Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការ​បង្កើត​គន្ថនិទ្ទេស

From LibreOffice Help
Jump to: navigation, search

គន្ថនិទ្ទេស​គឺ​ជា​បញ្ជី​ពាក្យ ដែល​អ្នក​យោង​ក្នុង​ឯកសារ​មួយ ។

ការរក្សាទុក​ព័ត៌មាន​គន្ថនិទ្ទេស

LibreOffice រក្សាទុក​ព័ត៌មាន​គន្ថនិទ្ទេស ក្នុង​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស ឬ​ក្នុង​ឯកសារ​ដាច់​ដោយ​ឡែក​មួយ ។

ដើម្បី​តម្រៀប​ព័ត៌មាន​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

  1. ជ្រើស ឧបករណ៍ - មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស
  2. ជ្រើស បញ្ចូល - កំណត់ត្រា ។
  3. វាយ​ឈ្មោះ​សម្រាប់ធាតុគន្ថនិទ្ទេស​នៅ​ក្នុង​ប្រអប់ តម្រៀប​ឈ្មោះ ហើយ​បន្ទាប់មក​បន្ថែមព័ត៌មាន​បន្ថែម​ ដើម្បីកត់ត្រារ​នៅ​ក្នុង​ប្រអប់ដែលនៅ​សល់ ។
  4. បិទ​បង្អួច​មូលដ្ឋាន​ទិន្នន័យ ​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

ដើម្បីទុកព័ត៌មាន​គន្ថនិទ្ទេស​នៅ​ក្នុង​ឯកសារ​នីមួយៗ

  1. ចុច​ក្នុង​ឯកសារ​របស់​អ្នក ដែល​អ្នក​ចង់​បន្ថែម​ធាតុ​គន្ថនិទ្ទេស ។
  2. ជ្រើស បញ្ចូល - លិបិក្រម និង តារាង - ធាតុ​គន្ថនិទ្ទេស ។
  3. ជ្រើស ពី​មាតិកា​ឯកសារ និង​​ចុច ថ្មី ។
  4. វាយ​ឈ្មោះ​សម្រាប់​ធាតុ​គន្ថនិទ្ទេស​នៅ​ក្នុង​ប្រអប់ ឈ្មោះ​ខ្លី  ។
  5. ជ្រើស​ប្រភព​បោះពុម្ព​ផ្សាយ​សម្រាប់​កំណត់ត្រា​នៅ​ក្នុង​ប្រអប់ ប្រភេទ ហើយ​បន្ទាប់​មក​បន្ថែម​ព័ត៌មានបន្ថែម​ក្នុង​ប្រអប់ដែលនៅ​សល់ ។
  6. ចុច យល់ព្រម ។
  7. នៅ​ក្នុង​ប្រអប់ បញ្ចូល​ធាតុ​គន្ថនិទ្ទេស ចុច បញ្ចូល​ហើយ​បន្ទាប់​មកបិទ ។
Note.png នៅ​ពេល​អ្នក​រក្សា​ទុក​ឯកសារ​មួយ​ដែល​មាន​ធាតុ​គន្ថ​និទ្ទេស កំណត់​ត្រា​ដែល​ទាក់ទង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​វាល​ដែល​លាក់​ក្នុង​ឯកសារ ។

ការ​បញ្ចូល​ធាតុ​គន្ថនិទ្ទេស​ពី​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

  1. ចុច​ក្នុង​ឯកសារ​របស់​អ្នក ដែល​អ្នក​ចង់​បន្ថែម​ធាតុ​គន្ថនិទ្ទេស ។
  2. ជ្រើស បញ្ចូល - លិបិក្រម និង តារាង - ធាតុ​គន្ថនិទ្ទេស ។
  1. ជ្រើស ពី​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស ។
  2. ជ្រើស​ឈ្មោះ​របស់​ធាតុ​គន្ថនិទ្ទេស​ ដែល​អ្នក​ចង់​បញ្ចូល​ក្នុង​ប្រអប់ឈ្មោះ​ខ្លី  ។
  3. ចុច បញ្ចូល និង​បន្ទាប់​​មក​ចុច បិទ ។

Related Topics

មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

ការ​បង្កើត​តារាង​មាតិកា

ការ​កំណត់​ធាតុ​លិបិក្រម ឬ​តារាង​​របស់​មាតិកា

ការ​ធ្វើ​បច្ចុប្បន្នភាព កែសម្រួល និង លុប​លិបិក្រម និង តារាង​មាតិកា

ធ្វើ​ទ្រង់ទ្រាយ​លិបិក្រម ឬ​តារាង​មាតិកា

ការ​កែសម្រួល ឬ​ ​ការ​លុប​ធាតុ​លិបិក្រម និង តារាង

បង្កើត​លិបិក្រម​តាម​អក្សរក្រម

លិបិក្រម​កំណត់​ដោយ​អ្នក​ប្រើ

លិបិក្រម​លើ​ឯកសារ​ច្រើន

មាន​ឧបករណ៍​ខាងក្រៅ​មួយ​ចំនួន​ដែលអាច​ទាក់ទង​ជា​មួយ LibreOffice ។ ឧទាហរណ៍​មួយ​ត្រូវ​បានហៅ Bibus ។