Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

នាំចេញ​ជា PDF

From LibreOffice Help
Jump to navigation Jump to search

រក្សា​ទុក​ឯកសារ​បច្ចុប្បន្ន​ទៅ​ទ្រង់​ទ្រាយ​ឯកសារ​ដែល​អាច​ចល័ត​ប (PDF) កំណែ​ 1.4 ។ ឯកសារ​ PDF អាច​ត្រូវ​បាន​មើល និង​បោះ​ពុម្ព​នៅ​លើ​វេទិកា​ណាមួយ​ដោយ​រក្សា​ទុក​ទ្រង់​ទ្រាយ​ដើម​ដដែល​ ឲ្យ​តែ​​កម្មវិធី​គាំទ្រ​នោះ​ត្រូវ​បានដំឡើង​ ។

ជ្រើស ឯកសារ - នាំ​ចេញ​ជា PDF

រូបតំណាង
នាំ​ចេញ​ដោយ​ផ្ទាល់​ជា PDF

ផ្ទាំង​ទូទៅ

ជួរ

កំណត់​ជម្រើស​នាំចេញ​សម្រាប់​ទំព័រ ដែល​បាន​រួម​បញ្ចូល​ក្នុង​ឯកសារ PDF ។

ទាំងអស់

នាំចេញ​ជួរ​បោះពុម្ព​ដែល​បាន​កំណត់​ទាំងអស់ ។ ប្រសិន​បើ​គ្មាន​ជួរ​បោះពុម្ព​ត្រូវ​បាន​កំណត់ នាំចេញ​ឯកសារ​ទាំងមូល ។

ទំព័រ

នាំចេញ​ទំព័រ​ដែល​អ្នក​វាយ​ក្នុង​ប្រអប់ ។

ដើម្បី​នាំចេញ​ជួរ​របស់​ទំព័រ ប្រើ​ទ្រង់ទ្រាយ ៣-៦ ។ ដើម្បី​នាំចេញ​ទំព័រតែ​មួយ ប្រើ​ទ្រង់ទ្រាយ ៧;៩;១១ ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​នាំចេញ​បន្សំ​របស់​ជួរ​ទំព័រ​ និង​ទំព័រ​តែ​មួយ ដោយ​ប្រើ​ទ្រង់ទ្រាយ​ដូចជា ៣-៦;៨;១០;១២ ។

ជម្រើស

នាំចេញ​ជម្រើស​បច្ចុប្បន្ន ។

រូបភាព

កំណត់​ជម្រើស​នាំចេញ PDF សម្រាប់​រូបភាព​ខាង​ក្នុង​​ឯកសារ​របស់​អ្នក ។

Note.png រូបភាព EPS ជា​មួយ​នឹង​ទិដ្ឋភាព​មើល​ជាមុន​ដែល​បាន​បង្កប់​ត្រូវ​បាន​នាំចេញ​តែ​ជា​ទិដ្ឋភាព​មើល​ជាមុន​ប៉ុណ្ណោះ ។ រូបភាព EPS ដែល​មិនមានទិដ្ឋភាព​មើលជាមុន​ដែល​បានបង្កប់​ត្រូវ​បាននាំចេញ​ជា​កន្លែង​ដាក់ទទេ ។

ការ​បង្ហាប់​ដែល​គ្មានការ​បាត់បង់

ជ្រើស​ការ​បង្ហាប់​ដែល​គ្មាន​ការ​បាត់បង់​របស់​រូបភាព ។ ភីកសែល​ទាំងអស់​ត្រូវ​បាន​បម្រុង​ទុក ។

ការ​បង្ហាប់ JPEG

ជ្រើស​ការ​បង្ហាប់ JPEG របស់​រូបភាព ។ ជា​មួយ​នឹង​កម្រិត​គុណភាព​ខ្ពស់ ស្ទើរ​តែ​គ្រប់ភីកសែល​ទាំងអស់​ត្រូវ​បាន​បម្រុង​ទុក ។ With a low quality level, some pixels get lost and artefacts are introduced, but file sizes are reduced.

