Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

អ្នក​ជំនួយការ អនុគមន៍

From LibreOffice Help
Jump to: navigation, search

បើក អ្នក​ជំនួយការ អនុគមន៍ ដែល​នឹង​ជួយ​អ្នក​ដើម្បី​បង្កើត​រូបមន្ត ។ មុន​ពេល​អ្នក​ចាប់ផ្តើម​អ្នក​ជំនួយការ សូម​ជ្រើស​ក្រឡា​មួយ ឬ​ជួរ​មួយ​នៃ​ក្រឡា​ពី​សន្លឹក​បច្ចុប្បន្ន ដើម្បី​កំណត់​ទីតាំង​ដែល​រូបមន្ត​នឹង​ត្រូវ​បាន​បញ្ចូល ។

ជ្រើស បញ្ចូល - អនុគមន៍

បញ្ជា(Ctrl)+F2

នៅលើ របារ​រូបមន្ត សូមចុច

រូប​តំណាង​
អ្នក​ជំនួយការ អនុគមន៍
Note.png {{{1}}}

អ្នក​ជំនួយ​ការ​អនុគមន៍ មាន​ផ្ទាំង​ពីរ ៖ អនុគមន៍ ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​រូបមន្ត និង​រចនា​សម្ព័ន្ធ ត្រូវ​បាន​ប្រើ​ដើម្បី​ពិនិត្យ​ការ​បង្កើត​រូបមន្ត ។

ផ្ទាំង​អនុគមន៍

បញ្ជី​នៃ​ប្រភេទ និង​អនុគមន៍

ប្រភេទ

រាយ​ប្រភេទ​ទាំងអស់​ទៅ​អនុគមន៍​ផ្សេងគ្នា​ណាមួយ​ដែល​បាន​ផ្ដល់ ។ ជ្រើស​ប្រភេទ ដើម្បី​មើល​អនុគមន៍​សមរម្យ​នៅ​ក្នុង​វាល​បញ្ជី​ខាងក្រោម ។ ជ្រើស "ទាំងអស់" ដើម្បី​មើល​អនុគមន៍​ទាំងអស់​តាម​លំដាប់​អក្សរក្រម ។ "បាន​ប្រើ​ចុងក្រោយ" រាយ​អនុគមន៍​​ដែល​អ្នក​បាន​ប្រើ​ថ្មីៗ ។

អនុគមន៍

បង្ហាញ​អនុគមន៍​ដែល​មាន​ក្រោម​ប្រភេទ​ដែល​បាន​ជ្រើស ។ ចុច​ទ្វេ​ដង​ដើម្បី​ជ្រើស​អនុគមន៍​មួយ ។ ការ​ចុច​ម្តង​នឹង​បង្ហាញ​ពណ៌នា​ខ្លី​ៗ​នៃ​អនុគមន៍ ។

អារេ

បញ្ជាក់​លម្អិត​​ថា អនុគមន៍​ដែល​បាន​ជ្រើស​ត្រូវ​បាន​បញ្ចូល​ជា​រូបមន្ត​អារេ​មួយ ទៅ​ក្នុង​ជួរ​ក្រឡា​ដែល​បាន​ជ្រើស ។ រូបមន្ត​អារេ​ប្រតិបត្តិ​លើ​ក្រឡា​ច្រើន ។ ក្រឡា​និមួយ​ៗ​នៅ​ក្នុង​​អារេ​មាន​រូបមន្ត ដែល​មិន​មែន​ជា​ច្បាប់​ចម្លង ប៉ុន្តែ​ជា​រូបមន្ត​ទូទៅ​មួយ​ដែល​បាន​ចែក​រំលែក ដោយ​ក្រឡា​ម៉ាទ្រីស​ទាំងអស់ ។

ជម្រើស អារ៉េ គឺ​ដូចគ្នា​បេះបិទ​ទៅ​នឹង​ពាក្យ​បញ្ជា បញ្ជា (Ctrl)+ប្ដូរ​(Shift)+បញ្ចូល​(Enter) ដែល​ត្រូវបាន​ប្រើ​ដើម្បី​បញ្ចូល និង​អះអាង​រូបមន្ដ​នៅ​ក្នុង​សន្លឹក ។ រូបមន្ដ​ត្រូវបាន​បញ្ចូល​ជា​រូបមន្ដ​ម៉ាទ្រីស ដែល​បាន​បញ្ជាក់​ដោយ { } ពីរ ។

