Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

កំណត់​បឋមកថា និង បាតកថា​ផ្សេង​ៗ​គ្នា

From LibreOffice Help
Jump to navigation Jump to search

អ្នក​អាច​ប្រើ​បឋមកថា និង បាតកថា​ផ្សេង​ៗ​គ្នា លើ​ទំព័រ​ខុស​គ្នា​ក្នុង​ឯកសារ​របស់​អ្នក ដ៏រាបណា​​ទំព័រ​ប្រើ​រចនា​ទំព័រ​ផ្សេង​ៗ​គ្នា ។ LibreOffice ផ្តល់​នូវ​រចនាប័ទ្ម​ទំព័រ​ដែល​កំណត់​ជា​មុន​ជា​ច្រើន ដូចជា ទំព័រ​ទី​មួយ ទំព័រ​ឆ្វេង និង ទំព័រ​ស្តាំ ឬ​អ្នក​អាច​បង្កើត​រចនាប័ទ្ម​ទំព័រ​ផ្ទាល់​ខ្លួន ។

អ្នក​ក៏​អាច​ប្រើ​ប្លង់​ទំព័រ​ឆ្លុះ​ ប្រសិនបើ​អ្នក​ចង់​បន្ថែម​មឋមកថា​ទៅ​រចនាប័ទ្ម​ទំព័រ​ដែល​មាន​រឹមទំព័រ​ខាង​ក្នុង​ និង​ក្រៅ​ខុសគ្នា ។ ដើម្បី​អនុវត្ត​ជម្រើស​នេះ​ទៅ​រចនាប័ទ្ម​ទំព័រ ជ្រើស ទ្រង់ទ្រាយ - ទំព័រ, ចុច​ផ្ទាំង ទំព័រ ហើយ​នៅ​ក្នុង​ផ្ទៃ កំណត់​ប្លង់ ជ្រើស​ “ទំព័រ​ឆ្លុះ” នៅ​ក្នុង​​ប្រអប់ ប្លង់​ទំព័រ ។

ឧទាហរណ៍ អ្នក​អាច​ប្រើ​រចនាប័ទ្ម​ទំព័រ ដើម្បី​កំណត់​បឋមកថា​ផ្សេង​ៗ​គ្នា សម្រាប់​ទំព័រ​គូ និង សេស​ក្នុង​ឯកសារ​មួយ ។

  1. បើក​ឯកសារ​អត្ថបទ​ថ្មី​មួយ ។
  2. ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និង ទ្រង់ទ្រាយ និង ចុច​រូបតំណាង រចនាប័ទ្ម​ទំព័រ ក្នុង​បង្អួច រចនាប័ទ្ម និង ទ្រង់ទ្រាយ ។
  3. ចុច​កណ្តុរ​ស្តាំ​លើ "ទំព័រ​ស្តាំ" ក្នុង​បញ្ជី​របស់​រចនាប័ទ្ម​ទំព័រ និង ​ជ្រើស​ កែប្រែ ។
  4. នៅ​ក្នុង​ប្រអប់ រចនាប័ទ្ម​ទំព័រ​ ចុច​ផ្ទាំង បឋមកថា
  5. ជ្រើស បើក​បឋមកថា ហើយ​ចុច​ផ្ទាំង អ្នក​រៀបចំ
  6. នៅ​ក្នុង​ប្រអប់ រចនាប័ទ្ម​បន្ទាប់ ជ្រើស "ទំព័រ​ឆ្វេង" ។
  7. ចុច យល់ព្រម ។
  8. ក្នុង​បង្អួច រចនាប័ទ្ម និង ទ្រង់ទ្រាយ ចុច​កណ្តុរ​ស្តាំ​លើ "ទំព័រ​ឆ្វេង" ក្នុង​បញ្ជី​នៃ​រចនាប័ទ្ម​ទំព័រ និង ជ្រើស កែប្រែ ។
  9. នៅ​ក្នុង​ប្រអប់ រចនាប័ទ្ម​ទំព័រ​ ចុច​ផ្ទាំង បឋមកថា
  10. ជ្រើស បើក​បឋមកថា ហើយ​ចុច​ផ្ទាំង អ្នក​រៀបចំ
  11. នៅ​ក្នុង​ប្រអប់ រចនាប័ទ្ម​បន្ទាប់ ជ្រើស "ទំព័រ​ស្ដាំ" ។
  12. ចុច យល់ព្រម ។
  13. ចុច​ទ្វេ​ដង​លើ "ទំព័រ​ស្តាំ" ក្នុង​បញ្ជី​រចនាប័ទ្ម​ទំព័រ ដើម្បី​អនុវត្ត​រចនាប័ទ្ម​ទៅ​ទំព័រ​បច្ចុប្បន្ន ។
  14. បញ្ចូល​អត្ថបទ ឬ​ក្រាហ្វិក​ក្នុង​បឋមកថា សម្រាប់​រចនាប័ទ្ម​ទំព័រ​ឆ្វេង ។ បន្ទាប់​ពី​ទំព័រ​បន្ទាប់​ត្រូវ​បាន​បន្ថែម​ទៅ​ឯកសារ​របស់​អ្នក បញ្ចូល​អត្ថបទ ឬ​ក្រាហ្វិក​ក្នុង​បឋមកថា សម្រាប់​រចនាប័ទ្ម​ទំព័រ​ស្តាំ ។

ប្រធានបទ​ទាក់ទង

អំពី​បឋមកថា និង បាតកថា

បង្កើត​រចនាប័ទ្ម​ទំព័រ​មួយ ដោយ​ផ្អែក​លើ​ទំព័រ​បច្ចុប្បន្ន

ការ​បញ្ចូល​លេខ និង ឈ្មោះ​ជំពូក​ក្នុង​បឋមកថា ឬ​បាតកថា

ការ​ធ្វើ​ទ្រង់ទ្រាយ​បឋមកថា ឬ​បាតកថា