Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

អនុគមន៍​គណិតវិទ្យា

From LibreOffice Help
Jump to: navigation, search

ប្រភេទ​នេះ​មាន​អនុគមន៍ គណិត​វិទ្យា សម្រាប់ Calc ។ ដើម្បីបើក​ អ្នក​ជំនួយការ​អនុគមន៍ ជ្រើស បញ្ចូល - អនុគមន៍ ។

Contents

CONVERT

បម្លែង​តម្លៃ​ពី​រង្វាស់​ឯកតា​មួយ​ទៅ​ឯកតា​រង្វាស់​ផ្សេង ។ កត្តា​បម្លែង​ត្រូវ​បានផ្ដល់​ក្នុង​បញ្ជី​ដែល​មាន​ក្នុង​ការ​កំណត់​រចនាសម្ព័ន្ធ ។

នៅពេលមួយ​​បញ្ជី​កត្តា​បម្លែង​រួមមាន​រូបិយប័ណ្ណ​ចាស់ៗ និង​អឺរ៉ូ (សូម​មើល​ឧទាហរណ៍​ខាងក្រោម) ។ យើង​ស្នើ​ឲ្យ​ប្រើ​អនុគមន៍​ថ្មី EUROCONVERT ដើម្បីបម្លែង​រូបិយប័ណ្ណ​ទាំង​នេះ ។

វាក្យ​សម្ពន្ធ​​

CONVERT(value;"text";"text")

ឧទាហរណ៍

=CONVERT(100;"ATS";"EUR") ត្រឡប់​តម្លៃ ១០០ អឺរ៉ូ​សីលីង​អូស្ត្រាលី ។

=CONVERT(100;"EUR";"DEM") បម្លែង​ ១០០ អឺរ៉ូ​ទៅជា​ម៉ាក់​របស់​អាល្លឺម៉ង់ ។

FLOOR.PRECISE

Rounds a number down to the nearest multiple of Significance, regardless of sign of Significance

Syntax

FLOOR.PRECISE(Number; Significance)

Number is the number that is to be rounded down.

Significance is the value to whose multiple the number is to be rounded down.

Example

=FLOOR.PRECISE( -11;-2) returns -12

FLOOR

បង្គត់​ចំនួន​មួយ​ចុះ រហូត​ដល់​ពហុ​គុណ​ជិត​បំផុត​នៃ​ផ្នែក​សំខាន់ ។

វាក្យ​សម្ពន្ធ​​

FLOOR(លេខ; ផ្នែក​សំខាន់; របៀប)

ចំនួន ជា​ចំនួន​ដែល​ត្រូវ​បង្គត់​ចុះ ។

ផ្នែក​សំខាន់​ ជា​តម្លៃ​ដែល​ពហុគុណនៃ​លេខ​​របស់​នឹង​ត្រូវ​បាន​បង្គត់​ចុះ ។

របៀប គឺ​ជា​តម្លៃ​ជម្រើស។ ប្រសិនបើ​តម្លៃ​របៀប​ត្រូវ​បានផ្ដល់ និង​មិន​ស្មើ​សូន្យ និង​ប្រសិនបើ​ចំនួន និង​ការ​សំខាន់គឺ​អវិជ្ជមាន បន្ទាប់​មក​​កា​របង្គត់​ត្រូវ​បាន​ធ្វើ​ដោយ​មាន​មូលដ្ឋាន​លើ​តម្លៃពេញលេញ​របស់​លេខ ។ ប៉ារ៉ាម៉ែត្រ​នេះ​​ត្រូវ​បាន​មិនអើពើ​​ នៅ​ពេល​នាំចេញ​ទៅ​ជា MS Excel ជា Excel មិន​ស្គាល់​ប៉ារ៉ាម៉ែត្រ​ទី​បី​ណាមួយ​ទេ ។

Warning.png ប្រសិន​បើ​​ចំនួន និង​ផ្នែក​សំខាន់​របស់​ប៉ារ៉ាម៉ែត្រ​អវិជ្ជមាន និង​ប្រសិនបើ​តម្លៃ​របៀប​ស្មើ​សូន្យ ឬ​មិន​ត្រូវ​បាន​បញ្ជាក់ បន្ទាប់​មក​លទ្ធផល​នៅ​ក្នុង LibreOffice Calc និង Excel នឹង​ខុសគ្នា​បន្ទាប់​ពី​នាំចេញ ។ ប្រសិន​បើ​អ្នក​នាំចេញ​ spreadsheet ទៅជា Excel ប្រើ Mode=1 ដើម្បី​មើល​លទ្ធផល​ដូច​គ្នា​នៅ​ក្នុង Excel ដូច​នៅ​ក្នុង Calc ។

ឧទាហរណ៍

=FLOOR( -11;-2) ត្រឡប់ -12

=FLOOR( -11;-2;0) ត្រឡប់ -12

=FLOOR( -11;-2;1) ត្រឡប់ -10

SIGN

ត្រឡប់​សញ្ញា​នៃ​ចំនួន ។ ត្រឡប់ 1 បើ​ចំនួន​វិជ្ជមាន -1 បើ​អវិជ្ជមាន និង ០ បើ​សូន្យ ។

វាក្យ​សម្ពន្ធ​​

SIGN(ចំនួន)

ចំនួន ជា​ចំនួន​ដែល​សញ្ញា​របស់​វា នឹង​ត្រូវ​បាន​កំណត់ ។

ឧទាហរណ៍

=SIGN(3.4) ត្រឡប់ 1 ។

=SIGN(-4.5) ត្រឡប់ -1 ។

MROUND

ត្រឡប់​ចំនួន​ដែល​បង្គត់​ទៅ​ពហុគុណ​នៃ​ចំនួន​មួយ​ផ្សេង​ទៀត​ក្បែរ​បំផុត ។

វាក្យ​សម្ពន្ធ​​

MROUND(ចំនួន; ពហុគុណ)

ត្រឡប់ ចំនួន ដែល​បង្គត់​ទៅ​ពហុគុណ​នៃ ពហុគុណ ក្បែរ​បំផុត ។

ការ​ប្រតិបត្តិ​ជម្រើស​គួរ​តែ​ជា Multiple * ROUND(Number/Multiple) ។

ឧទាហរណ៍

=MROUND(15.5;3) ត្រឡប់ 15 ជា 15.5 គឺ​ជិត​ទៅ​នឹង 15 (= 3*5) ជាងទៅ 18 (= 3*6) ។

=MROUND(1.4;0.5) ត្រឡប់ 1.5 (= 0.5*3) ។

CSCH

ត្រឡប់​កូស៊ីនុស​អ៊ីពែរបូល​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

COSH(ចំនួន)

ត្រឡប់​កូស៊ីនុស​អ៊ីពែបូលរបស់ លេខ ។

ឧទាហរណ៍

=CSCH(1) បង្ហាញ​តម្លៃ​ប្រហែល ០.៨៥០៩១៨១២៨២, កូសេកង់​អ៊ីពែបូល​នៃ ១ ។

SECH

ត្រឡប់​ស៊ីនុស​អ៊ីពែរបូល​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

SINH(ចំនួន)

ត្រឡប់​ស៊ីនុស​អ៊ីពែរបូល​របស់ លេខ ។

ឧទាហរណ៍

=SINH(0) ត្រឡប់ 0 ស៊ីនុស​អ៊ីពែរបូល​នៃ 0 ។

CSC

បង្ហាញ​កូសេកង់​របស់​មុំ​ដែល​បាន​ផ្ដល់ (គិតជា​រ៉ាដ្យង់)។ កូសេកង់​របស់​មុំ​គឺ​ស្មើនឹង​មួយ​ចែក​ឲ្យ​ស៊ីនុស​របស់​មុំ​នោះ

វាក្យ​សម្ពន្ធ​​

COSH(ចំនួន)

ត្រឡប់​កូស៊ីនុស (ត្រីកោណមាត្រ) របស់លេខមុំ​គិត​ជា​រ៉ាដ្យង់ ។

ដើម្បី​ត្រឡប់​កូស៊ីនុស​របស់​មុំ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ RADIANS ។

ឧទាហរណ៍

=CSC(PI()/4) បង្ហាញ​តម្លៃ​ប្រហែល 1.4142135624, ការ​បញ្ច្រាស​នៃ​ស៊ីនុស PI/4 រ៉ាដ្យង់។

=COS(RADIANS(60)) ត្រឡប់ 0.5 កូស៊ីនុស​ 60 ដឺក្រេ ។

SEC

បង្ហាញ​តម្លៃ​សេកង់​របស់​មុំ​ដែល​បាន​ផ្ដល់ (គិតជា​រ៉ាដ្យង់)។ សេកង់​របស់​មុំ​មួយ គឺ​ស្មើនឹង ១ ចែក​ឲ្យ​កូស៊ីនុស​របស់​មុំ​នោះ

វាក្យ​សម្ពន្ធ​​

SIN(ចំនួន)

ត្រឡប់ស៊ីនុស (ត្រីកោណមាត្រ) របស់លេខ មុំ​គិត​ជា​រ៉ាដ្យង់ ។

ដើម្បី​ត្រឡប់​ស៊ីនុស​នៃ​មុំ​ជា​ដឺក្រេ ប្រើ​អនុគមន៍ RADIANS ។

ឧទាហរណ៍

=SEC(PI()/4) បង្ហាញ​តម្លៃ​ប្រហែល ១.៤១៤២១៣៥៦២៤, ច្រាស​នៃ​កូស៊ីនុស​របស់ PI/4 រ៉ាដ្យង់។

=COS(RADIANS(60)) ត្រឡប់ 0.5 កូស៊ីនុស​ 60 ដឺក្រេ ។

COUNTBLANK

ត្រឡប់​ចំនួន​ក្រឡា​ទទេ ។

វាក្យ​សម្ពន្ធ​​

COUNTBLANK(ជួរ)