គុណភាព

បញ្ចូល​កម្រិត​គុណភាព​សម្រាប់​ការ​បង្ហាប់ JPEG ។

កាត់បន្ថយ​គុណភាព​បង្ហាញ​រូបភាព

ជ្រើស​ប្ដូរ​គុណភាព ឬ​បន្ថយទំហំ​រូបភាព​ទៅ​ជា​ភីកសែល​ទាប​ក្នុង​មួយអ៊ិន្ឈ៍ ។

ជ្រើស​គុណភាព​បង្ហាញ​គោលដៅ​សម្រាប់​រូបភាព ។

ទូទៅ

កំណត់​ជម្រើស​នាំចេញ PDF ទូទៅ ។

បង្កប់​ឯកសារ OpenDocument

ការ​កំណត់​នេះ​អនុញ្ញាត​ឲ្យ​អ្នក​នាំចេញ​​ជា​ឯកសារ .pdf ដែល​មាន​ទម្រង់​​ឯកសារ​ពីរ ៖ PDF និង ODF ។ នៅ​ក្នុង​​កម្មវិធី​មើល PDF វា​មាន​លក្ខណៈ​ធម្មតា ។ ឯកសារ .pdf ហើយ​វា​អាច​កែសម្រួល​បាន​យ៉ាង​ពេញលេញ​ក្នុង LibreOffice ។

PDF/A-1a

បម្លែង​ទៅជា​ទ្រង់ទ្រាយ PDF/A-1a ។ វា​ត្រូវ​បានកំណត់​ជា​ទ្រង់ទ្រាយ​ឯកសារ​អេឡិចត្រូនិក​សម្រាប់​ការ​បម្រុង​ទុក​រយៈពេល​យូរ ។ ពុម្ពអក្សរ​ទាំង​អស់​ដែល​ត្រូវ​បានប្រើ​នៅ​ក្នុង​ឯកសារ​ប្រភព​នឹង​ត្រូ​វបាន​បង្កប់​ទៅជា​ឯកសារ PDF ។ ស្លាក PDF នឹង​ត្រូវ​បាន​សរសេរ ។

PDF ដែល​មានស្លាក

ជ្រើស​ដើម្បី​សរសេរ​ស្លាក PDF ។ វា​អាច​បង្កើន​ទំហំ​ឯកសារ​ដោយ​ចំនួន​សរុប​ធំ ។

បាន​ដាក់ស្លាក PDF ដែល​មាន​ព័ត៌មាន​អំពី​រចនា​សម្ព័ន្ធ​របស់​មាតិកា​ឯកសារ ។ វា​អាច​ជួយ​បង្ហាញ​ឯកសារ​នៅលើ​ឧបករណ៍​ដែលមាន​អេក្រង់​ផ្សេងគ្នា និង​នៅពេល​ប្រើ​កម្មវិធី​អាន​អេក្រង់ ។

នាំ​ចេញ​ចំណាំ

ជ្រើស​ដើម្បី​នាំចេញ​ចំណាំ​ឯកសារ Writer ជា​ចំណាំ PDF ។ ចំណាំ​ត្រូវបាន​បង្កើត​សម្រាប់​កថាខណ្ឌ​គ្រោង​ទាំងអស់ (ឧបករណ៍ - លេខ​គ្រោង) និង​សម្រាប់​តារាង​ធាតុ​មាតិកា​ទាំងអស់ ដែល​អ្នក​បាន​ផ្ដល់​តំណ​ខ្ពស់​ក្នុង​ឯកសារ​ប្រភព ។

