Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

អនុគមន៍​មូលដ្ឋាន​ទិន្នន័យ

From LibreOffice Help
Jump to navigation Jump to search

ផ្នែក​នេះ​ទាក់ទង​នឹង​អនុគមន៍ ដែល​បាន​ប្រើ​ជាមួយ​ទិន្នន័យ​ដែល​បាន​រៀបចំ​ជា​ទិន្នន័យ​មួយ​ជួរ​ដេក សម្រាប់​កំណត់​ត្រា​មួយ ។

Note.png ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​អាច​ត្រូវ​បាន​ចល់ច្រឡំ​​៿ជា​មួយ​នឹង​មូលដ្ឋាន​ទិន្នន័យ​ដែលបាន​រួម​បញ្ចូល​នៅ​ក្នុង LibreOffice ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មិនមាន​ការ​តភ្ជាប់​រវាង​មូលដ្ឋាន​ទិន្នន័យ​នៅ​ក្នុង LibreOffice និង​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​នៅ​ក្នុង LibreOffice Calc ។

ទិន្នន័យ​ឧទាហរណ៍ ៖

ទិន្នន័យ​ខាង​ក្រោម​នឹង​ត្រូវ​បាន​ប្រើ​ក្នុង​ឧទាហរណ៍​ពណ៌នា​អនុគមន៍​ខ្លះ ៖

ជួរ A1:E10 រាយ​ក្មេង​ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​ពិធី​ខួប​កំណើត​របស់ Joe ។ ព័ត៌មាន​ខាង​ក្រោម​ត្រូវ​បាន​ផ្តល់ សម្រាប់​ធាតុ​នីមួយៗ ៖ ជួរ​ឈរ A បង្ហាញ​ឈ្មោះ B ថ្នាក់ បន្ទាប់​មក​អាយុ​គិត​ជា​ឆ្នាំ ចម្ងាយ​ទៅ​សាលា​គិត​ជា​ម៉ែត្រ និង​ទម្ងន់​គិត​ជា​គីឡូក្រាម ។

A B C D E
ឈ្មោះ ថ្នាក់ អាយុ ចម្ងាយ​ទៅ​សាលា​រៀន ទម្ងន់
Andy 3 9 150 40
3 Betty 4 10 1000 42
4 Charles 3 10 300 51
5 Daniel 5 11 1200 48
6 Eva 2 8 650 33
7 Fជួរ 2 7 300 42
8 Greta 1 7 200 36
9 Harry 3 9 1200 44
10 Irene 2 8 1000 42
11
12
13 ឈ្មោះ ថ្នាក់ អាយុ ចម្ងាយ​ទៅ​សាលា​រៀន ទម្ងន់
14 >600
15
16 DCOUNT 5

រូបមន្ត​ក្នុង​ក្រឡា B16 គឺ =DCOUNT(A1:E10;0;A13:E14)

ប៉ារ៉ាម៉ែត្រ​អនុគមន៍​មូលដ្ឋាន​ទិន្នន័យ ៖

ធាតុ​ខាងក្រោម គឺ​ជា​ការកំណត់​ប៉ារ៉ាម៉ែត្រ​សម្រាប់​អនុគមន៍​មូលដ្ឋាន​ទិន្នន័យ​ទាំងអស់ ៖

មូលដ្ឋាន​ទិន្នន័យ គឺ​ជា​ជួរ​ក្រឡា​ដែល​​កំណត់​មូលដ្ឋាន​ទិន្នន័យ ។

វាល​មូលដ្ឋាន​ទិន្នន័យ បញ្ជាក់​ជួរឈរ​ដែល​មុខងារ​របស់​វា ប្រតិបត្តិ​បន្ទាប់​ពី​លក្ខខណ្ឌ​ស្វែង​រ​ក​របស់​ប៉ារ៉ាម៉ែត្រ​ដំបូង​ត្រូវ​បាន​អនុវត្ត និង​ជួរដេក​ទិន្នន័យ​ត្រូវ​បាន​ជ្រើស ។ វា​មិន​ទាក់ទង​នឹង​លក្ខខណ្ឌ​ស្វែងរក​របស់​វា​ផ្ទាល់​ទេ ។ ប្រើ​លេខ ០ ដើម្បី​បញ្ជាក់​ជួរ​ទិន្នន័យ​ទាំង​មូល ។ ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

