អនុគមន៍​សៀវភៅ​បញ្ជី

From LibreOffice Help
Jump to: navigation, search

ភាគ​នេះ​មាន​​ការ​រំលោះ​នៃ​​ សៀវ​ភៅ​បញ្ជី​​ អនុគមន៍​រួម​ជា​ឧទាហរណ៍​ ។

បញ្ចូល - អនុគមន៍ - ប្រភេទសៀវភៅ​បញ្ជី

Contents

GETPIVOTDATA

អនុគមន៍ GETPIVOTDATA ត្រឡប់​តម្លៃ​លទ្ធផល​ពី​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ ។ តម្លៃ​គឺ​ត្រូវ​បាន​ដាក់ ដោយ​ប្រើ​វាល និង​ឈ្មោះ​ធាតុ ដូច្នេះ​វា​ត្រឹមត្រូវ ប្រសិន​បើ​​ប្លង់​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ​ផ្លាស់​ប្ដូរ ។​

វាក្យ​សម្ពន្ធ​​

ការ​កំណត់​វាក្យ​សម្ព័ន្ធ​ផ្សេងគ្នា​ពីរ អាច​ត្រូបាន​ប្រើ ៖

GETPIVOTDATA(វាល​គោលដៅ តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ [ វាល ១; ធាតុ ១; ... ])

GETPIVOTDATA(តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ កម្រិត)​

វាក្យ​សម្ព័ន្ធ​ទីពីរ គឺ​ត្រូវបាន​សន្មត់​ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ​ពិត​ពីរ​ត្រូវ​បាន​ផ្ដល់ ដែល​ប៉ារ៉ាម៉ែត្រ​ដំបូង​ជា​ក្រឡា ឬ​សេចក្ដី​យោង​ជួរក្រឡា ។ វាក្យ​សម្ព័ន្ធ​ទីមួយ គឺ​ត្រូបាន​សន្មត់​នៅ​ក្នុង​ករណី​ផ្សេងទៀត​ទាំងអស់ ។ អ្នក​ជំនួយការ​អនុគមន៍ បង្ហាញ​វាក្យ​សម្ព័ន្ធ​ទីមួយ ។

វាក្យ​សម្ពន្ធ​ទីមួយ

វាល​គោលដៅ គឺ​ជា​ខ្សែអក្សរ​ដែល​ជ្រើស​វាល​ទិន្នន័យ​របស់តារាង​អ្នក​ជំនួយការ​ទិន្នន័យ​មួយ​ក្នុង​ចំណោម​វាល​ទាំងនេះ ។ ខ្សែអក្សរ​អាច​​ជា​ឈ្មោះ​របស់​ជួរឈរ​ប្រភព ឬ​ឈ្មោះ​វាល​ទិន្នន័យ​ត្រូវ​បានបង្ហាញ​នៅ​ក្នុង​តារាង (ដូច​ជា"Sum - Sales") ។​

តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ គឺ​ជា​សេចក្ដី​យោង​ទៅ​ក្រឡា ឬ​ជួរ​ក្រឡា​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ ឬ​មាន​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ ។ ប្រសិន​បើ​ជួរ​ក្រឡា​មាន​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ​​មួយ​ចំនួន​ នោះ​តារាង​ដែល​បាន​បង្កើត​ចុងក្រោយ​គេ គឺ​ត្រូវ​បាន​ប្រើ ។​

ប្រសិន​បើ​មិនបាន​ផ្ដល់​គូ Field n / Item n ទេ នោះ​ការ​សរុប​រួម​គឺ​ត្រូវ​បាន​ត្រឡប់ ។ បើ​មិន​ដូចនោះ គូ​នីមួយៗ​បន្ថែម​ការ​កម្រិត ដែល​លទ្ធផល​ត្រូវតែពេញចិត្ត ។​ Field n គឺ​ជា​ឈ្មោះ​វាល​ពី​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ ។ Item n គឺ​ជា​ឈ្មោះ​នៃ​ធាតុ​ពី​វាល​នោះ ។

ប្រសិន​បើ​តារាង​អ្នក​ជំនួយ​ការ​មាន​តែ​តម្លៃ​លទ្ធផល​ទោល ដែល​បំពេញ​ការ​កម្រិត ឬ​លទ្ធផល​សរុប​រង ដែល​សង្ខេប​តម្លៃ​ផ្គូផ្គង​ទាំងអស់ នោះ​​លទ្ធផល​នោះ​គឺ​ត្រូវ​បាន​ត្រឡប់ ។ ប្រសិនបើ​មិន​មាន​លទ្ធផល​ផ្គូផ្គង ឬ​គ្មាន​សរុប​រង​សម្រាប់​ពួកគេ នោះ​កំហុស​គឺ​ត្រូវ​បាន​ត្រឡប់ ។ លក្ខខណ្ឌ​ទាំងនេះ អនុវត្ត​ចំពោះ​លទ្ធផល​ដែល​បាន​រួមបញ្ចូល​នៅ​ក្នុង​តារាង​តារាង​អ្នក​ជំនួយ​ការ​ប៉ុណ្ណោះ ។

ប្រសិន​បើ​ទិន្នន័យ​ប្រភព​មាន​ធាតុ ដែល​បាន​លាក់​ដោយ​ការ​កំណត់​នៃ​តារាង​អ្នក​ជំនួយ​ការ​ នោះ​ពួកវា​នឹង​ត្រូវ​បាន​មិនអើពើ ។ លំដាប់​គូ​វាល​/​ធាតុ​គឺ​មិន​សំខាន់ទេ ។ ឈ្មោះ​វាល និង​ធាតុ គឺ​មិន​ប្រកាន់​តួអក្សរ​តូច​ធំ​ទេ ។

ប្រសិន​បើ​គ្មាន​ការ​កម្រិត​សម្រាប់​​វាល​ទំព័រ​ដែល​បាន​ផ្ដល់ តម្លៃ​ដែល​បាន​ជ្រើស​របស់​វាល​គឺ​ត្រូវ​បាន​ប្រើ​ទាំងស្រុង ។ ប្រសិន​បើ​ការ​កម្រិត​សម្រាប់​វាល​ទំព័រ​ត្រូវ​បាន​ផ្ដល់ នោះ​គឺ​វា​ផ្គូផ្គង​នឹង​តម្លៃ​ដែល​បាន​ជ្រើស​របស់​វាល​យ៉ាង​ច្រើន ឬ​កំហុស​ត្រូវ​បាន​ត្រឡប់ ។ វាល​ទំព័រ គឺ​ជា​វាល​នៅ​កំពូល​ឆ្វេង​នៃ​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ ដែល​បង្កើត​ដោយ​ប្រើ​ផ្ទៃ "វាល​ទំព័រ" នៃ​ប្រអប់​ប្លង់​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ ។ ពី​វាល​ទំព័រ​នីមួយៗ ធាតុ (តម្លៃ) គឺ​អាច​ត្រូវ​បាន​ជ្រើស ដែល​មានន័យថា មានតែ​ធាតុ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រួមបញ្ចូល​ក្នុង​ការ​គណនា ។

តម្លៃ​សរុប​រង ពី​តារាង​អ្នក​ជំនួយ​ការ​គឺ​ត្រូវ​បាន​ប្រើ​តែ​នៅ​ពេល​ដែល​ពួកវា​ប្រើ​អនុគមន៍​"ស្វ័យប្រវត្តិ" (លើកលែង​តែ​ពេល​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ការ​កម្រិត​ប៉ុណ្ណោះ សូម​មើល វាក្យ​សម្ពន្ធ​ទីពីរ ខាងក្រោយ) ។

វាក្យ​សម្ពន្ធ​ទី​ពីរ

តារាង​អ្នក​ជំនួយ​ការ មាន​អត្ថន័យ​ដូចគ្នា​ក្នុង​វាក្យ​សម្ពន្ធ​ទី​មួយ​ដែរ ។

ការ​កម្រិត គឺ​ជា​បញ្ជី​ដែល​បាន​បំបែក​ដោយ​ចន្លោះ ។ ធាតុ​អាចត្រូវបាន​ស្រង់ (សញ្ញា​សម្រង់​តែមួយ) ។ ខ្សែអក្សរ​ទាំងមូល​គឺ​ត្រូវតែ​ដាក់​នៅ​ក្នុង​សញ្ញា​សម្រង់ (សញ្ញា​សម្រង់​ទ្វេ) លុះត្រា​តែ​អ្នក​យោង​ខ្សែអក្សរ​ពី​ក្រឡា​ផ្សេងទៀត ។

ធាតុ​មួយ អាច​ជា​ឈ្មោះ​វាល​ទិន្នន័យ ។ ឈ្មោះ​វាល​ទិន្នន័យ គឺ​អាច​ទុក​ឲ្យ​នៅ​ដដែល ប្រសិន​បើ​តារាង​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ​មាន​វាល​ទិន្នន័យ​តែមួយ បើ​មិន​ដូចនោះ​ទេ វា​គឺ​ត្រូវតែ​បង្ហាញ ។

ធាតុ​ផ្សេងទៀត​នីមួយៗ បញ្ជាក់​ការ​កម្រិត​នៅ​ក្នុង​សំណុំ​បែបបទ វាល[ធាតុ] (ជាមួយ​តួអក្សរ​តម្លៃ​ត្រង់ [ និង ]) ឬ​តែ ធាតុ ប្រសិន​បើ​ឈ្មោះ​ធាតុ​គឺ​មានតែ​មួយ​គត់​ក្នុង​វាល​ទាំងអស់ ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​តារាង​​អ្នក​ជំនួយ​ការ​ទិន្នន័យ ។

ឈ្មោះ​អនុគមន៍​អាច​ត្រូវ​បាន​បន្ថែម​នៅ​ក្នុង​ទម្រង់វាល[ធាតុ;អនុគមន៍]\ ដែល​នឹង​បណ្ដាល​ឲ្យ​មាន​កា​របង្ខំ​ដើម្បី​ផ្គូផ្គង​តែ​នឹង​តម្លៃ​នៃ​កា​រសរុប​រង​ដែល​ប្រើ​អនុគមន៍​នោះ ។ ឈ្មោះ​អនុគមន៍​​ដែល​អាច​ប្រើ​បានគឺ Sum, Count, Average, Max, Min, Product, Count (សម្រាប់​តែ​លេខ), StDev (Sample), StDevP (Population), Var (Sample), and VarP (Population), ប្រកាន់​អក្សរ​តូចធំ ។