ត្រឡប់​ចំនួនក្រឡា​ទទេ​នៅ​ក្នុង​ជួរ​ក្រឡា ជួរ ។

ឧទាហរណ៍

=COUNTBLANK(A1:B2) ត្រឡប់ 4 ប្រសិន​បើ​ក្រឡា A1, A2, B1, និង B2 គឺ​ទទេ ។

ACOS

ត្រឡប់​កូស៊ីនុស​ត្រីកោណមាត្រច្រាសនៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

ACOS(ចំនួន)

អនុគមន៍​នេះ​ត្រឡប់​កូស៊ីនុស​ត្រីកោណមាត្រ​​បញ្ច្រាសរបស់ លេខ ដែល​ជា​មុំ (គិត​ជា​រ៉ាដ្យង់) ដែល​កូស៊ីនុស​របស់វា​ជា​លេខ ។ មុំ​​បាន​ត្រឡប់​គឺ​ចន្លោះ​ 0 និង PI ។

ដើម្បី​ត្រឡប់​មុំ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ DEGREES ។

ឧទាហរណ៍

=ACOS(-1) ត្រឡប់ 3.14159265358979 (PI radians)

=DEGREES(ACOS(0.5)) ត្រឡប់ 60 ។ កូសីនុស ៦០ ដឺក្រេ​គឺ 0.5 ។

ACOSH

ត្រឡប់​កូស៊ីនីស​អ៊ីពែរបូល​ច្រាស​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

ACOSH(ចំនួន)

អនុគមន៍​ត្រឡប់​កូស៊ីនុស​​អ៊ីពែរបូល​បញ្ច្រាស​​របស់ លេខដែល​កូស៊ីនុស​​អ៊ីពែរបូល​របស់វា​ជា​លេខ ។

លេខ​​ត្រូវ​តែ​ធំជាង ឬ​ស្មើ​នឹង ១ ។

ឧទាហរណ៍

=ACOSH(1) ត្រឡប់ 0 ។

=ACOSH(COSH(4)) ត្រឡប់ 4 ។

SQRT

ត្រឡប់​ឫស​ការ៉េ​វិជ្ជមាន​នៃ​ចំនួន ។

វាក្យ​សម្ពន្ធ​​

SQRT(ចំនួន)

ត្រឡប់​ឫសការ៉េ​របស់ លេខ ។

លេខ​ត្រូវ​តែ​វិជ្ជមាន ។

ឧទាហរណ៍

=SQRT(16) ត្រឡប់ 4 ។

=SQRT(-16) ត្រឡប់កំហុស អាគុយម៉ង​មិន​ត្រឹមត្រូវ ។

ACOT

ត្រឡប់​កូតង់សង់​បញ្ច្រាស (អ័ក្ស​កូតង់សង់) របស់​ដែល​បានផ្ដល់ ។

វាក្យ​សម្ពន្ធ​​

ACOT(ចំនួន)

អនុគមន៍​ត្រឡប់​តង់សង់​ត្រីកោណមាត្រ​របស់លេខ ដែល​ជា​មុំ (គីត​ជា​រ៉ាដ្យង់) ដែល​តង់សង់​របស់វា​គឺ​ជា​លេខ ។ មុំ​បាន​ត្រឡប់​រវាង 0 និង PI ។

ដើម្បី​ត្រឡប់​មុំ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ DEGREES ។

ឧទាហរណ៍

=ACOT(1) ត្រឡប់ 0.785398163397448 (PI/4 radians) ។

=DEGREES(ACOT(1)) ត្រឡប់ 45 ។ តង់សង់​នៃ ៤៥ ដឺក្រេ​គឺ ១ ។

ACOTH

ត្រឡប់​កូតង់សង់​អ៊ីពែរបូល​ច្រាស​នៃ​ចំនួន​ដែល​បាន​ផ្តល់ ។

វាក្យ​សម្ពន្ធ​​

ACOTH(ចំនួន)

អនុគមន៍​នេះ​ត្រឡប់តង់សង់​អ៊ីពែរបូល​ច្រាស​របស់លេខ ដែល​គឺ​ជា​លេខ ដែល​តម្លៃ​​តង់សង់​អ៊ីពែរបូល​របស់​វា​គឺ​ជា​លេខ ។

បង្ហាញ​លទ្ធផល​​កំហុស​ ប្រសិន​បើ​លេខ​នៅ​ចន្លោះ -១ និង ១ ។

ឧទាហរណ៍

=ACOTH(1.1) ត្រឡប់​បញ្ច្រាសតង់សង់​អ៊ីពែរបូល​នៃ 1.1 ប្រហែល​ជា 1.52226 ។

ASIN

ត្រឡប់​ស៊ីនុស​ត្រីកោណមាត្រច្រាសនៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

ASIN(ចំនួន)

អនុគមន៍​នេះ​ត្រឡប់​ស៊ីនុស​ត្រីកោណមាត្រ​បច្រាស​របស់ លេខ ដែលជា​មុំ (គិត​ជា​រ៉ាដ្យង់) ដែល​ស៊ីនុស​របស់​វា​គឺ​ជា​លេខ ។ មុំ​បាន​ត្រឡប់​គឺ​រវាង -PI/2 និង +PI/2 ។

ដើម្បី​ត្រឡប់​មុំ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ DEGREES ។

ឧទាហរណ៍

=ASIN(0) ត្រឡប់ 0 ។

=ASIN(1) ត្រឡប់ 1.5707963267949 (PI/2 radians) ។

=DEGREES(ASIN(0.5)) ត្រឡប់ 30 ។ ស៊ីនុស​នៃ ៣០ ដឺក្រេ​គឺ ០.៥ ។

ASINH

ត្រឡប់​ស៊ីនុស​អ៊ីពែរបូល​ច្រាស​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

ASINH(ចំនួន)

អនុគមន៍​ត្រឡប់​ស៊ីនុស​អ៊ីពែរបូល​ច្រាស​របស់ លេខ ដែល​ជា​លេខ ដែល​ស៊ីនុស​អ៊ីពែរបូល​របស់វា​គឺ​​ជា​លេខ ។

ឧទាហរណ៍

=ASINH(-90) ត្រឡប់​តម្លៃ​ប្រហាក់ប្រហែល-5.1929877 ។

=ASINH(SINH(4)) ត្រឡប់ 4 ។

ATAN

ត្រឡប់​តង់សង់​ត្រីកោណមាត្រច្រាសនៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

ATAN(ចំនួន)

អនុគមន៍​នេះ​ត្រឡប់​តង់សង់​ត្រីកោណមាត្រ​ច្រាស​របស់ លេខ ដែល​ជា​មុំ (គិត​ជា​រ៉ាដ្យង់) ដែល​តង់សង់​របស់វា​គឺ​ជាលេខ ។ មុំ​បាន​ត្រឡប់​គឺ​រវាង -PI/2 និង PI/2 ។

ដើម្បី​ត្រឡប់​មុំ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ DEGREES ។

ឧទាហរណ៍

=ATAN(1) ត្រឡប់ 0.785398163397448 (PI/4 radians) ។

=DEGREES(ATAN(1)) ត្រឡប់ 45 ​។ តង់សង់​នៃ ៤៥ ដឺក្រេ​គឺ ១ ។

ATAN2

ត្រឡប់​តង់សង់​ត្រីកោណមាត្រ​ច្រាស​នៃកូអរដោនេ x និង y ដែល​បាន​បញ្ជាក់​លម្អិត ។

វាក្យ​សម្ពន្ធ​​

ATAN2(NumberX; NumberY)

NumberX គឺ​ជា​តម្លៃ​របស់​កូអរដោនេ x ។

NumberY គឺ​ជា​តម្លៃ​របស់កូអរដោនេ y ។

ATAN2 ត្រឡប់​តង់សង់​ត្រីកោណមាត្រ​ច្រាស ដែល​ជា​មុំ (គិត​ជា​រ៉ាដ្យង់) រវាង​អ័ក្ស x និង​បន្ទាតត់​ពី​ចំណុច​លេខ X, លេខ Y ទៅ​ចំណុច​ដើម ។ មុំ​បាន​ត្រឡប់​គឺ​រវាង -PI និង PI ។

ដើម្បី​ត្រឡប់​មុំ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ DEGREES ។

ឧទាហរណ៍

=ATAN2(20;20) ត្រឡប់ 0.785398163397448 (PI/4 radians) ។

=DEGREES(ATAN2(12.3;12.3)) ត្រឡប់ 45 ។ តង់សង់​នៃ ៤៥ ដឺក្រេ​គឺ ១ ។

ATANH

ត្រឡប់​តង់សង់​អ៊ីពែរបូល​ច្រាស​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

ATANH(ចំនួន)

អនុគមន៍​នេះ​ត្រឡប់​តង់សង់​អ៊ីពែរបូល​ច្រាស​របស់លេខ ជា​លេខ​ ដែល​តង់សង់​អ៊ីពែរបូល​របស់​ជា​លេខ ។

លេខ​ត្រូវ​តែ​គោរព​លក្ខខណ្ឌ -1 < number < 1 ។

ឧទាហរណ៍

=ATANH(0) ត្រឡប់ 0 ។

COS

ត្រឡប់​កូស៊ីនុស​របស់​មុំ​ដែល​បានផ្ដល់ (គិត​ជា​រ៉ាដ្យង់) ។

វាក្យ​សម្ពន្ធ​​

COS(ចំនួន)

ត្រឡប់​កូស៊ីនុស (ត្រីកោណមាត្រ) របស់លេខមុំ​គិត​ជា​រ៉ាដ្យង់ ។

ដើម្បី​ត្រឡប់​កូស៊ីនុស​របស់​មុំ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ RADIANS ។