លក្ខខណ្ឌស្វែងរក គឺ​ជា​ជួរ​ក្រឡា ដែលមាន​លក្ខខណ្ឌ​ស្វែងរក ។ ប្រសិន​បើ​អ្នក​សរសេរ​លក្ខខណ្ឌ​ជាច្រើន​​នៅ​ក្នុង​ជួរ​ដេកតែ​មួយ ពួក​វា​ត្រូវ​បាន​តភ្ជាប់​ដោយ AND ។ ប្រសិន​បើ​អ្នក​សរសេរ​លក្ខខណ្ឌ​នៅ​ក្នុង​ជួរ​ដេក​ផ្សេងៗ​គ្នា ពួកវា​ត្រូវ​បាន​តភ្ជាប់​ដោយ OR ។ ក្រឡា​ទទេ​នៅ​ក្នុង​​ជួរ​លក្ខខណ្ឌ​ស្វែងរកនឹង​ត្រូវ​បាន​មិន​អើពើ ។

ជ្រើស​​ ឧបករណ៍​​ - ជម្រើស​​ - LibreOffice Calc - គណនា​​ ដើម្បី​កំណត់​របៀបដែល​​​ LibreOffice Calc ដំណើរការ​នៅ​ពេល​ស្វែងរក​​ធាតុ​ដែល​ដូច​គ្នា​ ។​

មើល​ទំព័រ​ផង​ដែរ​អំពី ការ​បន្ថែម និង​ការ​រាប់​បន្ថែម

DSTDEVP

DSTDEVP គណនា​គម្លាត​គំរូ​នៃ​ប៉ូពុយឡាស្យ៉ុង​មួយ​ដែល​ផ្អែក​លើ​ក្រឡា​ទាំងអស់​នៃ​ជួរ​ទិន្នន័យ​មួយ ដែល​ផ្គូផ្គង​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក ។ កំណត់​ត្រា​ពី​ឧទាហរណ៍​ត្រូវ​បាន​ចាត់​ទុក​ជា​ប៉ូពុយឡាស្យ៉ុង​ទាំងមូល ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DSTDEVP(មូលដ្ឋាន​ទិ​ន្នន័យ; វាល​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ដើម្បី​ស្វែង​រក​គម្លាត​គំរូ​នៃ​ទម្ងន់​របស់​សិស្ស​ទាំងអស់​ដែល​មាន​អាយុ​ដូចគ្នា​ នៅ​ពិធីជប់​លៀង​ថ្ងៃ​កំណើត​របស់ Joe (សូម​រមូរ​ឡើងលើ) ​បញ្ចូល​រូបមន្ត​ខាង​ក្រោម​ក្នុង B16 ៖

=DSTDEVP(A1:E10;"Weight";A13:E14)

នៅ​ក្នុង​ជួរដេក ១៤​ ក្រោម​អាយុ បញ្ចូល 7, 8, 9, និង​បន្តបន្ទាប់ មួយបន្ទាប់​ពីអាផ្សេង ។​ លទ្ធផល​គឺ​ជា​គម្លាត​គំរូ​របស់ទម្ងន់​សម្រាប់​ក្មេងៗ​ដែល​មាន​អាយុ​ដូចគ្នា ដែលទម្ងន់​របស់​ពួកគេ​ត្រូវ​បាន​ត្រួតពិនិត្យ ។

DSTDEV

DSTDEV គណនា​គម្លាត​គំរូ​នៃ​ប៉ូពុយឡាស្យ៉ុង​មួយ​ដោយ​ផ្អែក​លើ​គំរូ ដោយ​ប្រើ​ចំនួន​ក្នុង​ជួរ​ឈរ​មូលដ្ឋាន​ទិន្នន័យ ដែល​ផ្គូផ្គង​លក្ខខណ្ឌ​ដែល​បាន​ផ្តល់ ។ កំណត់​ត្រា​ត្រូវ​បាន​ចាត់​ទុក​ជា​គំរូ​ទិន្នន័យ​មួយ ។ នោះ​មាន​ន័យ​ថា ក្មេង​នៅ​ក្នុង​ឧទាហរណ៍​តំណាង​ឲ្យ​ក្មេង​​ទាំងអស់ ។ ចំណាំ​ថា​លទ្ធផល​តំណាង​មិន​អាច​ទទួល​បាន​មក​ពី​ប៉ូពុយឡាស្យ៉ុង​គំរូ ដែល​តិច​ជាង​មួយ​ពាន់​ឡើយ ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DSTDEV(មូលដ្ឋាន​ទិន្នន័យ; វាល​​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ដើម្បី​ស្វែង​រក​គម្លាត​គំរូ​នៃ​ទម្ងន់​របស់​សិស្ស​ទាំង​អស់​ដែល​មាន​អាយុ​ដូចគ្នា ក្នុងឧទាហរណ៍ (សូម​រមូរ​ឡើង​លើ) សូម​បញ្ចូល​រូបមន្ត​ខាង​ក្រោម​ក្នុង B16 ៖​