VLOOKUP

ស្វែងរក​បញ្ឈរ​ជា​មួយ​សេចក្ដីយោង​ទៅ​ក្រឡា​ដែលនៅ​ជាប់​ទៅ​ខាង​ស្ដាំ ។ អនុគមន៍​ពិនិត្យមើល ប្រសិន​បើ​តម្លៃ​ជាក់លាក់​មាន​នៅ​ក្នុង​ជួរឈរ​ទី ១ នៃ​អារ៉េ ។ បន្ទាប់​មក​អនុគមន៍​នេះ ត្រឡប់​តម្លៃ​នៅ​ក្នុងជួរដេក​តែ​មួយ​ នៃជួរឈរ​​ដែល​បាន​ដាក់​ឈ្មោះ​ដោយ លិបិក្រម ។ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រលំដាប់​តម្រៀប ត្រូវ​បាន​លុប ឬ​កំណត់ពិត ឬ​ ១ វា​ត្រូវ​បានសន្មត់​ថា​ទិន្នន័យ​ត្រូវ​បាន​តម្រៀប​តាម​លំដាប់​ឡើង ។ ក្នុងករណី​នេះ ប្រសិនបើ​ពិត លក្ខខណ្ឌ​ស្វែងរក រក​មិន​ឃើញ​ទេ តម្លៃ​ចុងក្រោយ​គឺ​តូច​ជាង​លក្ខខណ្ឌ​ដែល​នឹង​ត្រូវ​បាន​ត្រឡប់ ។ប្រសិនបើ លំដាប់​តម្រៀប ត្រូវ​បានកំណត់​ទៅ​មិន​ពិត ឬ​សូន្យ កា​រផ្គូផ្គង​ពិតប្រាកដ​ត្រូវ​តែ​រក​ឃើញ បើ​មិន​ដូច្នេះ​ទេ កំហុស កំហុស ៖តម្លៃ​មិនអាច​ប្រើ​បាន នឹង​ជា​លទ្ធផល ។ ដូច្នេះ ជាមួយ​តម្លៃ​សូន្យ​ទិន្នន័យ មិន​ត្រូវ​បាន​តម្រៀប​ក្នុង​លំដាប់​ឡើង​ទេ ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

=VLOOKUP(លក្ខខណ្ឌ​ស្វែងរក; អារ៉េ; លិបក្រម; លំដាប់​តម្រៀប)

លក្ខខណ្ឌ​ស្វែងរក គឺ​ជា​តម្លៃ​បាន​ស្វែងរក​នៅ​ក្នុង​ជួរឈរ​​ទី ១ នៃ​អារ៉េ ។

អារ៉េ គឺ​ជា​សេចក្ដី​យោង ដែល​ត្រូវ​ប្រៀបធៀប​យ៉ាង​ហោចណាស់​ជួរឈរ​ពីរ ។

សន្ទស្សន៍ គឺ​ជា​ចំនួន​ជួរឈរ​នៅ​ក្នុង​អារ៉េ​ ដែល​មាន​តម្លៃ​ត្រូវ​ត្រឡប់ ។ ជួរឈរ​ទី ១ មានលេខ 1 ។

លំដាប់​តម្រៀប គឺ​ជា​ប៉ារ៉ាម៉ែត្រ​ជា​ជម្រើស​ដែល​បង្ហាញ​ថាតើ​ជួរឈរ​នៅ​ក្នុង​អារ៉េ​ត្រូវ​បាន​តម្រៀប​ក្នុង​លំដាប់​ឡើង ។ បញ្ចូល​តម្លៃប៊ូលីន​មិនពិត ឬ​សូន្យ ប្រសិន​បើ​ជួរឈរ​ទី ១ មិន​ត្រូវ​បាន​តម្រៀប​ក្នុង​លំដាប់​ឡើង​ទេ ។ ជួរឈរ​ដែល​បាន​តម្រៀប​អាច​ត្រូវ​បាន​ស្វែងរក​លឿន​ជាង និង​អនុគមន៍​តែងតែត្រឡប់​តម្លៃ សូម្បី​តែ​សម្លៃ​ស្វែងរក​មិន​ត្រូវ​បនផ្គូផ្គង​យ៉ាង​ជាក់លាក់​ក៏​ដោយ ប្រសិ​នបើ​វា​នៅ​ចន្លោះ​តម្លៃ​ទាបបំផុត និង​ខ្ពស់​បំផុត​នៃ​បញ្ជី​ដែល​បាន​តម្រៀប ។ នៅ​ក្នុង​បញ្ជី​ដែលមិន​បាន​តម្រៀប តម្លៃ​ស្វែងរក​ត្រូវតែ​បាន​ផ្គូផ្គង​យ៉ាង​ជាក់លាក់ ។ បើ​មិន​ដូច្នេះ​ទេ អនុគមន៍​នឹង​ត្រឡប់​សារ​នេះ ៖ កំហុស ៖ តម្លៃ​មិន​អាច​ប្រើ​បាន​ទេ ។

កា​រ​ដោះស្រាយ​ក្រឡា​ទទេ

ឧទាហរណ៍

អ្នក​ចង់​បញ្ចូល​ចំនួន​ចាន​នៅ​លើ​ម៉ឺនុយ​នៅ​ក្នុង​ក្រឡា A1 និង​ឈ្មោះ​ចាន​គឺ​ត្រូវ​បង្ហាញ​ជា​អត្ថបទ​នៅ​ក្នុង​ក្រឡា​ជិតខាង (B1) ភ្លាមៗ ។ ចំនួន​​ទៅ​កា​រផ្ដល់​ឈ្មោះ​មាន​នៅ​ក្នុង​អារ៉េ D1:E100 ។ D1 មាន 100 E1 មាន​ឈ្មោះ ស៊ុប​បន្ថែ និង​ដូច្នេះ សម្រាប់​ 100 ធាតុ​ម៉ឺនុយ ។ ចំនួន​នៅ​ក្នុង​ជួរឈរ​ D ត្រូវ​បាន​តម្រៀប​ក្នុង​លំដាប់​ឡើង ដូច្នេះ ជា​ជម្រើស​ប៉ារ៉ាម៉ែត្រ លំដាប់​តម្រៀប មិន​ចាំបាច់ ។

បញ្ចូល​រូបមន្ត​ខាង​ក្រោម​ក្នុង B1 ៖

=VLOOKUP(A1;D1:E100;2)

ពេល​អ្នក​បញ្ចូល​ចំនួន​មួយ​ក្នុង A1 B1 នឹង​បង្ហាញ​អត្ថបទ​ត្រូវ​គ្នា​ដែល​មាន​ក្នុង​ជួរ​ឈរ​ទី​ពីរ​នៃ​សេចក្តី​យោង D1:E100 ។ ការ​បញ្ចូល​លេខ​ដែល​មិន​មាន នឹង​បង្ហាញ​អត្ថបទ​ដែល​មាន​លេខ​បន្ទាប់​ទៅ​ក្រោម ។​ ដើម្បី​រារាំង​បាតុភូត​នេះ បញ្ចូល មិន​ពិត ជា​ប៉ារ៉ាម៉ែត្រ​ចុង​ក្រោយ​ក្នុង​រូបមន្ត ដូច្នេះ​សារ​កំហុស​នឹង​ត្រូវ​បាន​បង្កើត ពេល​ដែល​លេខ​មិន​មាន​ត្រូវ​បាន​បញ្ចូល ។

COLUMNS

ត្រឡប់​ចំនួន​ជួរ​ឈរ​ក្នុង​សេចក្តី​យោង​ដែល​បាន​ផ្តល់ ។

វាក្យ​សម្ពន្ធ​​

COLUMNS(អារ៉េ)

អារ៉េ គឺ​ជា​សេចក្ដិ​យោង​ទៅ​ជួរ​ក្រឡា ដែល​​ចំនួន​សរុប​របស់វា​នៃ​ជួរឈរ​ត្រូវ​បានរក​​ឃើញ ។ អាគុយម៉ង់​ក៏​អាច​ជា​ក្រឡា​តែ​មួយ​ដែរ ។

ឧទាហរណ៍

=COLUMNS(B5) ត្រឡប់ 1 ពីព្រោះ​ក្រឡា​មានតែ​ជួរឈរ​មួយ​ប៉ុណ្ណោះ ។

=COLUMNS(A1:C5) ស្មើ 3 ។ សេចក្ដី​យោង​មាន​ជួរឈរ​ចំនួន​បី ។

=COLUMNS(Rabbit) ត្រឡប់ 2 ប្រសិន​បើ Rabbit គឺ​ជា​ជួរ​ដែល​មាន​​ឈ្មោះ (C1:D3) ។

COLUMN

ត្រឡប់​លេខ​ជួរ​ឈរ​នៃ​សេចក្តី​យោង​ក្រឡា​មួយ ។ បើ​សេចក្តី​យោង​ជា​​ក្រឡា​មួយ នោះ​លេខ​ជួរ​ឈរ​នៃ​ក្រឡា​ត្រូវ​បាន​ត្រឡប់ ។ បើ​ប៉ារ៉ាម៉ែត្រ​ជា​តំបន់​ក្រឡា​មួយ លេខ​ជួរ​ឈរ​ត្រូវ​គ្នា​នឹង​ត្រូវ​បាន​ត្រឡប់​ជា អារេ​មួយ​ជួរ​ដេក បើ​រូបមន្ត​ត្រូវ​បាន​បញ្ចូល ជា​រូបមន្ត​អារេ​មួយ ។ បើ​អនុគមន៍ COLUMN ជាមួយ​ប៉ារ៉ាម៉ែត្រ​សេចក្តី​យោង​តំបន់ មិន​ត្រូវ​បាន​ប្រើ​សម្រាប់​រូបមន្ត​អារេ នោះ​មាន​តែ​លេខ​ជួរ​ឈរ​នៃ​ក្រឡា​ដំបូង​ក្នុង​តំបន់​ប៉ុណ្ណោះ​ត្រូវ​បាន​កំណត់ ។

វាក្យ​សម្ពន្ធ​​

COLUMN(សេចក្ដីយោង)

សេចក្តី​យោង ជា​សេចក្តី​យោង​ទៅ​ក្រឡា ឬ​តំបន់​ក្រឡា​មួយ​ដែល​លេខ​ជួរ​ឈរ​ទី​មួយ​របស់​វា ត្រូវ​បាន​រកឃើញ ។

បើ​មិន​មាន​សេចក្តី​យោង​ត្រូវ​បាន​បញ្ចូល នោះ​លេខ​ជួរ​ឈរ​នៃ​ក្រឡា​ដែល​រូបមន្ត​ត្រូវ​បាន​បញ្ចូល នឹង​ត្រូវ​បាន​រកឃើញ ។ LibreOffice Calc កំណត់​សេចក្តី​យោង​ទៅ​ក្រឡា​បច្ចុប្បន្ន​ដោយ​ស្វ័យ​ប្រវត្តិ ។

