Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

អំពី​បឋមកថា និង បាតកថា

From LibreOffice Help
Jump to navigation Jump to search

បឋមកថា និង បាតកថា ជា​ផ្ទៃ​ដែល​ស្ថិត​នៅ​រឹម​ទំព័រ​ខាង​លើ និង ខាង​ក្រោម ដែល​អ្នក​អាច​បន្ថែម​អត្ថបទ ឬ​ក្រាហ្វិក ។ បឋមកថា និង បាតកថា​ត្រូវ​បាន​បន្ថែម​ទៅ​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន ។ ទំព័រ​មួយ​ចំនួន​ដែល​ប្រើ​រចនាប័ទ្ម​ដូច​គ្នា នឹង​ទទួល​ដោយ​ស្វ័យ​ប្រវត្តិ​នូវ បឋមកថា ឬ​បាតកថា​ដែល​អ្នក​បន្ថែម ។ អ្នក​អាច​បញ្ចូល វាល ដូចជា លេខ​ទំព័រ និង ក្បាល​ជំពូក​ក្នុង​បឋមកថា និង បាតកថា​ក្នុង​ឯកសារ​អត្ថបទ​មួយ ។

Note.png រចនាប័ទ្ម​ទំព័រ​សម្រាប់​ទំព័រ​បច្ចុប្បន្ន ត្រូវ​បាន​បង្ហាញ​ក្នុង របារ​ស្ថានភាព ។
  • ដើម្បី​បន្ថែម​បឋមកថា​ទៅ​ទំព័រ​មួយ ជ្រើស បញ្ចូល - បឋមកថានិង​​បន្ទាប់​មក​ ​ជ្រើស​រចនាប័ទ្ម​ទំព័រ សម្រាប់​ទំព័រ​បច្ចុប្បន្ន​ពី​ម៉ឺនុយ​រង ។
  • ដើម្បី​បន្ថែម​បាតកថា​ទៅ​ទំព័រ​មួយ ជ្រើស បញ្ចូល - បាតកថា នឹង​បន្ទាប់​មក​​ជ្រើស​រចនាប័ទ្ម​ទំព័រ សម្រាប់​ទំព័រ​បច្ចុប្បន្ន​ពី​ម៉ឺនុយ​រង ។
  • អ្នក​អាចជ្រើស ទ្រង់ទ្រាយ - ទំព័រ ចុច​ផ្ទាំង​ បឋមកថាបាត​កថា ហើយ​បន្ទាប់​មកជ្រើស បឋមកថា​លើបាតកថា​លើ ។ ដោះធីក​ មាតិកា​ឆ្វេង/ស្ដាំ​ដូច​គ្នា ប្រសិនបើ​អ្នក​ចង់​កំណត់​បឋមកថា និង​បាតកថា​ផ្សេង​សម្រាប់ទំព័រ​គូ និង​សេស ។
  • ដើម្បី​ប្រើ​បឋមកថា និង បាតកថា​ខុស​គ្នា​ក្នុង​ឯកសារ​របស់​អ្នក អ្នក​ត្រូវ​តែ​​បន្ថែម​ពួកវា​ទៅ រចនាប័ទ្ម​ទំព័រ ខុស​គ្នា និង​​បន្ទាប់​​មក​​អនុវត្ត​រចនាប័ទ្ម​ទំព័រទាំង​អស់​​ដែល​អ្នក​ចង់​ឲ្យ​បាតកថា និង បឋមកថា​បង្ហាញ ។

បឋមកថា និង បាតកថា​ក្នុង​ឯកសារ HTML

ជម្រើស​បឋមកថា និង បាតកថា មួយចំនួន​ក៏មាន​នៅសម្រាប់​ឯកសារ HTML ដែរ ។ បឋមកថា និង បាតកថា គឺ​មិនត្រូវបាន​គាំទ្រ​ដោយ HTML ទេ ហើយជំនួស​ដោយ​នាំចេញ​ជាមួយ​ស្លាកពិសេស ដូច្នេះ ពួកគេ​អាចត្រូវបាន​មើលនៅក្នុង​កម្មវិធី​រុករក ។ បឋមកថា និង បាតកថា​គឺ​ត្រូវបាន​នាំចេញ​តែនៅក្នុងឯកសារ HTML ប៉ុណ្ណោះ ប្រសិនបើ​ពួកគេ​ត្រូវបាន​អនុញ្ញាតនៅក្នុង​របៀប​ជា​ប្លង់​បណ្ដាញ ។ នៅពេល​ដែលអ្នក​បើកឯកសារ​នៅក្នុង LibreOffice ឡើងវិញ នោះ​បឋមកថា និង បាតកថា គឺ​ត្រូវបាន​បង្ហាញ​យ៉ាងត្រឹមត្រូវ ដោយរួម​បញ្ចូល​វាល​មួយចំនួនដែលអ្នក​បាន​បញ្ចូល ។


Related Topics

បង្កើត​រចនាប័ទ្ម​ទំព័រ​មួយ ដោយ​ផ្អែក​លើ​ទំព័រ​បច្ចុប្បន្ន

កំណត់​បឋមកថា និង បាតកថា​ផ្សេង​ៗ​គ្នា

ការ​បញ្ចូល​លេខ និង ឈ្មោះ​ជំពូក​ក្នុង​បឋមកថា ឬ​បាតកថា

ការ​ធ្វើ​ទ្រង់ទ្រាយ​បឋមកថា ឬ​បាតកថា

រចនាប័ទ្ម​ទំព័រ