Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

លេខ​ទំព័រ

From LibreOffice Help
Jump to navigation Jump to search

នៅក្នុង Writer លេខទំព័រ​មួយ គឺ​ជាវាល​ដែលអ្នកអាចបញ្ចូល​ទៅក្នុង​អត្ថបទ​របស់អ្នកបាន ។

ដើម្បី​បញ្ចូល​លេខ​ទំព័រ

ជ្រើស បញ្ចូល - វាល - លេខទំព័រ ដើម្បី​បញ្ចូល​លេខទំព័រ​នៅទីតាំង​ទស្សន៍ទ្រនិច​បច្ចុប្បន្ន ។

Tip.png ប្រសិនបើអ្នកឃើញ​អត្ថបទ "លេខទំព័រ" ជំនួស​ឲ្យលេខ ចូរជ្រើស មើល - ឈ្មោះវាល ។

ទោះជាយ៉ាងណា​ក៏ដោយ វាលទាំងនេះ​នឹងផ្លាស់ប្ដូរ​ទីតាំង នៅពេលដែលអ្នកបន្ថែម ឬ​យកអត្ថបទចេញ ។ ដូច្នេះ ប្រសើ​បំផុត​ក្នុងការបញ្ចូលវាលលេខទំព័រ​ទៅក្នុងបឋមកថា ឬ​បាតកថា ឌែលមានទីតាំងដូចគ្នា និង ដែលធ្វើនៅលើ​ទំព័រនីមួយៗ​ឡើងវិញ ។

ជ្រើស បញ្ចូល - បឋមកថា - (ឈ្មោះ​រចនាប័ទ្ម​ទំព័រ)បញ្ចូល - បាតកថា - (ឈ្មោះរចនាប័ទ្ម​ទំព័រ) ដើម្បីបន្ថែម​បឋមកថា ឬ​បាតកថា​ទៅគ្រប់ទំព័រ​ជា​មួយ​នឹង​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន ។

ដើម្បី​ចាប់ផ្ដើម​ដោយ​លេខ​ទំព័រ​ដែល​បានកំណត់

ឥឡូវ​អ្នកចង់ បានវត្ថុបញ្ជា​បន្ថែម​មួយចំនួន​នៅលើ​លេខទំព័រ ។ អ្នកកំពុង​សរសេរឯកសារអត្ថបទ​ដែលគួរតែចាប់ផ្ដើម​ដោយលេខទំព័រ ១២។

  1. ចុច​នៅក្នុង​កថាខណ្ឌ​ទីមួយ​នៃ​ឯកសាររបស់អ្នក ។
  2. ជ្រើស ទ្រង់ទ្រាយ - កថាខណ្ឌ - លំហូរ​អត្ថបទ  ។
  3. នៅក្នុងផ្ទៃចុះបន្ទាត់ បើក បញ្ចូល ។ បើក ដោយរចនាប័ទ្ម​ទំព័រ ដែលគ្រាន់តែអាចកំណត់លេខទំព័រថ្មី​ប៉ុណ្ណោះ ។ ចុច យល់ព្រម ។
Note.png លេខទំព័រ​ថ្មី គឺ​ជា​គុណលក្ខណៈមួយ​នៃ​កថាខណ្ឌ​ទីមួយ​នៅក្នុង​ទំព័រ ។

ដើម្បីធ្វើទ្រង់ទ្រាយ​រចនាប័ទ្មលេខ​ទំព័រ

អ្នកចង់​ឲ្យលេខ​រ៉ូម៉ាំង រត់ជា i, ii, iii, iv, ហើយ​បន្តបន្ទាប់ទៀត ។

  1. ចុច​ទ្វេដង​ដោយផ្ទាល់​នៅមុខ​វាលលេខទំព័រ ។ អ្នកឃើញប្រអប់ វាលកែសម្រួល ។
  2. ជ្រើសទ្រង់ទ្រាយលេខ ហើយចុច យល់ព្រម ។

ប្រើរចនាប័ទ្ម​លេខ​ទំព័រ​ផ្សេងៗ​គ្នា

អ្នកត្រូវការ​លេខ​មួយចំនួន​ដែលមាន​រចនាប័ទ្ម​លេខរៀង​រ៉ូម៉ាំង ហើយទំព័រ​នៅសល់​ដែលដាក់ពីក្រោយ​ជា​រចនាប័ទ្ម​ផ្សេងទៀត ។