នាំចេញ​មតិយោបល់

ជ្រើស​ដើម្បី​នាំចេញ​មតិយោបល់​​របស់​ឯកសារ Writer និង Calc ជាចំណាំ​របស់ PDF ។

ដើម្បី​នាំចេញ​មតិយោបល់​អំពី​ឯកសារ​របស់​អ្នក​សរសេរ ដូច​ដែល​ពួក​គេ​បង្ហាញ​នៅ​ក្នុង LibreOffice, ជ្រើស ឧបករណ៍ - ជម្រើស - LibreOffice សរសេរ - បោះពុម្ព ហើយ​ជ្រើស ក្នុង​រឹម ជម្រើស​នៅ​ក្នុង​ផ្ទៃ មតិ​យោបល់ ។ ទំព័រ​ដែល​បាន​នាំចេញ​នឹង​ត្រូវ​បាន​ធ្វើ​មាត្រដ្ឋាន down and the comments will be placed into their margins.

បង្កើត​សំណុំ​បែបបទ PDF

ជ្រើស ដើម្បី​បង្កើត​សំណុំបែបបទ PDF ។ វា​អាច​ត្រូវបាន​បំពេញ​ និង​បោះពុម្ព​ដោយ​អ្នក​ប្រើ​ឯកសារ PDF ។

ទ្រង់ទ្រាយដាក់ស្នើ

ជ្រើស​ទ្រង់ទ្រាយ​របស់​សំណុំបែបបទ​ដាក់ស្នើ​នៅ​ក្នុង​ឯកសារ PDF ។

ជ្រើស​ទ្រង់ទ្រាយ​របស់​ទិន្នន័យ​ដែល​អ្នកនឹង​ទទួល​ពី​អ្នក​​​ដាក់​ស្នើ ៖ FDF (Forms Data Format), PDF, HTML ឬ XML ។

កា​រកំណត់​បដិសេធ​លក្ខណសម្បត្តិ​ URL របស់​វត្ថុ​បញ្ជា ដែលអ្នកបាន​​កំណត់​នៅ​ក្នុង​ឯកសារ ។

អនុញ្ញាត​ឲ្យ​មាន​ឈ្មោះ​វាល​ស្ទួន

អនុញ្ញាត​ឲ្យ​ប្រើ​ឈ្មោះ​វាលដូច​គ្នាសម្រាប់​វាល​ជា​ច្រើន​នៅ​ក្នុង​ឯកសារ​ PDF ដែល​បាន​បង្កើត ។ បើ​បិទ ឈ្មោះ​វាល​នឹង​ត្រូវ​នាំ​ចេញ​ ដោយ​ប្រើ​ឈ្មោះ​ដែល​បាន​បង្កើតតែ​មួយ​ ។

នាំចេញ​ទំព័រទទេ​ដែល​បាន​បញ្ចូល​ដោយ​ស្វ័យ​ប្រវត្តិ

ប្រសិនបើ​បាន​បើក ទំព័រ​ទទេ​ដែលបាន​បញ្ចូល​ដោយ​ស្វ័យ​ប្រវត្តិ​កំពុង​ត្រូវ​បាន​នាំចេញ​ទៅ​ជា​ឯកសារ pdf ។ នេះ​ជា​ការ​ល្អ​បំផុត ប្រសិនបើ​អ្នក​កំពុង​បោះពុម្ព​ឯកសារ​ pdf ទាំង​សងខាង ។ ឧទាហរណ៍ ៖ នៅ​ក្នុង​រចនាប័ទ្ម​កថាខណ្ឌ​ជំពូក​របស់​សៀវភៅ​តែងតែ​ត្រូវ​បានកំណត់​ចាប់ផ្ដើម​ដោយ​ទំព័រ​ដែល​បាន​លេខ​រៀងសេស ។ ជំពួក​មុន​បញ្ចប់​នៅ​លើ​ទំព័រ​សេស ។ LibreOffice បញ្ចូល​ទំព័រ​ទទេ​ដែល​មានលេខ​រៀង​គូ ។ ជម្រើសនេះ​ត្រួតពិនិត្យ​ថាតើ ត្រូវ​នាំចេញ​ទំព័រ​ដែល​មាន​លេខ​គូ ឬ​ក៏​អត់ ។

