Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ការច្រោះ​ជួរ​ក្រឡា

From LibreOffice Help
Jump to navigation Jump to search

អ្នក​អាច​ប្រើ​តម្រង​ជាច្រើន​ដើម្បី​ច្រោះ ជួរក្រឡា​នៅក្នុង​សៀវភៅ​បញ្ជី ។ តម្រងស្តង់ដារ​​ប្រើ​ជម្រើស​ដែល​អ្នក​បញ្ជាក់​ ដើម្បី​ត្រងទិន្នន័យ ។ តម្រងស្វ័យប្រវត្តិ ច្រោះ​ទិន្នន័យ​ដោយយោង​ទៅតាម តម្លៃ ឬ​ខ្សែអក្សរ​ជាក់លាក់ ។ តម្រង​កម្រិតខ្ពស់ ប្រើលក្ខណៈវិនិច្ឆ័យ​តម្រង​ពី​ក្រឡា​ដែលបានបញ្ជាក់ ។s.

អនុវត្ត​តម្រង​ស្តង់ដារ​ទៅ​ជួរក្រឡា

  1. ចុច​ក្នុង​ជួរ​មូលដ្ឋាន​ទិន្នន័យ ។
  2. ជ្រើស ទិន្នន័យ - តម្រង - តម្រង​ស្តង់ដារ
  3. ក្នុង​ប្រអប់ តម្រង​ស្តង់ដារ បញ្ជាក់​លម្អិត​ជម្រើស​តម្រង​ដែល​អ្នក​ចង់​បាន ។​
  4. ចុច យល់ព្រម ។

    កំណត់​ត្រា​ដែល​ផ្គូផ្គង​នឹង​ជម្រើស​តម្រង​ដែល​អ្នក​បាន​បញ្ជាក់​លម្អិត ត្រូវ​បាន​បង្ហាញ ។

អនុវត្ត​​តម្រង​ស្វ័យ​ប្រវត្តិ​ទៅ​ជួរក្រឡា

  1. ចុច​ក្នុង​ជួរ​មូលដ្ឋាន​ទិន្នន័យ ។

    ប្រសិនបើអ្នក​ចង់​អនុវត្ត​តម្រង​ស្វ័យប្រវត្ត​ច្រើន​ទៅ​សន្លឹក​ដូចគ្នា ដំបូង​អ្នកត្រូវតែ​កំណត់​ជួរ​មូលដ្ឋានទិន្នន័យជាមុនសិន បន្ទាប់មក​អនុវត្ត​តម្រង​ស្វ័យ​ប្រវត្ត​ទៅ​ជួរ​មូលដ្ឋានទិន្នន័យ ។
  2. ជ្រើស ទិន្នន័យ - តម្រង - តម្រង​ស្វ័យ​ប្រវត្តិ ។

    ប៊ូតុង​ព្រួញ​ត្រូវ​បាន​បន្ថែម​ទៅ​ក្បាល​ជួរ​ឈរ​និមួយ​ៗ​ក្នុង​ជួរ​មូលដ្ឋាន​ទិន្នន័យ ។
  3. ចុច​ប៊ូតុង​ព្រួញ​ក្នុង​ជួរ​ឈរ​ដែល​មាន​តម្លៃ ឬ​ខ្សែ​អក្សរ​ដែល​អ្នក​ចង់​កំណត់​ជា​លក្ខណៈ​វិនិច្ឆ័យ​តម្រង ។
  4. ជ្រើស​តម្លៃ ឬ​ខ្សែ​អក្សរ​ដែល​អ្នក​ចង់​ប្រើ​ជា​លក្ខណៈ​វិនិច្ឆ័យ​តម្រង ។

    កំណត់​ត្រា​ដែល​ផ្គូផ្គង​នឹង​លក្ខណៈ​វិនិច្ឆ័យ​ដែល​អ្នក​បាន​ជ្រើស ត្រូវ​បាន​បង្ហាញ ។

យក​តម្រង​ចេញពី​ជួរក្រឡា

  1. ចុច​ក្នុង​ជួរ​មូលដ្ឋាន​ទិន្នន័យ ។
  2. ជ្រើស ទិន្នន័យ - តម្រង - យក​តម្រង​ចេញ ។

Related Topics

ការ​កំណត់​ជួរ​មូលដ្ឋាន​ទិន្នន័យ

តម្រៀប​ទិន្នន័យ

ចម្លង​តែ​ក្រឡា​ដែល​មើល​ឃើញ

តម្រង ៖ អនុវត្ត​តម្រង​កម្រិត​ខ្ពស់

ទំព័រ​វិគី​អំពី​ការ​កំណត់​ជួរទិន្នន័យ