Note.png ទំហំ​អតិ​បរមា​នៃ​ជួរ​អារេ​គឺ១២៨ x១២៨ ក្រឡា ។

វាល​​បញ្ចូល​អាគុយម៉ង់

នៅពេល​ដែល​អ្នក​ចុច​ធ្វើដង​លើ​អនុគមន៍ វាល​បញ្ចូល​អាគុយម៉ង់ លេចឡើង​នៅ​ចំហៀង​ខាងស្ដាំ​ប្រអប់ ។ ដើម្បី​ជ្រើស​សេចក្ដី​យោង​ក្រឡា​ជា​អាគុយម៉ង់ គឺ​ចុច​ខាងក្នុង​ក្រឡា​ដោយផ្ទាល់ ឬ​ចុច​កណ្ដុរ​ឲ្យជាប់ រួច​​អូស​កាត់​ជួរ​ដែលត្រូវការ​លើ​​សន្លឹក ។ អ្នក​ក៏អាច​បញ្ចូល​លេខ និង​តម្លៃ​ផ្សេងទៀត ឬ​សេចក្ដី​យោង ដោយផ្ទាល់​ទៅ​ក្នុង​វាល​ត្រូវ​គ្នា​ក្នុង​ប្រអប់ ។ នៅពេល​ប្រើ ធាតុ​កាលបរិច្ឆេទ គឺ​ត្រូវប្រាកដ​ថា អ្នកប្រើ​ទ្រង់ទ្រាយ​ត្រឹមត្រូវ ។ ចុច យល់ព្រម ដើម្បី​បញ្ចូល​លទ្ធផល​ទៅក្នុង​សៀវភៅ​បញ្ជី ។

បង្រួញ / ពង្រីក​អតិ​បរមា

ចុច​រូប​តំណាង បង្រួញ ដើម្បី​បន្ថយ​ប្រអប់​ទៅ​ទំហំ​នៃ​វាល​​បញ្ចូល ។ នោះ​វា​នឹង​ងាយ​ស្រួល​ជាង​ដើម្បី​សម្គាល់​សេចក្តី​យោង​ដែល​​ត្រូវ​ការ​​ក្នុង​សន្លឹក ។ បន្ទាប់​មក​​រូប​តំណាង​នឹង​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​រូប​តំណាង ពង្រីក​អតិ​បរមា ។ ចុច​វា​ដើម្បី​ស្តារ​ប្រអប់​ទៅ​ទំហំ​ដើម​របស់​វា​វិញ ។

ប្រអប់​ត្រូវ​បាន​បង្រួម​អប្ប​បរមា​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​អ្នក​ចុច​ទៅ​ក្នុង​សន្លឹក​ដោយ​ប្រើ​កណ្តុរ ។ នៅ​ពេល​អ្នក​លែង​ប៊ូតុង​កណ្តុរ ប្រអប់​ត្រូវ​បាន​ស្តារ​ឡើង​វិញ និង​​ជួរ​សេចក្តី​យោង​ដែល​បាន​កំណត់​ដោយ​ប្រើ​កណ្តុរ​​កណ្តុរ​ត្រូវ​បាន​បន្លិច​ក្នុង​ឯកសារ​ដោយ​ស៊ុម​ពណ៌​ខៀវ ។

រូបតំណាង
បង្រួញ
រូបតំណាង
ពង្រីក​អតិបរមា

លទ្ធផល​អនុគមន៍

នៅ​ពេល​អ្នក​បញ្ចូល​អាគុយម៉ង់​ក្នុង​រូបមន្ត លទ្ធផល​ត្រូវ​បាន​គណនា ។ ការ​មើល​ជា​មុន​នេះ​ប្រាប់​អ្នក​ឲ្យ​ដឹង​ជា​មុន បើ​ការ​គណនា​អាច​ត្រូវ​បាន​អនុវត្ត​ជាមួយ​អាគុយម៉ង់​ដែល​បាន​ផ្តល់ ។ បើ​អាគុយម៉ង់​បង្ហាញ​លទ្ធផល​​ជា​កំហុស​មួយ នោះ លេខ​កំហុស ដែល​ត្រូវ​គ្នា​នឹង​ត្រូវ​បាន​បង្ហាញ ។

អាគុយម៉ង់​ដែល​ត្រូវការ គឺ​ត្រូវបាន​ចង្អុល​បង្ហាញ​ដោយ​ឈ្មោះ​ដិត ។

f(x) (អាស្រយលើ​អនុគមន៍​ដែលបាន​ជ្រើស)

អនុញ្ញាត​ឲ្យ​អ្នកចូល​ដំណើរការ​កម្រិត​បន្ទាប់​បន្សំ​នៃ អ្នក​ជំនួយការ​អនុគមន៍ ដើម្បី​ដាក់​អនុគមន៍​ផ្សេងទៀត​នៅ​ក្នុង​អនុគមន៍ ដោយ​ជំនួស​ឲ្យ​តម្លៃ ឬ​សេចក្ដី​យោង ។

អាគុយម៉ង់​/​ប៉ារ៉ាម៉ែត្រ​/​សេចក្តី​យោង​ក្រឡា (អាស្រ័យ​លើ​អនុគមន៍​ដែល​បាន​ជ្រើស)

ចំនួន​វាល​អត្ថបទ​មើលឃើញ អាស្រ័យលើ​អនុគមន៍ ។ បញ្ចូល​អាគុយម៉ង់​ដោយផ្ទាល់​ទៅ​ក្នុង​វាល​អាគុយម៉ង់ ឬ​ដោយ​ចុច​លើ​ក្រឡា​នៅ​ក្នុង​តារាង ។