=DSTDEV(A1:E10;"Weight";A13:E14)

នៅ​ក្នុង​ជួរដេក ១៤ ក្រោម​អាយុ បញ្ចូល 7, 8, 9, និង​បន្តបន្ទាប់ មួយ​បន្ទាប់​ពី​អាផ្សេង ។ លទ្ធផល​ដែលបង្ហាញ​គឺ​ជា​គម្លាតគំរូ​​​នៃ​ទម្ងន់​របស់​ក្មេង​ទាំងអស់​ដែល​មាន​អាយុ​នេះ ។

DPRODUCT

DPRODUCT គុណ​ក្រឡា​ទាំងអស់​នៃ​ជួរ​ទិន្នន័យ​មួយ ដែល​មាតិកា​ក្រឡា​ផ្គូផ្គង​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DPRODUCT(មូលដ្ឋាន​ទិន្នន័យ; វាល​​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ជាមួយ​នឹង​ឧទាហរណ៍​ពិធី​ខួប​កំណើត​ខាង​លើ (សូម​រមូរ​ឡើង​លើ) អនុគមន៍​នេះ​គ្មាន​ន័យ​ទេ ។

DAVERAGE

DAVERAGE ត្រឡប់​តម្លៃ​មធ្យម​នៃ​ក្រឡា (វាល​) ទាំងអស់​ក្នុង​ជួរ​ដេក (កំណត់​ត្រា​មូលដ្ឋាន​ទិន្នន័យ) ទាំងអស់​ដែល​ផ្គូផ្គង​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក​ដែល​បាន​បញ្ជាក់​លម្អិត ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DAVERAGE(មូលដ្ឋាន​ទិន្នន័យ; វាល​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ដើម្បី​​ស្វែង​រក​ទម្ងន់​មធ្យម​របស់​សិស្ស​ទាំង​អស់​ដែល​មាន​អាយុ​ដូចគ្នា ក្នុង​ឧទាហរណ៍​ខាងលើ (សូម​រមូរឡើង​លើ) សូម​បញ្ចូល​រូបមន្ត​ខាង​ក្រោមក្នុង B16 ៖

=DAVERAGE(A1:E10;"Weight";A13:E14)

នៅ​ក្នុង​ជួរដេក ១៤ ក្រោម​អាយុ បញ្ចូល 7, 8, 9, និ​ងបន្តបន្ទាប់ មួយ​បន្ទាប់ពី​អាផ្សេង ។ បង្ងាញ​ទម្ងន់​​មធ្យម​របស់ក្មេង​​ទាំងអស់​ដែល​មាន​អាយុ​ដូច​គ្នា​ ។

DMIN

DMIN ត្រឡប់​មាតិកា​អប្ប​បរមា​នៃ​ក្រឡា (វាល​) មួយ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​មួយ (កំណត់​ត្រា​ទាំងអស់) ដែល​ផ្គូផ្គង​លក្ខខណ្ឌ​ស្វែងរក​ដែល​បាន​បញ្ជាក់​លម្អិត ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DMIN(មូលដ្ឋាន​ទិន្នន័យ; វាល​​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ដើម្បី​​ស្វែង​រក​ចម្ងាយ​ធ្វើ​ដំណើរ​ទៅ​សាលា​ជិតបំផុត​របស់​សិស្ស ក្នុង​កម្រិត​នីមួយៗ ក្នុង​ឧទាហរណ៍​ខាងលើ (សូម​រមូរ​ឡើងលើ) សូម​បញ្ចូល​រូបមន្ត​ខាងក្រោម​ក្នុង B16 ៖

=DMIN(A1:E10;"ចម្ងាយ​ទៅ​សាលារៀន";A13:E14)