ឧទាហរណ៍

=COS(PI()/2) ត្រឡប់ ០ កូស៊ីនុស​នៃរ៉ាដ្យង់ PI/2 ។

=COS(RADIANS(60)) ត្រឡប់ 0.5 កូស៊ីនុស​ 60 ដឺក្រេ ។

COSH

ត្រឡប់​កូស៊ីនុស​អ៊ីពែរបូល​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

COSH(ចំនួន)

ត្រឡប់​កូស៊ីនុស​អ៊ីពែបូលរបស់ លេខ ។

ឧទាហរណ៍

=COSH(0) ត្រឡប់ 1 កូស៊ីនុស​អ៊ីពែរបូល​នៃ0 ។

COT

ត្រឡប់​កូតង់សង់​របស់​មុំ​ដែល​បានផ្ដល់ (គិត​ជា​រ៉ាដ្យង់) ។

វាក្យ​សម្ពន្ធ​​

COT(ចំនួន)

ត្រឡប់កូតង់សង់ (ត្រីកោណមាត្រ) របស់លេខ មុំ​គិត​ជា​រ៉ាដ្យង់ ។

ដើម្បី​ត្រឡប់​កូងតង់សង់​នៃ​មុំ​មួយ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ RADIANS ។

កូតង់សង់​របស់​មុំ​គឺ​ស្មើ​នឹង ១ ចែកដោយ​តង់សង់​របស់​មុំ​នោះ ។

ឧទាហរណ៍ ៖

=COT(PI()/4) ត្រឡប់ 1 កូតង់សង់​​នៃ​រ៉ាដ្យង់PI/4 ។

=COT(RADIANS(45)) ត្រឡប់ 1 កូតង់សង់​ 45 ដឺក្រេ ។

SQRTPI

ត្រឡប់​ឫស​ការ៉េ​នៃ (PI times a number) ។

វាក្យ​សម្ពន្ធ​​

SQRTPI(លេខ)

ត្រឡប់ឫសការ៉េ​វិជ្ជមាន​របស់ (PI គុណ​នឹង លេខ) ។

វា​ស្មើ​នឹង SQRT(PI()*ចំនួន) ។

ឧទាហរណ៍

=SQRTPI(2) ត្រឡប់​ឫសការ៉េ​នៃ(2PI) ប្រហែល​ជា 2.506628 ។

COTH

ត្រឡប់​កូតង់សង់​អ៊ីពែរបូល​នៃ​ចំនួន​ដែល​បាន​ផ្តល់ (មុំ) មួយ ។

វាក្យ​សម្ពន្ធ​​

COTH(លេខ)

ត្រឡប់​កូតង់សង់​អ៊ីពែរបូល​របស់ លេខ ។

ឧទាហរណ៍

=COTH(1) ត្រឡប់​កូតង់សង់​នៃ 1 ប្រហែល​ជា 1.3130 ។

DEGREES

បម្លែង​រ៉ាដ្យង់​ទៅ​ជា​ដឺក្រេ ។

វាក្យ​សម្ពន្ធ​​

DEGREES(Number)

លេខ គឺ​ជា​មុំ​គិត​ជា​រ៉ាដ្យង់​ដែល​ត្រូវ​បម្លែង​ទៅ​ជា​ដឺក្រេ ។

ឧទាហរណ៍

=DEGREES(PI()) ត្រឡប់ 180 ដឺក្រេ ។

EXP

ត្រឡប់​ e ស្វ័យគុណ​នៃ​ចំនួន​មួយ ។ ចំនួនថេរ e មាន​តម្លៃ​ប្រហែល 2.71828182845904 ។

វាក្យ​សម្ពន្ធ​​

EXP(ចំនួន)

ចំនួន ជា​ស្វ័យគុណ​ដែល e នឹង​ត្រូវ​បាន​លើក ។

ឧទាហរណ៍

=EXP(1) ត្រឡប់ 2.71828182845904 តម្លៃ​​គណិត e ទៅ​ជា​ភាពត្រឹមត្រូវ​របស់ Calc ។

FACT

ត្រឡប់ហ្វាក់តូរីយ្យែល​របស់​លេខ ។

វាក្យ​សម្ពន្ធ​​

FACT(ចំនួន)

ត្រឡប់​លេខ ! ហ្វាក់តូរីយ្យែល​នៃ លេខ បាន​គណនា​ជា 1*2*3*4* ... * លេខ ។

FACT(0) ត្រឡប់ 1 ដោយ​ការ​កំណត់ ។

ហ្វាក់តូរីយ្យែល​នៃ​លេខ​អវិជ្ជមាន​ត្រឡប់​កំហុស "អាគុយម៉ង់​មិន​ត្រឹមត្រូវ" ។

ឧទាហរណ៍

=FACT(3) ត្រឡប់ 6 ។

=FACT(0) ត្រឡប់ 1 ។

INT

បង្គត់​ចំនួន​មួយ​ចុះ​ទៅ​ចំនួន​គត់​ជិត​បំផុត ។

វាក្យ​សម្ពន្ធ​​

INT(ចំនួន)

ត្រឡប់ លេខ បាន​បង្គត់​ចុះ​ទៅ​ចំនួន​គត់​ជិត​បំផុត ។

ចំនួន​អវិជ្ជមាន​បង្គត់ចុះ​ទៅ​ចំនួន​គត់​ខាងក្រោម ។

ឧទាហរណ៍

=INT(5.7) ត្រឡប់ 5 ។

=INT(-1.3) ត្រឡប់ -2 ។

EVEN

បង្គត់​ចំនួន​វិជ្ជមាន​ទៅ​ជិត​ចំនួន​គត់​គូរ ហើយ​ចំនួន​អវិជ្ជមាន​ចុះ​ទៅ​ចំនួន​គត់​គូរ​បន្ទាប់ ។

វាក្យ​សម្ពន្ធ​​

EVEN(ចំនួន)

ត្រឡប់ លេខ បាន​បង្គត់​ទៅ​ចំនួន​គត់​បន្ទាប់​ពី​សូន្យ ។

ឧទាហរណ៍

=EVEN(2.3) ត្រឡប់ 4 ។

=EVEN(2) ត្រឡប់ 2 ។

=EVEN(0) ត្រឡប់ 0 ។

=EVEN(-0.5) ត្រឡប់ -2 ។

GCD

ត្រឡប់​តួ​ចែក​រួម​ធំ​បំផុត​នៃ​ចំនួន​គត់​ពីរ ឬ​ច្រើន ។

តួចែក​ធម្មតា​ធំបំផុត​គឺ​ជា​ចំនួន​គត់​ធំបំផុត​វិជ្ជមានដែល​នឹង​ចែក ដោយគ្មាន​សំណល់ ចំនួន​គត់​ដែល​បាន​ផ្ដល់​នីមួយៗ ។

វាក្យ​សម្ពន្ធ​​

GCD(ចំនួន​គត់ 1 ចំនួន​គត់ 2 ... ចំនួន​គត់ 30)

ចំនួន​គត់ 1 ដល់ 30 គឺ​មាន​រហូត​ដល់​ចំនួន 30 ចំនួន​គត់ ដែលតួចែក​ធំបំផុត​របស់​វា​ត្រូវ​បានគណនា ។

ឧទាហរណ៍

=GCD(16;32;24) ផ្ដល់​លទ្ធផល 8 ពីព្រោះ 8 គឺ​ជា​​​​​​ចំនួន​ធំបំផុត​ដែលអាច​ចែក​នឹង 16, 24 និង 32 ដោយ​គ្មាន​សំណល់ ។

=GCD(B1:B3) ដែល​ក្រឡា B1, B2, B3 មាន 9, 12, 9 ផ្ដល់​ឲ្យ 3 ។

GCD_ADD

លទ្ធផល​គឺ​ជា​តួ​ចែក​រួម​ធំ​បំផុត​នៃ​បញ្ជី​ចំនួន​មួយ ។

Note.png អនុគមន៍​ដែល​ឈ្មោះ​របស់​វា​បញ្ចប់​ដោយ _ADD ត្រឡប់​នូវ​លទ្ធផល​ដូចគ្នា ទៅ​នឹង​អនុគមន៍​របស់ Microsoft Excel ។ ប្រើ​អនុគមន៍​ដោយ​​គ្មាន _ADD ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ដែល​ផ្អែក​លើស្តង់ដារ​អន្តរជាតិ ។ ឧទាហរណ៍ អនុគមន៍ WEEKNUM គណនា​ចំនួន​សប្តាហ៍​របស់​កាល​បរិច្ឆេទ​ដែល​បានផ្តល់ ដោយ​ផ្អែក​លើ​ស្តង់ដារ​អន្តរជាតិ ISO 6801 ខណៈពេល WEEKNUM_ADD ត្រឡប់​ចំនួន​សប្តាហ៍​ដូចគ្នា​ជា Microsoft Excel ។

វាក្យ​សម្ពន្ធ​​

GCD_ADD(ចំនួន (ច្រើន))

ចំនួន ៖ គឺ​ជា​បញ្ជី​ដែល​មាន​រហូត​ដល់ ៣០ លេខ ។

ឧទាហរណ៍

=GCD_ADD(5;15;25) ត្រឡប់ 5 ​។

ISEVEN

ត្រឡប់ ពិត បើ​តម្លៃ​ជា​ចំនួន​គត់​គូ ឬ​មិន​ពិត បើ​តម្លៃ​ជា​ចំនួន​គត់​សេស ។

វាក្យ​សម្ពន្ធ​​

ISEVEN(តម្លៃ)

តម្លៃ ជា​តម្លៃ​ដែល​ត្រូវ​ពិនិត្យ ។

ប្រសិន​បើ​តម្លៃ​មិនមែន​ជា​ចំនួន​គត់ តួលេខ​ណាមួយ​បន្ទាប់​ពី​ចំណុច​ក្បៀស​ត្រូវ​បាន​មិន​អើពើ ។ សញ្ញា​របស់​តម្លៃ​ក៏​ត្រូវ​បាន​មិន​អើពើ​ដែរ ។

