Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការ​កំណត់​ស៊ុម​​សម្រាប់​តារាង​ និង ​ក្រឡា​តារាង​

From LibreOffice Help
Jump to navigation Jump to search

ការ​កំណត់​រចនាប័ទ្ម​ស៊ុម​ដែល​បាន​កំណត់​ជាមុន​មួយ​

  1. ជ្រើស​ក្រឡា​តារាង​​ដែល​អ្នក​ចង់​កែប្រែ ។
  2. ចុច​រូបតំណាង ស៊ុម នៅលើ​របារឧបករណ៍ តារាង (Writer) ឬ នៅលើ​របារ បន្ទាត់ និង ការបំពេញ ដើម្បី​បើក​បង្អួច ស៊ុម ។
  3. ចុច​លើ​រចនាប័ទ្ម​ស៊ុម​ដែល​បាន​កំណត់ជាមុន​មួយ​​ក្នុង​ចំណោម​រចនាប័ទ្ម​ស៊ុម​ដែល​បាន​កំណាត់​ជាមុន​ទាំង​នេះ ។

    នេះ​ បន្ថែម​​​ រចនាប័ទ្ម​ដែល​បាន​ជ្រើស​​ទៅ​រចនាប័ទ្ម​ស៊ុម​​បច្ចុប្បន្ន​​របស់​ក្រឡា​តារាង​ ។ ជ្រើស​រចនាប័ទ្ម​ស៊ុម​ទទេ​​នៅ​កំពូល​ខាង​ឆ្វេង​​នៃ​បង្អួច​ ស៊ុម ដើម្បីជម្រះ​រចនាប័ទ្ម​​ស៊ុម​ទាំងអស់ ។

ការ​កំណត់​រចនាប័ទ្ម​ស៊ុម​ប្តូរ​តាម​បំណង​មួយ

  1. ជ្រើស​ក្រឡា​តារាង​​ដែល​អ្នក​ចង់​កែប្រែ ។
  2. ជ្រើស​ តារាង - លក្ខណសម្បត្តិ​តារាង - ស៊ុម (Writer) ឬ ទ្រង់ទ្រាយ - ក្រឡា - ស៊ុម (Calc) ។
  3. ក្នុង​ផ្ទៃ កំណត់​ដោយ​អ្នក​ប្រើ ជ្រើស​គែម​ដែល​អ្នក​ចង់​បង្ហាញ​ក្នុង​ប្លង់​រួម ។ ចុច​លើ​គែម​មួយ​ក្នុង​ការ​មើល​ជា​មុន​ ដើម្បី​បិទ​បើក​ជម្រើស​របស់​គែម​មួយ​ ។
  4. ប្រសិនបើ​អ្នក​ជ្រើស​ជួរឈរ ឬ​ជួរដេក​ច្រើនជាង​មួយ អ្នក​អាច​ផ្លាស់ប្ដូរ​បន្ទាត់កណ្ដាល​រវាង​ជួរដេក និងជួរឈរ ។ ជ្រើស​សញ្ញាសម្គាល់​ចំណុច​កណ្ដាល​នៅ​ក្នុង​ផ្ទៃ កំណត់​ដោយ​អ្នកប្រើ
  5. ជ្រើស​រចនាប័ទ្ម​បន្ទាត់​មួយ​ និង ពណ៌​សម្រាប់​រចនាប័ទ្ម​ស៊ុម​​ដែល​បាន​ជ្រើស​ក្នុង​ផ្ទៃ បន្ទាត់ ។ ការ​កំណត់​ទាំងនេះ​អនុវត្ត​ទៅ​បន្ទាត់​ស៊ុម​ទាំងអស់​​ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​រចនាប័ទ្ម​ស៊ុម​ដែល​បាន​ជ្រើស​ ។
  6. ធ្វើ​ជំហាន​ទី​២​ម្តង​ទៀត​សម្រាប់​គែមស៊ុម​ទាំងអស់
  7. ជ្រើស​ចម្ងាយ​រវាង​បន្ទាត់​ស៊ុម​ និង មាតិកា​ទំព័រ​ក្នុង​ផ្ទៃ​​ គម្លាត​ទៅ​មាតិកា ។
  8. ចុច​ យល់​ព្រម ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ ។

Related Topics

When in Writer: ការកំណត់​ស៊ុម​សម្រាប់​វត្ថុ

កំណត់​ស៊ុម​សម្រាប់​ទំព័រ

ការ​កំណត់​ស៊ុម​សម្រាប់​កថាខណ្ឌ