Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការកំណត់ស៊ុម​ឲ្យទំព័រ

From LibreOffice Help
Jump to navigation Jump to search
Warning.png នៅ​ក្នុង Writer អ្នក​កំណត់​ស៊ុម​សម្រាប់ រចនាប័ទ្ម​ទំព័រ មិន​សម្រាប់ទំព័រ​នីមួយៗ ។ ការ​ផ្លាស់ប្ដូរ​ទាំងអស់​​បានធ្វើ​ទៅ​ស៊ុម​ ដោយ​អនុវត្ត​ទៅគ្រប់ទំព័រ​ដែល​ប្រើ​រចនាប័ទ្ម​ដូចគ្នា ។ ចំណាំថា ការ​ផ្លាស់ប្ដូរ​រចនាប័ទ្ម​ទំព័រ​មិនអាច​ត្រូវ​បានធ្វើវិញទេ ដោយ​មុខងារ​ធ្វើវិញ​នៅ​ក្នុង LibreOffice ។

ដើម្បី​កំណត់​រចនាប័ទ្ម​ស៊ុម​ដែល​បានកំណត់​ជាមុន

  1. ជ្រើស ទ្រង់ទ្រាយ - ទំព័រ - ស៊ុម ។
  2. ជ្រើស​រចនាប័ទ្ម​​ស៊ុម​លំនាំ​ដើម​​មួយ​ក្នុង​ផ្ទៃ លំនាំ​ដើម ។
  3. ជ្រើស​រចនាប័ទ្ម​បន្ទាត់​មួយ​ និង ពណ៌​សម្រាប់​រចនាប័ទ្ម​ស៊ុម​​ដែល​បាន​ជ្រើស​ក្នុង​ផ្ទៃ បន្ទាត់ ។ ការ​កំណត់​ទាំងនេះ​អនុវត្ត​ទៅ​បន្ទាត់​ស៊ុម​ទាំងអស់​​ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​រចនាប័ទ្ម​ស៊ុម​ដែល​បាន​ជ្រើស​ ។
  4. ជ្រើស​ចម្ងាយ​រវាង​បន្ទាត់​ស៊ុម​ និង មាតិកា​ទំព័រ​ក្នុង​ផ្ទៃ​​ គម្លាត​ទៅ​មាតិកា ។
  5. ចុច​ យល់​ព្រម ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ ។

ដើម្បី​កំណត់​រចនាប័ទ្ម​ស៊ុម​ប្ដូរ​តាមបំណង

  1. ជ្រើស ទ្រង់ទ្រាយ - ទំព័រ - ស៊ុម ។
  2. ក្នុង​ផ្ទៃ កំណត់​ដោយ​អ្នក​ប្រើ ជ្រើស​គែម​ដែល​អ្នក​ចង់​បង្ហាញ​ក្នុង​ប្លង់​រួម ។ ចុច​លើ​គែម​មួយ​ក្នុង​ការ​មើល​ជា​មុន​ ដើម្បី​បិទ​បើក​ជម្រើស​របស់​គែម​មួយ​ ។
  3. ជ្រើស​រចនាប័ទ្ម​បន្ទាត់​មួយ​ និង ពណ៌​សម្រាប់​រចនាប័ទ្ម​ស៊ុម​​ដែល​បាន​ជ្រើស​ក្នុង​ផ្ទៃ បន្ទាត់ ។ ការ​កំណត់​ទាំងនេះ​អនុវត្ត​ទៅ​បន្ទាត់​ស៊ុម​ទាំងអស់​​ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​រចនាប័ទ្ម​ស៊ុម​ដែល​បាន​ជ្រើស​ ។
  4. ធ្វើ​ជំហាន​ទី​២​ម្តង​ទៀត​សម្រាប់​គែមស៊ុម​ទាំងអស់
  5. ជ្រើស​ចម្ងាយ​រវាង​បន្ទាត់​ស៊ុម​ និង មាតិកា​ទំព័រ​ក្នុង​ផ្ទៃ​​ គម្លាត​ទៅ​មាតិកា ។
  6. ចុច​ យល់​ព្រម ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ ។

Related Topics

ការ​កំណត់​ស៊ុម​សម្រាប់​កថាខណ្ឌ

ការកណត់​ស៊ុម​សម្រាប់តារាង និង​ក្រឡា​ក្រឡា

ការកំណត់​ស៊ុម​សម្រាប់​វត្ថុ

បង្កើត និង​អនុវត្ត​រចនាប័ទ្ម​ទំព័រ