ផ្ទាំង​ទិដ្ឋភាព​ដំបូង

ស្លាព្រិល

តែ​ទំព័រ

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​បង្ហាញ​តែ​មាតិកាទំព័រ ។

ចំណាំ និង​ទំព័រ

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​បង្ហាញក្ដារលាយ​​ចំណាំ និង​មាតិកា​ទំព័រ ។

រូបភាព​តូចៗ និង​ទំព័រ

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​បង្ហាញ​ក្ដារលាយ​​រូបភាពតូចៗ និង​មាតិកា​ទំព័រ ។

បើក​នៅ​លើ​ទំព័រ

ជ្រើស​ដើម្បី​បង្ហាញ​ទំព័រ​ដែល​បាន​ផ្ដល់ នៅ​ពេល​អ្នក​អាន​បើក​ឯកសារ PDF ។

ការពង្រីក

លំនាំដើម

ជ្រើស​ដើម្បី​បង្កើតឯកសារ PDF ដែល​បង្ហាញ​មាតិកា​ទំព័រ​ដោយ​មិន​បាន​ពង្រីក ។ ប្រសិន​បើ​កម្មវិធី​អាន​ត្រូវ​បាន​កំណត់​រចនាសម្ព័ន្ធ​ដើម្បី​ប្រើ​កត្តាពង្រីក​តាម​លំនាំដើម ទំព័រ​បង្ហាញ​ជា​មួយ​នឹង​កត្តា​ពង្រីក​នោះ ។

សម​នៅ​ក្នុង​បង្អួច

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​សម​នឹង​ទំព័រ​ដែល​បានពង្រីក​ឲ្យ​សម​​ទាំង​មូល​ទៅ​នឹង​បង្អួច​របស់​អ្នក​អាន ។

សម​នឹង​ទទឹង

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​បង្ហាញ​ទំព័រ​ដែល​បាន​ពង្រីក​ឲ្យ​សម​នឹង​ទទឹង​របស់​បង្អួច​អ្នក​អាន ។

សម​នឹង​មើល​ឃើញ

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​បង្ហាញ​អត្ថបទ និង​ក្រាហ្វិក​នៅ​លើ​ទំព័រ​ដែល​បាន​ពង្រីក​ឲ្យ​សម​នឹង​ទទឹង​របស់​បង្អួច​អ្នក​អាន ។

កត្តា​ពង្រីក

ជ្រើស​កត្តា​ពង្រីក​ដែល​បានផ្ដល់ នៅ​ពេល​អ្នក​អាន​បើក​ឯកសារ PDF ។

ប្លង់ទំព័រ

លំនាំដើម

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF មួយ​ដែល​បង្ហាញ​ទំព័រ ដោយ​យោង​តាម​ការកំណត់​ប្លង់​របស់កម្មវិធី​អាន ។

ទំព័រ​តែ​មួយយ

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​បង្ហាញ​ក្នុង​មួយ​ពេល​មួយ​ទំព័រ ។

បន្ត

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​បង្ហាញ​ទំព័រ​នៅក្នុង​ជួរឈរ​បញ្ឈរ​តគ្នា ។

មុខ​តគ្នា

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​បង្ហាញ​ទំព័រ​ម្ដង​មួយខាង​នៅ​ក្នុងជួរ​បន្ត ។ សម្រាប់​ច្រើន​ជាង​ពីរ​ទំព័រ ទំព័រ​ដំបូង​ត្រូ​វបាន​បង្ហាញ​ខាង​ស្ដាំ ។