នៅ​ក្នុង​ជួរដេក ១៤ ក្រោម​ថ្នាក់ បញ្ចូល 1, 2, 3, និង​បន្តបន្ទាប់ មួយ​បន្ទាប់​ពី​អាផ្សេង ។ ចម្ងាយ​​ជិត​​បំផុត​ទៅ​សាលារៀន​​សម្រាប់​ថ្នាក់​ដែល​បង្ហាញ​នីមួយៗ ។

DMAX

DMAX ត្រឡប់​មាតិកា​អតិ​បរមា​នៃ​ក្រឡា (វាល​) មួយ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​មួយ (កំណត់​ត្រា​ទាំងអស់) ដែល​ផ្គូផ្គង​លក្ខខណ្ឌ​ស្វែងរក​ដែល​បាន​បញ្ជាក់​លម្អិត ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DMAX(មូលដ្ឋាន​ទិន្នន័យ; វាល​​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ដើម្បី​​ស្វែងរក​ទម្ងន់​​ធ្ងន់​បំផុត​របស់​សិស្ស​ដែល​បាន​ថ្លឹង​ ក្នុង​កម្រិត​នីមួយៗ ក្នុង​ឧទាហរណ៍​ខាងលើ (សូម​រមូរឡើង​លើ) សូម​បញ្ចូល​រូបមន្ត​ខាងក្រោម​ក្នុង B16 ៖

=DMAX(A1:E10;"Weight";A13:E14)

នៅ​ក្រោម​ថ្នាក់ បញ្ចូល1, 2, 3, និង​បន្តបន្ទាប់ មួយ​បន្ទាប់​ពី​អាផ្សេង​ទៀត ។ បន្ទាប់​ពី​បញ្ចូល​​លេខ​ថ្នាក់ ទម្ងន់​ក្មេង​ដែល​ធ្ងន់​ជាង​គេ​នៅ​ក្នុង​ថ្នាក់​ដែល​បង្ហាញ​នោះ ។

DGET

DGET ត្រឡប់​មាតិកា​នៃ​ក្រឡា​ដែល​បាន​យោង​ក្នុង​មូលដ្ឋាន​ទិន្នន័យ​មួយ ដែល​ផ្គូផ្គង​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក ។ ក្នុង​ករណី​មាន​កំហុស អនុគមន៍​ត្រឡប់ #VALUE! សម្រាប់​ការ​រក​ជួរ​ដេក​មិន​ឃើញ ឬ Err502 សម្រាប់​ការ​រកឃើញ​ក្រឡា​ច្រើន​ជាង​មួយ ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DGET(មូលដ្ឋាន​ទិន្នន័យ; វាល​​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ (សូម​រមូរ​ឡើង​លើ) យើង​ចង់​កំណត់​សិស្ស​នៅ​ក្នុង​ថ្នាក់​ណា ដែលឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ក្រឡា A14 ។ រូបមន្ត​ត្រូវ​បានបញ្ចូល​នៅ​ក្នុង​ក្រឡា B16 និង​ខុស​គ្នា​បន្តិចបន្តួច​ពីឧទាហរណ៍​ពីមុន ពីព្រោះ​មាន​តែ​ជួរឈរ​មួ​យប៉ុណ្ណោះ (វាល​មូលដ្ឋាន​ទិន្នន័យ) អាច​ត្រូវ​បាន​បញ្ចូល​សម្រាប់ វាល​មូលដ្ឋាន​ទិន្នន័យ ។ សូម​បញ្ចូល​រូបមន្ត​ដូច​ខាង​ក្រោម ៖

=DGET(A1:E10;"Grade";A13:E14)

បញ្ចូល​ឈ្មោះ Frank នៅ​ក្នុង​ក្រឡា A14 ហើយ​អ្នក​នឹង​ឃើញ​លទ្ធផល ២ ។ Frank ស្ថិត​ក្នុង​ថ្នាក់ទី ២​ ។ បញ្ចូល "អាយុ" ជំនួស​ឲ្យ​ថ្នាក់ "ថ្នាក់" ហើយ​អ្នក​នឹង​​ទទួល​បាន​អាយុ​របស់ Frank ។

