest value of the sorted list. In unsorted lists, the search value must be matched exactly. Otherwise the function will return this message: Error: Value Not Available.
ឧទាហរណ៍
You want to enter the number of a dish on the menu in cell A1, and the name of the dish is to appear as text in the neighboring cell (B1) immediately. The Number to Name assignment is contained in the D1:E100 array. D1 contains 100, E1 contains the name Vegetable Soup, and so forth, for 100 menu items. The numbers in column D are sorted in ascending order; thus, the optional Sorted parameter is not necessary.
បញ្ចូលរូបមន្តខាងក្រោមក្នុង B1 ៖
=VLOOKUP(A1;D1:E100;2)
ពេលអ្នកបញ្ចូលចំនួនមួយក្នុង A1 B1 នឹងបង្ហាញអត្ថបទត្រូវគ្នាដែលមានក្នុងជួរឈរទីពីរនៃសេចក្តីយោង D1:E100 ។ ការបញ្ចូលលេខដែលមិនមាន នឹងបង្ហាញអត្ថបទដែលមានលេខបន្ទាប់ទៅក្រោម ។ ដើម្បីរារាំងបាតុភូតនេះ បញ្ចូល មិនពិត ជាប៉ារ៉ាម៉ែត្រចុងក្រោយក្នុងរូបមន្ត ដូច្នេះសារកំហុសនឹងត្រូវបានបង្កើត ពេលដែលលេខមិនមានត្រូវបានបញ្ចូល ។