Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ឆ្លាស់​រចនាប័ទ្ម​ទំព័រ​នៅ​លើ​ទំព័រ​សេស និង គូ

From LibreOffice Help
Jump to navigation Jump to search
រូបតំណាង
LibreOffice អាច​អនុវត្ត​រចនាប័ទ្ម​ទំព័រ​ឆ្លាស់​គ្នា​ដោយ​ស្វ័យ​ប្រវត្តិ នៅ​លើ​ទំព័រ​សេស (ស្តាំ) និង គូ (ឆ្វេង) ក្នុង​ឯកសារ​របស់​អ្នក ។ ឧទាហរណ៍ អ្នក​អាច​ប្រើ​រចនាប័ទ្ម​ទំព័រ ដើម្បី​បង្ហាញ​បឋមកថា និង បាតកថា​លើ​ទំព័រ​សេស និង គូ ។ រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន​ត្រូវ​បាន​បង្ហាញ​ក្នុង របារ​ស្ថានភាព នៅ​ខាង​ក្រោម​កន្លែង​ធ្វើការ ។

ដើម្បី​រៀបចំ​រចនាប័ទ្ម​ទំព័រ​ជម្រើស

  1. ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និងទ្រង់ទ្រាយ​ហើយ​បន្ទាប់​មក​ចុច​រូបតំណាង រចនាប័ទ្ម​ទំព័រ
  2. ក្នុង​បញ្ជី​រចនាប័ទ្ម​ទំព័រ ចុច​កណ្តុរ​ស្តាំ​លើ "ទំព័រ​ឆ្វេង" និង​ ជ្រើស កែប្រែ ។
  3. ចុច​ផ្ទាំង រៀបចំ ។
  4. ជ្រើស​ប្រអប់ "ទំព័រ​ស្តាំ" ក្នុង​ប្រអប់ រចនាប័ទ្ម​បន្ទាប់ ហើយ​បន្ទាប់​មក​ចុច យល់ព្រម ។
  5. ក្នុង​បញ្ជី​រចនាប័ទ្ម​ទំព័រ ចុច​កណ្តុរ​ស្តាំ​លើ "ទំព័រ​ស្តាំ" ​និង​ ​ជ្រើស កែប្រែ ។
  6. ជ្រើស "ទំព័រ​ឆ្វេង" ក្នុង​ប្រអប់ រចនាប័ទ្ម​បន្ទាប់ ហើយ​បន្ទាប់​មក​ចុច យល់ព្រម ។
  7. ទៅ​ទំព័រ​ទី​មួយ​ក្នុង​ឯកសារ​របស់​អ្នក ​និង ចុច​ទ្វេ​ដង​លើ "ទំព័រ​ស្តាំ" ក្នុង​បញ្ជី​​រចនាប័ទ្ម​ទំព័រ ក្នុង​បង្អួច រចនាប័ទ្ម និង ទ្រង់ទ្រាយ ។

ដើម្បី​បន្ថែម​បឋមកថា​ទៅ​រចនាប័ទ្ម​ទំព័រ​ ជ្រើស បញ្ចូល - បឋមកថា ហើយ​ជ្រើស​រចនាប័ទ្ម​ទំព័រ​ដែល​អ្នក​ចង់​បន្ថែម​បឋមកថា ។ នៅ​ក្នុង​ស៊ុម​បឋមកថា វាយ​អត្ថបទ​ដែល​អ្នក​ចង់​ប្រើ​ជា​បឋមកថា ។

ដើម្បី​បន្ថែម​បាតកថា​ទៅ​រចនាប័ទ្ម​ទំព័រ​មួយ ជ្រើស បញ្ចូល - បាតកថា ហើយ​ជ្រើស​រចនាប័ទ្ម​ទំព័រ​ដែល​អ្នក​ចង់​បន្ថែម​ទៅ​បាតកថា ។ នៅ​ក្នុ​ងស៊ុមបាតកថា វាយ​អត្ថបទ​ដែល​អ្នក​ចង់​ប្រើ​ជា​បាតកថា ។

Tip.png ប្រសិនបើ​អ្នក​មិនចង់​ដាក់​បឋមកថា ឬ​បាតកថា​នៅលើ​ទំព័រ​ចំណងជើង​នៃ​ឯកសារ​របស់អ្នក​ទេនោះ អនុវត្ត​រចនាប័ទ្ម​ "ទំព័រទីមួយ​" ទៅ​ទំព័រ​ចំណងជើង ។

ដើម្បីបង្ហាប់​ទំព័រ​ទទេ​នៃ​សន្លឹក​បោះពុម្ព

ប្រសិន​បើ​ទំព័រ គូ​ពីរ ឬ​ទំព័រ​សេសពីរ នៅតពីក្រោយគ្នា​ដោយផ្ទាល់នៅក្នុង​​ឯកសាររបស់អ្នក នោះ Writer នឹង​បញ្ចូល​ទំព័រ​ទទេ​តាមលំនាំដើម ។ អ្នកអាច​ទប់ស្កាត់​ពី​ទំព័រទទេ​ដែលបាន​បង្កើត​ដោយស្វ័យប្រវត្តិ ពីការបោះពុម្ព និង ពីការនាំចេញ​ជា PDF ។

  1. ជ្រើស​ ឧបករណ៍​ - ជម្រើស​ - LibreOffice Writer - បោះ​ពុម្ព​
  2. យក​សញ្ញា​គូសធីក​ចេញពី បោះពុម្ព​ទំព័រ​ទទេ​ដែលបាន​បញ្ចូល​ដោយស្វ័យប្រវត្តិ ។

Related Topics

បង្កើត និង​អនុវត្ត​រចនាប័ទ្ម​ទំព័រ

អំពី​បឋមកថា និង បាតកថា

បញ្ចូល​ប្រអប់​បំបែក