Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការ​ពិនិត្យ​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍

From LibreOffice Help
Jump to navigation Jump to search

ពិនិត្យមើល​ឯកសារ ឬ​ជម្រើស​បច្ចុប្បន្ន​សម្រាប់​កំហុស​ប្រកប ។ ប្រសិនបើ​ផ្នែកបន្ថែម​​ពិនិត្យ​វេយ្យាករណ៍​​ត្រូវ​បានដំឡើង ប្រអប់​ក៏​ពិនិត្យ​មើលកំហុស​​​វេយ្យាករណ៍​ដែរ ។

ជ្រើស ឧបករណ៍ - ការ​ពិនិត្យ​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍

គ្រាប់​ចុច F7

លើរបារ ស្តង់ដារ ចុច

រូបតំណាង
ការ​ពិនិត្យ​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍

ពិនិត្យ​​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍

ការ​ពិនិត្យ​​អក្ខរាវិរុទ្ធ ​ចាប់​ផ្តើម​នៅ​ទីតាំង​មាន​ទស្សន៍​ទ្រនិច​​​ និង​ ឆ្ពោះ​ទៅ​ចុង​នៃ​ឯកសារ​​ ឬ​ជម្រើស​ ។ បន្ទាប់​មក អ្នក​​អាច​ជ្រើស​ដើម្បី​បន្ត​ពិនិត្យ​មើល​អក្ខរាវិរុទ្ធ​ពី​ដើម​ឯកសារ​ ។

ពិនិត្យ​មើល​អក្ខរាវិរុទ្ធ​ស្វែង​រក​ពាក្យ​ដែល​ប្រកប​ខុស​ និង ផ្តល់​ឲ្យ​អ្នក​នូវ​ជម្រើស​នៃ​​ការ​បន្ថែម​ពាក្យ​ដែល​មិន​ស្គាល់​​ទៅ​វចនានុក្រម​របស់​អ្នក​ប្រើ​ ។ ពេល​រក​ឃើញ​ពាក្យ​ប្រកប​ខុស​ដំបូង​​ ប្រអប់​ ​ប្រអប់​អក្ខរាវិរុទ្ធ​ នឹង​បើក​ឡើង​ ។

ប្រសិនបើ​ផ្នែកបន្ថែម​ពិនិត្យ​វេយ្យាករណ៍​ត្រូវ​បាន​ដំឡើង ប្រអប់​នេះ​ត្រូវ​បានហៅ​ថាការ​ពិនិត្យ​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍ ។ កំហុស​ពិនិត្យអក្ខរាវិរុទ្ធ​ត្រូវ​បាន​គូស​បន្ទាត់​ក្រោម​ជា​ពណ៌​ក្រហម កំហុស​វេយ្យាករណ៍​ពណ៌​ខៀវ ។ ដំបូង​ប្រអប់​បង្ហាញ​កំហុស​ពិនិត្យ​អក្ខរាវិរុទ្ធ​ទាំង​អស់ បន្ទាប់​មក​កំហុស​វេយ្យាករណ៍ ។

បើក ការ​ពិនិត្យ​វេយ្យាករណ៍ ថាតើ​ដំណើរការ​នៅ​លើ​កំហុស​ពិនិត្យ​អក្ខរាវិរុទ្ធ​សិន បន្ទាប់​កំហុស​វេយ្យាករណ៍​ទាំង​អស់ ។

មិននៅ​​ក្នុង​វចនានុក្រម

បង្ហាញ​ប្រយោគ​ដែល​មាន​ពាក្យ​ប្រកប​ខុស​ត្រូវ​បាន​បន្លិច ។ កែសម្រួល​ពាក្យ ឬ​ប្រយោគ ឬ​ចុច​យោបល់​មួយ​ក្នុង​ចំណោម​យោបល់​ក្នុង​ប្រអប់​អត្ថបទ​ខាង​ក្រោម ។

ការ​ផ្តល់​​យោបល់​

រាយ​ពាក្យ​​ដែល​បាន​ផ្តល់​យោបល់ ​ដើម្បី​​ជំនួស​ពាក្យ​ដែល​ប្រកប​ខុស​​ ។ ជ្រើស​ពាក្យ​ដែល​អ្នក​ចង់​ប្រើ​ និង​បន្ទាប់​មក​ចុច​ ជំនួស ឬ​ផ្លាស់​ប្តូរ​ទាំង​អស់

