Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ស៊ុម​កំណត់​ដោយ​អ្នក​ប្រើ នៅ​ក្នុង​ឯកសារ​អត្ថបទ

From LibreOffice Help
Jump to navigation Jump to search

អ្នកអាច​អនុវត្ត​ផ្សេងគ្នា​នៃ​ស៊ុម​ក្រឡា​ផ្សេងគ្នា ទៅក្រឡា​ដែលបានជ្រើស​នៅក្នុងតារាង Writer និង​ទៅ​តារាងទាំងមូល ។ វត្ថុ​ដទៃទៀត​នៅក្នុង​ឯកសារ​អត្ថ​បទ​អាចមាន​ស៊ុម​ដែលបានកំណត់​ដោយអ្នកប្រើដែរ ។ ឧទាហរណ៍ អ្នកអាច​ផ្ដល់​ស៊ុម​ទៅឲ្យ​រចនាប័ទ្មទំព័រ ទៅឲ្យស៊ុម នឹង ទៅឲ្យ រូបភាព​ ឬ​គំនូសតាង​ដែលបាន​បញ្ចូល ។

  1. ជ្រើស​ក្រឡា ឬ​បណ្ដុំ​ក្រឡា​នៅ​ក្នុង​តារាង Wirter ។
  2. ជ្រើស តារាង - លក្ខណសម្បត្តិ​តារាង ។
  3. នៅក្នុង​ប្រអប់ សូមចុច​ថេប ស៊ុម ។
  4. ជ្រើស​ជម្រើស​ស៊ុម​ដែលអ្នក​ចង់​អនុវត្ត ហើយ​ចុច យល់ព្រម ។

ជម្រើស​នៅក្នុង​តំបន់ ការរៀបចំ​បន្ទាត់ អាច​ត្រូវបាន​អនុវត្ត​រចនាប័ទ្ម​​ពហុស៊ុម ។

ជម្រើស​ក្រឡា

ដោយ​ពឹងផ្អែក​លើ​ជម្រើស​ក្រឡា តំបន់​មើលទៅ​ហាក់​ដូចជា​ប្លែក​ពីគ្នា ។

ជម្រើស តំបន់​រៀបចំ​បន្ទាត់
បានជ្រើស​ក្រឡាមួយនៅក្នុងតារាង​នៃ​ទំហំក្រឡា​ដែលធំជាង​មួយ ឬ​ទស្សន៍​ទ្រនិច​ដែលនៅក្នុង តារាង​ដែលមិនមាន​ក្រឡា​ដែលបានជ្រើសឡើយ
ស៊ុម​ក្រឡា​មួយ
តារាង​មួយក្រឡា ក្រឡា​គឺត្រូវបានជ្រើស
ស៊ុម​ក្រឡា​ដែលបានជ្រើ​សមួយ
ក្រឡា​នៅក្នុង​ដេកឈរ​បានជ្រើស
ស៊ុម​ដែលបានជ្រើស​ជួរឈរ
ក្រឡា​នៅក្នុង​ជួរ​ដេក​បានជ្រើស
ស៊ុម​ដែលបាន​ជ្រើស​របស់​ជួរដេក
តារាង​ទាំងមូល 2x2 ឬ​ក្រឡា​ច្រើន​ជាង​នេះ​បានជ្រើស
ស៊ុម​ដែល​បានជ្រើស​ទប់ស្កាត់

ការ​កំណត់​លំនាំដើម

ចុច​រូបតំណាងលំនាំដើម​មួយដើម្បី​កំណត់ ឬ​កំណត់​ស៊ុម​ច្រើន​ឡើងវិញ ។

  • បន្ទាត់​ពណ៌ប្រផេះ​ស្ដើង ដែល​នៅក្នុង​រូបតំណាង បង្ហាញស៊ុម​ដែល​នឹងត្រូវបានកំណត់​ឡើងវិញ ឬ​សំអាតចោល ។
  • បន្ទាត់​ខ្មៅ​នៅខាងក្នុង​រូបតំណាង បង្ហាញ​បន្ទាត់​ដែល​នឹង​ត្រូវបាន​កំណត់​ការប្រើ​រចនាប័ទ្មបន្ទាត់​ និង​​ពណ៌​ដែលបានជ្រើស ។
  • បន្ទាត់​ពណ៌ប្រផេះ​ក្រាស់​ដែលនៅក្នុង​រូបតំណាង បង្ហាញ​បន្ទាត់​ដែល​នឹងត្រូវបាន​ផ្លាស់ប្ដូរ​ ។

ឧទាហរណ៍

ជ្រើស​ប្លុក​នៃ​ក្រឡា 8x8 បន្ទាប់​មក​ជ្រើសទ្រង់ទ្រាយ - ក្រឡា - ស៊ុម ។

រូបតំណាង​លំនាំដើម​សម្រាប់​ស៊ុម
  • ចុច​រូបតំណាង​ខាងឆ្វេង ដើម្បី​សំអាត​បន្ទាត់​ទាំងអស់ ។ ការចុច​នេះ នឹង​យក​ស៊ុម​នៅខាងក្រៅ និង​បន្ទាត់​នៅខាងក្នុង​ទាំងអស់ចេញ ។
  • ចុច​រូបតំណាង​ទីពីរ ខាងឆ្វេង ដើម្បី​កំណត់​ស៊ុម​ខាងក្រៅ និង​ដើម្បី​យក​បន្ទាត់​ផ្សេងទៀត​ទាំងអស់​ចេញ ។
  • ចុច​រូបតំណាង​នៅ​ស្ដាំ​បំផុត ដើម្បី​កំណត់​ស៊ុម​ខាង​ក្រៅ ។ បន្ទាត់​ខាង​ក្នុង​នឹង​មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឡើយ ។

