Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការ​កំណត់​ស៊ុម​របស់​កថាខណ្ឌ

From LibreOffice Help
Jump to navigation Jump to search

ការ​កំណត់​រចនាប័ទ្ម​ស៊ុម​ដែល​បាន​កំណត់​ជាមុន​មួយ​

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​កថាខណ្ឌ​ ដែល​អ្នក​ចង់​កំណត់​ស៊ុម​មួយ ។
  2. ជ្រើស​ ទ្រង់ទ្រាយ - កថាខណ្ឌ - ស៊ុម ។
  3. ជ្រើស​រចនាប័ទ្ម​​ស៊ុម​លំនាំ​ដើម​​មួយ​ក្នុង​ផ្ទៃ លំនាំ​ដើម ។
  4. ជ្រើស​រចនាប័ទ្ម​បន្ទាត់​មួយ​ និង ពណ៌​សម្រាប់​រចនាប័ទ្ម​ស៊ុម​​ដែល​បាន​ជ្រើស​ក្នុង​ផ្ទៃ បន្ទាត់ ។ ការ​កំណត់​ទាំងនេះ​អនុវត្ត​ទៅ​បន្ទាត់​ស៊ុម​ទាំងអស់​​ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​រចនាប័ទ្ម​ស៊ុម​ដែល​បាន​ជ្រើស​ ។
  5. ជ្រើស​ចម្ងាយ​រវាង​បន្ទាត់​ស៊ុម​ និង មាតិកា​ទំព័រ​ក្នុង​ផ្ទៃ គម្លាត​ទៅ​មាតិកា ។ អ្នក​អាច​ផ្លាស់​ប្តូរ​តែ​ចម្ងាយ​ទៅ​គែម​ដែល​មាន​បន្ទាត់​ស៊ុម​ត្រូវ​បាន​កំណត់​ ។
  6. ចុច​ យល់​ព្រម ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ ។

ការ​កំណត់​រចនាប័ទ្ម​ស៊ុម​ប្តូរ​តាម​បំណង​មួយ

  1. ជ្រើស​ ទ្រង់ទ្រាយ - កថាខណ្ឌ - ស៊ុម ។
  2. ក្នុង​ផ្ទៃ កំណត់​ដោយ​អ្នក​ប្រើ ជ្រើស​គែម​ដែល​អ្នក​ចង់​បង្ហាញ​ក្នុង​ប្លង់​រួម ។ ចុច​លើ​គែម​មួយ​ក្នុង​ការ​មើល​ជា​មុន​ ដើម្បី​បិទ​បើក​ជម្រើស​របស់​គែម​មួយ​ ។
  3. ជ្រើស​រចនាប័ទ្ម​បន្ទាត់​មួយ​ និង ពណ៌​សម្រាប់​រចនាប័ទ្ម​ស៊ុម​​ដែល​បាន​ជ្រើស​ក្នុង​ផ្ទៃ បន្ទាត់ ។ ការ​កំណត់​ទាំងនេះ​អនុវត្ត​ទៅ​បន្ទាត់​ស៊ុម​ទាំងអស់​​ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​រចនាប័ទ្ម​ស៊ុម​ដែល​បាន​ជ្រើស​ ។
  4. ធ្វើ​ជំហាន​ទី​២​ម្តង​ទៀត​សម្រាប់​គែមស៊ុម​ទាំងអស់
  5. ជ្រើស​ចម្ងាយ​រវាង​បន្ទាត់​ស៊ុម​ និង មាតិកា​ទំព័រ​ក្នុង​ផ្ទៃ គម្លាត​ទៅ​មាតិកា ។ អ្នក​អាច​ផ្លាស់​ប្តូរ​តែ​ចម្ងាយ​ទៅ​គែម​ដែល​មាន​បន្ទាត់​ស៊ុម​ត្រូវ​បាន​កំណត់​ ។
  6. ចុច​ យល់​ព្រម ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ ។

Related Topics

When in Writer: កំណត់​ស៊ុម​សម្រាប់​ទំព័រ

ការកំណត់​ស៊ុម​សម្រាប់​វត្ថុ

ការកណត់​ស៊ុម​សម្រាប់តារាង និង​ក្រឡា​ក្រឡា