ទំព័រ​ទីមួយ​នៅ​ខាង​ឆ្វេង

ជ្រើស​ដើម្បី​បង្កើត​ឯកសារ​ PDF ដែល​បង្ហាញ​នូវ​ទំព័រ​ទន្ទឹម​គ្នា​ក្នុង​ជួរ​ឈរ​ដែល​ជាប់​គ្នា ។ សម្រាប់​ទំព័រ​ច្រើន​ជាង​ពីរ ទំព័រ​ដំបូង​នឹង​បង្ហាញ​នៅ​ខាង​ឆ្វេង ។ អ្នក​ត្រូវ​តែ​បើក​ការគាំ​ទ្រ​សម្រាប់​ប្លង់​អត្ថបទ​ស្មុគ្រ​ស្មាញ​នៅ​លើ​ការកំណត់​ភាសា​ - ភាសា​នៅ​ក្នុង​ប្រអប់​ ជម្រើស ។

ផ្ទាំង​ចំណុច​ប្រទាក់​អ្នក​ប្រើ

ជម្រើស​បង្អួច

ប្ដូរ​ទំហំ​បង្អួច​ដើម្បី​ចាប់​ផ្ដើម​ទំព័រ

ជ្រើស​ ដើម្បី​បង្កើត​ឯកសារ PDF ដែល​ត្រូ​វបានបង្ហាញ​នៅ​ក្នុង​បង្អួច ដោយ​បង្ហាញទំព័រ​ដំបូង​ទាំង​មូល ។

ដាក់​បង្អួច​នៅ​កណ្ដាល​អេក្រង់

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​បង្អួច​អ្នក​អាន​ចំកណ្ដាល​អេក្រង់ ។

បើក​នៅក្នុង​របៀប​ពេញ​អេក្រង់

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​បង្អួច​អ្នកអាន​នៅ​ពី​មុខ​បង្អួច​ទាំង​អស់​ផ្សេងៗ​ទៀត ។

បង្ហាញ​ចំណង​ជើង​ឯកសារ

ជ្រើស​ដើម្បី​បង្កើត​ឯកសារ PDF ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របារ​ចំណង​ជើង​របស់​អ្នក​អាន ។

ជម្រើស​ចំណុច​ប្រទាក់​អ្នក​ប្រើ

លាក់​របារ​ម៉ឺនុយ

ជ្រើស​ដើម្បី​លាក់​របារ​ម៉ឺនុយ​អ្នក​អាន នៅពេល​ឯកសារ​សកម្ម ។

លាក់​របារ​ឧបករណ៍

ជ្រើស​ដើម្បី​លាក់​របារ​ឧបករណ៍​អ្នក​អាន នៅ​ពេល​ឯកសារ​សកម្ម ។

លាក់​វត្ថុ​បញ្ជា​បង្អួច

ជ្រើស​ដើម្បីលាក់​វត្ថុ​បញ្ជា​របស់​អ្នក​អាន នៅ​ពេលឯកសារ​សកម្ម ។

ដំណើរ​ផ្លាស់​ទី

ប្រើ​បែបផែន​ដំណើរការ​ផ្លាស់ប្ដូរ

ជ្រើស​ដើម្បី​នាំចេញ​បែបផែន​ដំណើរ​ផ្លាស់ប្ដូរ​ស្លាយ​របស់​ Impress ទៅ​បែបផែន​ PDF នីមួយៗ ។

ចំណាំ

កម្រិត​ចំណាំ​ទាំងអស់

ជ្រើស​ដើម្បី​បង្ហាញ​កម្រិត​ចំណាំ​ទាំងអស់ នៅពេល​អ្នក​អាន​បើក​ឯកសារ PDF ។

កម្រិត​ចំណាំ​ដែល​មើល​ឃើញ​

ជ្រើស​ដើម្បី​បង្ហាញកម្រិតចំណាំ​ចុះក្រោម​ទៅ​កម្រិត​ដែល​បានជ្រើស នៅពេល​អ្នក​អានបើក​ឯកសារ PDF ។

