Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការ​បង្កើត និង ការ​អនុវត្ត​រចនាប័ទ្ម​ទំព័រ

From LibreOffice Help
Jump to navigation Jump to search

LibreOffice ប្រើ​រចនាប័ទ្ម​ទំព័រ ដើម្បី​បញ្ជាក់​ប្លង់របស់​​ទំព័រមួយ​ រួម​មាន ទិស ផ្ទៃ​ខាង​ក្រោយ រឹម​ទំព័រ បឋមកថា បាតកថា និង​ជួរ​ឈរ​អត្ថបទ​ ។ ដើម្បី​ផ្លាស់ប្តូរ​ប្លង់​នៃ​ទំព័រ​ផ្សេង​គ្នា​ក្នុង​​ឯកសារ​មួយ អ្នក​ត្រូវ​តែ​បង្កើត និង អនុវត្ត​រចនាប័ទ្ម​ទំព័រ​ផ្ទាល់​ខ្លួន​ទៅ​កាន់​ទំព័រ ។

ការ​ផ្លាស់ប្តូរ​ទិស​ទំព័រ

ការ​ផ្លាស់ប្តូរ ផ្ទៃ​ខាង​ក្រោយ​ទំព័រ

ដើម្បី​កំណត់​រចនាប័ទ្ម​ទំព័រ​ថ្មី

  1. ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និងទ្រង់ទ្រាយ  ។
  2. ចុច​លើ​រូប​តំណាង រចនាប័ទ្ម​ទំព័រ ។
  3. ក្នុង​បញ្ជី​នៃ​រចនាប័ទ្ម​ទំព័រ ចុច​កណ្តុរ​ស្តាំ​លើ​ធាតុ​មួយ និង​បន្ទាប់មក​ ​ជ្រើស ថ្មី ។
  4. លើ​ផ្ទាំង ​រៀបចំ វាយ​ឈ្មោះ​មួយ​ក្នុង​ប្រអប់ ឈ្មោះ ។
  5. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖
  • ដើម្បី​អនុវត្ត​រចនាប័ទ្ម​ទំព័រ​ផ្ទាល់ខ្លួន​ទៅកាន់​ទំព័រ​តែមួយ ជ្រើស​រចនាប័ទ្ម​ទំព័រ​លំនាំ​ដើម​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ឯកសារ​របស់​អ្នក​នៅ​ក្នុង​ប្រអប់ រចនាប័ទ្ម​បន្ទាប់
  • ដើម្បី​អនុវត្ត​រចនាប័ទ្ម​ទំព័រ​ផ្ទាល់ខ្លួន​ទៅកាន់​ទំព័រ​ច្រើន​ជាង​មួយ ជ្រើស​ឈ្មោះ​របស់​វា​ក្នុង​ប្រអប់ រចនាប័ទ្ម​បន្ទាប់ ។ ដើម្បី​បញ្ឈប់​ការ​ប្រើ​រចនាប័ទ្ម បញ្ចូល​ការ​បំបែក​ទំព័រ​ដោយ​ដៃ​មួយ ហើយ​កំណត់​វា​នូវ​រចនាប័ទ្ម​ទំព័រ​ផ្សេង​មួយ​ទៀត ។
  1. ប្រើ​ផ្ទាំង​ក្នុង​ប្រអប់ ដើម្បី​កំណត់​ជម្រើស​ប្លង់​សម្រាប់​រចនាប័ទ្ម​ទំព័រ និង​​បន្ទាប់​មក​ ​ចុច យល់ព្រម ។

ដើម្បី​អនុវត្ត​រចនាប័ទ្ម​ទំព័រ

  1. ចុច​ក្នុង​ទំព័រ ដែល​អ្នក​ចង់​អនុវត្ត​រចនាប័ទ្ម​ទំព័រ​​ ។
  2. ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និង​ទ្រង់ទ្រាយហើយ​បន្ទាប់​មក​ចុច​រូបតំណាង រចនាប័ទ្ម​ទំព័រ ។
  3. ចុច​ទ្វេ​ដង​លើ​ឈ្មោះ​មួយ​ក្នុង​បញ្ជី ។

ដើម្បី​​អនុវត្ត​រចនាប័ទ្ម​ទំព័រ​ទៅ​ទំព័រ​ថ្មី

  1. ចុច​ក្នុង​ឯកសារ ដែល​អ្នក​ចង់​ឲ្យ​ទំព័រ​ថ្មី​ចាប់ផ្តើម ។
  2. ជ្រើស បញ្ចូល - ការ​បំបែក​ដោយ​ដៃ ។
  3. ជ្រើស បំបែក​ទំព័រ ។
  4. នៅ​ក្នុង​ប្រអប់ រចនាប័ទ្ម ជ្រើស​រចនាប័ទ្មទំព័រ​ដែល​អ្នក​ចង់​អនុវត្ត​ទៅ​ទំព័រ ដែល​អម​នឹង​ការ​បំបែក​ទំព័រ ។
  5. ចុច យល់ព្រម ។

ប្រធានបទ​ទាក់ទង

លេខទំព័រ

អំពី​បឋមកថា និង បាតកថា

បង្កើត​រចនាប័ទ្ម​ទំព័រ​មួយ ដោយ​ផ្អែក​លើ​ទំព័រ​បច្ចុប្បន្ន

ការ​បញ្ចូល​លេខ និង ឈ្មោះ​ជំពូក​ក្នុង​បឋមកថា ឬ​បាតកថា

ការ​ធ្វើ​ទ្រង់ទ្រាយ​បឋមកថា ឬ​បាតកថា

ផ្លាស់ប្តូរ​ពុម្ព​លំនាំដើម