ឧទាហរណ៍

=COLUMN(A1) ស្មើ 1 ។ ជួរឈរ A គឺ​ជា​ជួរឈរ​ដំបូង​នៅ​ក្នុង​តារាង ។

=COLUMN(C3:E3) ស្មើ 3 ។ ជួរឈរ C នៅ​ក្នុង​ជួរឈរ​ទី 3 ក្នុង​តារាង ។

=COLUMN(D3:G10) ត្រឡប់ 4 ពីព្រោះជួរឈរ D គឺ​ជា​ជួរឈរ​ទី ៤ នៅ​ក្នុង​តារាង​ និង​អនុគមន៍ COLUMN ​មិន​ត្រូវ​បាន​ប្រើ​ជា​រូបមន្ត​អារ៉េ​ ។ (ក្នុងករណី​នេះ តម្លៃ​ដំបូង​របស់អារ៉េ​តែងតែ​ត្រូវ​បាន​ប្រើ​ជា​លទ្ធផល ។)

{=COLUMN(B2:B7)} និង =COLUMN(B2:B7) ទាំង​ពីរ​ត្រឡប់ 2 ពីព្រោះ​សេចក្ដីយោង​មានតែ​ជួរឈរ B ជា​ជួរឈរ​ទី ២ នៅ​ក្នុង​​ តារាង ។ ពីព្រោះ​ផ្ទៃ​ជួរឈរ​​តែ​មួយ​មាន​តែ​លេខ​ជួរឈរ​តែ​មួយ​ប៉ុណ្ណោះ វា​មិន​ខុសគ្នា​ទេ ថាតើ​​រូបមន្ត​ត្រូវ​បាន​ប្រើ​ជា​រូបមន្ត​អារ៉េ ។

=COLUMN() ត្រឡប់ 3 ប្រសិនបើ​រូបមន្ត​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ជួរឈរ C ។

{=COLUMN(Rabbit)} ត្រឡប់​អារ៉េ​ជួរដេក​តែ​មួយ (3, 4) ប្រសិន​បើ"Rabbit" គឺ​ជា​ផ្ទៃ​ដែល​មាន​ឈ្មោះ (C1:D3) ។

INDIRECT

ត្រឡប់ សេចក្តី​យោង ដែល​បញ្ជាក់​លម្អិត​ដោយ​ខ្សែ​អត្ថបទ ។ អនុគមន៍​នេះ​ក៏​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ត្រឡប់​តំបន់​នៃ​ខ្សែ​អក្សរ​ដែល​ត្រូវ​គ្នា ។

ចំពោះ​អន្តរ​ប្រតិបត្តិ​រវាង​អនុគមន៍ ADDRESS និង INDIRECT គាំទ្រ​ប៉ារ៉ាម៉ែត្រ​ស្រេចចិត្ត ដើម្បី​បញ្ជាក់​ថាតើ​​គួរ​ប្រើ​ការ​កំណត់​អាសយដ្ឋាន R1C1 ជំនួស​ការ​កំណត់ A1 ធម្មតា​ឬ​អត់ ។

ចំពោះ ADDRESS ប៉ារ៉ាម៉ែត្រ​គឺ​ត្រូវបាន​បញ្ចូល​ជា​ប៉ារ៉ាម៉ែត្រ​ទី ៤ ដោយ​ប្ដូរ​ប៉ារ៉ាម៉ែត្រ​ឈ្មោះ​សន្លឹក​ស្រេចចិត្ត​ទៅ​ទីតាំង​ទី ៥ ។

ចំពោះ INDIRECT ម៉ារ៉ាម៉ែត្រ គឺ​ត្រូវបាន​បន្ថែម​ជា​ប៉ារ៉ាម៉ែត្រ​ទី ២ ។

ចំពោះ​អនុគមន៍​ទាំង​ពីរ ប្រសិន​បើ​បាន​បញ្ចូល​អនុគមន៍​ដែល​មាន​តម្លៃ ០ នោះ​ការ​កំណត់ R1C1 នឹង​ត្រូវបាន​ប្រើ ។ ប្រសិន​បើ​មិនបាន​ផ្ដល់​អាគុយម៉ង់ ឬ​មាន​តម្លៃ​ក្រៅ​ពី ០ នោះ​ការ​កំណត់ A1 នឹង​ត្រូវបាន​ប្រើ ។

ក្នុង​ករណី​ការ​កំណត់ R1C1 ADDRESS ត្រឡប់​ខ្សែអក្សរ​អាសយដ្ឋាន​ដោយប្រើ​សញ្ញា​ឧទាន '!' ជា​តួអក្សរ​បំបែក​ឈ្មោះ​សន្លឹក ហើយ INDIRECT រំពឹង​សញ្ញា​ឧទាន​ជា​តួអក្សរ​បំបែក​ឈ្មោះ​សន្លឹក ។ អនុគមន៍​ទាំង​ពីរ គឺ​នៅ​តែ​ប្រើ​សញ្ញា​ចំណុច '.' ជា​តួអក្សរ​បំបែក​ឈ្មោះ​ជាមួយ​នឹង​ការ​កំណត់ A1 ដដែល ។

នៅពេល​បើក​ឯកសារ​ពី​ទ្រង់ទ្រាយ ODF 1.0/1.1 អនុគមន៍​ដែល​បង្ហាញ​ឈ្មោះ​សន្លឹក​ជា​ប៉ារ៉ាម៉ែត្រ​ទី ៤ នឹង​ប្ដូរ​ឈ្មោះ​សន្លឹក​នោះ​ឲ្យ​ក្លាយ​ជា​ប៉ារ៉ាម៉ែត្រ​ទី ៥ ។ ប៉ារ៉ាម៉ែត្រ​ទី ៤ ដែល​មាន​តម្លៃ ១ នឹង​ត្រូវបាន​បញ្ចូល ។

នៅ​ពេល​រក្សាទុក​ឯកសារ​ជា​ទ្រង់ទ្រាយ ODF 1.0/1.1 ប្រសិន​បើ​អនុគមន៍ ADDRESS មាន​ប៉ារ៉ាម៉ែត្រ​ទី ៤ ប៉ារ៉ាម៉ែត្រ​នោះ​នឹង​ត្រូវ​បាន​យកចេញ ។

Note.png កុំ​រក្សាទុក​សៀវភៅ​បញ្ជី​ជា​ទ្រង់ទ្រាយ​ ODF 1.0/1.1 ចាស់ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ​ទី ៤ ថ្មី​របស់​អនុគមន៍ ADDRESS ត្រូវ​បាន​ប្រើ​ដោយ​តម្លៃ ០ ។
Note.png អនុគមន៍ INDIRECT គឺ​ត្រូវបាន​រក្សាទុក​ដោយ​គ្មាន​ការ​បំឡែង​ទៅជា​ទ្រង់ទ្រាយ ODF 1.0/1.1 ទេ ។ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ​ទីពីរ​ត្រូវបាន​បង្ហាញ កំណត់​ Calc ដែល​ចាស់​ជាង​នេះ នឹង​ត្រឡប់​កំហុស​សម្រាប់​អនុគមន៍​នោះ ។

វាក្យ​សម្ពន្ធ​​

INDIRECT(Ref; A1)

សេចក្ដីយោង តំណាង​សេចក្ដី​យោង​​ទៅ​ក្រឡា ឬ​ផ្ទៃ​មួយ (នៅ​ក្នុងទម្រង់​ជា​អត្ថបទ) សម្រាប់​ត្រូវ​រត់​មាតិកា ។

A1 (ជា​ជម្រើស) - ប្រសិន​បើ​កំណត់​ទៅ ០ នោះ​ការ​កំណត់ R1C1 នឹង​ត្រូវបាន​ប្រើ ។ ប្រសិន​បើ​គ្មាន​ប៉ារ៉ាម៉ែត្រ​នេះ ឬ​កំណត់​ទៅ​តម្លៃ​ផ្សេង​ក្រៅ​ពី ០ នោះ​ការ​កំណត់ A1 គឺ​ត្រូវបាន​ប្រើ ។

Note.png ប្រសិនបើ​អ្នក​បើក​សៀវភៅ​បញ្ជី​របស់ Excel មួយ ដែល​ប្រើ​អាសយដ្ឋាន​មិនផ្ទាល់ គណនា​ពី​អនុគមន៍​ខ្សែ​អក្សរ នោះ​អាសយដ្ឋាន​សន្លឹក​នឹង​មិន​ត្រូវ​បាន​បក​ប្រែដោយ​ស្វ័យ​ប្រវត្តិ​ឡើយ ។ ឧទាហរណ៍ អាសយដ្ឋាន​របស់ Excel ក្នុង​ INDIRECT("filename!sheetname"&B1) នឹង​មិន​ត្រូវ​បាន​បម្លែង​ជា​អាសយដ្ឋាន Calc ក្នុង INDIRECT("filename.sheetname"&B1) ឡើយ ។

ឧទាហរណ៍

=INDIRECT(A1) ស្មើ​នឹង 100 ប្រសិន​បើ A1 មាន C108 ជា​សេចក្ដី​យោង និង​ក្រឡា C108 មាន​តម្លៃ​របស់ 100 ។

=SUM(INDIRECT("a1:" & ADDRESS(1;3))) សរុប​ក្រឡា​នៅ​ក្នុង​ផ្ទៃ​របស់ A1 ទៅ​ក្រឡា​ដែលមាន​អាសយដ្ឋាន​បាន​កំណត់​ដោយ​ជួរដេក 1 និង​ជួរឈរ 3 ។ នេះ​មានន័យ​ថា​ផ្ទៃ A1:C1 ត្រូវ​បាន​សរុប ។

INDEX

INDEX ត្រឡប់​ជួររង​ បាន​បញ្ជាក់​ដោយ​លេខ​ជួរដេក និង​ជួរឈរ ឬ​លិបិក្រម​ជួរ​ជា​ជម្រើស ។ អាស្រ័យ​លើ​បរិបទ INDEX ត្រឡប់​សេចក្ដី​យោង ឬ​មាតិកា ។

វាក្យ​សម្ពន្ធ​​

INDEX(សេចក្ដីយោង; ជួរដេក; ជួរឈរ; ជួរ)

សេចក្ដី​យោង គឺ​ជា​សេចក្ដី​យោង បាន​បញ្ចូល​ដោយ​ផ្ទាល់ ឬ​ដោយ​បញ្ជាក់​ឈ្មោះ​ជួរ ។ ប្រសិន​បើ​សេចក្ដី​យោង​មាន​ជួរ​ជា​ច្រើន អ្នក​ត្រូវ​តែ​ដាក់​សេចក្ដី​យោង និង​ឈ្មោះ​ជួរ​ក្នុង​វង់​ក្រចក ។

ជួរ​ដេក (ជា​ជម្រើស) បង្ហាញ​លិបិក្រម​ជួរដេក​នៃ​ជួរ​សេចក្ដី​យោង សម្រាប់​ត្រឡប់តម្លៃ ។ ក្នុងករណី​សូន្យ (គ្មាន​ជួរដេកជាក់លាក់) ជួរដេកដែលយោង​ទាំងអស់​ត្រូវ​បាន​ត្រឡប់ ។

