Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការរក និង ការជំនួស​នៅក្នុង​ Writer

From LibreOffice Help
Jump to: navigation, search

នៅក្នុង​ឯកសារអត្ថបទ អ្នកអាច​រកពាក្យ​ ទ្រង់ទ្រាយ រចនាប័ទ្ម និង ផ្សេងទៀត ។ អ្នកអាច​រុករក​ពី​លទ្ធផល​មួយទៅ​លទ្ធផល​មួយទៀត ឬ​អ្នកអាច​បន្លិច​ម្ដង​នូវលទ្ធផល​ទាំងអស់ បន្ទាប់មក​អនុវត្ត​ទ្រង់ទ្រាយ ឬ​ជំនួស​ពាក្យ​ដោយ​អត្ថបទ​ផ្សេងទៀត ។

ប្រអប់ រក & ជំនួស

ដើម្បី​រក​អត្ថបទ​នៅក្នុង​អត្ថបទទាំងមូល ចូរ​បើកប្រអប់ រក និង​ជំនួស ដោយមិនចាំបាច់​ធ្វើការជ្រើសរើស​អត្ថបទ​ដែលមាន​សកម្មភាព​ណាមួយឡើយ។ ប្រសិនបើ​អ្នកចង់​ស្វែងរក​តែ​ផ្នែក​មួយ​នៃ​ឯកសាររបស់អ្នកនោះ ដំបូងគឺត្រូវ​ជ្រើស​ផ្នែក​នោះ​របស់អត្ថបទ បន្ទាប់មក​បើក​ប្រអប់ រក និង​ជំនួស ។

ដើម្បី​រក​អត្ថបទ

  1. ជ្រើស កែសម្រួល - រក និង​​ជំនួស ដើម្បី​បើក​ប្រអប់ រក និង​ជំនួស ។
  2. បញ្ចូល​អត្ថបទ​ដើម្បី​ស្វែងរកនៅក្នុង​ប្រអប់ងត្ថបទ ស្វែងរក ។
  3. អាច​ចុច រក ក៏បាន ឬ​រក​ទាំងអស់ ក៏បាន ។

នៅពេល​ដែលអ្នកចុច រក នោះ Writer នឹង​បង្ហាញ​អ្នក​នូវអត្ថបទ​បន្ទាប់​ដែលស្មើនឹង​ធាតុ​ដែលអ្នកបានបញ្ចូល ។ អ្នកអាច​ឃ្លាំមើល និង កែសម្រួល​អត្ថបទ​បាន បន្ទាប់មក​ចុច រក ម្ដងទៀត​ដើម្បី​ទៅកាន់​អត្ថបទ​ដែលបាន​រកឃើញ​បន្ទាប់ ។

ប្រសិនបើអ្នក​បានបិទ​ប្រអប់ អ្នកអាច​សង្កត់​បន្សំគ្រាប់ចុច (បញ្ជ(Ctrl)+ប្ដូរ(Shift)+F) ដើម្បី​រកអត្ថបទ​បន្ទាប់​ដោយ​មិនចាំបាច់​បើក​ប្រអប់ ។

ផ្ទុយ​មកវិញ អ្នកអាច​ប្រើ​រូបតំណាង​នៅខាងស្ដាំ​ក្រោម​នៃ​ឯកសារ ដើម្បី​រុករក​អត្ថបទបន្ទាប់ ឬ​ទៅវត្ថុណាមួយផ្សេងទៀត​នៅក្នុង​​ឯកសារ ។

នៅពេល​អ្នក​ចុច រក​ទាំងអស់ Writer ជ្រើស​អត្ថបទ​ទាំងអស់​ដែល​ស្មើ​គ្នានឹង​ធាតុ​របស់​អ្នក ។ ជាឧទាហរណ៍ ឥឡូវ​អ្នក​អាច​កំណត់​អត្ថបទ​ដែល​រកឃើញទាំងអស់​ជា​ដិត ឬ​អនុវត្ត​រចនាប័ទ្ម​តួអក្សរ​ទាំង​អស់នៅ​ពេល​តែ​មួយ ។