ឥឡូវ អ្នកអាច​បន្ត​មើល​បន្ទាត់​ណា​ដែល​រូបតំណាង​នឹងកំណត់​ ឬ​ យកចេញ​នោះ ។

ការ​កំណត់​កំណត់​ដោយ​អ្នក​ប្រើ

នៅក្នុង​តំបន់កំណត់​ដោយអ្នកប្រើ អ្នកអាច​ចុច ដើម្បី​កំណត់ ឬ​យក​បន្ទាត់​នីមួយៗចេញ ។ ទិដ្ឋភាពជាមុន បង្ហាញ​បន្ទាត់​នៅក្នុង​សភាព​មែកធាងផ្សេងគ្នា ។

ចុច​លើ​គែម ឬ​ជ្រុង​ឲ្យលឿន ដើម្បី ប្ដូរ​តាម​សភាព​មែកធាង​ផ្សេងគ្នា ។

ប្រភេទ​បន្ទាត់ រូបភាព អត្ថន័យ
បន្ទាត់​ពណ៌ខ្មៅ
បន្ទាត់តាន់​សម្រាប់​ស៊ុម
បន្ទាត់​ពណ៌ខ្មៅ កំណត់​បន្ទាត់​​ដែលស្របគ្នា​នៃ​ក្រឡា​ដែល​បាន​ជ្រើស ។lបន្ទាត់ ត្រូវបាន​បង្ហាញ​ជា​បន្ទាត់​ចុចៗiនៅពេល​ដែលអ្នកជ្រើសរចនា​ប័ទ្ម​បន្ទាត់the 0.05  ។lបន្ទាត់​ទ្វេ ត្រូវបាន​បង្ហាញ​នៅពេល​ដែលអ្នក​ជ្រើស​រចនាប័ទ្ម​បន្ទាត់​ទ្វេ ។le.
បន្ទាត់​ពណ៌​ប្រផេះ
បន្ទាត់ប្រផេះ​សម្រាប់​ស៊ុម
បន្ទាត់​ពណ៌​ប្រផេះ ត្រូវបាន​បង្ហាញ​នៅពេល​ដែល​បន្ទាត់​ស្របគ្នា​របស់​ក្រឡា​ដែល​បានជ្រើស នឹងមិនត្រូវបាន​ផ្លាស់ប្ដូរ ។មិនមាន​បន្ទាត់​ដែលនឹងត្រូវបាន​កំណត់ ឬ​យក​ចេញ នៅ​ទីតាំងនេះ​ឡើយ ។
បន្ទាត់​ពណ៌ ស
បន្ទាត់​​ពណ៌​ស​សម្រាប់​ស៊ុម
បន្ទាត់​ពណ៌​ស ត្រូវបានបង្ហាញ​នៅពេល​ដែល​បន្ទាត់​ស្របគ្នា​របស់​ក្រឡា​ដែលបានជ្រើស​នឹងត្រូវបាន យកចេញ ។

ឧទាហរណ៍

  1. ជ្រើស​ក្រឡា​មួយ​នៅ​ក្នុង​តារាង Writer បន្ទាប់​មក​ជ្រើស តារាង - លក្ខណសម្បត្តិ​តារាង - ស៊ុម ។
  2. ជ្រើស​រចនាប័ទ្ម​បន្ទាត់​ក្រាស់ ។
  3. ដើម្បី​កំណត់​ស៊ុម​នៅ​ផ្នែក​ខាង​ក្រោម សូម​ចុច​គែម​ខាង​ក្រោម​រហូត​ទាល់​តែ​អ្នក​ឃើញ​បន្ទាត់​ក្រាស់ ។
កំណត់​ស៊ុម​ទាប​ក្រាស់
Note.png ក្រឡា​ទាំងអស់​​នៅក្នុង​តារាង Writer មានយ៉ាងហោចណាស់​បន្ទាត់​នៅខាងឆ្វេង និង ទាប​តាមលំនាំដើម​។ ក្រឡា​ភាគច្រើន​បំផុត នៅលើ​បរិមាត្រ​តារាង​ដែលមាន​បន្ទាត់​ច្រើន​ដែលបានអនុវត្ត​តាមលំនាំដើម​ ។
Warning.png ជួរទាំងអស់​ដែល​ត្រូវ​បាន​បង្ហាញ​ជា​ពណ៌ស នៅ​ក្នុង​ទិដ្ឋភាព នឹង​ត្រូវ​បាន​យកចេញ​ពី​ក្រឡា ។

កំណត់​ស៊ុម​សម្រាប់​ទំព័រ

ការ​កំណត់​ស៊ុម​សម្រាប់​កថាខណ្ឌ