ជួរឈរ (ជា​ជម្រើស) បង្ហាញ​លិបិក្រម​ជួរឈរ​របស់​ជួរ​យោង ដែលត្រូវ​ត្រឡប់​តម្លៃ ។ ក្នុង​ករណី​សូន្យ (គ្មាន​ជួរឈរ​ជាក់លាក់​) ជួរឈរ​យោង​ទាំងអស់​ត្រូវ​បាន​ត្រឡប់ ។

ជួរ (ជា​ជម្រើស) តំណាង​លិបិក្រម​របស់​ជួររង ប្រសិនបើ​យោង​ទៅ​ជួរ​ជា​ច្រើន ។

ឧទាហរណ៍

=INDEX(Prices;4;1) ត្រឡប់​តម្លៃ​ពី​ជួរដេក 4 និង​ជួរឈរ 1 របស់​​ជួរ​មូលដ្ឋាន​ទិន្នន័យ បានកំណត់​ក្នុង ទិន្នន័យ - កំណត់ជាតម្លៃ ។

=INDEX(SumX;4;1) ត្រឡប់​តម្លៃ​ពី​ជួរ SumX នៅ​ក្នុង​ជួរដេក 4 និង​ជួរឈរ 1 ដូច​បានកំណត់​នៅ​ក្នុងបញ្ចូល - ឈ្មោះ - កំណត់ ។

=INDEX(A1:B6;1) ត្រឡប់​សេចក្ដីយោង​ទៅជួរដេក​ដំបូង​​នៃ A1:B6 ។

=INDEX(A1:B6;0;1) ត្រឡប់​សេចក្ដី​យោង​ទៅ​ជួរ​ឈរ​ដំបូង​របស់ A1:B6 ។

=INDEX((multi);4;1) បង្ហាញ​តម្លៃ​ដែល​មាននៅ​ក្នុង​ ៤ ជួរ​ដេក និង​ ១ ជួរឈរ​​តាម​លំដាប់​ជូរ​​ជា​ ​(ច្រើន) ដែល​អ្នក​បាន​ដាក់​ឈ្មោះ​នៅ​ខាង​ក្រោម បញ្ចូល​ - ឈ្មោះ​ - កំណត់​ ជា​ ច្រើន​ ។ ជួរ​ជា​ច្រើន​​មាន​ជួរ​បួន​ជ្រុង​ទ្រវែង​មួយ​ចំនួន ដែល​​ជួរ​បួន​ជ្រុង​ទ្រ​វែង​នីមួយ​ៗ​មាន​ ៤ ជួរ​ដេក​ និង​ ១ ជួរ​ឈរ​ ។​ ឥឡូវ​ បើ​អ្នក​ចង់​ ហៅ​ប្លុក​ទីពីរ​​នៃ​​ចំនួន​ជួរ​ដែល​បាន​បញ្ចូល​ជាច្រើន​នេះ​​ ជា ជូរ​ ប៉ារ៉ាម៉ែត្រ​ ។

=INDEX(A1:B6;1;1)បង្ហាញ​តម្លៃ​នៅ​​ខាង​ឆ្វេង​ផ្នែក​ខាង​លើ​របស់​ជួរ A1:B6 ។

=INDEX((multi);0;0;2) ត្រឡប់​សេចក្ដី​យោង​ទៅជួរ​ទីពីរ​នៃ​ជួរ​ជា​ច្រើន ។

ERRORTYPE

ត្រឡប់​លេខ​ដែល​ត្រូវ​គ្នា​ទៅ​នឹង តម្លៃ​កំហុស ដែល​កើតឡើង​ក្នុង​ក្រឡា​ផ្សេង​គ្នា ។ ដោយ​មាន​ជំនួយ​ពី​លេខ​នេះ អ្នក​អាច​បង្កើត​អត្ថបទ​សារ​កំហុស​មួយ ។

ប្រសិនបើ​កំហុស​កើត​ឡើង, អនុគមន៍​​​ត្រឡប់​តក្ក ឬ​តម្លៃ​ជា​លេខ។

Note.png របារ​ស្ថានភាព​បង្ហាញ​លេខ​កំហុស​ដែល​បាន​កំណត់​មុន​ពី LibreOffice បើ​អ្នក​ចុច​ក្រឡា​ដែល​មាន​កំហុស ។

វាក្យ​សម្ពន្ធ​​

ERRORTYPE(សេចក្តី​យោង)

សេចក្តី​យោង មាន​អាសយដ្ឋាន​នៃ​ក្រឡា​ដែល​កំហុស​កើតឡើង ។

ឧទាហរណ៍

ប្រសិនបើក្រឡា A1 បង្ហាញ Err:518, អនុគមន៍=ERRORTYPE(A1) ត្រឡប់​លេខ 518 ។

DDE

ត្រឡប់​លទ្ធផល​នៃ​តំណ​ដែល​ផ្អែក​លើ DDE ។ បើ​មាតិកា​នៃ​ជួរ ឬ​ផ្នែក​​ដែល​បាន​តភ្ជាប់ ផ្លាស់ប្តូរ នោះ​តម្លៃ​ត្រឡប់​ក៏​នឹង​ផ្លាស់ប្តូរ​ដែរ ។ អ្នក​ត្រូវ​តែ​ផ្ទុក​សៀវភៅ​បញ្ជី​ឡើង​វិញ ឬ​ជ្រើស កែសម្រួល - តំណ ដើម្បី​មើល​តំណ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ។​ តំណ​ឆ្លង​វេទិកា ឧទាហរណ៍​ពី​ការ​ដំឡើង LibreOffice ដែល​រត់​លើ​ម៉ាស៊ីន Windows ទៅ​ឯកសារ​ដែល​បាន​បង្កើត​លើ​ម៉ាស៊ីន Linux មិន​ត្រូវ​បាន​អនុញ្ញាត ។

វាក្យ​សម្ពន្ធ​​

DDE("ម៉ាស៊ីន​បម្រើ"; "ឯកសារ"; "ជួរ"; របៀប)

ម៉ាស៊ីន​មេ គឺជា​ឈ្មោះ​របស់​កម្មវិធី​ម៉ាស៊ីន​មេ។ LibreOfficeកម្មវិធី​មាន​ឈ្មោះ​ម៉ាស៊ីន​មេ "soffice"​។

ឯកសារ ជា​ឈ្មោះ​ឯកសារ​ពេញ​លេញ រួម​ទាំង​សេចក្តី​បញ្ជាក់​ផ្លូវ ។

ជួរ ជា​​តំបន់​ដែល​មាន​ទិន្នន័យ​ត្រូវ​វាយ​តម្លៃ ។

របៀប ជា​ប៉ារ៉ាម៉ែត្រ​ស្រេច​ចិត្ត​មួយ​ដែល​ត្រួតត្រា​របៀប​​ដែល​ម៉ាស៊ីន​បម្រើ DDE បម្លែង​ទិន្នន័យ​របស់​វា​ទៅ​ជា​លេខ ។

របៀប បែបផែន
0 ឬ​បាត់ ទ្រង់ទ្រាយ​លេខ​ពី​រចនាប័ទ្ម​ក្រឡា "លំនាំដើម"
ទិន្នន័យ​តែងតែ​ត្រូវ​បាន​បកប្រែ​ក្នុង​ទ្រង់ទ្រាយ​ស្តង់ដារ​សម្រាប់ អង់គ្លេស សហរដ្ឋ​អាមេរិក
ទិន្នន័យ​ត្រូវ​បាន​ទទួល​ជា​អត្ថបទ​ គ្មាន​ការ​បម្លែង​ជា​លេខ

ឧទាហរណ៍

=DDE("soffice";"c:\office\document\data1.sxc";"sheet1.A1")អាន​មាតិកា​របស់​ក្រឡា A1 នៅ​ក្នុង​សន្លឹក 1 របស់LibreOffice Calc spreadsheet data1.sxc ។

=DDE("soffice";"c:\office\document\motto.sxw";"Today's motto") ត្រឡប់ moto ​នៅ​ក្នុង​ក្រឡា​ដែល​មាន​រូបមន្ត​នេះ ។ ដំបូង អ្នក​ត្រូវ​តែ​បញ្ចូល​បន្ទាត់​នៅ​ក្នុង​ឯកសារ motto.sxw ដែល​មាន​អត្ថបទ motto និង​កំណត់​វា​ជា​បន្ទាត់​ដំបូង​នៃ​ផ្នែក​ដែល​មាន​ឈ្មោះ Today's Motto (in LibreOffice Writer តាមរយៈ​ម៉ឺនុយ បញ្ចូល - ភាគ) ។ ប្រសិន​បើ motto ត្រូវ​បានកែប្រែ (និង​រក្សាទុក) នៅ​ក្នុង​ឯកសារ LibreOffice Writer នោះ motto ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ក្នុង​ក្រឡា​របស់ LibreOffice Calc ទាំងអស់ ដែល​​តំណ DDE នេះ​ត្រូវ​បាន​កំណត់ ។

HYPERLINK

ពេល​អ្នក​ចុច​ក្រឡា​មួយ​ដែល​មាន​អនុគមន៍ HYPERLINK នោះ​តំណ​ខ្ពស់​នឹង​បើក ។

បើ​អ្នក​ប្រើ​ប៉ារ៉ាម៉ែត្រ​ស្រេច​ចិត្ត អត្ថបទ​ក្រឡា នោះ​រូបមន្ត​នឹង​កំណត់​ទីតាំង URL ហើយ​បន្ទាប់​មក​បង្ហាញ​អត្ថបទ ។

Tip.png ដើម្បី​បើក​ក្រឡា​តំណ​ខ្ពស់​មួយ​ដោយ​ប្រើ​ក្តារ​ចុច ជ្រើស​ក្រឡា ចុច F2 ដើម្បី​ចូល​របៀប​កែសម្រួល ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​មុខ​តំណ​ខ្ពស់ ចុច ប្តូរ (Shift) + F10 ហើយ​បន្ទាប់​មក​ជ្រើស បើក​តំណ​ខ្ពស់ ។

វាក្យ​សម្ពន្ធ​​

HYPERLINK("URL") ឬ HYPERLINK("URL"; "អទ្ថបទក្រឡា")

URL បញ្ជាក់​គោលដៅ​តំណ ។ ប៉ារ៉ាម៉ែត្រ អត្ថបទ​ក្រឡា ជា​ជម្រើស​គឺ​ជា​អត្ថបទ​ដែល​ត្រូវ​បាន​​បង្ហាញ​នៅ​ក្នុង​ក្រឡា និង​លទ្ធផល​​របស់​អនុគមន៍ ។ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ អត្ថបទ​ក្រឡា មិន​ត្រូវ​បាន​បញ្ជាក់ URL ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​អត្ថបទ​ក្រឡា និង​នៅ​ក្នុង​លទ្ធផល​របស់​អនុគមន៍ ។​