លទ្ធផល

បង្ហាញ​លទ្ធផល​គណនា ឬ​សារ​កំហុស ។

រូបមន្ត

បង្ហាញ​រូបមន្ត​ដែល​បាន​បង្កើត ។ វាយ​បញ្ចូល​ធាតុ​របស់​អ្នក​ដោយផ្ទាល់ ឬ​បង្កើត​រូបមន្ត​ដោយប្រើ​អ្នក​ជំនួយការ ។

ថយ​ក្រោយ

ផ្លាស់ទី​ការ​ផ្តោត​ថយក្រោយ​ឆ្លងកាត់​សមាសភាគ​រូបមន្ត, សម្គាល់​ពួកវា​ចា​ធ្វើ​ដូច្នោះ ។

Tip.png ដើម្បី​ជ្រើស​អនុគមន៍​តែ​មួយ​ពី​រូបមន្ត​ស្មុគ្រស្មាញ​ដែល​មាន​អនុគមន៍​ច្រើន ចុច​ទ្វេដង​លើ​អនុគមន៍​ក្នុង​បង្អួច​រូបមន្ត ។

បន្ទាប់

ផ្លាស់ទី​ទៅ​មុខ​ឆ្លង​កាត់​សមាសភាគ​រូបមន្ត​ក្នុង​បង្អួច​រូបមន្ត ។ ប៊ូតុង​នេះ​ក៏​អាច​ត្រូវ​បាន​ប្រើ ដើម្បី​ផ្តល់​តម្លៃ​អនុគមន៏​​ទៅ​ឲ្យ​រូបមន្ត ។ បើ​អ្នក​ជ្រើស​អនុគមន៍​មួយ ហើយ​ចុច​​ប៊ូតុង បន្ទាប់ ជម្រើស​នឹង​លេច​ឡើង​ក្នុង​បង្អួច​រូបមន្ត ។

Tip.png ចុច​ទ្វេ​ដង​លើ​អនុគមន៍​មួយ​ក្នុង​បង្អួច​ជម្រើស ដើម្បី​ផ្ទេរ​វា​ទៅ​បង្អួច​រូបមន្ត ។

បោះបង់

បិទ​ប្រអប់​ដោយ​មិន​ប្រតិបត្តិ​រូបមន្ត ។

យល់ព្រម

បញ្ចប់ អ្នក​ជំនួយការ​អនុគមន៍ ហើយ​ផ្ទេរ​រូបមន្ត​ទៅ​ក្រឡា​ដែលបាន​ជ្រើស ។

បញ្ជី​នៃ​ប្រភេទ និង​អនុគមន៍

ផ្ទាំង​រចនា​សម្ព័ន្ធ

នៅ​ទំព័រ​នេះ អ្នក​អាច​មើលឃើញ​រចនា​សម្ព័ន្ធ​នៃ​អនុគមន៍ ។

Note.png ប្រសិន​បើ​អ្នក​ចាប់ផ្ដើម អ្នកជំនួយការ​អនុគមន៍ នៅ​ខណៈ​ដែល​ទស្សន៍​ទ្រនិច​ក្រឡា​ត្រូវបាន​ចង្អុល​ទៅ​ក្នុង​ក្រឡា​ដែល​មាន​អនុគមន៍​រួចហើយ នោះ​ផ្ទាំងរចនា​សម្ព័ន្ធ គឺ​ត្រូវបាន​បើក និង​បង្ហាញ​ការតែង​នៃ​រូបមន្ត​បច្ចុប្បន្ន ។

រចនា​សម្ព័ន្ធ

បង្ហាញ​ការ​តំណាង​ឋានានុក្រម​មួយ​នៃ​អនុគមន៍​​បច្ចុប្បន្ន ។ អ្នក​អាច​លាក់ ឬ​បង្ហាញ​អាគុយម៉ង់​ដោយ​ចុច​លើ​សញ្ញា​បូក ឬ​សញ្ញា​ដក​នៅ​ពី​មុខ ។

Note.png ចំណុច​ពណ៌​ខៀវ​បញ្ជាក់​ថា អាគុយម៉ង់​ដែល​បាន​បញ្ចូល​គឺ​ត្រឹមត្រូវ ។ ចំណុច​ពណ៌​ក្រហម​បញ្ជាក់​ថា ប្រភេទ​ទិន្នន័យ​គឺ​មិន​ត្រឹមត្រូវ ។ ឧទាហរណ៍ ៖ បើ​អនុគមន៍ SUM មាន​អាគុយម៉ង់​មួយ​ដែល​បាន​បញ្ចូល​ជា​អត្ថបទ នោះ​វា​ត្រូវ​បាន​បន្លិច​ជា​ពណ៌​ក្រហម ដោយ​សារ SUM អនុញ្ញាត​តែ​ធាតុ​ជា​លេខ​ប៉ុណ្ណោះ ។