ឧទាហរណ៍

=ISEVEN(48) ត្រឡប់ TRUE

=ISEVEN(33) ត្រឡប់ FALSE

=ISEVEN(0) ត្រឡប់ TRUE

=ISEVEN(-2.1) ត្រឡប់ TRUE

=ISEVEN(3.999) ត្រឡប់ FALSE

ISODD

ត្រឡប់ ពិត បើ​តម្លៃ​សេស ឬ​មិន​ពិត បើ​តម្លៃ​គូ ។

វាក្យ​សម្ពន្ធ​​

ISODD(តម្លៃ)

តម្លៃ ជា​តម្លៃ​ដែល​ត្រូវ​ពិនិត្យ ។

ប្រសិន​បើ​តម្លៃ​មិនមែន​ជា​ចំនួន​គត់ តួលេខ​ណាមួយ​បន្ទាប់​ពី​ចំណុច​ក្បៀស​ត្រូវ​បាន​មិន​អើពើ ។ សញ្ញា​របស់​តម្លៃ​ក៏​ត្រូវ​បាន​មិន​អើពើ​ដែរ ។

ឧទាហរណ៍

=ISODD(33) ត្រឡប់ TRUE

=ISODD(48) ត្រឡប់ FALSE

=ISODD(3.999) ត្រឡប់ TRUE

=ISODD(-3.1) ត្រឡប់ TRUE

RANDBETWEEN

ត្រឡប់​ចំនួន​ចៃដន្យ​គត់​ក្នុង​ជួរ​ដែល​បាន​បញ្ជាក់ ។

វាក្យ​សម្ពន្ធ​​

RANDBETWEEN(ក្រោម; លើ)

ត្រឡប់​ចំនួន​ចៃដន្យ​ចំនួន​គត់​រវាង​ចំនួន​គត់ បាត និងកំពូល (ទាំងពីររាប់​បញ្ចូល) ។

អនុគមន៍​នេះ បង្កើត​ចំនួន​ចៃដន្យ​ថ្មី​នៅ​រាល់ពេល​ដែល​ Calc គណនា​ឡើងវិញ ។ ដើម្បី​តម្រូវ​ឲ្យ Calc គណនា​ឡើងវិញ​ដោយ​ដៃ គឺ​ត្រូវ​ចុច ប្ដូរ (Shift)+បញ្ជា(Ctrl)+F9 ។

ដើម្បី​បង្កើត​លេខ​ចៃដន្យ ដែល​មិន​គណនា​ឡើង​វិញ ចម្លង​ក្រឡា​ដែល​មាន​អនុគមន៍​នេះ និង​ប្រើ កែសម្រួល - បិទភ្ជាប់​ពិសេស (with បិទភ្ជាប់​ទាំងអស់ និង រូបមន្ត មិន​បាន​ស្គាល់​ទេ និង លេខ បាន​សម្គាល់) ។

ឧទាហរណ៍

=RANDBETWEEN(20;30) ត្រឡប់​ចំនួន​គត់​រវាង 20 និង 30 ។

LCM

ត្រឡប់​ពហុគុណ​រួម​តូច​បំផុត​នៃ​ចំនួន​គត់​មួយ ឬ​ច្រើន ។

វាក្យ​សម្ពន្ធ​​

LCM(ចំនួន​គត់1 ចំនួន​គត់ 2 ... ចំនួន​គត់ 30)

ចំនួន​គត់១ ដល់៣០ ជា​ចំនួន​គត់​រហូត​ដល់ ៣០ ដែល​ពហុគុណ​រួម​តូច​បំផុត​របស់​វា ត្រូវ​បាន​គណនា ។

ឧទាហរណ៍

ប្រសិនបើអ្នក​បញ្ចូល​លេខ 512;1024 and 2000 នៅក្នុង​ប្រអប់​អត្ថបទ​ចំនួន​គត់ 1 ចំនួន​គត់ 2 និង​ចំនួន​គត់​ 3 នោះ​តម្លៃ 128000 នឹង​ត្រូវ​បាន​ត្រឡប់ជា​លទ្ធផល ។

LCM_ADD

លទ្ធផល​ជា​ពហុគុណ​រួម​តូច​បំផុត​នៃ​បញ្ជី​ចំនួន​មួយ ។

Note.png អនុគមន៍​ដែល​ឈ្មោះ​របស់​វា​បញ្ចប់​ដោយ _ADD ត្រឡប់​នូវ​លទ្ធផល​ដូចគ្នា ទៅ​នឹង​អនុគមន៍​របស់ Microsoft Excel ។ ប្រើ​អនុគមន៍​ដោយ​​គ្មាន _ADD ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ដែល​ផ្អែក​លើស្តង់ដារ​អន្តរជាតិ ។ ឧទាហរណ៍ អនុគមន៍ WEEKNUM គណនា​ចំនួន​សប្តាហ៍​របស់​កាល​បរិច្ឆេទ​ដែល​បានផ្តល់ ដោយ​ផ្អែក​លើ​ស្តង់ដារ​អន្តរជាតិ ISO 6801 ខណៈពេល WEEKNUM_ADD ត្រឡប់​ចំនួន​សប្តាហ៍​ដូចគ្នា​ជា Microsoft Excel ។

វាក្យ​សម្ពន្ធ​​

LCM_ADD(លេខ(ច្រើន))

ចំនួន ៖ គឺ​ជា​បញ្ជី​ដែល​មាន​រហូត​ដល់ ៣០ លេខ ។

ឧទាហរណ៍

=LCM_ADD(5;15;25) ត្រឡប់ 75 ។

COMBIN

ត្រឡប់​ចំនួន​ផ្សំ​សម្រាប់​ធាតុ​ដោយ​មិនធ្វើ​ឡើង​វិញ ។

វាក្យ​សម្ពន្ធ​​

COMBIN(Count1; Count2)

Count1 គឺ​ជា​ចំនួន​ធាតុ​នៅ​ក្នុង​សំណុំ ។

Count2 គឺ​ជា​ចំនួន​ធាតុ ដើម្បីជ្រើស​ពី​សំណុំ ។

COMBIN ត្រឡប់​ចំនួន​វិធី​ដែល​មាន​លំដាប់​ ដើម្បីជ្រើស​ធាតុទាំង​នេះ ។ ឧទាហរណ៍ ប្រសិនបើ​មាន​ធាតុ ៣ A, B និង C នៅ​ក្នុង​សំណុំ​មួយ អ្នក​អាច​ជ្រើស​ធាតុ​ពីរ នៅ​ក្នុង​វិធី​បី​ផ្សេងៗ​គ្នា ដែល​មាន​ឈ្មោះ AB, AC និង BC ។

COMBIN អនុវត្ត​រូបមន្ត ៖ Count1!/(Count2!*(Count1-Count2)!)

ឧទាហរណ៍

=COMBIN(3;2) ត្រឡប់ 3 ។

COMBINA

ត្រឡប់​ចំនួន​បន្សំ​របស់​សំណុំ​រង​នៃ​ធាតុ រួមមាន​ការ​ធ្វើ​ឡើង​វិញ ។

វាក្យ​សម្ពន្ធ​​

COMBINA(Count1; Count2)

Count1 គឺ​ជា​ចំនួន​ធាតុ​នៅ​ក្នុង​សំណុំ ។

Count2 គឺ​ជា​ចំនួន​ធាតុ ដើម្បីជ្រើស​ពី​សំណុំ ។

COMBINA ត្រឡប់​ចំនួន​នៃមធ្យោបាយ​​ដែល​មាន​តែមួយ​ដើម្បី​ជ្រើស​ធាតុ​នេះ ទីកន្លែង​លំដាប់​នៃ​ការ​ជ្រើសដែល​មិន​ទាក់​ទង និង​ការ​ផ្ទួន​ធាតុ​ត្រូវ​បាន​អនុញ្ញាត​ ។​ ឧទាហរណ៍​​ ប្រសិនបើ​មាន​ធាតុ​ ៣ A, B និង​ C ក្នុង​ការ​កំណត់​​ អ្នក​​អាច​ជ្រើស​​ធាតុ​ ២ ក្នុងមធ្យោបាន​ខុសៗ​គ្នា​​ ៦ ដោយ​ឈ្មោះ​ AA, AB, AC, BB, BC និង​ CC ។

COMBINA អនុវត្ត​រូបមន្ត ៖ (Count1+Count2-1)! / (Count2!(Count1-1)!)

ឧទាហរណ៍

=COMBINA(3;2) ត្រឡប់ 6 ។

TRUNC

កាត់​ចំនួន​ឲ្យ​ខ្លី ដោយ​យក​ខ្ទង់​ទសភាគ​ចេញ ។

វាក្យ​សម្ពន្ធ​​

TRUNC(Number; Count)

ត្រឡប់ លេខ ដែល​មាន​ខ្ទង់​ទសភាព ចំនួន ជា​ច្រើន ។ លើស​​ខ្ទង់ទសភាគ​តាម​ធម្មតា​ត្រូវ​បាន​យក​ចេញ សញ្ញា​គ្មាន​កំណត់ ។

TRUNC(Number; 0) មាន​ឥរិយាបថ​ជា INT(Number) សម្រាប់​លេខ​វិជ្ជមាន ប៉ុន្តែ​បង្គត់​ដែល​មាន​ប្រសិទ្ធិភាព​គឺ​សូន្យ​សម្រាប់​លេខ​អវិជ្ជមាន ។

Warning.png ដែល​អាច​មើល​ឃើញ​ ខ្ទង់​ទសភាគ​នៃ​​លទ្ធផល​ត្រូវ​បាន​បញ្ជាក់​ក្នុង​​ ឧបករណ៍​​ - ជម្រើស​​ - LibreOffice Calc - គណនា​​