លេខ ០ ត្រូវ​បាន​ត្រឡប់​សម្រាប់​ក្រឡា​ទទេ និងធាតុម៉ាទ្រីស ។

ឧទាហរណ៍

=HYPERLINK("http://www.example.org") បង្ហាញ​អត្ថបទ​ "http://www.example.org" នៅ​ក្នុង​ក្រឡា និង​ប្រតិបត្តិ​តំណ​ខ្ពស់ http://www.example.org នៅ​ពេល​ចុច ។

=HYPERLINK("http://www.example.org";"Click here") បង្ហាញ​អត្ថបទ "ចុច​​ទីនេះ" នៅ​ក្នុងក្រឡា និង​ប្រតិបត្តិ​តំណ​ខ្ពស់ http://www.example.org នៅ​ពេល​ចុច ។

=HYPERLINK("http://www.example.org";12345) បង្ហាញ​លេខ ១២៣៤៥ ហើយ​ប្រតិបត្តិ​តំណខ្ពស់​នៅពេលចុច http://www.example.org ។

=HYPERLINK($B4) ដែល​ក្រឡា B4 មាន http://www.example.org ។ អនុគមន៍​បន្ថែម​ http://www.example.org ទៅ URL របស់ក្រឡា ​តំណ​ខ្ពស់ និង​ត្រឡប់​អត្ថបទ​ដូចគ្នា​ដែល​ត្រូវ​បាន​ប្រើ​ជា​លទ្ធផល​រូបមន្ត ។

=HYPERLINK("http://www.";"Click ") & "example.org" បង្ហាញ​អត្ថបទ​ ចុច example.org នៅ​ក្នុងក្រឡា និង​ប្រតិបត្តិ​តំណខ្ពស់ http://www.example.org នៅពេលចុច ។

=HYPERLINK("#Sheet1.A1";"Go to top")បង្ហាញ​អត្ថបទ​ទៅ​កំពូល និង​លោត​ទៅ​ក្រឡា Sheet1.A1 នៅ​ក្នុង​ឯកសារ​នេះ ។

=HYPERLINK("file:///C:/writer.odt#Specification";"Go to Writer bookmark") បង្ហាញ​អត្ថបទ​ទៅ​ចំណាំ​របស់ Writer ផ្ទុក​ឯកសារ​អត្ថបទ​ជាក់លាក់ និង​លោត​ទៅ​​"កា​របញ្ជាក់​"របស់​ចំណាំ ។

AREAS

ត្រឡប់​ចំនួន​ជួរ​នីមួយៗ ដែល​ជា​របស់​ជួរ​ច្រើន ។ ជួរ​មួយ​អាច​មាន​ក្រឡា​ជាប់​គ្នា ឬ​ក្រឡា​តែ​មួយ ។

អនុគមន៍​សង្ឃឹម​​អាគុយម៉ង់​តែ​មួយ ។ ប្រសិនបើ​អ្នក​មាន​ជួរ​ច្រើន អ្នក​ត្រូវតែ​បិទ​ពួកវា​ក្នុង​វង់ក្រចក​បន្ថែម ។ ជួរ​ច្រើន​អាច​ត្រូវ​បាន​បញ្ចូល​ដោយ​ប្រើ​សញ្ញា (;) ជា​តួចែក ប៉ុន្តែ​ធាតុ​នេះ​ត្រូវ​បាន​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅជា​សញ្ញា (~) ។ សញ្ញា (~) ត្រូវ​បានប្រើ​ដើម្បីភ្ជាប់​ជួរ ។

វាក្យ​សម្ពន្ធ​​

AREAS(សេចក្តី​យោង)

សេចក្តី​យោង​តំណាង​ឲ្យ​សេចក្តី​យោង​ទៅ​ក្រឡា ឬ​ជួរ​ក្រឡា​មួយ ។

ឧទាហរណ៍

=AREAS((A1:B3;F2;G1)) ត្រឡប់ ២ ជា​សេចក្ដីយោង​ទៅក្រឡា​បី និង/ឬ​ផ្ទៃ ។ បន្ទាប់​ពី​ធាតុ​នេះ​ត្រូវ​បានបម្លែង​ទៅ =AREAS((A1:B3~F2~G1)) ។

=AREAS(All) ត្រឡប់ 1 ប្រសិន​បើ​អ្នក​បាន​កំណត់​ផ្ទៃមួយ​ដែល​មាន​ឈ្មោះ​ទាំង​អស់​នៅ​ក្រោម ទិន្នន័យ - កំណត់​ជួរ ។

ROWS

ត្រឡប់​ចំនួន​ជួរ​ដេក​ក្នុង​សេចក្តី​យោង ឬ​អារេ​មួយ ។

វាក្យ​សម្ពន្ធ​​

ROWS(អារ៉េ)

អារ៉េ គឺ​ជា​សេចក្ដីយោង ឬ​ផ្ទៃ​ដែល​មា​ន​ឈ្មោះ ដែល​ចំនួន​ជួរដេក​សរុប​របស់​វា​ត្រូវ​បាន​កំណត់ ។

ឧទាហរណ៍

=Rows(B5) ត្រឡប់ 1 ពីព្រោះ​ក្រឡា​មានតែ​ជួរដេក​មួយ​ប៉ុណ្ណោះ ។

=ROWS(A10:B12) ត្រឡប់ 3 ។

=ROWS(Rabbit) ត្រឡប់ 3 ប្រសិនបើ "Rabbit" គឺ​ជា​ផ្ទៃ​ដែលមាន​ឈ្មោះ (C1:D3) ។

ROW

ត្រឡប់​លេខ​ជួរ​ដេក​នៃ​សេចក្តី​យោង​ក្រឡា​មួយ ។ បើ​សេចក្តី​យោង​ជា​ក្រឡា​មួយ នោះ​វា​ត្រឡប់​លេខ​ជួរ​ដេក​នៃ​ក្រឡា ។ បើ​សេចក្តី​យោង​ជា​ជួរ​ក្រឡា​មួយ នោះ​វា​ត្រឡប់​លេខ​ជួរ​ដេក​ត្រូវ​គ្នា​ក្នុង អារេ មួយ​ជួរ​ឈរ បើ​រូបមន្ត​ត្រូវ​បាន​បញ្ចូល ជា​រូបមន្ត​អារេ​មួយ ។ បើ​អនុគមន៍ ROW ជាមួយ​សេចក្តី​យោង​ជួរ​មួយ​មិន​ត្រូវ​បាន​ប្រើ​ក្នុង​រូបមន្ត​អារេ នោះ​មាន​តែ​លេខ​ជួរ​ដេក​នៃ​ក្រឡា​ជួរ​ដំបូង​ប៉ុណ្ណោះ នឹង​ត្រូវ​បាន​ត្រឡប់ ។

វាក្យ​សម្ពន្ធ​​

ROW(សេចក្ដីយោង)

សេចក្តី​យោង ជា​ក្រឡា​មួយ តំបន់​មួយ ឬ​ឈ្មោះ​តំបន់​មួយ ។

បើ​អ្នក​មិន​ចង្អុល​បង្ហាញ​សេចក្តី​យោង​មួយ នោះ​លេខ​ជួរ​ដេក​នៃ​ក្រឡា​ដែល​រូបមន្ត​ត្រូវ​បាន​បញ្ចូល​នឹង​ត្រូវ​បាន​រកឃើញ ។ LibreOffice Calc កំណត់​សេចក្តី​យោង​ទៅ​ក្រឡា​បច្ចុប្បន្ន​ដោយ​ស្វ័យ​ប្រវត្តិ ។

ឧទាហរណ៍

=ROW(B3) ត្រឡប់ 3 ពីព្រោះ​សេចក្ដីយោង យោង​ទៅ​ជួរដេក​ទី​បី​នៅ​ក្នុង​តារាង ។

{=ROW(D5:D8)} ត្រឡប់​អារ៉េ​ជួរឈរ​តែ​មួយ (5, 6, 7, 8) ពីព្រោះ​សេចក្ដីយោង​បាន​បញ្ជាក់​មាន​ជួរដេក ៥ តាមរយៈ ៨ ។

=ROW(D5:D8) ត្រឡប់ 5 ពីព្រោះ​អនុគមន៍ ROW មិន​ត្រូវ​បានប្រើ​ជា​រូបមន្ត​អារ៉េ និង​មាន​តែលេខ​នៃ​ជួរដេក​ដំបូង​របស់​សេចក្ដី​យោង​​ត្រូវ​បាន​ត្រឡប់ ។

{=ROW(A1:E1)} និង =ROW(A1:E1) ពួកវា​ទាំង​ពីរ​ត្រឡប់ 1 ពីព្រោះ​សេចក្ដី​យោង​មានតែ​ជួរដេក 1 ជា​ជួរឈរ​ទី ១ នៅ​ក្នុង​តារាង ។ (ពីព្រោះ​ផ្ទៃ​ជួរដេក​តែ​មួយ មាន​តែ​ចំនួន​ជួរដេក​មួយ វា​មិន​​ខុសគ្នា​ទេ ថាតើត្រូវ​ប្រើ​រូបមន្ត​ជា​រូបមន្ត​អារ៉េ​ដែរ​ឬ​ក៏អត់ ។)

=ROW() ត្រឡប់ 3 ប្រសិនបើ​រូបមន្ត​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ជួរដេក 3 ។

{=ROW(Rabbit)} ត្រឡប់​អារ៉េ​ជួរឈរ​តែ​មួយ (1, 2, 3) ប្រសិន​បើ "Rabbit" គឺ​ជា​ផ្ទៃ​ដែល​ឈ្មោះ (C1:D3) ។

HLOOKUP

ស្វែងរក​តម្លៃ និង​សេចក្តី​យោង​ទៅ​ក្រឡា​ខាង​ក្រោម​តំបន់​ដែល​បាន​ជ្រើស ។ អនុគមន៍​នេះ​ផ្ទៀងផ្ទាត់​បើ​ជួរ​ដេក​ដំបូង​នៃ​អារេ​មួយ​មាន​តម្លៃ​ខ្លះ ។ បន្ទាប់​មក អនុគមន៍​ត្រឡប់​តម្លៃ​ក្នុង​ជួរ​ដេក​មួយ​នៃ​អារេ ដែល​បាន​ដាក់​ឈ្មោះ​ក្នុង សន្ទស្សន៍ ក្នុង​ជួរ​ឈរ​ដូច​គ្នា ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

HLOOKUP(លក្ខខណ្ឌ​ស្វែងរក; អារ៉េ; សន្ទស្សន៍; បាន​តម្រៀប)