នៅ​ក្នុង Writer អ្នកត្រូវការ​រចនាប័ទ្ម​ទំព័រ​ផ្សេង​គ្នា ។ រចនាប័ទ្មទំព័រដំបូង​មាន​បាតកថា​ដែលវាល​មានលេខរៀង​ដែលបានធ្វើទ្រង់ទ្រាយ​សម្រាប់​លេខ​រ៉ូម៉ាំង ។ រចនាប័ទ្ម​ទំព័រ​ដូច​ខាងក្រោម​មានបាតកថា​ដែលមានវាល​លេខ​ទំព័រ​ដែលបានធ្វើទ្រង់ទ្រាយ​សម្រាប់​រូបរាង​ផ្សេង ។

រចនាប័ទ្ម​ទំព័រ​ទាំង​ពីរ​ត្រូវ​តែ​បំបែក​ដោយ​ការ​បំបែក​ទំព័រ ។ នៅ​ក្នុង Writer អ្នក​អាច​បំបែកទំព័រ​ដោយ​ដៃ និង​ដោយ​ស្វ័យ​ប្រវត្តិ​​ដោយ​ការ​បំបែក​ទំព័រ​ដែល​បាន​បញ្ចូល ។

  • បំបែក​ទំព័រ​ដោយ​ស្វ័យ​ប្រវត្តិ បង្ហាញ​នៅ​ចុង​ទំព័រ​ នៅពេល​ដែល​រចនាប័ទ្ម​ទំព័រ​មាន​ "រចនាប័ទ្មបន្ទាប់" ។

    ឧទាហរណ៍​ រចនាប័ទ្ម​ទំព័រ​ "ទំព័រ​ដំបូង​" ​មាន​ "លំនាំ​ដើម​" ជា​រចនាប័ទ្ម​បន្ទាប់​ ។ ដើម្បី​​មើល​វា​បាន អ្នក​អាច​ចុច​លើ​ F11 ដើម្បី​បើក​បង្អួច​ រចនាប័ទ្ម​ និង​ទ្រង់​ទ្រាយ​ ​ចុច​លើ​​រូប​តំណាង​ រចនាប័ទ្ម​ទំព័រ​ ចុច​កណ្តុរ​ស្តាំ​លើ​ធាតុ​ទំព័រ​ដំបូង​ ។ ជ្រើស​ កែប្រែ​ ពី​ម៉ឺនុយ​បរិបទ​ ។ នៅ​លើ​ផ្ទាំង​ រៀប​ចំ​ ​អ្នក​អាច​មើល​ឃើញ​ "រចនាប័ទ្ម​បន្ទាប់​" ។
  • ការបំបែកទំព័រ​ដែលបាន​បញ្ចូលដោយដៃ អាចត្រូវបាន​អនុវត្ត​ដោយគ្មាន ឬ​ដោយមាន ការផ្លាស់ប្ដូរ​នៃ​រចនាប័ទ្ម​ទំព័រ ។

    ប្រសិនបើអ្នកគ្រាន់តែចុច បញ្ជា(Ctrl)+បញ្ចូល(Enter) អ្នកនឹង​អនុវត្ត​ការបំបែកទំព័រ​ដោយ​គ្មាន​ការផ្លាស់ប្ដូរ​រចនាប័ទ្ម ។

    ប្រសិនបើអ្នកជ្រើស បញ្ចូល - ការបំបែក​ដោយដៃ អ្នកអាច​បញ្ចូល​ការបំបែកទំព័រ​ដោយគ្មាន ឬ​ដោយមាន​ការផ្លាស់ប្ដូរ​នៃ​លេខទំព័រ ។

វាអាស្រ័យ​លើ​ឯកសាររបស់អ្នក​ដែលល្អប្រសើ​បំផុត ៖ ដើម្បី​ប្រើ​ការបំបែកទំព័រ​ដែលបាន​បញ្ចូល​ដោយដៃ​ រវាង​រចនាប័ទ្ម​ទំព័រ ឬ​ដើម្បីប្រើ​ការផ្លាស់ប្ដូរ​ដោយស្វ័យប្រវត្តិ ។ ប្រសិនបើអ្នក​គ្រាន់តែ​ត្រូវការ​ទំព័រ​តូចមួយ ដែលមាន​រចនាប័ទ្ម​ផ្សេងពី​ទំព័រ​ដទៃ អ្នកអាច​ប្រើ​វិធីសាស្ត្រ​ស្វ័យប្រវត្តិ ៖

