Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការកំណត់​ស៊ុម​សម្រាប់​វត្ថុ

From LibreOffice Help
Jump to navigation Jump to search

នៅក្នុង Writer អ្នកអាច​កំណត់​ស៊ុម​នៅជុំវិញ​វត្ថុ OLE កម្មវិធីជំនួយ​ខាងក្នុង ដ្យាក្រាម/គំនូសតាង ក្រាហ្វិក និង ស៊ុម ។ ឈ្មោះ​របស់ម៉ឺនុយ​ត្រូវបានប្រើ​ដោយ​ពឹងផ្អែក​លើ​វត្ថុ​​ដែលបានជ្រើស ។

ដើម្បី​កំណត់​រចនាប័ទ្ម​ស៊ុម​ដែល​បានកំណត់​ជាមុន

  1. ជ្រើស​វត្ថុ​ដែល​អ្នក​ចង់​កំណត់​ស៊ុម ។
  2. ចុច​រូបតំណាង​ ស៊ុម នៅ​លើ​របារ​ឧបករណ៍ វត្ថុ​ OLE ឬ​របារ​ឧបករណ៍​ស៊ុម ដើម្បី​បើក​បង្អួច​ ស៊ុម ។
  3. ចុច​រចនាប័ទ្ម​ស៊ុម​ដែល​បាន​​កំណត់​ជា​មុន​មួយ​ ។ នេះ​ជំនួស​រចនាប័ទ្ម​ស៊ុម​បច្ចុប្បន្ន​​​​​​របស់​វត្ថុ​ជាមួយ​នឹង​រចនាប័ទ្ម​ដែល​បាន​ជ្រើស ។

ដើម្បី​កំណត់​រចនាប័ទ្ម​ស៊ុម​ប្ដូរ​តាមបំណង

  1. ជ្រើស​ក្រឡា​តារាង​​ដែល​អ្នក​ចង់​កែប្រែ ។
  2. ជ្រើស ទ្រង់ទ្រាយ - (ឈ្មោះ​វត្ថុ) – ស៊ុម ។
    ជំនួស​ (ឈ្មោះ​វត្ថុ) ដោយ​ឈ្មោះ​ពិត​របស់​ប្រភេទ​វត្ថុ​ដែល​អ្នក​បានជ្រើស ។
  3. ក្នុង​ផ្ទៃ កំណត់​ដោយ​អ្នក​ប្រើ ជ្រើស​គែម​ដែល​អ្នក​ចង់​បង្ហាញ​ក្នុង​ប្លង់​រួម ។ ចុច​លើ​គែម​មួយ​ក្នុង​ការ​មើល​ជា​មុន​ ដើម្បី​បិទ​បើក​ជម្រើស​របស់​គែម​មួយ​ ។
  4. ជ្រើស​រចនាប័ទ្ម​បន្ទាត់​មួយ​ និង ពណ៌​សម្រាប់​រចនាប័ទ្ម​ស៊ុម​​ដែល​បាន​ជ្រើស​ក្នុង​ផ្ទៃ បន្ទាត់ ។ ការ​កំណត់​ទាំងនេះ​អនុវត្ត​ទៅ​បន្ទាត់​ស៊ុម​ទាំងអស់​​ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​រចនាប័ទ្ម​ស៊ុម​ដែល​បាន​ជ្រើស​ ។
  5. ធ្វើ​ជំហាន​ទី​២​ម្តង​ទៀត​សម្រាប់​គែមស៊ុម​ទាំងអស់
  6. ជ្រើស​ចម្ងាយ​រវាង​បន្ទាត់​ស៊ុម​ និង មាតិកា​ទំព័រ​ក្នុង​ផ្ទៃ គម្លាត​ទៅ​មាតិកា ។
  7. ចុច​ យល់​ព្រម ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ ។

Related Topics

កំណត់​ស៊ុម​សម្រាប់​ទំព័រ

ការ​កំណត់​ស៊ុម​សម្រាប់​កថាខណ្ឌ

ការកណត់​ស៊ុម​សម្រាប់តារាង និង​ក្រឡា​ក្រឡា