ផ្ទាំង​តំណ

បញ្ជាក់​វិធី​ត្រូវ​នាំចេញ​ចំណាំ និង​តំណខ្ពស់​នៅ​ក្នុង​ឯកសារ​របស់​អ្នក ។

នាំចេញ​ចំណាំ​ជា​ទិសដៅ​ដែល​មាន​ឈ្មោះ

ចំណាំ (គោលដៅ​របស់សេចក្ដី​យោង) នៅ​ក្នុង​ឯកសារ PDF អាច​ត្រូវ​បាន​កំណត់​ជា​ផ្ទៃ​ចតុកោណកែង ។ បន្ថែម​លើ​នេះ​ទៀត ចំនាំ​ទៅ​វត្ថុ​ដែលមាន​ឈ្មោះ​អាច​ត្រូវ​បានកំណត់​ដោយ​ឈ្មោះ​របស់​ពួកគេ ។ គូស​ធីក​ប្រអប់​ដើម្បី​នាំចេញ​ឈ្មោះ​របស់​វត្ថុ​នៅ​ក្នុ​ងឯកសារ​របស់​អ្នក​ជា​គោលដៅ​ចំណាំ​ត្រឹមត្រូវ ។ វា​អនុញ្ញាត​ឲ្យ​អ្នក​តភ្ជាប់​វត្ថុទាំងនោះ​​តាម​ឈ្មោះ​ពី​ឯកសារ​ផ្សេង ។

បម្លែង​សេចក្ដី​យោង​ឯកសារ​​ទៅ​គោលដៅ PDF

គូស​ធីក​ប្រអប់​នេះ ដើម្បី​បម្លែង​សេចក្ដីយោង URLs ឯកសារ ODF ផ្សេងៗ​ទៅ​ជា​ឯកសារ PDF មាន​ឈ្មោះដដែល ។ នៅ​ក្នុង URLs យោង ផ្នែក​បន្ថែម .odt, .odp, .ods, .odg, និង .odm ត្រូវ​បាន​បម្លែង​ទៅ​ផ្នែក​បន្ថែម .pdf ។

នាំចេញ URLs ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​ឯកសារ

គូស​ធីក​ប្រអប់​នេះ ដើម្បីនាំចេញ​ URLs ទៅ​ឯកសារ​ផ្សេង​ជា URLs ដែល​ទាក់ទង​នៅ​ក្នុង​ប្រព័ន្ធ​ឯកសារ ។ សូម​មើល "តំណ​ខ្ពស់​ដែលទាក់ទង" នៅ​ក្នុងជំនួយ ។

តំណ​ឯកសារ​ឆ្លង

បញ្ជី​វិធី​ត្រូវ​គ្រប់គ្រង​តំណខ្ពស់​ពី​ឯកសារ PDF របស់​អ្នក​ទៅ​ជា​ឯកសារ​ផ្សេង ។

របៀប​លំនាំ​ដើម

តំណ​ពី​ឯកសារ PDF ទៅ​ឯកសារ​ផ្សេងៗ​នឹង​ត្រូវ​បានគ្រប់គ្រង​​​ដូចដែល​វា​ត្រូវ​បានបញ្ជាក់​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។

បើកជា​មួយ​កម្មវិធីអាន​ PDF

តំណ​ឯកសារ​ឆ្លង​ត្រូវ​បាន​បើក​ដោយ​កម្មវិធី​អាន PDF ដែល​បច្ចុប្បន្នបង្ហាញ​ឯកសារ ។ កម្មវិធី​អាន PDF ត្រូវ​តែ​អាច​គ្រប់គ្រង​ប្រភេទ​ឯកសារ​ដែល​បាន​បញ្ជាក់​ខាង​ក្នុង​តំណ​ខ្ពស់ ។