ឧទាហរណ៍

=TRUNC(1.239;2) ត្រឡប់ 1.23 ។ បាត់​ 9 ។

=TRUNC(-1.234999;3) ត្រឡប់ -1.234 ។ បាត់9s ។

LN

ត្រឡប់លោការីត​ធម្មជាតិគោល​ e នៃ​ចំនួន​មួយ ។ ចំនួនថេរ​ e មាន​តម្លៃ​ប្រហែល 2.71828182845904 ។

វាក្យ​សម្ពន្ធ​​

LN(ចំនួន)

ចំនួន ជា​តម្លៃ​ដែល​លោការីត​ធម្មជាតិ​របស់​វា នឹង​ត្រូវ​បាន​គណនា ។

ឧទាហរណ៍

=LN(3) ត្រឡប់​លោការីត​​ធម្មជាតិ​នៃ 3 (ប្រហែលជា 1.0986) ។

=LN(EXP(321)) ត្រឡប់ 321 ។

LOG

ត្រឡប់​លោការីត​នៃ​គោល​ដែល​បាន​បញ្ជាក់​លម្អិត នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

LOG(ចំនួន; គោល)

ចំនួន ជា​តម្លៃ​ដែល​លោការីត​របស់​វា​នឹង​ត្រូវ​បាន​គណនា ។

Base (ជម្រើស) គឺ​ជា​មូលដ្ឋាន​សម្រាប់​គណនា​លោការីត ។ ប្រសិនបើ​បានលុប សន្មត់​ថា​គោល ១០ ។

ឧទាហរណ៍

=LOG(10;3) ត្រឡប់​លោការីត​ទៅ​ជា​គោល 3 នៃ 10 (ប្រហែល​ជា 2.0959) ។

=LOG(7^4;7) ត្រឡប់ 4 ។

LOG10

ត្រឡប់​លោការីត​គោល 10 នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

LOG10(ចំនួន)

ត្រឡប់​លោការីត​ទៅ​គោលដប់​របស់លេខ ។

ឧទាហរណ៍

=LOG10(5) ត្រឡប់​លោការីត​គោល 10 នៃ 5 (ប្រហែល​ជា 0.69897) ។

ISO.CEILING

Rounds a number up to the nearest multiple of Significance, regardless of sign of Significance

Syntax

ISO.CEILING(Number; Significance)

Number (required) is the number that is to be rounded up.

Significance (optional) is the number to whose multiple the value is to be rounded up.

Example

=ISO.CEILING(-11;-2) returns -10

CEILING.PRECISE

Rounds a number up to the nearest multiple of Significance, regardless of sign of Significance

Syntax

CEILING.PRECISE(Number; Significance)

Number (required) is the number that is to be rounded up.

Significance (optional) is the number to whose multiple the value is to be rounded up.

Example

=CEILING.PRECISE(-11;-2) returns -10

CEILING

បង្គត់​ចំនួន​​ឡើង​ទៅ​​ពហុគុណ​ជិត​​​បំផុត​នៃ​ផ្នែក​សំខាន់ ។ ។

វាក្យ​សម្ពន្ធ​​

CEILING(ចំនួន; ផ្នែក​សំខាន់; របៀប)

ចំនួន ជា​ចំនួន​ដែល​ត្រូវ​បង្គត់​ឡើង ។

ផ្នែក​សំខាន់​ ជា​ចំនួន​ដែល​ពហុគុណ​តម្លៃ​របស់​វា នឹង​ត្រូវ​បាន​បង្គត់​ឡើង ។

របៀប គឺ​ជា​តម្លៃ​ជម្រើស ។ ប្រសិន​បើ​តម្លៃ​របៀប​ត្រូវ​បានផ្ដល់ និង​មិន​ស្មើ​សូន្យ និង​ប្រសិន​បើ​លេខ​ និង​ផ្នែក​សំខាន់​គឺ​អវិជ្ជមាន បន្ទាប់​បង្គត់​ត្រូវ​ធ្វើ​ដោយ​មាន​មូលដ្ឋាន​លើ​តម្លៃ​លេខ​ពេញលេញ ។ ប៉ារ៉ាម៉ែត្រ​នេះ​ត្រូវ​បាន​មិនអើពើ​នៅ​ពេល​នាំចេញ​ទៅ​ជា MS Excel ជា Excel មិន​ដឹង​ប៉ារ៉ាម៉ែត្រ​ទី​បី​ណាមួយ​ទេ ។

Warning.png ប្រសិន​ប៉ារ៉ាម៉ែត្រ​ទាំងពីរ លេខ និង​​ផ្នែក​សំខាន់​គឺ​ជា​តម្លៃ​អវិជ្ជមាន និង​របៀប​គឺ​ស្មើ​នឹង​សូន្យ ឬ​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ លទ្ធផល​នៅ​ក្នុង LibreOffice និង Excel នឹង​ខុស​គ្នា​បន្ទាប់​ពី​​ការ​នាំចូល​ត្រូវ​បាន​បញ្ចប់ ។ ប្រសិន​បើ​អ្នក​នាំចេញ​ spreadsheet ទៅ Excel ប្រើ Mode=1 ដើម្បី​មើល​លទ្ធផល​ដូចគ្នា​នៅ​ក្នុង Excel ដូច​នៅ​ក្នុង Calc ។

ឧទាហរណ៍

=CEILING(-11;-2) ត្រឡប់ -10

=CEILING(-11;-2;0) ត្រឡប់ -10

=CEILING(-11;-2;1) ត្រឡប់ -12

PI

ត្រឡប់ ៣.១៤១៥៩២៦៥៣៥៨៩៧៩ តម្លៃ​របស់​អថេរ​គណិត​វិទ្យា PI ទៅ​ជា ១៤ គោលដប់ ។

វាក្យ​សម្ពន្ធ​​

PI()

ឧទាហរណ៍

=PI() ត្រឡប់ 3.14159265358979 ។

RAND

ត្រឡប់​ចំនួន​ចៃដន្យ​ចន្លោះ 0 និង 1 ។

វាក្យ​សម្ពន្ធ​​

RAND()

អនុគមន៍​នេះ​បង្កើត​លេខ​ចៃដន្យ​ថ្មី​នៅ​គ្រប់​ពេល​ដែល​កម្មវិធី Calc ធ្វើ​ការ​គណនា​ឡើងវិញ។ ដើម្បីឲ្យ​កម្មវិធី Calc គណនា​ឡើងវិញ​ដោយ​ដៃ សូម​ចុច F9 ។

ដើម្បី​បង្កើត​លេខ​ចៃដន្យ​ដែល​មិន​ដែល​គណនា​ឡើង​វិញ ចម្លង​ក្រឡា​នីមួយៗ​ដែលមាន =RAND() និង​ប្រើ កែសម្រួល - បិទភ្ជាប់​ពិសេស (ជា​មួយ បិទភ្ជាប់​ទាំងអស់ និងរូបមន្ត មិន​ត្រូវ​បាន​សម្គាល់ និង លេខ​ ត្រូវ​បាន​សម្គាល់) ។

ឧទាហរណ៍

=RAND() ត្រឡប់​ចំនួន​ចៃដន្យ​រវាង 0 និង 1 ។

MULTINOMIAL

ត្រឡប់​ហ្វាក់តូរីយ្យែល​នៃ​ផល​បូក​អាគុយម៉ង់ ដែល​ត្រូវ​បាន​​ចែក​ដោយ​ផលគុណ​ហ្វាក់តូរីយ្យែល​នៃ​អាគុយម៉ង់ ។

វាក្យ​សម្ពន្ធ​​

MULTINOMIAL(លេខ(ច្រើន))

ចំនួន ៖ គឺ​ជា​បញ្ជី​ដែល​មាន​រហូត​ដល់ ៣០ លេខ ។

ឧទាហរណ៍

=MULTINOMIAL(F11:H11) ត្រឡប់ 1260 ប្រសិន​បើ F11 ដល់ H11 មាន​តម្លៃ 2, 3 និង 4 ។ វា​ទាក់ទង​ទៅ​នឹង​រូបមន្ត =(2+3+4)! / (2!*3!*4!)

POWER

ត្រឡប់​ចំនួនដែល​កើន​ទៅ​ចំនួន​ផ្សេង​ទៀត​ ។​

វាក្យ​សម្ពន្ធ​​

POWER(Base; Exponent)

ត្រឡប់​​ គោល​​ បាន​កើន​​​ស្វ័យ​គុណ​​​នៃ​​និទស្សន្ត​​

លទ្ធផល​ដូចគ្នា​អាច​សម្រេច​បាន​ដោយ​ប្រើ​សញ្ញាណ​ប្រមាណ​វិធីនិទស្សន្តកម្ម ^ ៖

Base^Exponent

ឧទាហរណ៍

=POWER(4;3) ត្រឡប់ 64 ដែល​ជា 4 ជា​ស្វ័យ​គុណ​នៃ 3 ។

=4^3 ត្រឡប់ 4 ស្វ័យ​គុណ 3 ផង​ដែរ ។

SERIESSUM

ផល​បូក​សំនួន​ដំបូង​នៃ​ស៊េរី​ស្វ័យ​គុណ ។

SERIESSUM(x;n;m;coefficients) = coefficient_1*x^n + coefficient_2*x^(n+m) + coefficient_3*x^(n+2m) +...+ coefficient_i*x^(n+(i-1)m)

វាក្យ​សម្ពន្ធ​​

SERIESSUM(X; N; M; ស្វ័យគុណ)

X គឺ​ជា​តម្លៃ​បញ្ចូល​សម្រាប់​ស៊េរី​ស្វ័យ​គុណ ។

N គឺ​ជា​ស្វ័យ​គុណ​ចាប់ផ្ដើម

M គឺ​ជា​ចំនួន​បន្ថែម​ ដើម្បី​បន្ថែម​ N

មេគុណ គឺ​ជា​ស៊េរី​របស់​មេគុណ ។ សម្រាប់​​ផលបូក​ស៊េរី​មេគុណ​នីមួយៗ​​ត្រូវ​បាន​ពង្រីក​ដោយ​ផ្នែក​មួយ ។

PRODUCT

គុណ​លេខ​​ទាំងអស់​ដែល​បាន​ផ្តល់​ឲ្យ​ជា​អាគុយម៉ង់ និង​ត្រឡប់​ផល​គុណ ។

វាក្យ​សម្ពន្ធ​​

PRODUCT(ចំនួន1; ចំនួន2; ...; ចំនួន30)

លេខ 1 ដល់ 30 គឺមាន​រហូត​ដល់​អាគុយម៉ង់ 30 ដែល​ផលិតផល​របស់​វា​ត្រូវ​តែ​បានគណនា ។

PRODUCT ត្រឡប់ number1 * number2 * number3 * ...