មើល​ផង​ដែរ ៖ VLOOKUP (ជួរ​ដេក និង​ជួរ​ឈរ​ត្រូវ​បាន​ប្តូរ)

កា​រ​ដោះស្រាយ​ក្រឡា​ទទេ

CHOOSE

ប្រើ​សន្ទស្សន៍​មួយ​ដើម្បី​ត្រឡប់​តម្លៃ​មួយ​ពី​បញ្ជី​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៣០ ។

វាក្យ​សម្ពន្ធ​​

CHOOSE(សន្ទស្សន៍; តម្លៃ1; ...; តម្លៃ30)

សន្ទស្សន៍ ជា​សេចក្តី​យោង​មួយ ឬ​លេខ​ចន្លោះ​ពី ១ ដល់ ៣០ ដែល​ចង្អុល​បង្ហាញ​តើ​តម្លៃ​ណា​មួយ​ដែល​នឹង​ត្រូវ​យក​ចេញ​ពី​បញ្ជី ។

តម្លៃ ១ ... តម្លៃ ៣០ ជា​បញ្ជី​តម្លៃ​ដែល​បាន​បញ្ចូល​ជា​សេចក្តី​យោង​មួយ​ទៅ​ក្រឡា​មួយ ឬ​ជា​តម្លៃ​ដាច់​ដោយ​ឡែក​ពី​គ្នា ។

ឧទាហរណ៍

=CHOOSE(A1;B1;B2;B3;"Today";"Yesterday";"Tomorrow")ឧទាហរណ៍ ត្រឡប់​មាតិកា​របស់ក្រឡា B2 សម្រាប់ A1 = 2; សម្រាប់ A1 = 4, អនុគមន៍​ត្រឡប់​អត្ថបទ "Today" ។

STYLE

អនុវត្ត​រចនាប័ទ្ម​មួយ​ទៅ​ក្រឡា​ដែល​មាន​រូបមន្ត ។ បន្ទាប់​ពី​ការ​កំណត់​ចំនួន​ពេល​វេលា រចនាប័ទ្ម​មួយ​ទៀត​អាច​ត្រូវ​បាន​អនុវត្ត ។ អនុគមន៍​នេះ​តែងតែ​ត្រឡប់​តម្លៃ 0 ដែល​អនុញ្ញាត​ឲ្យ​អ្នក​បន្ថែម​វា​ទៅ​អនុគមន៍​មួយ​ទៀត​ដោយ​មិន​ប្តូរ​តម្លៃ ។ ជាមួយ​នឹង​អនុគមន៍ CURRENT អ្នក​អាច​​អនុវត្ត​ពណ៌​មួយ​ទៅ​ក្រឡា​មួយ​ដោយ​មិន​គិត​ពី​តម្លៃ ។ ឧទាហរណ៍ ៖ =...+STYLE(IF(CURRENT()>3;"red";"green")) អនុវត្ត​រចនាប័ទ្ម "ក្រហម" ទៅ​ក្រឡា​បើ​តម្លៃ​ធំ​ជាង 3 ផ្សេង​ពី​នោះ រចនាប័ទ្ម "បៃតង" ត្រូវ​បាន​អនុវត្ត ។ ​ទ្រង់ទ្រាយ​ក្រឡា​ទាំង​ពីរ​ត្រូវ​តែ​ត្រូវ​បាន​កំណត់​ជាមុន ។

វាក្យ​សម្ពន្ធ​​

STYLE("រចនាប័ទ្ម"; ពេលវេលា; "រចនាប័ទ្ម 2")

រចនាប័ទ្ម ជា​ឈ្មោះ​នៃ​រចនាប័ទ្ម​ក្រឡា​មួយ​ដែល​បាន​ផ្តល់​តម្លៃ​ទៅ​ក្រឡា ។​ ឈ្មោះ​រចនាប័ទ្ម​ត្រូវ​តែ​ត្រូវ​បាន​បញ្ចូល​ក្នុង​សញ្ញា​សម្រង់ ។

ពេល​វេលា ជា​ជួរ​ពេល​វេលា​ស្រេច​ចិត្ត​គិត​ជា​វិនាទី ។ បើ​បាត់​ប៉ារ៉ាម៉ែត្រ​នេះ រចនាប័ទ្ម​នឹង​មិន​ត្រូវ​បាន​ផ្លាស់ប្តូរ បន្ទាប់​ពី​បាន​ហុច​ចំនួន​ពេល​វេលា​ពិត​ប្រាកដ ។

រចនាប័ទ្ម 2 គឺ​ជា​ឈ្មោះ​ជម្រើស​របស់​រចនាប័ទ្ម​ក្រឡា​បាន​ផ្ដល់​ទៅ​ក្រឡា បន្ទាប់​ពី​ចំនួន​​ពេលវេលា​ពិតប្រាកដ​បាន​ចម្លង ។ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ​នេះ​បាត់ "លំនាំដើម" ត្រូវ​បាន​សន្មត់ ។

ក្នុង​អនុគមន៍ LibreOffice Calc ប៉ារ៉ាម៉ែត្រ​ដែល​សម្គាល់​ជា "ស្រេចចិត្ត" អាច​យក​ចេញ​បាន តែ​ពេល​គ្មាន​ប៉ារ៉ាម៉ែត្រ​តាម​ពីក្រោយ​ប៉ុណ្ណោះ ។ ឧទាហរណ៍ ក្នុង​អនុគមន៍​មួយ​មាន​បួន​ប៉ារ៉ាម៉ែត្រ ដែល​ប៉ារ៉ាម៉ែត្រ​ពីរចុងក្រោយ "ស្រេចចិត្ត" អ្នក​អាច​យកចេញ​ប៉ារ៉ាម៉ែត្រ​ទី ៤ ឬ​ប៉ារ៉ាម៉ែត្រ​ទី ៣ និង​ទី ៤ ប៉ុន្តែ​អ្នក​មិន​អាច​យក​ចេញ​ប៉ារ៉ាម៉ែត្រ​ទី ៣ តែឯង​ទេ ។

ឧទាហរណ៍

=STYLE("Invisible";60;"Default") ធ្វើទ្រង់ទ្រាយ​ក្រឡា​ជា​ទ្រង់ទ្រាយ​ថ្លា​សម្រាប់​រយៈពេល ៦០ វិនាទី បន្ទាប់ពី​ឯកសារ​ត្រូវ​បានគណនា​ឡើង​វិញ ឬ​ផ្ទុក បន្ទាប់​ទ្រង់ទ្រាយ​លំនាំដើម​ត្រូវ​បាន​ផ្ដល់ ។ ទ្រង់ទ្រាយ​ក្រឡា​ទាំងពីរ​ត្រូវ​តែ​បាន​កំណត់​ទុក​ជា​មុន ។

ព្រោះថា STYLE() មាន​តម្លៃ​ត្រឡប់ជា​លេខ​​សូន្យ តម្លៃ​ត្រឡប់នេះ​​ត្រូវ​បាន​បន្ថែម​ខាង​ចុង​ទៅ​ខ្សែអក្សរ ។ វាអាច​ត្រូវ​បា​ន​ជៀសវាង​ប្រើ T() ដូច​ក្នុង​ឧទាហរណ៍​ដូច​ខាង​ក្រោម

="Text"&T(STYLE("myStyle"))

សូម​មើល CURRENT() សម្រាប់​ឧទាហរណ៍​ផ្សេង​ទៀត ។

LOOKUP

ត្រឡប់​មាតិកា​របស់ក្រឡា​ពី​ជួរ ជួរដេក-​មួយ ឬ​ជួរ ជួរ​ឈរ-​មួយ ។ ជា​ជម្រើស តម្លៃដែល​បានផ្ដល់ (របស់លិបិក្រម​តែ​មួយ) ត្រូវ​បាន​ត្រឡប់​នៅ​ក្នុង​ជួរដេក និងជួរឈរ​ផ្សេងៗ​គ្នា ។ ផ្ទុយ​ទៅ​នឹង VLOOKUP និង HLOOKUPស្វែងរក និង​វ៉ិចទ័រ​លទ្ធផល​អាច​មានទីតាំង​ខុសគ្នា ពួកវាមិន​ត្រូវ​នៅ​ជាប់​គ្នា​ទេ ។ បន្ថែម​លើ​នេះ វ៉ិចទ័រ​ស្វែងរក​សម្រាប់ LOOKUP ត្រូវ​តែ​ត្រូវ​បាន​តម្រៀប​ឡើង បើ​មិនដូច្នេះ​ទេ ការ​ស្វែងរក​នឹង​មិន​ត្រឡប់​លទ្ធផល​ដែល​មិន​អាច​ប្រើ​បាន​មួយ​ចំនួន ។

Note.png បើ​ LOOKUP មិន​អាច​ស្វែងរក​លក្ខណៈវិនិច្ឆ័យ​ វា​ផ្គូផ្គង​តម្លៃ​ធំជាង​គេ​ក្នុង​វ៉ិចទ័រ​ស្វែងរក​ដែល​មាន​តម្លៃតូច​ជាង​ឬ​ស្មើ​លក្ខណៈវិនិច្ឆ័យ​​ស្វែងរក ។​

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

LOOKUP(លក្ខខណ្ឌ​ស្វែងរក; វ៉ិចទ័រ​ស្វែងរក; វ៉ិចទ័រ​លទ្ធផល)

លក្ខខណ្ឌ​ស្វែងរក គឺ​ជា​តម្លៃ​ដែល​ត្រូវ​ស្វែងរក បញ្ចូល​ដោយផ្ទាល់ ឬ​ជា​សេចក្ដី​យោង ។

វ៉ិចទ័ស្វែងរក គឺ​ជា​​ផ្ទៃ​ជួរដេក​ ឬ​ជួរឈរ​តែ​មួយ​ត្រូវ​ស្វែងរក ។

វ៉ិចទ័រ​លទ្ធផល គឺ​ជា​ជួរ ជួរដេក ឬ​ជួរឈរ​តែ​មួយ​ពី​លទ្ធផល​របស់​អនុគមន៍​ត្រូវ​បាន​យក ។ លទ្ធផល​គឺ​ជា​ក្រឡា​របស់​វ៉ិចទ័រ​លទ្ធផល​ដែលមានលិបិក្រម​តែ​មួយ​ដូច​ធាតុ​រក​បាន​នៅ​ក្នុង​វ៉ិចទ័រ​លទ្ធផល ។