ឬ​បញ្ចូល​តម្លៃ ១១ នៅ​ក្នុង​ក្រឡា C14 ប៉ុណ្ណោះ និ​ងលុប​ធាតុ​ផ្សេងៗ​នៅ​ក្នុង​ជួរដេក​នេះ ។ កែសម្រួល​រូបមន្ត​នៅ​ក្នុង​ក្រឡា B16 ដូច​ខាង​ក្រោម ៖

=DGET(A1:E10;"Name";A13:E14)

ជំនួស​ឲ្យ​ថ្នាក់ ឈ្មោះ​ត្រូវ​បាន​ទាមទារ ។ ចម្លើយ​នឹង​លេចឡើង​ភ្លាម​ៗ ៖ Daniel គឺ​ជា​ក្មេង​តែ​ម្នាក់​គត់ ដែល​មាន​អាយុ 11 ឆ្នាំ ។

DCOUNTA

DCOUNTA រាប់​ចំនួន​ជួរ​ដេក (កំណត់​ត្រា) ក្នុង​មូលដ្ឋាន​ទិន្នន័យ​មួយ ដែល​ផ្គូផ្គង​លក្ខខណ្ឌ​ស្វែងរក​ដែល​បាន​បញ្ជាក់​លម្អិត និង​មាន​តម្លៃ​លេខ ឬ​អក្សរ​ក្រម​លេខ ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DCOUNTA(មូលដ្ឋាន​ទិន្នន័យ; វាល​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ (សូម​រមូរ​ឡើង​លើ) អ្នក​អាច​ស្វែងរក​ចំនួន​ក្មេង​ដែលមាន​ឈ្មោះ​ចាប់ផ្ដើម​ដោយ E ឬ​​អក្សរ​លំដាប់​ក្រោយ ។ កែសម្រួល​រូបមន្ត​នៅ​ក្នុង B16 ដើម្បី​អាន =DCOUNTA(A1:E10;"Name";A13:E14) ។ លុប​លក្ខខណ្ឌ​ស្វែងរក និង​បញ្ចូល >=E ក្រោម​ឈ្មោះ​នៅ​ក្នុង​វាល A14 ។ លទ្ធផល​គឺ ។ ប្រសិន​បើ​អ្នក​លុប​តម្លៃ​លេខ​ទាំងអស់​ឥឡូវ​សម្រាប់ Greta នៅ​ក្នុង​ជួរដេក​ទី ៨ លទ្ធផល​ផ្លាស់ប្ដូរ​ទៅ​ជា ៤ ។ ជួរ​ដេកទី ៨ មិន​ត្រូវ​បាន​រួម​​បញ្ចូល​នៅ​ក្នុងកា​ររាប់​ទៀត​ទេ ពីព្រោះ​វា​មិន​មាន​តម្លៃ​ណាមួយ​ទេ ។ ឈ្មោះ​របស់ Greta គឺ​ជា​អត្ថបទ មិន​មាន​ជា​តម្លៃ​លេខ​ទេ ។ ចំណាំ​ថា ប៉ារ៉ាម៉ែត្រ​វាល​មូលដ្ឋាន​ទិន្នន័យ​ត្រូវ​តែ​ចង្អុល​ទៅ​រក​ជួរឈរ​ដែល​អាច​មាន​តម្លៃ ។

DVARP

DVARP គណនា​វ៉ារ្យង់​នៃ​តម្លៃ​ក្រឡា​ទាំងអស់​ក្នុង​វាល​មូលដ្ឋាន​ទិន្នន័យ​ក្នុង​កំណត់​ត្រា​ទាំងអស់ ដែល​ផ្គូផ្គង​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក​ដែល​បាន​បញ្ជាក់​លម្អិត ។ កំណត់​ត្រា​បាន​មក​ពី​ឧទាហរណ៍ ត្រូវ​បាន​ចាត់​ទុក​ជា​ប៉ូពុយឡាស្យ៉ុង​ទាំងមូល ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DVARP(មូលដ្ឋាន​ទិន្នន័យ; វាល​​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ដើម្បី​រក​វ៉ារ្យង់​នៃ​ទម្ងន់​របស់​ក្មេង​ទាំងអស់​ដែល​មាន​អាយុ​ដូច​គ្នា ​នៅ​ឯ​ពិធី​ខួប​កំណើត​របស់ Joe (សូម​រមូរ​ឡើង​លើ) បញ្ចូល​រូបមន្ត​ខាង​ក្រោម​ក្នុង B16 ៖

=DVARP(A1:E10;"Weight";A13:E14)