ឧទាហរណ៍

=PRODUCT(2;3;4) ត្រឡប់ 24 ។

SUMSQ

បើ​អ្នក​ចង់​គណនា​ផល​បូក​ការេ​នៃ​ចំនួន (សរុប​ការេ​នៃ​អាគុយម៉ង់​ទាំងអស់) បញ្ចូល​ទាំង​នេះ​ទៅ​ក្នុង​វាល​​អត្ថបទ ។

វាក្យ​សម្ពន្ធ​​

SUMSQ(ចំនួន1; ចំនួន2; ...; ចំនួន30)

ចំនួន​ 1 ដល់ 30 គឺ​មាន​រហូត​ដល់​ផល​បូក​​អាគុយម៉ង់​ចំនួន 30 ដែល​តម្លៃ​ឫសការេ​របស់វា​ត្រូវ​តែ​បាន​គណនា ។

ឧទាហរណ៍

ប្រសិនបើអ្នក​បញ្ចូល​លេខ 2; 3 និង 4 នៅ​ក្នុង​ប្រអប់​អត្ថបទ​លេខ 1 2 និង 3 29 ត្រូវ​បាន​ត្រឡប់​ជា​លទ្ធផល ។

MOD

ត្រឡប់​សំណស់ ពេល​ចំនួន​គត់​ត្រូវ​បាន​ចែក​ដោយ​ចំនួន​មួយ​ផ្សេង​ទៀត ។

វាក្យ​សម្ពន្ធ​​

MOD(តំណាង​ចែក; តួ​ចែក)

សម្រាប់​អាគុយម៉ង់​ចំនួនគត់ អនុគមន៍​នេះ​ត្រឡប់​តួចែក​ម៉ូឌុយឡូ​តណាង​ចែក ដែល​ជា​សំណល់ នៅ​ពេល តំណាង​ចែក ត្រូវ​បាន​ចែក​ដោយ​តួចែក ។

អនុគមន៍​នេះ​ត្រូវ​បាន​អនុវត្តជា តំណាង​ចែក - តួចែក * INT(តំណង​ចែក/តួចែក) និង​រូបមន្ត​នេះ​ផ្ដល់​នូវ​លទ្ធផល ប្រសិន​បើ​អាគុយម៉ង់​មិនមែន​ជា​ចំនួន​គត់ ។

ឧទាហរណ៍

=MOD(22;3) ត្រឡប់ 1 រំលឹក​នៅ​ពេល 22 ចែក​ដោយ 3 ។

=MOD(11.25;2.5) ត្រឡប់ 1.25 ។

QUOTIENT

ត្រឡប់​ផ្នែក​ចំនួន​គត់​ពិត​នៃ​សញ្ញា​ប្រមាណ​វិធី​ចែក ។

វាក្យ​សម្ពន្ធ​​

QUOTIENT (ភាគ​យក; ភាគ​បែង)

ត្រឡប់​ផ្នែក​ចំនួន​គត់​របស់ ភាគយក បាន​ចែក​ដោយ​ភាគ​បែង ។

QUOTIENT គឺ​ស្មើ​ទៅ INT(ភាគ​យក/ភាគ​បែង) សង្ឃឹម​ថា​វា​អាច​រាយការណ៍​កំហុស​ជាមួយ​កូដ​កំហុស​ផ្សេង​គ្នា ។

ឧទាហរណ៍

=QUOTIENT(11;3) ត្រឡប់ 3 ។ រំលឹក​ថា​​បាត់ 2 ។

RADIANS

បម្លែង​ដឺក្រេ​ទៅ​ជា​រ៉ាដ្យង់ ។

វាក្យ​សម្ពន្ធ​​

RADIANS(ចំនួន)

លេខ គឺ​ជា​មុំ​គិត​ជា​ដឺក្រេ​ដែលត្រូវ​បម្លែង​ទៅ​ជា​រ៉ាដ្យង់ ។

ឧទាហរណ៍

=RADIANS(90) ត្រឡប់ 1.5707963267949 ដែល​ PI/2 ទៅជា​ភាព​ត្រឹមត្រូវ​របស់ Calc ។

ROUND

បង្គត់​លេខ​ទៅ​ខ្ទង់​ទសភាគ​មួយ​ចំនួន​ជាក់លាក់ ។

វាក្យ​សម្ពន្ធ​​

ROUND(ចំនួន; រាប់)

ត្រឡប់ លេខ បាន​បង្គត់​ទៅ​ ចំនួន ខ្ទង់​ទសភាគ ។ ប្រសិន​បើ​ចំនួន​ត្រូវ​បានលុប ឬ​សូន្យ អនុគមន៍​បង្គត់​ទៅ​ចំនួន​គត់​ដែល​នៅ​ជិត​បំផុត ។ ប្រសិន​បើ​ចំនួន​អវិជ្ជមាន អនុគមន៍​បង្គត់​ទៅ​ 10, 100, 1000 ដែល​ជិត​បំផុត ។ល។

អនុគមន៍​បង្គត់​ទៅ​ចំនួន​ក្បែរ​បំផុត ។ សូម​មើល ROUNDDOWN និង ROUNDUP សម្រាប់​ជម្រើស ។

ឧទាហរណ៍

=ROUND(2.348;2) ត្រឡប់ 2.35

=ROUND(-32.4834;3) ត្រឡប់ -32.483 ។ ផ្លាស់ប្ដូ​រទ្រង់ទ្រាយ​ក្រឡា​ដើម្បី​មើល​​ទសភាគ​ទាំងអស់ ។

=ROUND(2.348;0) ត្រឡប់ 2 ។

=ROUND(2.5) ត្រឡប់ 3 ។

=ROUND(987.65;-2) ត្រឡប់ 1000 ។

ROUNDDOWN

បង្គត់​លេខ​ចុះ​ទៅ​សូន្យ ទៅ​ចំនួន​ខ្ទង់​ជាក់លាក់ ។

វាក្យ​សម្ពន្ធ​​

ROUNDDOWN(ចំនួន; រាប់)

ត្រឡប់ លេខ បង្គត់​ចុះ (ទៅ​រក​សូន្យ) ទៅ ចំនួន ​ខ្ទង់ទសភាគ ។ ប្រសិន​បើ​ចំនួន​ត្រូវ​បាន​លុប ឬ​សូន្យ អនុគមន៍​​បង្គត់​ចុះ​ទៅ​ចំនួន​គត់ ។ ប្រសិនបើ​ចំនួន​អវិជ្ជមាន អនុគមន៍​បង្គត់​ចុះ​ទៅ​ចំនួន​បន្ទាប់ 10, 100, 1000, ។ល។

អនុគមន៍​បង្គត់​ទៅ​សូន្យ ។ សូម​មើល ROUNDUP និង ROUND សម្រាប់​ជម្រើស ។

ឧទាហរណ៍

=ROUNDDOWN(1.234;2) ត្រឡប់ 1.23 ។

=ROUNDDOWN(45.67;0) ត្រឡប់ 45 ។

=ROUNDDOWN(-45.67) ត្រឡប់ -45 ។

=ROUNDDOWN(987.65;-2) ត្រឡប់ 900 ។

COUNTIF

ត្រឡប់​ចំនួន​ក្រឡា ដែល​ជួប​នឹង​លក្ខខណ្ឌ​នៅ​ក្នុង​ជួរ​ក្រឡា​មួយ ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

COUNTIF(ជួរ; លក្ខខណ្ឌ)

ជួរ ជា​ជួរ​ដែល​លក្ខណៈ​វិនិច្ឆ័យ​នឹង​ត្រូវ​បាន​អនុវត្ត ។

លក្ខខណ្ឌ ចង្អុល​បង្ហាញ​លក្ខខណ្ឌ​នៅ​ក្នុង​ទម្រង់ជា​លេខ កន្សោម ឬ​ខ្សែអក្សរ​តួអក្សរ ។ លក្ខខណ្ឌ​ទាំងនេះ​កំណត់​ថាតើ​ក្រឡា​ណា​មួយ​ត្រូវ​បាន​រាប់ ។ អ្នក​ក៏​អាច​បញ្ចូល​អត្ថបទ​ស្វែងរក​នៅ​ក្នុង​ទម្រង់​ជា​កន្សោ​ម​ធម្មតា ឧ. b.* សម្រាប់​ពាក្យ​ទាំងអស់​ដែល​ចាប់ផ្ដើម​ដោយ b ។ អ្នក​ក៏​អាច​អង្អុល​បង្ហាញ​ជួរ​ក្រឡា​ដែល​មាន​លក្ខខណ្ឌ​ស្វែងរក ។ ប្រសិន​បើ​អ្នក​ស្វែងរក​អត្ថបទ​​ត្រឹមត្រូវ​តាមព្យញ្ជនៈ ដាក់​អត្ថបទ​នៅ​ក្នុងសញ្ញា​សម្រង់​ទ្វេ ។

ឧទាហរណ៍

A1:A10 គឺ​ជា​ជួរ​ក្រឡា​ដែល​មានលេខ 2000 ដល់2009 ។ ក្រឡា B1 មាន​លេខ 2006 ។ នៅ​ក្នុង​ក្រឡា B2 អ្នក​អាច​បញ្ចូល​រូបមន្ត ៖

