Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការ​ពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យាករណ៍

From LibreOffice Help
Jump to navigation Jump to search

អ្នកអាច​ពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យាករណ៍​ដោយ​ដៃ នៃ​ជម្រើស​អត្ថបទ​ ឬ​ឯកសារ​ទាំង​មូល ។

Note.png ដើម្បី​ពិនិត្យមើល​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​របស់​អត្ថបទ អ្នក​ត្រូវតែ​ដំឡើង​វចនានុក្រម​ដែល​សមរម្យ ។ សម្រាប់​ភាសា​ជាច្រើន មាន​វចនានុក្រម​ចំនួន ៣ ផ្សេងៗ​គ្នា ៖ វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ ដាក់​សហសញ្ញា និង​កម្រង​វេវចនសព្ទ ។ វចនានុក្រម​នីមួយៗ គ្របដណ្ដប់​តែ​ភាសា​មួយ​ប៉ុណ្ណោះ ។ កម្មវិធី​ពិនិត្យ​វេយ្យាករណ៍ អាច​ត្រូវ​បាន​ទាញ​យក ហើយ​ដំឡើង​ជា​ផ្នែក​បន្ថែម ។ មើល ទំព័រ​បណ្ដាញ​ផ្នែក​បន្ថែម

ការ​ពិនិត្យ​អក្ខរា​វិរុទ្ធ​ចាប់ផ្តើម​នៅ​ទីតាំង​ទស្សន៍​ទ្រនិច​បច្ចុប្បន្ន ឬ​នៅ​ដើម​នៃ​ជម្រើស​អត្ថបទ ។

  1. ចុច​ក្នុង​ឯកសារ ឬ​ជ្រើស​អត្ថបទ​ដែល​អ្នក​ចង់​ពិនិត្យ​មើល ។
  2. ជ្រើស ឧបករណ៍ - អក្ខរាវិរុទ្ធ និង​វេយាករណ៍ ។
  3. នៅពេល​ដែល​មានកំហុស​អក្ខរាវិរុទ្ធ​កើត​ឡើង ប្រអប់ពិនិត្យ​អក្ខរាវិរុទ្ធ បើក​ ហើយ LibreOffice ផ្ដល់​នូវ​ការ​កែ​ដែល​បាន​ស្នើ​មួយ​ចំនួន ។
  4. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

    ដើម្បី​ទទួលយក​កំណែ ចុច​ការ​ផ្តល់​យោបល់ ហើយ​បន្ទាប់​មក​ចុច ប្តូរ ។

    កែសម្រួល​ប្រយោគ​ក្នុង​ប្រអប់​អត្ថបទ​ខាង​លើ ហើយ​បន្ទាប់​មក​ចុច ប្តូរ ។

    ដើម្បី​បន្ថែម​ពាក្យ​មិន​ស្គាល់​ទៅ​វចនានុក្រម​មួយ ដែល​កំណត់​ដោយ​អ្នក​ប្រើ ចុច បន្ថែម ។

Related Topics

ពិនិត្យ​​អក្ខរាវិរុទ្ធ​ដោយ​ស្វ័យ​ប្រវត្តិ

ប្រអប់​ពិនិត្យ​អក្ខរា​វិរុទ្ធ និង​វេយាករណ៍

ការ​ដាក់​សហ​សញ្ញា

កម្រង​វេវចនសព្ទ