Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

លក្ខណៈ​វិនិច្ឆ័យ

From LibreOffice Help
Jump to: navigation, search

បញ្ជាក់​លម្អិត​ច្បាប់​សុពលកម្ម សម្រាប់​ក្រឡា​ដែល​បាន​ជ្រើស ។​

ម៉ឺនុយ ទិន្នន័យ​ - សុពលភាព​ - ផ្ទាំង លក្ខណវិនិច្ឆ័យ

ឧទាហរណ៍ អ្នក​អាច​កំណត់​លក្ខណៈ​វិនិច្ច័យ​​ដូចជា ៖ "លេខ​រវាង​ 1 និង 10" ឬ​"អត្ថបទ​ដែល​មិន​លើស​ពី​ 20 តួ​អក្សរ " ។

អនុញ្ញាត

ចុច​ជម្រើស​សុពលកម្ម​មួយ សម្រាប់​ក្រឡា​ដែល​បាន​ជ្រើស ។

មាន​លក្ខខណ្ឌ​ដូច​ខាង​ក្រោម ៖

លក្ខខណ្ឌ បែបផែន
តម្លៃ​ទាំងអស់ គ្មាន​ព្រំដែន ។
លេខ​ទាំងមូល មាន​តែ​លេខ​ទាំងមូល​ប៉ុណ្ណោះ ដែល​ត្រូវ​គ្នា​ទៅ​នឹង​លក្ខខណ្ឌ ។
ទសភាគ លេខ​ទាំងអស់​ត្រូវ​គ្នា​ទៅ​នឹង​លក្ខខណ្ឌ ។
កាល​​បរិច្ឆេទ លេខ​ទាំងអស់​ត្រូវ​គ្នា​ទៅ​នឹង​លក្ខខណ្ឌ ។ តម្លៃ​ដែល​បាន​បញ្ចូល​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ អាស្រ័យ​ទៅ​តាម​ពេល​បន្ទាប់​ដែល​ប្រអប់​ត្រូវ​បាន​ហៅ ។
ពេល​វេលា លេខ​ទាំងអស់​ត្រូវ​គ្នា​ទៅ​នឹង​លក្ខខណ្ឌ ។ តម្លៃ​ដែល​បាន​បញ្ចូល​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ អាស្រ័យ​ទៅ​តាម​ពេល​បន្ទាប់​ដែល​ប្រអប់​ត្រូវ​បាន​ហៅ ។
ជួរ​ក្រឡា អនុញ្ញាត​តែ​តម្លៃ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្នុង​ជួរ​ក្រឡា​មួយ​ប៉ុណ្ណោះ ។ ជួរ​ក្រឡា​អាច​ត្រូវ​បាន​បញ្ជាក់​លម្អិត​ជាក់លាក់ ឬ​ជា​ជួរ​ទិន្នន័យ​មួយ​ដែល​មាន​ឈ្មោះ ឬ​ជួរ​មួយ​ដែល​មាន​ឈ្មោះ ។ ជួរ​អាច​នឹង​មាន​ក្រឡា​មួយ​ជួរ​ឈរ ឬ​មួយ​ជួរ​ដេក ។ បើ​អ្នក​បញ្ជាក់​លម្អិត​ជួរ​មួយ​ដែល​មាន​ជួរ​ឈរ និង​ជួរ​ដេក​ច្រើន នោះ​មាន​តែ​ជួរ​ឈរ​ទីមួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រើ ។
បញ្ជី អនុញ្ញាត​តែ​តម្លៃ ឬ​ខ្សែ​អក្សរ​ដែល​បាន​បញ្ជាក់​លម្អិត​ក្នុង​បញ្ជី​មួយ​ប៉ុណ្ណោះ ។ ខ្សែ​អក្សរ និង​តម្លៃ​អាច​ត្រូវ​បាន​លាយ​ចូល​គ្នា ។ ចំនួន​វាយ​តម្លៃ​ទៅ​តម្លៃ​របស់​ពួកវា ដូច្នេះ​បើ​អ្នក​បញ្ចូល​ចំនួន 1 ក្នុង​បញ្ជី នោះ​ធាតុ ១០០​% ក៏​ត្រឹមត្រូវ​ផង​ដែរ ។
ប្រវែង​អត្ថបទ ធាតុ​បញ្ចូល​ដែល​ប្រវែង​របស់​វា​ត្រូវ​គ្នា​ទៅ​នឹង​លក្ខខណ្ឌ ។