កា​រ​ដោះស្រាយ​ក្រឡា​ទទេ

ឧទាហរណ៍

=LOOKUP(A1;D1:D100;F1:F100) ស្វែងរក​ក្រឡា​ដែល​ទាក់ទង​នៅ​ក្នុងជួរ D1:D100 សម្រាប់​ចំនួន​ដែលអ្នកបញ្ចូល​នៅ​ក្នុង A1 ។ សម្រាប់​ធាតុ​ដែល​រក​ឃើញ លិបិក្រម​ត្រូ​វបានកំណត់ ឧទាហរណ៍ ក្រឡា​ទី ១២ នៅ​ក្នុង​ជួរ​នេះ ។ បន្ទាប់​មក​មាតិកា​របស់​ក្រឡា​ទី ១២ ត្រូវ​បាន​ត្រឡប់​ជា​តម្លៃ​របស់​អនុគមន៍ (នៅ​ក្នុង​វ៉ិចទ័រ​លទ្ធផល) ។

OFFSET

ត្រឡប់​តម្លៃ​នៃ​អុហ្វសិត​ក្រឡា​មួយ​ដោយ​លេខ​នៃ​ជួរ​ដេក និង​ជួរ​ឈរ​ខ្លះ​ពី​ចំណុច​សេចក្តី​យោង​ដែល​បាន​ផ្តល់ ។

វាក្យ​សម្ពន្ធ​​

OFFSET(សេចក្ដីយោង; ជួរដេក; ជួរឈរ; កម្ពស់; ទទឹង)

សេចក្ដី​យោង គឺ​ជា​សេចក្ដីយោង​ពី​អនុគមន៍​ស្វែងរក​សម្រាប់​សេចក្ដី​យោង​ថ្មី ។

ជួរដេក គឺ​ជា​ចំនួន​ជួរដេក ដែល​សេចក្ដីយោង​ត្រូវ​បាន​កែឡើង​លើ (តម្លៃ​អវិជ្ជមាន) ឬ​ក្រោម​ ។

ជួរឈរ (ជា​ជម្រើស) គឺ​ជា​ចំនួន​ជួរឈរ​ ដែល​សេចក្ដីយោង​ត្រូវ​បានកែ​ទៅ​ឆ្វេង (តម្លៃ​អវិជ្ជមាន) ឬ​ទៅ​ស្ដាំ ។

កម្ពស់ (ជា​ជម្រើស) គឺ​ជា​កម្ពស់​បញ្ឈរ​សម្រាប់​ផ្ទៃ​ដែល​ចាប់ផ្ដើម​នៅ​ទីតាំង​សេចក្ដីយោង​ថ្មី ។

ទទឹង (ជា​ជម្រើស) គឺ​ជា​ទទឹង​ផ្ដេក​សម្រាប់​ផ្ទៃ​ដែល​ចាប់ផ្ដើម​នៅ​ទីតាំង​សេចក្ដី​យោង​ថ្មី ។

អាគុយម៉ង់ ជួរ​ដេក​​ និង​​ ជួរ​ឈរ​​ ត្រូវ​តែមិន​​​សូន្យ​ ឬ​អវិជ្ជមាន​​ចាប់​ផ្តើម​ជួរ​ដេក​ ឬ​ជួរ​ឈរ​​ ។

អាគុយម៉ង់ កម្ពស់ និង ទទឹង មិន​ត្រូវ​នាំមុខ​ដោយ​លេខ​សូន្យ ឬ​ចំនួន​អវិជ្ជមាន​របស់​ជួរដេក ឬ​ជួរឈរ​ទេ ។

ក្នុង​អនុគមន៍ LibreOffice Calc ប៉ារ៉ាម៉ែត្រ​ដែល​សម្គាល់​ជា "ស្រេចចិត្ត" អាច​យក​ចេញ​បាន តែ​ពេល​គ្មាន​ប៉ារ៉ាម៉ែត្រ​តាម​ពីក្រោយ​ប៉ុណ្ណោះ ។ ឧទាហរណ៍ ក្នុង​អនុគមន៍​មួយ​មាន​បួន​ប៉ារ៉ាម៉ែត្រ ដែល​ប៉ារ៉ាម៉ែត្រ​ពីរចុងក្រោយ "ស្រេចចិត្ត" អ្នក​អាច​យកចេញ​ប៉ារ៉ាម៉ែត្រ​ទី ៤ ឬ​ប៉ារ៉ាម៉ែត្រ​ទី ៣ និង​ទី ៤ ប៉ុន្តែ​អ្នក​មិន​អាច​យក​ចេញ​ប៉ារ៉ាម៉ែត្រ​ទី ៣ តែឯង​ទេ ។

ឧទាហរណ៍

=OFFSET(A1;2;2) ត្រឡប់​តម្លៃ​នៅ​ក្នុង​ក្រឡា C3 (A1 បាន​ផ្លាស់ទី​ដោយ​ជួរដេក និងជួរឈរ​ពីរ​ចុះក្រោម) ។ ប្រសិនបើ C3 មាន​តម្លៃ 100 អនុគមន៍​នេះ​ត្រឡប់​តម្លៃ 100 ។

=OFFSET(B2:C3;1;1) ត្រឡប់​សេចក្ដី​យោង​ទៅ B2:C3 បានផ្លាស់ទី​ចុះក្រោម​ដោយ​ជួរដេក 1 និង​ជួរឈរ​មួយ​ទៅ​ស្ដាំ (C3:D4) ។

=OFFSET(B2:C3;-1;-1) ត្រឡប់​សេចក្ដី​យោង​ទៅ B2:C3 បានផ្លាស់ទី​ឡើង​លើ​ដោយជួរដេក 1 និង​ជួរឈរ​មួយ​ទៅ​ឆ្វេង(A1:B2) ។

=OFFSET(B2:C3;0;0;3;4) ត្រឡប់​សេចក្ដី​យោង​ទៅ B2:C3 បាន​ផ្លាស់ប្ដូរ​ទំហំ​ទៅ​ជួរដេក 3 និង​ជួរឈរ 4 (B2:E4) ។

=OFFSET(B2:C3;1;0;3;4) ត្រឡប់​សេចក្ដី​យើង​ទៅ B2:C3 បាន​ផ្លាស់ទី​ចុះក្រោម​ដោយជួរដេក​មួយ បាន​ផ្លាស់ប្ដូរ​ទំហំ​ទៅជួរដេក 3 និង​ជួរឈរ ៤ (B2:E4) ។

=SUM(OFFSET(A1;2;2;5;6))កំណត់​ផ្ទៃសរុប​ដែល​ចាប់ផ្ដើម​នៅ​ក្នុងក្រឡា C3 និង​មាន​កម្ពស់​ 5 ជួរដេក និង​ទទឹង​ 6 ជួរឈរ (area=C3:H7)​ ។

MATCH

ត្រឡប់​ទីតាំង​ប្រែប្រួល​នៃ​ធាតុ​មួយ​ក្នុង​អារេ ដែល​ផ្គូផ្គង​តម្លៃ​ដែល​បាន​បញ្ជាក់​លម្អិត ។ អនុគមន៍​ត្រឡប់​ទីតាំង​នៃ​តម្លៃ​ដែល​ស្ថិត​ក្នុង​អារេ​រកមើល ជា​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

MATCH(លក្ខខណ្ឌ​ស្វែងរក; ​អារ៉េ​រក​មើល; ប្រភេទ)

លក្ខខណ្ឌ​ស្វែងរក គឺ​ជា​តម្លៃ​ដែល​ត្រូវ​តែ​បាន​ស្វែងរក​នៅ​ក្នុង​អារ៉េ​ជួរដេក ឬ​ជួរឈរ​តែ​មួយ ។

អារ៉េ​រក​មើល គឺ​ជា​សេចក្ដីយោង​បាន​ស្វែងរក ។ អារ៉េ​រកមើល​អាច​ជា​ជួរដេក ឬ​ជួរឈរ​តែ​មួយ ឬ​ជា​ផ្នែក​របស់​ជួរដេក និង​ជួរឈរ​តែ​មួយ ។

ប្រភេទ អាច​មាន​តម្លៃ 1 0 ឬ -​1 ។ បើ​ប្រភេទ = 1 ឬ បើ​ប៉ារ៉ាម៉ែត្រ​ស្រេច​ចិត្ត​នេះ​បាត់ វា​ត្រូវ​បាន​សន្មត​ថា ជួរ​ឈរ​ទីមួយ​នៃ​អារេ​ស្វែងរក​ត្រូវ​បាន​តម្រៀប​តាម​លំដាប់​ឡើង ។ បើ​ប្រភេទ = -1 វា​ត្រូវ​បាន​សន្មត​ថា ជួរ​ឈរ​ត្រូវ​បាន​តម្រៀប​តាម​លំដាប់​ចុះ ។ នេះ​មាន​លក្ខណៈ​ដូចគ្នា​នឹង​អនុគមន៍​ដូចគ្នា​ក្នុង Microsoft Excel ។

ប្រសិនបើ Type = 0 រក​ឃើញ​តែ​កា​រផ្គូផ្គង​ជាក់លាក់ប៉ុណ្ណោះ ។ ប្រសិន​បើ​លក្ខខណ្ឌ​ស្វែងរក​រក​ឃើញ​ច្រើន​ជាង​មួយដង អនុគមន៍​ត្រឡប់​លិបិក្រម​របស់​តម្លៃ​ផ្គូផ្គង​ទី ១ ។ប្រសិន​បើ Type = 0 អ្នក​អាច​ស្វែងរក​កន្សោម​ធម្មតា ។

ប្រសិន​បើ Type = 1 ឬ​បាត់​​ប៉ារ៉ាម៉ែត្រ​ទីបី លិបិក្រម​របស់​តម្លៃ​ចុងក្រោយ​តូច​ជាង ឬ​ស្មើ​លក្ខខណ្ឌ​ស្វែងរក​ត្រូវ​បាន​ត្រឡប់ ។ វា​អនុវត្ត​សូម្បី​តែ​នៅ​ពេល​អារ៉េ​ស្វែងរក​មិន​ត្រូវ​បាន​តម្រៀប​ទេ ។ សម្រាប់​ Type = -1 តម្លៃ​ទី ១ ដែល​ធំជាង ឬ​ស្មើ​ត្រូវ​បាន​ត្រឡប់ ។

regular expressions គិត​ជា01060500.xhp

ឧទាហរណ៍

=MATCH(200;D1:D100) ស្វែងរក​ផ្ទៃ D1:D100 ដែល​ត្រូវ​បាន​តម្រៀប​ដោយ​ជួរឈរ D សម្រាប់​តម្លៃ 200 ។ ដរាបណា​ឈាន​ដល់​តម្លៃ​នេះ ចំនួន​ជួរដេក​​ដែល​វា​រកឃើញ​ត្រូវ​បាន​ត្រឡប់ ។ ប្រសិនបើ​រកឃើញ​តម្លៃ​ខ្ពស់ជាង​អំឡុងពេល​ស្វែងរក​នៅ​ក្នុង​ជួរឈរ ចំនួន​ជួរដេក​ពីមុន​ត្រូវ​បាន​ត្រឡប់ ។