ភាសា​អត្ថបទ

បញ្ជាក់​ភាសា​ដែល​ត្រូវ​ប្រើ​ដើម្បី​ពិនិត្យ​មើល​អក្ខរាវិរុទ្ធ ។

ធាតុ​ភាសា​មួយ​នឹង​មាន​សញ្ញា​ធីក​ពី​មុខ​វា បើ​ការ​ពិនិត្យ​អក្ខរា​វិរុទ្ធ​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​សម្រាប់​ភាសា​នេះ ។

When in Writer: កែ​ស្វ័យ​ប្រវត្តិ

When in Writer: បន្ថែម​បន្សំ​​​ពាក្យ​​​មិន​ត្រឹម​ត្រូវ​បច្ចុប្បន្ន​​ និង​ ​ពាក្យ​ជំនួស​ទៅ​​​​តារាង​ជំនួស​កែ​ស្វ័យ​ប្រវត្តិ​

ជម្រើស

បើក​ប្រអប់​មួយ ដែល​អ្នក​អាច​ជ្រើស​វចនានុក្រម​កំណត់​ដោយ​អ្នក​ប្រើ ហើយ​កំណត់​ច្បាប់​សម្រាប់​ការ​ពិនិត្យ​អក្ខរាវិរុទ្ធ ។

បន្ថែម

បន្ថែម​ពាក្យ​មិន​ស្គាល់​ទៅ​វចនានុក្រម​ដែល​កំណត់​ដោយ​អ្នក​ប្រើ​ ។

មិន​អើពើ​ម្តង​

រំលង​ពាក្យ​ដែល​មិន​ស្គាល់​ និង​ បន្ត​ពិនិត្យ​មើល​អក្ខរាវិរុទ្ធ ។

Note.png ស្លាក​របស់​ប៊ូតុង​នេះ​ ប្តូរ​ជា បន្ត ប្រសិន​បើ​អ្នក​ទុក​ឲ្យ​ប្រអប់​ពិនិត្យ​អក្ខរាវិរុទ្ធ​នៅ​បើក ពេល​អ្នក​ត្រឡប់​ទៅ​ឯកសារ​របស់​អ្នក ។ ដើម្បី​បន្ត​ពិនិត្យ​អក្ខរាវិរុទ្ធ​ពី​ទីតាំង​ទស្សន៍ទ្រនិច​បច្ចុប្បន្ន ចុច បន្ត

មិន​អើពើ​ទាំង​អស់

រំលង​ការ​កើត​ឡើង​នៃ​ពាក្យ​ដែល​មិន​ស្គាល់​​ក្នុង​ឯកសារ​ទាំង​មូល​ និង​ បន្ត​ជាមួយ​ការ​ពិនិត្យ​អក្ខរាវិរុទ្ធ​ ។

ផ្លាស់​ប្តូរ

ជំនួស​ពាក្យ​ដែល​មិន​ស្គាល់​ជាមួយ​ការ​ផ្តល់​យោបល់​បច្ចុប្បន្ន​ ។ ប្រសិនបើ​អ្នក​ប្តូរ​ពាក្យ​ប្រកប​ខុស​ច្រើន​ជាង​នេះ​ នោះ​ប្រយោគ​ទាំង​មូល​នឹង​ត្រូវ​បាន​ជំនួស ។

ផ្លាស់​ប្តូរ​ទាំង​អស់

ជំនួស​ការ​កើត​ឡើង​ទាំង​អស់​នៃ​ពាក្យ​ដែល​មិន​ស្គាល់​ជាមួយ​ការ​ផ្តល់​យោបល់​បច្ចុប្បន្ន​ ។

មិន​ធ្វើ​វិញ

ចុច​ដើម្បី​មិន​ធ្វើ​វិញ​នូវ​ការ​ផ្លាស់​ប្តូរ​ចុង​ក្រោយ​ក្នុង​ប្រយោគ​បច្ចុប្បន្ន​​ ។ ចុច​ម្តង​ទៀត​ ដើម្បី​មិន​ធ្វើ​វិញ​នូវ​ការផ្លាស់​ប្តូរ​មុន​ក្នុង​ប្រយោគ​តែ​មួយ​ ។


Related Topics

ពិនិត្យ​​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍

កម្រង​វេវចនសព្ទ