ដើម្បីជំនួស​អត្ថបទ

Note.png ផ្សេងពីនេះ ការស្វែងរកអត្ថបទ ការជំនួសអត្ថបទ មិនអាច​ត្រូវបាន​ដាក់កម្រិត​ទៅតែ​ជម្រើស​បច្ចុប្បន្ន​ប៉ុណ្ណោះទេ ។
  1. ជ្រើស កែសម្រួល - រក និង​ជំនួស ដើម្បី​បើក​ប្រអប់ រក និង​ជំនួស ។
  2. បញ្ចូល​អត្ថបទ​ដែលត្រូវស្វែងរក​នៅក្នុងប្រអប់អត្ថបទ ស្វែងរក  ។
  3. បញ្ចូល​អត្ថបទ​ដែលត្រូវ​ជំនួស​អត្ថបទ​ដែលបាន​រកឃើញ នៅក្នុង​ប្រអប់អត្ថបទ ជំនួសដោយ ។
  4. ចុច ជំនួស ក៏បាន ឬ​ជំនួសទាំងអស់ ក៏បាន ។

នៅពេល​ដែលអ្នក​ចុច ជំនួស Writer នឹង​ស្វែងរក​អត្ថបទ​នៅក្នុង​ឯកសារទាំងមូល​​ជំពោះពាក្យ​ដែលមាននៅក្នុង ប្រអប់ប់ ស្វែងរក ដោយចាប់ផ្ដើម​នៅ​ត្រង់ទីតាំងទស្សន៍ទ្រនិច​បច្ចុប្បន្ន។ នៅពេល​ដែលបានរកឃើញ​អត្ថបទ Writer នឹងបន្លិច​អត្ថបទ ហើយ​ រង់ចាំ​ចម្លើយតប​របស់អ្នក។ ចុច ជំនួស ដើម្បីជំនួសអត្ថបទ​ដែលបាន​បន្លិច​នៅក្នុង​ឯកសារ​ដោយអត្ថបទ​នៅក្នុង​ប្រអប់អត្ថបទ ជំនួសដោយ ។ ចុច រក ដើម្បី​ទៅកាន់​អត្ថបទដែលបានរកឃើញ​បន្ទាប់ដោយមិនជំនួស​អត្ថបទ ដែលជ្រើស​បច្ចុប្បន្ន ។

នៅពេលដែលអ្នកចុច ជំនួសទាំងអស់ នោះ Writer ជំនួស​អត្ថបទ​ទាំងអស់​ដែល​ដូចគ្នា​នឹង​ធាតុរបស់អ្នក ។

ដើម្បី​រក​រចនាប័ទ្ម

អ្នកចង់​រក​អត្ថបទ​ទាំងអស់នៅក្នុង​ឯកសាររបស់អ្នក ដែល​បាន​ផ្ដល់​រចនាប័ទ្ម​កថាខណ្ឌ​ជាក់លាក់ ឧទាហរណ៍ ៖ រចនាប័ទ្ម "ក្បាល ៗ" ។

  1. ជ្រើស កែសម្រួល - រក និង​ជំនួស ដើម្បី​បើក​ប្រអប់ រក និង​ជំនួស ។
  2. ចុច ជម្រើស​ថែមទៀត ដើម្បី​ពង្រីក​ប្រអប់ ។
  3. ពិនិត្យ​មើល ស្វែងរក​រចនាប័ទ្ម ។
    ប្រអប់​អត្ថបទ ស្វែងរក ឥឡូវ​ជា​​ប្រអប់​បញ្ជី ដែល​អ្នកអាច​ជ្រើស​រចនាប័ទ្ម​ណាមួយ​ដែល​ត្រូវ​បានអនុវត្ត​ក្នុង​ឯកសារ​បច្ចុប្បន្ន ។
  4. ជ្រើស​រចនាប័ទ្ម​ដែលត្រូវ​ស្វែងរក បន្ទាប់មក​ចុច រក ឬ​រកទាំងអស់ ។

ដើម្បី​រកទ្រង់ទ្រាយ

អ្នកចង់​រក​អត្ថបទ​ទាំងអស់នៅក្នុង​ឯកសាររបស់អ្នក ទៅទ្រង់ទ្រាយ​តួអក្សរ​ផ្ទាល់​ណាមួយ​ដែលត្រូវបាន​ផ្ដល់ឲ្យ ។