អនុវត្ត​រចនាប័ទ្ម​ទំព័រ​ផ្សេងគ្នា​ទៅទំព័រ​ទីមួយ

  1. ចុច​នៅក្នុងទំព័រ​ទីមួយ​នៃ​ឯកសាររបស់អ្នក ។
  2. ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និង ទ្រង់ទ្រាយ ។
  3. នៅក្នុង​បង្អួច រចនាប័ទ្ម និង ទ្រង់ទ្រាយ ចុចលើ​រូបតំណាង រចនាប័ទ្ម​ទំព័រ ។
  4. ចុច​ទ្វេដង​លើ​រចនាប័ទ្ម "ទំព័រ​ដំបូង" ។

ឥឡូវ ទំព័រ​ចំណងជើង​របស់អ្នក​មាន​រចនាប័ទ្ម "ទំព័រ​ដំបូង" ហើយ ទំព័របន្ទាប់​មានរចនា​ប័ទ្ម "លំនាំដើម" ដោយស្វ័យប្រវត្តិ ។

អ្នក​ឥឡូវ​នេះ​អាច​បញ្ចូល​បាត​កថា​សម្រាប់​រចនាប័ទ្ម​ទំព័រ "លំនាំ​ដើម" តែ​ប៉ុណ្ណោះ ឬ​បញ្ចូល​បាត​កថា​ក្នុង​រចនាប័ទ្ម​ទំព័រ​ទាំងពីរ ប៉ុន្តែ​មាន​វាល​លេខរៀង​ទំព័រ​ដែល​ធ្វើ​ទ្រង់ទ្រាយ​ខុស​គ្នា ។

អនុវត្ត​ការផ្លាស់ប្ដូរ​រចនាប័ទ្ម​ទំព័រ​ដែលបាន​បញ្ចូល​ដោយដៃ

  1. ចុច​នៅ​ខាងដើម​នៃ​កថាខណ្ឌ​ទីមួយ​នៅ​លើទំព័រ​ដែល​រចនាប័ទ្ម​ទំព័រ​ផ្សេងគ្នា​នឹងត្រូវបាន​អនុវត្ត ។
  2. ជ្រើស បញ្ចូល - បំបែក​ដោយដៃ ។ អ្នកនឹងឃើញប្រអប់ បញ្ចូលការបំបែក ។
  3. នៅ​ក្នុង​ប្រអប់​បញ្ជី រចនាប័ទ្ម ជ្រើស​រចនាប័ទ្ម​ទំព័រ ។ អ្នកអាច​កំណត់​លេខ​ទំព័​រថ្មី​បាន​ផងដែរ ។ ចុច​ យល់ព្រម ។

រចនាប័ទ្ម​ទំព័រ​ដែល​បាន​ជ្រើស នឹង​ត្រូវ​បាន​ប្រើ​ពី​កថាខណ្ឌ​បច្ចុប្បន្ន​ទៅ​ការ​បំបែក​ទំព័រ​បន្ទាប់​ដោយមានរចនាប័ទ្ម ។ អ្នក​​ត្រូវ​តែ​​បង្កើត​រចនា​ប័ទ្ម​ទំព័រ​ ជាដំបូង​សិន  ។

ប្រធានបទ​ទាក់ទង

បញ្ចូល​លេខ​ទំព័រ​ក្នុង​បាតកថា

អំពី​បឋមកថា និង បាតកថា

ឆ្លាស់​រចនាប័ទ្ម​ទំព័រ​នៅ​លើ​ទំព័រ​សេស និង គូ

បង្កើត​រចនាប័ទ្ម​ទំព័រ​មួយ ដោយ​ផ្អែក​លើ​ទំព័រ​បច្ចុប្បន្ន

ការ​បញ្ចូល​លេខ និង ឈ្មោះ​ជំពូក​ក្នុង​បឋមកថា ឬ​បាតកថា

ការ​ធ្វើ​ទ្រង់ទ្រាយ​បឋមកថា ឬ​បាតកថា