SHEETS

កំណត់​ចំនួន​សន្លឹក​ក្នុង​សេចក្តី​យោង​មួយ ។ បើ​អ្នក​មិន​បញ្ចូល​ប៉ារ៉ាម៉ែត្រ​ខ្លះ វា​នឹង​ត្រឡប់​ចំនួន​សន្លឹក​ក្នុង​ឯកសារ​បច្ចុប្បន្ន ។

វាក្យ​សម្ពន្ធ​​

SHEETS(សេចក្តី​យោង)

សេចក្តី​យោង ជា​សេចក្តី​យោង​ទៅ​សន្លឹក ឬ​តំបន់​មួយ ។ ប៉ារ៉ាម៉ែត្រ​នេះ​គឺ​ស្រេច​ចិត្ត ។

ឧទាហរណ៍

=SHEETS(Sheet1.A1:Sheet3.G12) ត្រឡប់ 3 ប្រសិន​បើ​សន្លឹក 1 សន្លឹក​ 2 និង​សន្លឹក 3 មាននៅ​ក្នុង​លំដាប់​ដែល​បាន​បង្ហាញ ។

SHEET

ត្រឡប់​លេខ​សន្លឹក​នៃ​សេចក្តី​យោង​មួយ ឬ​ខ្សែ​អក្សរ​មួយ​ដែល​តំណាង​ឲ្យ​ឈ្មោះ​សន្លឹក​មួយ ។ បើ​អ្នក​មិន​បញ្ចូល​ប៉ារ៉ាម៉ែត្រ លទ្ធផល​គឺ​ជា​លេខ​សន្លឹក​នៃ​សៀវភៅ​បញ្ជី​ដែល​មាន​រូបមន្ត ។

វាក្យ​សម្ពន្ធ​​

SHEET(សេចក្តី​យោង)

សេចក្តី​យោង ស្រេច​ចិត្ត និង​ជា​សេចក្តី​យោង​ទៅ​ក្រឡា​មួយ តំបន់​មួយ ឬ​ខ្សែ​អក្សរ​ឈ្មោះ​សន្លឹក​មួយ ។

ឧទាហរណ៍

=SHEET(Sheet2.A1) ត្រឡប់ 2 ប្រសិនបើ Sheet2 គឺ​ជា​សន្លឹក​ទីពីរ​នៅ​ក្នុង​ឯកសារ​សៀវភៅ​បញ្ជី ។

ADDRESS

ត្រឡប់​អាសយដ្ឋាន​របស់​ក្រឡា​មួយ (សេចក្ដីយោង) ជា​អត្ថបទ អាស្រ័យ​ទៅ​តាម​ចំនួន​ជួរ​ដេក និង​ជួរ​ឈរ​ដែល​បាន​បញ្ជាក់ ។ អ្នក​អាច​កំណត់​ថាតើ​អាសយដ្ឋាន​គួរ​បក​ប្រែ​ជា​អាសយដ្ឋាន​ដាច់ខាត (ឧទាហរណ៍ $A$1) ឬ​ជា​អាសយដ្ឋាន​ប្រែប្រួល (ឧទាហរណ៍ A1) ឬ​ជា​លក្ខណៈ​លាយ​បញ្ចូល​គ្នា (A$1 or $A1) ។ អ្នក​អាច​បញ្ជាក់​ឈ្មោះ​របស់​សន្លឹក​ផង​ដែរ ។

ចំពោះ​អន្តរ​ប្រតិបត្តិ​រវាង​អនុគមន៍ ADDRESS និង INDIRECT គាំទ្រ​ប៉ារ៉ាម៉ែត្រ​ស្រេចចិត្ត ដើម្បី​បញ្ជាក់​ថាតើ​​គួរ​ប្រើ​ការ​កំណត់​អាសយដ្ឋាន R1C1 ជំនួស​ការ​កំណត់ A1 ធម្មតា​ឬ​អត់ ។

ចំពោះ ADDRESS ប៉ារ៉ាម៉ែត្រ​គឺ​ត្រូវបាន​បញ្ចូល​ជា​ប៉ារ៉ាម៉ែត្រ​ទី ៤ ដោយ​ប្ដូរ​ប៉ារ៉ាម៉ែត្រ​ឈ្មោះ​សន្លឹក​ស្រេចចិត្ត​ទៅ​ទីតាំង​ទី ៥ ។

ចំពោះ INDIRECT ម៉ារ៉ាម៉ែត្រ គឺ​ត្រូវបាន​បន្ថែម​ជា​ប៉ារ៉ាម៉ែត្រ​ទី ២ ។

ចំពោះ​អនុគមន៍​ទាំង​ពីរ ប្រសិន​បើ​បាន​បញ្ចូល​អនុគមន៍​ដែល​មាន​តម្លៃ ០ នោះ​ការ​កំណត់ R1C1 នឹង​ត្រូវបាន​ប្រើ ។ ប្រសិន​បើ​មិនបាន​ផ្ដល់​អាគុយម៉ង់ ឬ​មាន​តម្លៃ​ក្រៅ​ពី ០ នោះ​ការ​កំណត់ A1 នឹង​ត្រូវបាន​ប្រើ ។

ក្នុង​ករណី​ការ​កំណត់ R1C1 ADDRESS ត្រឡប់​ខ្សែអក្សរ​អាសយដ្ឋាន​ដោយប្រើ​សញ្ញា​ឧទាន '!' ជា​តួអក្សរ​បំបែក​ឈ្មោះ​សន្លឹក ហើយ INDIRECT រំពឹង​សញ្ញា​ឧទាន​ជា​តួអក្សរ​បំបែក​ឈ្មោះ​សន្លឹក ។ អនុគមន៍​ទាំង​ពីរ គឺ​នៅ​តែ​ប្រើ​សញ្ញា​ចំណុច '.' ជា​តួអក្សរ​បំបែក​ឈ្មោះ​ជាមួយ​នឹង​ការ​កំណត់ A1 ដដែល ។

នៅពេល​បើក​ឯកសារ​ពី​ទ្រង់ទ្រាយ ODF 1.0/1.1 អនុគមន៍​ដែល​បង្ហាញ​ឈ្មោះ​សន្លឹក​ជា​ប៉ារ៉ាម៉ែត្រ​ទី ៤ នឹង​ប្ដូរ​ឈ្មោះ​សន្លឹក​នោះ​ឲ្យ​ក្លាយ​ជា​ប៉ារ៉ាម៉ែត្រ​ទី ៥ ។ ប៉ារ៉ាម៉ែត្រ​ទី ៤ ដែល​មាន​តម្លៃ ១ នឹង​ត្រូវបាន​បញ្ចូល ។

នៅ​ពេល​រក្សាទុក​ឯកសារ​ជា​ទ្រង់ទ្រាយ ODF 1.0/1.1 ប្រសិន​បើ​អនុគមន៍ ADDRESS មាន​ប៉ារ៉ាម៉ែត្រ​ទី ៤ ប៉ារ៉ាម៉ែត្រ​នោះ​នឹង​ត្រូវ​បាន​យកចេញ ។

Note.png កុំ​រក្សាទុក​សៀវភៅ​បញ្ជី​ជា​ទ្រង់ទ្រាយ​ ODF 1.0/1.1 ចាស់ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ​ទី ៤ ថ្មី​របស់​អនុគមន៍ ADDRESS ត្រូវ​បាន​ប្រើ​ដោយ​តម្លៃ ០ ។
Note.png អនុគមន៍ INDIRECT គឺ​ត្រូវបាន​រក្សាទុក​ដោយ​គ្មាន​ការ​បំឡែង​ទៅជា​ទ្រង់ទ្រាយ ODF 1.0/1.1 ទេ ។ ប្រសិន​បើ​ប៉ារ៉ាម៉ែត្រ​ទីពីរ​ត្រូវបាន​បង្ហាញ កំណត់​ Calc ដែល​ចាស់​ជាង​នេះ នឹង​ត្រឡប់​កំហុស​សម្រាប់​អនុគមន៍​នោះ ។

វាក្យ​សម្ពន្ធ​​

ADDRESS(ជួរដេក; ជួរ​ឈរ; Abs; A1; "សន្លឹក")

ជួរដេក តំណាង​លេខ​ជួរដេក​សម្រាប់​សេចក្ដី​យោង​ក្រឡា

ជួរឈរ តំណាង​លេខ​ជួរឈរ​សម្រាប់​សេចក្ដីយោង​ក្រឡា (លេខ មិនមែន​អក្សរ​ទេ)

Abs កំណត់​ប្រភេទ​សេចក្ដី​យោង ៖

1: ដាច់ខាត ($A$1)

2 ៖ ប្រភេទ​សេចក្តី​យោង​ជួរ​ដេក​គឺ​ដាច់ខាត សេចក្តី​យោង​ជួរ​ឈរ​គឺ​ប្រែប្រួល (A$1)

3 ៖ ជួរ​ដេក (ប្រែប្រួល) ជួរ​ឈរ (ដាច់​ខាត) ($A1)

4 ៖ ប្រែប្រួល (A1)

A1 (ជា​ជម្រើស) - ប្រសិន​បើ​កំណត់​ទៅ ០ នោះ​ការ​កំណត់ R1C1 នឹង​ត្រូវបាន​ប្រើ ។ ប្រសិន​បើ​គ្មាន​ប៉ារ៉ាម៉ែត្រ​នេះ ឬ​កំណត់​ទៅ​តម្លៃ​ផ្សេង​ក្រៅ​ពី ០ នោះ​ការ​កំណត់ A1 គឺ​ត្រូវបាន​ប្រើ ។

សន្លឹក តំណាង​ឈ្មោះ​សន្លឹក ។ វា​ត្រូវ​តែ​បាន​ដាក់​ក្នុង​សញ្ញា​សម្រង់​ពីរ ។

ឧទាហរណ៍ ៖

=ADDRESS(1;1;2;;"Sheet2") ត្រឡប់​ដូច​ខាង​ក្រោម ៖ Sheet2.A$1

ប្រសិន​បើ​ក្រឡា A1 នៅ​ក្នុង​សន្លឹក ២​ មាន​តម្លៃ -6 អ្នក​អាច​យោង​ដោយ​ផ្ទាល់​ទៅ​ក្រឡា​ដែលយោង ដោយ​ប្រើ​អនុគមន៍​នៅ​ក្នុង B2 ដោយ​បញ្ចូល =ABS(INDIRECT(B2)) ។ លទ្ធផល​គឺ​ជា​តម្លៃ​ពេញលេញរបស់​សេចក្ដី​យោង​ក្រឡា​នៅ​ក្នុង B2 ដែល​នៅ​ក្នុង​ករណីនេះ​គឺ 6 ។


Related Topics

Calc Functions តាម​ប្រភេទ​ នៅ​ក្នុង LibreOffice WikiHelp