Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការ​ធ្វើ​ឲ្យ​វត្ថុ​មាន​ចលនា​ ក្នុង​​​ស្លាយ​បង្ហាញ​

From LibreOffice Help
Jump to navigation Jump to search

អ្នក​អាច​អនុវត្ត​បែបផែន​ចលនា​ដែល​កំណត់​ជាមុន ទៅ​វត្ថុ​លើ​ស្លាយ​របស់​អ្នក ។

ដើម្បី​អនុវត្ត​បែប​ផែន​ចលនា​មួយ​ទៅ​វត្ថុ​មួយ ៖

  1. នៅ​លើ​ស្លាយ​មួយ​ក្នុង​ទិដ្ឋភាព ធម្មតា ជ្រើស​វត្ថុ​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​មាន​ចលនា ។
  2. ជ្រើស បញ្ចាំង​ស្លាយ - ចលនា​ផ្ទាល់ខ្លួន ចុច បន្ថែម ហើយ​បន្ទាប់​មក​ជ្រើស​បែបផែន​ចលនា​មួយ ។
  3. ក្នុង​ប្រអប់ ចលនា​ផ្ទាល់​ខ្លួន ចុច​ទំព័រ​ផ្ទាំង ដើម្បី​ជ្រើស​ប្រភេទ​បែបផែន ។ ចុច​បែបផែន បន្ទាប់​មក​ចុច យល់ព្រម ។

ដើម្បី​មើល​ចលនា​ជាមុន ចុច​ប៊ូតុង លេង ។

Note.png នៅ​លើ​ស្លាបព្រិល​ស្លាយ រូបតំណាង
Click 16.png
គឺ​នៅ​ក្បែរ​ស្លាយ​មើល​ជាមុន​ទាំងនោះ ជាមួយ​វត្ថុ​ដែល​មាន​ចលនា​ផ្ទាល់ខ្លួន​មួយ ឬ​ច្រើន។ ពេល​អ្នក​ធ្វើ​បទ​បង្ហាញ​ដោយ​ប្រើ​កុងសូល​កម្មវិធី​បង្ហាញ រូបតំណាង
Presenterscreen-Animation.png
បញ្ជាក់​ប្រាប់​ថា​ស្លាយ​បន្ទាប់​គឺ​មាន​ចលនា​ផ្ទាល់ខ្លួន។

ដើម្បី​អនុវត្ត និង​កែ​សម្រួល​បែបផែន​ផ្លូវ​ចលនា ៖

វត្ថុ​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ចលនា​ដើម្បី​ផ្លាស់ទី​ជាមួយ​ផ្លូវ​ចលនា ។ អ្នក​អាច​ប្រើ​ផ្លូវ​ចលនា​ដែល​បាន​កំណត់​ជាមុន ឬ​ផ្ទាល់​ខ្លួន​របស់​អ្នក ។

បើ​អ្នក​ជ្រើស "ខ្សែ​កោង" "ពហុកោណ" "បន្ទាត់​រូបរាង​សេរី" ប្រអប់​បិទ ហើយ​អ្នក​អាច​គូស​ផ្លូវ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ បើ​គំនូស​ត្រូវ​បាន​បញ្ចប់ ហើយ​មិន​ត្រូវ​បាន​បោះបង់ ផ្លូវ​ដែល​បាន​បង្កើត​ត្រូវ​បាន​យក​ចេញ​ពី​ឯកសារ ហើយ​បញ្ចូល​ជា​បែបផែន​ផ្លូវ​ចលនា ។

កែ​សម្រួល​ផ្លូវ​ចលនា

បើ​បន្ទះ​ចលនា​ផ្ទាល់​ខ្លួន​មើល​ឃើញ ផ្លូវ​ចលនា​នៃ​បែបផែន​ស្លាយ​បច្ចុប្បន្ន​ទាំងអស់​ត្រូវ​បាន​គូស​ជា​បន្ទះ​លាប​បិទ​ពី​លើ​ថ្លា​លើ​ស្លាយ ។ ផ្លូវ​ទាំងអស់​អាច​មើល​ឃើញ​គ្រប់ពេល​វេលា ហេតុ​ដូច្នោះ​ចលនា​ជាមួយ​ផ្លូវ​ជាប់​តគ្នា​អាច​ត្រូវ​បាន​បង្កើត​យ៉ាង​ស្រួល ។

ផ្លូវ​ចលនា​អាច​ត្រូវ​បាន​ជ្រើស​ដោយ​ចុច​លើ​ផ្លូវ ។ ផ្លូវ​ដែល​បាន​ជ្រើស​នឹង​គាំទ្រ​ចំណុច​ទាញ វា​អាច​ត្រូវ​បាន​ផ្លាស់ទី និង​ប្ដូរ​ទំហំ​ដូច​ជា​រូបរាង ។ ការ​ចុច​ទ្វេរដង​លើ​ផ្លូវ​ចាប់ផ្ដើម​របៀប​កែ​សម្រួល​ផ្លូវ ។ របៀប​កែ​សម្រួល​ផ្លូវ​អាច​ត្រូវ​បាន​ចាប់ផ្ដើម​ដោយ កែ​សម្រួល - ចំណុច ឬ​ដោយ​ចុច F8 ។

ដើម្បី​យក​​បែប​ផែន​ចលនា​មួយ​ចេញ​ពី​វត្ថុ​មួយ ៖

  1. នៅ​លើ​ស្លាយ​មួយ​ក្នុង​ទិដ្ឋភាព ធម្មតា ជ្រើស​វត្ថុ​ដែល​នឹង​ត្រូវ​យក​បែបផែន​ចេញ ។
  2. ជ្រើស បញ្ចាំង​ស្លាយ - ចលនា​ផ្ទាល់​ខ្លួន ។
  3. ចុច យក​ចេញ ។

Related Topics

ដំណើរ​ផ្លាស់​ប្តូរ​ចលនា​ស្លាយ