នៅ​ក្នុង​ជួរដេក ១៤​ ក្រោម​អាយុ បញ្ចូល 7, 8, 9, និង​បន្តបន្ទាប់ មួយ​បន្ទាប់​ពី​អាផ្សេង ។ វ៉ារ្យ៉ង់​របស់តម្លៃទម្ងន់​សម្រាប់ក្មេងៗ​ដែលមាន​អាយុ​នេះ​អាច​ចូលរួ​ម​ក្នុង​ថ្ងៃ​ខួបកំណើត​របស់ Joe ។

DVAR

DVAR ត្រឡប់​វ៉ារ្យង់​នៃ​ក្រឡា​ទាំងអស់​របស់វាល​​មូលដ្ឋាន​ទិន្នន័យ ក្នុង​កំណត់ត្រា​ទាំងអស់​ដែល​ផ្គូផ្គង​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក​ដែល​បាន​បញ្ជាក់​លម្អិត ។ កំណត់ត្រា​ពី​ឧទាហរណ៍​ត្រូវ​បាន​ចាត់​ទុក​ជា​គំរូ​នៃ​ទិន្នន័យ ។ លទ្ធផល​តំណាង​មិន​អាច​ទទួល​បាន​មក​ពី​ប៉ូពុយឡាស្យ៉ុង​គំរូ ដែល​តិច​ជាង​មួយ​ពាន់​ឡើយ ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DVAR(មូលដ្ឋាន​ទិន្នន័យ; វាល​​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ដើម្បី​រក​វ៉ារ្យង់​នៃ​ទម្ងន់​របស់​ក្មេង​ទាំងអស់​ដែល​មាន​អាយុ​ដូច​គ្នា​ នៃ​ឧទាហរណ៍​ខាងលើ (សូម​រមូរ​ឡើង​លើ) បញ្ចូល​រូបមន្ត​ខាង​ក្រោម​ក្នុង B16 ៖

=DVAR(A1:E10;"Weight";A13:E14)

នៅ​ក្នុង​ជួរដេក ១៤ ក្រោម​អាយុ បញ្ចូល 7, 8, 9, និង​បន្តបន្ទាប់ មួយ​បន្ទាប់​ពី​អាផ្សេង ។ អ្នក​នឹង​ឃើញ​លទ្ធផល​ជា​វ៉ារ្យ៉ង់​របស់​តម្លៃ​ទម្ងន់​សម្រាប់​ក្មេងៗ​ដែល​មាន​អាយុ​នេះ ។

DSUM

DSUM ត្រឡប់​ផលបូក​នៃ​ក្រឡា​ទាំងអស់​ក្នុងវាល​​មូលដ្ឋាន​ទិន្នន័យ​មួយ ក្នុង​ជួរ​ដេក (កំណត់​ត្រា) ទាំងអស់ ដែល​ផ្គូផ្គង​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក​ដែល​បាន​បញ្ជាក់​លម្អិត ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DSUM(មូលដ្ឋាន​ទិន្នន័យ; វាល​​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​​ស្វែងរក)

ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

ដើម្បី​រកប្រវែង​សរុប​នៃ​​ចម្ងាយ​ផ្លូវ​ទៅ​សាលា​​របស់​ក្មេង​ទាំងអស់ ​នៅ​ឯ​ពិធី​ខួប​កំណើត​របស់ ​Joe ដែល​រៀន​ថ្នាក់​ទី​ពីរ (សូម​រមូរ​ឡើង​លើ) បញ្ចូល​រូបមន្ត​ខាង​ក្រោម​ក្នុង ​B16 ៖

=DSUM(A1:E10;"ចម្ងាយ​ទៅ​សាលារៀន";A13:E14)

បញ្ចូល នៅ​ក្នុង​ជួរដេក ១៤ ក្រោម​ថ្នាក់ ។ sum (1950) នៃ​ចម្ងាយ​ទៅ​សាលារៀន​នៃ​ក្មេង​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​ថ្នាក់​ទី ២ ត្រូវ​បាន​បង្ហាញ ។