Note.png ការរកទ្រង់ទ្រាយ គឺ​រកតែ​គុណលក្ខណៈតួអក្សរ​ផ្ទាល់​ប៉ុណ្ណោះ វាមិនរក​គុណលក្ខណៈ​ដែលបានអនុវត្ត​ជា​ផ្នែក​នៃ​រចនាប័ទ្ម ។
  1. ជ្រើស កែសម្រួល - រក និង​ជំនួស ដើម្បី​បើក​ប្រអប់ រក និង​ជំនួស ។
  2. ចុច ជម្រើស​ថែមទៀត ដើម្បី​ពង្រីក​ប្រអប់ ។
  3. ចុចប៊ូតុង ទ្រង់ទ្រាយ ។
  1. ចុច រក ឬ​រកទាំងអស់ ។

ជម្រើស​ថែមទៀត

ការស្វែងរកភាព​ស្រដៀងគ្នា អាចរក​អត្ថបទ​ដែល​ស្ទើរ​តែ​ដូច​គ្នា​ទៅនឹង​អត្ថបទ​ដែលអ្នកចង់រក ។ អ្នកអាច​កំណត់​ចំនួន​តួអក្សរ​ដែល​ត្រូវអនុញ្ញាត​ឲ្យ​វា​ខុសគ្នា ។

ចុចជម្រើស ការស្វែងរក​ភាពស្រដៀងគ្នា ហើយចុចប៊ូតុង ... តាមបំណង ដើម្បី​ផ្លាស់ប្ដូរ​ការកំណត់ ។ (ការកំណត់ បីលេខ​ទាំងអស់​ទៅ 1 ធ្វើ​ការ​យ៉ាង​ល្អ​សម្រាប់​អត្ថបទ​អង់គ្លេស ។)

Tip.png នៅ​ពេល​អ្នក​បាន​បើក​ការគាំទ្រ​ភាសា​អាស៊ី​ក្រោម​ ឧបករណ៍ - ជម្រើស​ - ការកំណត់​ភាសា​ - ភាសា​ ប្រអប់​ ស្វែងរក និង​ជំនួស​ផ្តល់​នូវ​ជម្រើស​សម្រាប់​ស្វែង​រក​អត្ថបទ​អាស៊ី ។

កម្មវិធី​រុករក

កម្មវិធីរុករក ជាឧបករណ៍​ចម្បង​មួយ សម្រាប់ធ្វើការស្វែងរក និង ជ្រើស​វត្ថុ ។ អ្នកក៏អាច​ប្រើ​កម្មវិធី​រុករក​ដើម្បី​ផ្លាស់ទី និង រៀបចំ​ជំពូក ផ្ដល់ទិដ្ឋភាព​គ្រោង ទៅឯកសាររបស់អ្នក ។

ជ្រើស មើល - កម្មវិធី​រុករក ដើម្បី​បើក​បង្អួច កម្មវិធី​រុករក ។

ប្រើ​កម្មវិធី​រុករក​សម្រាប់ធ្វើការបញ្ចូល​វត្ថុ ភ្ជាប់ និង សេចក្ដីយោង​នៅក្នុង​ឯកសារដូចគ្នា ឬ​ពី​ឯកសារ​ទូទៅផ្សេងទៀត ។ សូមមើលមគ្គុទ្ទេសក៍ កម្មវិធី​រុករក ដើម្បីស្វែងយល់ពីព័ត៌មាន​បន្ថែម ។

ចុចលើ​រូបតំណាង ដែលមាន​រង្វង់ពណ៌ខៀវ នៅផ្នែកខាងក្រោម​ស្ដាំ នៃ​ឯកសាររបស់អ្នក​ដើម្បី​បើកបង្អួច កម្មវិធីរុករក ជាទំហំតូច ។

ប្រើ​បង្អួច​កម្មវិធី​រុករក​ជា​ទំហំ​តូច ដើម្បី​ផ្លោះ​ទៅ​កាន់​វត្ថុ​បន្ទាប់​ទៀត​យ៉ាង​លឿន ឬ​ស្វែងរក​អត្ថបទ​នៅ​ក្នុង​ឯកសារ​របស់​អ្នក ។


Related Topics

​កម្មវិធី​រុករក សម្រាប់​ឯកសារ​អត្ថបទ

ការ​ប្រើ​តួអក្សរ​ជំនួស​ក្នុង​ការ​ស្វែងរក​អត្ថបទ

ស្វែង​រក​គុណលក្ខណៈ

​បញ្ជី​កន្សោម​ធម្មតា​

ការ​យក​ចុះបន្ទាត់​ចេញ

ការ​រក និង​ការជំនួស​នៅក្នុង Calc