=COUNTIF(A1:A10;2006) - វា​ត្រឡប់ 1

=COUNTIF(A1:A10;B1) - វា​ត្រឡប់ 1

=COUNTIF(A1:A10;">=2006") - វា​ត្រឡប់ ៤

=COUNTIF(A1:A10;"<"&B1) - នៅ​ពេល B1 មាន 2006 វា​ត្រឡប់ 6

=COUNTIF(A1:A10;C2) ដែល​ក្រឡា C2 មាន​អត្ថបទ >2006 រាប់​ចំនួន​ក្រឡា​នៅ​ក្នុង​ជួរ A1:A10 ដែល​ >2006

ដើម្បី​រាប់​តែ​លេខ​អវិជ្ជមាន ៖ =COUNTIF(A1:A10;"<0")

ROUNDUP

បង្គត់​ចំនួន​ឡើង ឆ្ងាយ​ពី​សូន្យ ទៅ​ចំនួន​ខ្ទង់​ជាក់លាក់ ។

វាក្យ​សម្ពន្ធ​​

ROUNDUP(ចំនួន; រាប់)

ត្រឡប់ លេខ បាន​បង្គត់​ឡើង (ឆ្ងាយ​ពីសូន្យ) ទៅ​ ចំនួន ខ្ទង់ទសភាគ ។ ប្រសិនបើ​ចំនួន​ត្រូវ​បានលុប ឬ​សូន្យ អនុគមន៍​បង្គត់​ឡើង​ទៅ​ចំនួន​គត់ ។ ប្រសិនបើ​ចំនួន​អវិជ្ជមាន អនុគមន៍​​បង្គត់​ទៅ​រក​ចំនួន 10, 100, 1000, ។ល។

អនុគមន៍​នេះ​បង្គត់​ឆ្ងាយ​ពី​សូន្យ ។ សូម​មើល ROUNDDOWN និង ROUND សម្រាប់​ជម្រើស ។

ឧទាហរណ៍

=ROUNDUP(1.1111;2) ត្រឡប់ 1.12 ។

=ROUNDUP(1.2345;1) ត្រឡប់ 1.3 ។

=ROUNDUP(45.67;0) ត្រឡប់ 46 ។

=ROUNDUP(-45.67) ត្រឡប់ -46 ។

=ROUNDUP(987.65;-2) ត្រឡប់ 1000 ។

SIN

ត្រឡប់​ស៊ីនុស​របស់​មុំ​ដែល​បានផ្ដល់ (គិត​ជា​រ៉ាដ្យង់) ។

វាក្យ​សម្ពន្ធ​​

SIN(ចំនួន)

ត្រឡប់ស៊ីនុស (ត្រីកោណមាត្រ) របស់លេខ មុំ​គិត​ជា​រ៉ាដ្យង់ ។

ដើម្បី​ត្រឡប់​ស៊ីនុស​នៃ​មុំ​ជា​ដឺក្រេ ប្រើ​អនុគមន៍ RADIANS ។

ឧទាហរណ៍

=SIN(PI()/2) ត្រឡប់ 1 ស៊ីនុស​នៃ​រ៉ាដ្យង់ PI/2 ។

=SIN(RADIANS(30)) ត្រឡប់ 0.5 ស៊ីនុស​ 30 ដឺក្រេ ។

SINH

ត្រឡប់​ស៊ីនុស​អ៊ីពែរបូល​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

SINH(ចំនួន)

ត្រឡប់​ស៊ីនុស​អ៊ីពែរបូល​របស់ លេខ ។

ឧទាហរណ៍

=SINH(0) ត្រឡប់ 0 ស៊ីនុស​អ៊ីពែរបូល​នៃ 0 ។

SUM

បូក​ចំនួន​ទាំងអស់​ក្នុង​ជួរ​ក្រឡា ។

វាក្យ​សម្ពន្ធ​​

SUM(ចំនួន1; ចំនួន2; ...; ចំនួន30)

ចំនួន 1 ដល់​ចំនួន 30 គឺ​​មាន​រហូត​ដល់​ 30 អាគុយម៉ង់ ដែល​ផលបូក​របស់​វា​ត្រូវ​តែ​បានគណនា ។

ឧទាហរណ៍

ប្រសិន​បើ​អ្នក​បញ្ចូលលេខ 2; 3 និង 4 នៅ​ក្នុង​ប្រអប់​អត្ថបទ​លេខ 1 2 និង 3 នោះ 9 នឹង​ត្រូវ​បាន​ត្រឡប់ជា​លទ្ធផល ។

=SUM(A1;A3;B5) គណនា​ផលបូក​របស់​ក្រឡា​ទាំង​បី ។ =SUM (A1:E10) គណនា​ផលបូក​របស់​ក្រឡា​ទាំងអស់​នៅ​ក្នុង​ជួរ​ក្រឡា A1 ដល់ E10 ។

លក្ខខណ្ឌ​ដែល​បាន​ភ្ជាប់​ដោយ AND អាច​ត្រូវ​បាន​ប្រើ​ជាមួយ​អនុគមន៍ SUM() ក្នុង​លក្ខណៈ​ដូច​ខាង​ក្រោម ៖

ឧទាហរណ៍ ឧបមា ៖ អ្នក​ត្រូវ​តែ​បញ្ចូល​វិក្ក័យបត្រ​ទៅ​ក្នុង​តារាង ។ ជួរឈរ A មាន​តម្លៃ​កាលបរិច្ឆេទ​របស់​វិក្ក័យបត្រ ជួរឈរ B ជា​ចំនួន​សរុប ។ អ្នក​ចង់​រក​រូបមន្ត​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ត្រឡប់​ចំនួន​សរុប​សម្រាប់​តែ​ខែ​ជាក់លាក់  ឧ. មាន​តែ​ចំនួន​សម្រាប់​រយៈពេល >=2008-01-01 ដល់ <2008-02-01 ។ ជួរ​ដែល​មាន​តម្លៃ​កាលបរិច្ឆេទ​មាន A1:A40 ជួរ​មាន​ចំនួន​សរុប​ដែល​ត្រូវ​គណនា​គឺ B1:B40 ។ C1 មាន​កាលបរិច្ឆេទ​ចាប់ផ្ដើម 2008-01-01 នៃ​វិក្ក័យ​បត្រ​ត្រូវ​តែ​បាន​រួម​បញ្ចូលនិង C2 កាលបរិច្ឆេទ 2008-02-01 ដែលមិន​ត្រូវ​បាន​រួម​បញ្ចូល​ទៀត​ហើយ ។

បញ្ចូល​រូបមន្ត​ដូច​ខាង​ក្រោម​ជា​រូបមន្ត​អារេ​មួយ ៖

=SUM((A1:A40>=C1)*(A1:A40<C2)*B1:B40)

ដើម្បី​បញ្ចូល​ជា​រូបមន្ដ​អារ៉េ អ្នក​ត្រូវតែ​ចុច​គ្រាប់ចុច ប្ដូរ (Shift)+ Ctrl+ បញ្ចូល (Enter) ជំនួស​ឲ្យ​ការ​ចុច​គ្រាប់ចុច បញ្ចូល (Enter) ដើម្បី​បិទ​រូបមន្ដ ។ រូបមន្ដ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របារ​រូបមន្ដ ដែល​បាន​ដាក់​នៅ​ក្នុង​វង់ដង្កៀប ។

{=SUM((A1:A40>=C1)*(A1:A40<C2)*B1:B40)}

រូបមន្ត​ដែល​មាន​មូលដ្ឋាន​លើ​ចំនួន​ពិត​គឺ​ថា លទ្ធផល​នៃកា​រប្រៀបធៀប​គឺ 1 ប្រសិនបើ​បំពេញ​​លក្ខខណ្ឌ​ និង 0 ប្រសិន​បើ​មិន​បំពេញ​លក្ខខណ្ឌ ។ លទ្ធផល​ប្រៀបធៀប​នីមួយៗ​នឹង​ត្រូវ​បាន​ចាក់ទុក​ជា​អារ៉េ និង​បាន​ប្រើ​នៅ​ក្នុង​ផលគុណ​ម៉ាទ្រីស និង​នៅ​តម្លៃ​នីមួយៗ​នឹង​ត្រូវ​បាន​គណនា​ដើម្បី​ផ្ដល់​លទ្ធផល​ម៉ាទ្រីស ។

SUMIF

បន្ថែម​ក្រឡា​ដែល​បញ្ជាក់​លម្អិត​ដោយ​លក្ខណៈ​វិនិច្ឆ័យ​ដែល​បាន​ផ្តល់ ។ អនុគមន៍​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​រក​មើល​ជួរ​មួយ នៅ​ពេល​អ្នក​ស្វែងរក​តម្លៃ​ខ្លះ ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

SUMIF(ជួរ; លក្ខខណ្ឌ; ជួរ​​ផលបូក)

ជួរ ជា​ជួរ​ដែល​លក្ខណៈ​វិនិច្ឆ័យ​នឹង​ត្រូវ​បាន​អនុវត្ត ។

លក្ខណៈ​វិនិច្ឆ័យ ជា​ក្រឡា​ដែលលក្ខណៈ​វិនិច្ឆ័យ​ស្វែងរកត្រូវ​បាន​បង្ហាញ ឬ​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក​ខ្លួន​ឯង ។ បើ​លក្ខណៈ​វិនិច្ឆ័យ​ត្រូវ​បាន​សរសេរ​ទៅកាន់​រូបមន្ត វា​ត្រូវ​បាន​ដាក់​សងខាង​ដោយ​សញ្ញា​សម្រង់​ទ្វេរ ។​

