Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

បញ្ចូល​ការ​​បំបែក​​ដោយ​​ដៃ

From LibreOffice Help
Jump to navigation Jump to search

បញ្ចូល​ចុះ​បន្ទាត់ ការ​បំបែក​ជួរ​ឈរ ឬ​ការ​បំបែក​ទំព័រ នៅ​ទីតាំង​ទស្សន៍​ទ្រនិច​បច្ចុប្បន្ន ។

ជ្រើស បញ្ចូល - ការ​បំបែក​ដោយ​ដៃ

ប្រភេទ

ជ្រើស​ប្រភេទ​បំបែក​ដែល​អ្នក​ចង់​បញ្ចូល ។

ចុះ​បន្ទាត់

បញ្ចប់​ជួរ​បច្ចុប្បន្ន រួច​ផ្លាស់ទី​អត្ថបទ​ដែល​ស្ថិត​នៅ​ខាង​ស្តាំ​នៃ​ទស្សន៍​ទ្រនិច​ទៅ​ជួរ​បន្ទាត់ ដោយ​មិន​បង្កើត​កថា​ខណ្ឌ​ថ្មី ។

Tip.png អ្នក​ក៏​អាច​បញ្ចូល​ចុះ​បន្ទាត់ ដោយ​ចុច ប្តូរ​(Shift) + បញ្ចូល(Enter) ។

ការ​បំបែក​ជួរ​ឈរ

បញ្ចូល​ការ​បំបែក​ជួរ​ឈរ​ដោយ​ដៃ (ក្នុង​ប្លង់​ជួរ​ឈរ​ច្រើន) និង​ ផ្លាស់ទី​អត្ថបទ​ដែល​ស្ថិត​នៅ​ខាង​ស្តាំ​ទស្សន៍​ទ្រនិច​ទៅ​ដើម​នៃ ជួរ​ឈរ បន្ទាប់ ។ ការ​បំបែក​ជួរ​ឈរ​ដោយ​ដៃ​ត្រូវ​បាន​បញ្ជាក់​ប្រាប់​ដោយ​បន្ទាត់​ជុំ​វិញ​ដែល​មិន​បោះពុម្ព ស្ថិត​នៅ​កំពូល​នៃ​ជួរ​ឈរ​ថ្មី ។

បំបែក​ទំព័រ

បញ្ចូល​ការ​បំបែក​ទំព័រ​ដោយ​ដៃ និង​ ​ផ្លាស់ទី​អត្ថបទ​ដែល​នៅ​ខាង​សÒតាំ​ទស្សន៍​ទ្រនិច​ទៅ​ដើម​នៃ​ទំព័រ​បន្ទាប់ ។ ការ​បំបែក​ទំព័រ​ដែល​បាន​បញ្ចូល ត្រូវ​បាន​ចង្អុល​បង្ហាញ​ដោយ​ស៊ុម​មិន​បោះពុម្ព​នៅ​កំពូល​នៃ​ទំព័រ​ថ្មី ។

Tip.png អ្នក​ក៏​អាច​បញ្ចូល​ការ​បំបែក​ទំព័រ​មួយ ដោយ​ចុច បញ្ជា​(Ctrl)+បញ្ចូល(Enter) ។ ទោះ​ជា​យ៉ាង​ណា ប្រសិន​​បើ​អ្នក​ចង់​ផ្តល់​ឲ្យ​ទំព័រ​ដូច​ខាង​ក្រោម​នូវ​រចនាប័ទ្ម​ទំព័រ​​ខុស​គ្នា អ្នក​ត្រូវ​តែ​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ដើម្បី​បញ្ចូល​ការ​បំបែក​ទំព័រ​ដោយ​ដៃ ។

រចនាប័ទ្ម

ជ្រើស​រចនាប័ទ្ម​ទំព័រ​សម្រាប់​ទំព័រ​ដែល​អនុវត្ត​តាម​ការ​បំបែក​ទំព័រ​ដោយ​ដៃ។

​ប្តូរ​លេខ​ទំព័រ

ផ្តល់​តម្លៃ​លេខទំព័រ​ដែល​អ្នក​បញ្ជាក់​​ទៅ​ទំព័រ ដែល​នៅ​បន្ត​ពី​ការ​បំបែក​ទំព័រ​ដោយ​ដៃ ។ ជម្រើស​នេះ​អាច​ប្រើ​បាន តែ​ក្នុង​ករណី​អ្នក​ផ្តល់​រចនាប័ទ្ម​ទំព័រ​ខុស​គ្នា​ទៅ​ទំព័រ ដែល​នៅ​បន្ត​ពី​ការ​បំបែក​ទំព័រ​ដោយ​ដៃ ។

លេខ​ទំព័រ

បញ្ចូល​លេខ​ទំព័រ​ថ្មី​សម្រាប់​ទំព័រ​ដែល​​អនុវត្ត​តាម​ការ​បំបែក​ទំព័រ​ដោយ​ដៃ។

Note.png ដើម្បី​បង្ហាញ​ការ​បំបែក​ដោយ​ដៃ ជ្រើស មើល - តួអក្សរ​មិន​បោះពុម្ព ។

ប្រធានបទ​ទាក់ទង

ការ​បញ្ចូល និង លុប​ការ​បំបែក​ទំព័រ