DCOUNT

DCOUNT រាប់​ចំនួន​ជួរ​ដេក (កំណត់​ត្រា) ក្នុង​មូលដ្ឋាន​ទិន្នន័យ​មួយ ដែល​ផ្គូផ្គង​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក​ដែល​បាន​បញ្ជាក់​លម្អិត និង​មាន​​តម្លៃ​ជា​លេខ ។

regular expressions គិត​ជា01060500.xhp

វាក្យ​សម្ពន្ធ​​

DCOUNT(មូលដ្ឋាន​ទិន្នន័យ; វាល​មូលដ្ឋាន​ទិន្នន័យ; លក្ខខណ្ឌ​ស្វែងរក)

សម្រាប់​ប៉ារ៉ាម៉ែត្រ​វាល​មូលដ្ឋាន​ទិន្នន័យ អ្នក​អាច​បញ្ចូល​ក្រឡា ដើម្បី​បញ្ជាក់​ជួរឈរ ឬ​បញ្ចូល​លេខ ០ សម្រាប់​មូលដ្ឋាន​ទិន្នន័យ​ទាំងមូល ។ ប៉ារ៉ាម៉ែត្រ​មិន​អាច​ទទេ ។ ដើម្បី​យោង​ជួរឈរ​​ មានន័យ​ថា​ឈ្មោះ​បឋមកថា​ជួរឈរ ដាក់​សញ្ញា​សម្រង់​ជុំវិញ​ឈ្មោះ​បឋមកថា ។

ឧទាហរណ៍

នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ (សូម​រមូរ​ឡើងវិញ) យើ​ងចង់​ដឹង​ថាតើ​មាន​ក្មេង​ប៉ុន្មាន​នាក់​ធ្វើ​ដំណើរ​ច្រើន​ជាង ៦០០ ម៉ែត្រ​ទៅ​សាលារៀន ។ លទ្ធផល​គឺ​ត្រូវ​បាន​តម្រៀប​នៅ​ក្នុង​ក្រឡា B16 ។ ដាក់​​ទស្សន៍​ទ្រនិច​នៅ​ក្នុង​ក្រឡា B16 ។ បញ្ចូល​រូបមន្ត =DCOUNT(A1:E10;0;A13:E14) នៅ​ក្នុង​ B16 ។ អ្នក​ជំនួយ​ការ​អនុគមន៍ ជួយ​អ្នក​​ឲ្យ​បញ្ចូល​ជួរ​ការ​បញ្ចូល ។

មូលដ្ឋាន​ទិន្នន័យ គឺ​ជា​ជួរ​របស់​មូលដ្ឋាន​ដែល​ត្រូវ​វាយតម្លៃ រួម​មាន​បឋមកថា​របស់​វា ៖ នៅ​ក្នុង​ករណី A1:E10 ។ វាល​មូលដ្ឋាន​ទិន្នន័យ បញ្ជាក់ជួរឈរ​សម្រាប់​លក្ខខណ្ឌ​ស្វែងរក ៖ នៅ​ក្នុង​ករណី​នេះ មូលដ្ឋាន​ទិន្នន័យ​ទាំងមូល ។ លក្ខខណ្ឌ​ស្វែងរក គឺ​ជា​ជួរ​ដែល​អ្នក​អាច​បញ្ចូល​ប៉ារ៉ាម៉ែត្រ​ស្វែងរក ៖ នៅ​ក្នុងករណី​នេះគឺ A13:E14 ។

ដើម្បី​សិក្សា​ថាតើ​មានក្មេង​ប៉ុន្មាន​នាក់​នៅ​ក្នុង​ថ្នាក់ទី ២ មាន​អាយុ​​លើស​ពី ៧ ឆ្នាំ លុប​ធាតុ >៦០០ នៅ​ក្នុង​ក្រឡា D14 និង​បញ្ចូល នៅ​ក្នុង​ក្រឡា B14 ក្រោម​ថ្នាក់ និង​បញ្ចូល >៧ នៅ​ក្នុង​ក្រឡា C14 ទៅ​ស្ដាំ ។ លទ្ធផល​គឺ 2 ។ ក្មេង​ពីរនាក់​នៅ​ក្នុង​ថ្នាក់​ទី​ ២ និង​មាន​អាយុ​លើស​ពី ៧ ឆ្នាំ ។ លក្ខខណ្ឌ​ទាំងពីរ​គឺ​នៅ​ក្នុងជួរ​តែ​មួយ ពួកវា​ត្រូវ​បាន​តភ្ជាប់​ដោយ AND ។


Related Topics

Calc Functions តាម​ប្រភេទ​ នៅ​ក្នុង LibreOffice WikiHelp