ជួរ​ផលបូក គឺ​ជា​ជួរ​ពី​តម្លៃ​​ដែល​ត្រូវ​បូក ។ ប្រសិនបើ​ប៉ារ៉ាម៉ែត្រ​នេះ​មិន​ត្រូវ​បាន​បង្ហាញ តម្លៃ​រក​បាន​នៅ​ក្នុង​ជួរ​ត្រូវ​បាន​បូក ។

Note.png SUMIF គាំទ្រ​ប្រតិបត្តិការ​កាត់​ឲ្យ​ខ្លី​ (~) តែ​នៅ​ក្នុង​ប៉ារ៉ាម៉ែត្រ​លក្ខខណ្ឌ​ប៉ុណ្ណោះ និង​ប្រិសន​បើ​ប៉ារ៉ាម៉ែត្រ SumRange ជា​ជម្រើស​មិន​ត្រូវ​បានផ្ដល់ ។

ឧទាហរណ៍

ដើម្បីបូក​តែ​ចំនួន​អវិជ្ជមាន ៖ =SUMIF(A1:A10;"<0")

=SUMIF(A1:A10;">0";B1:10) - បូក​តម្លៃ​ពី​ជួរ B1:B10 តែ​ក្នុងករណី​ដែល​តម្លៃ​ទាក់ទង​នៅ​ក្នុងជួរ A1:A10 គឺ >0 ។

សូម​មើល COUNTIF() សម្រាប់​គំរូ​វាក្យសម្ព័ន្ធ​ជា​ច្រើន​ទៀត​ដែល​អាច​ត្រូវ​បាន​ប្រើជា​មួយ SUMIF() ។

TAN

ត្រឡប់​តង់សង់​របស់មុំ​ដែល​បានផ្ដល់ (គិត​ជារ៉ាដ្យង់) ។

វាក្យ​សម្ពន្ធ​​

TAN(ចំនួន)

ត្រឡប់​តង់សង់ (ត្រីកោណមាត្រ) របស់ ចំនួន មុំ​គិត​ជា​រ៉ាដ្យង់ ។

ដើម្បី​ត្រឡប់​តង់សង់​នៃ​មុំ​មួយ​គិត​ជា​ដឺក្រេ ប្រើ​អនុគមន៍ RADIANS ។

ឧទាហរណ៍

=TAN(PI()/4) ត្រឡប់ 1 តង់សង់​នៃ​រ៉ាដ្យង់ PI/4 ។

=TAN(RADIANS(45)) ត្រឡប់ 1 តង់សង់​ 45 ដឺក្រេ ។

TANH

ត្រឡប់​តង់សង់​អ៊ីពែរបូល​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

TANH(ចំនួន)

ត្រឡប់​តង់សង់​អ៊ីពែរបូល​របស់ ចំនួន ។

ឧទាហរណ៍

=TANH(0) ត្រឡប់ 0 តង់សង់​អ៊ីពែរបូល​នៃ 0 ។

SUBTOTAL

គណនា​សរុប​រង ។ បើ​ជួរ​មួយ​មាន​សរុប​រង​រួច​ហើយ នោះ​ទាំង​នេះ​មិន​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​គណនា​ទៀត​ទេ ។ ប្រើ​អនុគមន៍​នេះ​ជាមួយ​តម្រង​ស្វ័យ​ប្រវត្តិ ដើម្បី​គិត​តែ​កំណត់​ត្រា​ដែល​បាន​ត្រង ។

វាក្យ​សម្ពន្ធ​​

SUBTOTAL(អនុគមន៍; ជួរ)

អនុគមន៍ ជា​លេខ​ដែល​តំណាង​ឲ្យ​អនុគមន៍​មួយ​នៃ​អនុគមន៍​ខាង​ក្រោម ៖

លិបិក្រម​អនុគមន៍ អនុគមន៍
AVERAGE
COUNT
COUNTA
MAX
MIN
PRODUCT
STDEV
STDEVP
SUM
10 VAR
11 VARP

ជួរ ជា​ជួរ​ដែល​ក្រឡា​របស់​វា​ត្រូវ​បាន​រួម​បញ្ចូល ។

ឧទាហរណ៍

អ្នក​មាន​តារាង​មួយ​ក្នុង​ជួរ​ក្រឡា ​A1:B5 ដែល​មាន​ទីក្រុង​ក្នុង​ជួរ​ឈរ A និង​តួ​លេខ​ដែល​អម​ជាមួយ​ក្នុង​ជួរ​ឈរ B ។ អ្នក​បាន​ប្រើ​តម្រង​ស្វ័យ​ប្រវត្តិ ដូច្នេះ​អ្នក​អាច​មើល​តែ​ជួរ​ដេក​ដែល​មាន​ទីក្រុង ហេមប៊័គ (Hamburg) ប៉ុណ្ណោះ ។ អ្នក​ចង់​មើល​ផល​បូក​តួ​លេខ​ដែល​ត្រូវ​បាន​បង្ហាញ នោះ​គ្រាន់​តែ​ជា​សរុប​រង​សម្រាប់​ជួរ​ដេក​ដែល​បាន​ត្រង​ប៉ុណ្ណោះ ។ ក្នុង​ករណី​នេះ រូបមន្ត​ត្រឹមត្រូវ​គួរ​តែ​ជា ៖

=SUBTOTAL(9;B2:B5)

EUROCONVERT

បម្លែង​រូបិយបណ្ណ​ជាតិ​អឺរ៉ុប​ទៅ និង​ពី​អឺរ៉ូ ។

វាក្យ​សម្ពន្ធ

EUROCONVERT(Value; "From_currency"; "To_currency", full_precision, triangulation_precision)

តម្លៃ គឺ​ជា​ចំនួន​របស់​រូបិយប័ណ្ណ​ត្រូវ​បម្លែង ។

រូបិយប័ណ្ណ1 និង រូបិយប័ណ្ណ2 គឺ​ជា​ឯកតា​​រូបិយប័ណ្ណ​​ត្រូវ​បម្លែង​ពី និង​ទៅ​រៀងៗខ្លួន ។ ទាំង​នេះ​ជា​អត្ថបទ អក្សរ​កាត់ជា​ផ្លូវការ​សម្រាប់​រូបិយប័ណ្ណ (ឧទាហរណ៍ "EUR") ។ អត្រា (បាន​បង្ហាញ​ក្នុង​មួយ​អឺរ៉ូ) ត្រូវ​បាន​កំណត់​ដោយ​​សហគមន៍​អ៊ឺរ៉ុប ។

Full_precision ជា​ជម្រើស ។ ប្រសិនបើ​បាន​លុប ឬ​មិនពិត លទ្ធផល​ត្រូវ​បានបង្គត់​តាម​ខ្ទង់​ទសភាគ​របស់​រូបិយប័ណ្ណ ។ ប្រសិនបើ Full_precision ពិត លទ្ធផល​មិន​ត្រូវ​បានបង្គត់ទេ ។

Triangulation_precision គឺ​ជា​ជម្រើស ។ ប្រសិនបើ Triangulation_precision ត្រូវ​បាន​ផ្ដល់ and >=3 លទ្ធផល​មធ្យម​នៃ​ការ​បម្លែង​ចតុកោណកែង(រូបិយប័ណ្ណ ១,អឺរ៉ូ,រូបិយប័ណ្ណ ២) ត្រូវ​បាន​បង្គត់​ទៅខ្ទង់​ទសភាគ ។ ប្រសិនបើ​បានលុប Triangulation_precision លទ្ធផល​មធ្យម​មិន​ត្រូវ​បានបង្គត់​ទេ ។ប្រសិនបើ​ទៅជា​រូបិយប័ណ្ណ "EUR" Triangulation_precision ត្រូវ​បានប្រើ​ ប្រសិន​បើ triangulation ត្រូវ​ការ​ និង​ការ​បម្លែង​ពី​អឺរ៉ូ​ទៅជា​អឺរ៉ូ ។

ឧទាហរណ៍

=EUROCONVERT(100;"ATS";"EUR") បម្លែង ១០០ សេលីង​អូស្ត្រាលី​ទៅជា​អ៊ឺរ៉ូ ។

=EUROCONVERT(100;"EUR";"DEM") បម្លែង ១០០ អឺរ៉ូទៅជា​ម៉ាក់​របស់ដាណឺម៉ាក់ ។

ODD

បង្គត់​ចំនួន​វិជ្ជមាន​មួយ​ឡើង​រហូត​ដល់​ចំនួន​គត់​សេស​ជិត​បំផុត ហើយ​បង្គត់​ចំនួន​អវិជ្ជមាន​ចុះ​រហូត​ដល់​ចំនួន​គត់​សេស​ជិត​បំផុត ។

វាក្យ​សម្ពន្ធ​​

ODD(ចំនួន)

ត្រឡប់ លេខ បាន​បង្គត់​ទៅ​ចំនួនគត់​សេស​បន្ទាប់ ឆ្ងាយ​ពី​សូន្យ ។

ឧទាហរណ៍

=ODD(1.2) ត្រឡប់ 3 ។

=ODD(1) ត្រឡប់ 1 ។

=ODD(0) ត្រឡប់ 1 ។

=ODD(-3.1) ត្រឡប់ -5 ។

ABS

ត្រឡប់​តម្លៃ​ដាច់​ខាត​នៃ​ចំនួន​មួយ ។

វាក្យ​សម្ពន្ធ​​

ABS(ចំនួន)

លេខ គឺ​ជា​លេខ​ដែលតម្លៃ​ដាច់ខាត​មិន​ត្រូវ​បាន​គណនា ។ តម្លៃ​ដាច់ខាត​របស់​លេខ​គឺ​ជា​តម្លៃ​របស់​វា​ដែល​គ្មាន​សញ្ញា +/- ។

ឧទាហរណ៍

=ABS(-56) ត្រឡប់ 56 ។

=ABS(12) ត្រឡប់ 12 ។

=ABS(0) ត្រឡប់ 0 ។


Related Topics

Calc Functions តាម​ប្រភេទ​ នៅ​ក្នុង LibreOffice WikiHelp