បើកជា​មួយ​កម្មវិធី​រុករក​អ៊ីនធឺណិត

តំណ​ឯកសារ​ឆ្លង​ត្រូវ​បាន​បើក​ជា​មួយ​កម្មវិធី​រុករក​អ៊ីនធឺណិត ។ កម្មវិធី​រុករក​អ៊ីនធឺណិត​ត្រូវ​តែ​អាច​គ្រប់គ្រង​ប្រភេទ​ឯកសារ​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​តំណ​ខ្ពស់ ។

ផ្ទាំង​សុវត្ថិភាព

កំណត់​ពាក្យសម្ងាត់

ចុច​បើក​ប្រអប់​ដែល​អ្នក​អាច​បញ្ចូល​ពាក្យសម្ងាត់ ។

អ្នក​អាច​បញ្ចូល​ពាក្យសម្ងាត់​ដើម្បី​បើក​ឯកសារ ។ អ្នក​អាច​បញ្ចូល​ពាក្យសម្ងាត់​ជា​ជម្រើស​ដែល​អនុញ្ញាត​ឲ្យ​កែសម្រួល​ឯកសារ​បាន ។

ការ​បោះពុម្ព

មិន​បាន​អនុញ្ញាត

ការ​បោះពុម្ព​ឯកសរ​មិន​ត្រូវ​បាន​អនុញ្ញាត ។

គុណភាព​បង្ហាញ​ទាប (១៥០ dpi)

ឯកសារ​អាច​ត្រូវ​បាន​បោះពុម្ព​តែ​ក្នុង​គុណភាព​បង្ហាញ​ទាប (១៥០ dpi) ។ មិន​សម្រាប់​អ្នក​អាន PDF ទាំងអស់​ទេ អាច​ប្រើការ​កំណត់​នេះ ។

គុណភាព​បង្ហាញ​ខ្ពស់

ឯកសារ​អាច​ត្រូវបាន​បោះពុម្ព​ជា​គុណភាព​បង្ហាញ​ខ្ពស់​បាន ។\

​ភាព​​ផ្លាស់ប្តូរ

មិន​បាន​អនុញ្ញាត

គ្មានការ​ផ្លាស់ប្ដូរ​នៃ​មាតិកា​ត្រូវ​បាន​អនុញ្ញាត ។

ការ​បញ្ចូល លុប និង​បង្វិល​ទំព័រ

មានតែ​ការ​បញ្ចូល លុប ការ​បង្វិលទំព័រ​ត្រូវ​បានអនុញ្ញាត ។

កា​របំពេញ​វាល​សំណុំ​បែបបទ

ការ​បំពេញ​វាល​សំណុំ​បែបបទ​តែប៉ុណ្ណោះ​ត្រូវ​បាន​អនុញ្ញាត ។

ការ​អធិប្បាយ ការ​បំពេញ​វាល​សំណុំ​បែបបទ

មាន​តែមតិយោបល់ និង​ការ​បំពេញ​វាល​សំណុំ​បែបបទ​ត្រូវ​បាន​អនុញ្ញាត ។

ទំព័រ​ស្រង់ចេញ​លើក​លែង​ណា​មួយ

ការ​ផ្លាស់ប្ដូរ​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត លើក​លែង​តែ​ទំព័រ​ស្រង់ចេញ ។

អនុញ្ញាត​ការ​ចម្លង​មាតិកា

ជ្រើស​ដើម្បីអនុញ្ញាត​ការ​ចម្លង​មាតិកា​ទៅ​ក្ដារតម្បៀតខ្ទាស់ ។

អនុញ្ញាត​ការ​ចូល​ដំណើរ​ការ​អត្ថបទ​សម្រាប់ឧបករណ៍​ចូលដំណើរការ

ជ្រើស​ដើម្បី​អនុញ្ញាត​ការ​ចូលដំណើរការ​អត្ថបទ សម្រាប់​ឧបករណ៍​ចូលដំណើរការ ។

ប៊ូតុង​នាំចេញ

នាំចេញ​ឯកសារ​បច្ចុប្បន្ន​ជា​ទ្រង់ទ្រាយ PDF ។