អនុញ្ញាត​ក្រឡា​ទទេ

>សន្ធានកម្ម​ជាមួយ​ ឧបករណ៍​ - អ្នក​អង្កេត​ - សម្គាល់​ទិន្នន័យ​មិន​ត្រឹមត្រូវ​ ក្រឡាទទេ​ដែល​បាន​កំណត់​នេះ​ត្រូវ​បាន​បង្ហាញ​ទិន្នន័យ​មិន​ត្រឹមត្រូវ​ (បិទ) ឬ​(បើក​)​។​

បង្ហាញ​បញ្ជី​ជម្រើស

បង្ហាញ​បញ្ជី​មួយ​នៃ​ខ្សែ​អក្សរ​ត្រឹមត្រូវ ឬ​តម្លៃ​ទាំងអស់​ដែល​ត្រូវ​ជ្រើស​ពី ។ បញ្ជី​ក៏​អាច​ត្រូវ​បាន​បើក​ផង​ដែរ ដោយ​ជ្រើស​ក្រឡា និង​ចុច បញ្ជស(Ctrl)+D (Mac: Command+D) ។

តម្រៀប​ធាតុ​តាម​លំដាប់​ឡើង

តម្រៀប​បញ្ជី​ជម្រើស​តាម​លំដាប់​ឡើង និង​ត្រង​ធាតុ​ស្ទួន​ចេញ​ពី​បញ្ជី ។ បើ​មិន​ធីក នោះ​លំដាប់​ពី​ប្រភព​ទិន្នន័យ​នឹង​ត្រូវ​បាន​យក​មក​ប្រើ ។

ប្រភព

បញ្ចូល​ជួរ​ក្រឡា​ដែល​មាន​តម្លៃ ឬ​អត្ថបទ​ត្រឹមត្រូវ ។

ធាតុ

បញ្ចូល​ធាតុ​ដែល​នឹង​ជា​តម្លៃ ឬ​ខ្សែ​អត្ថបទ​ត្រឹមត្រូវ ។

ទិន្នន័យ

ជ្រើស​សញ្ញា​ប្រមាណវិធី​ប្រៀបធៀប ដែល​អ្នក​ចង់​ប្រើ ។ សញ្ញា​ប្រមាណវិធី​មាន​អាស្រ័យ​ទៅ​តាម អ្វី​ដែល​អ្នក​បាន​ជ្រើស​ក្នុង​ប្រអប់ អនុញ្ញាត  ។ បើ​អ្នក​ជ្រើស "ចន្លោះ" ឬ​"មិន​ចន្លោះ" នោះ​ប្រអប់​បញ្ចូល អប្ប​បរមា និង​អតិ​បរមា នឹង​លេចឡើង ។ បើ​ពុំ​នោះ​សោត មាន​តែ​ប្រអប់​បញ្ចូល អប្ប​បរមា អតិ​បរមា ឬ​តម្លៃ ប៉ុណ្ណោះ​ដែល​នឹង​លេចឡើង ។

តម្លៃ

បញ្ចូល​តម្លៃ​សម្រាប់​ជម្រើស​សុពលភាព​ដែល​អ្នក​បាន​ជ្រើស​នៅ​ក្នុង​ប្រអប់ អនុញ្ញាត ។

អប្បបរមា

បញ្ចូល​តម្លៃ​អប្ប​បរមា​សម្រាប់​ជម្រើស​សុពលកម្ម​ទិន្នន័យ ដែល​អ្នក​បាន​ជ្រើស​ក្នុង​ប្រអប់ អនុញ្ញាត ។

អតិបរមា

បញ្ចូល​តម្លៃ​អតិ​បរមា​សម្រាប់​ជម្រើស​សុពលកម្ម​ទិន្នន័យ ដែល​អ្នក​បាន​ជ្រើស​ក្នុង​ប្រអប់ អនុញ្ញាត  ។